កាលពីម្សិលមិញនេះ(១៩ មករា) តារារ៉េប ខ្មែរមួយជីវិត ចេញមកទទួលស្គាល់កំហុសចំពោះពាក្យសម្តីរបស់ខ្លួនដែលរិះគន់ស្ថាបនាទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត និងសុំការអធ្យាស្រ័យពីរៀមច្បងទាំងពីរ។ ខណៈរឿងនេះបញ្ចប់ដោយសន្តិវិធីសាមគ្គីក្នុងនាមអ្នកសិល្បៈតែមួយ អ្នកនាង Kaka KH Australia ថាពូម្នាក់នោះដែលសម្តៅទៅកាន់លោក ផែង វណ្ណៈ ល្មមចេញមកសូមទោសដូចគ្នាក្នុងនាមជាចាស់ទុំម្នាក់។
នៅលើផេករបស់ Kaka KH Australia នៅព្រឹកថ្ងៃទី២០ មករា អ្នកនាងបានស៊ែរការបង្ហោះរបស់ខ្មែរមួយជីវិតព្រមទាំងភ្ជាប់ជាមួយសំណេរថា «រស់នៅក្រោមម្លប់សន្តិភាព អ្នកណាក៏ចង់ឃើញខ្មែរដូចគ្នាល្អដែរ អ្នកខ្លះប្រសប់ខាងការទូត អ្នកខ្លះវិញទម្លាប់រស់ជីវិតសាមញ្ញប្រើភាសាក្រៀម កុំប្រកាន់គ្នាច្រើន! ព្រោះកន្លែងកើតកន្លែងធ្លាប់រស់នៅវាខុសគ្នា..
អញ្ចឹងពូម្នាក់នោះក៏ល្មមចេញមកសុំទោសនឹងគេហ្នឹងឯងដែរក្នុងនាមជាចាស់ទុំម្នាក់ …សូមអរគុណ»។.png)
ពាក្យសម្តីរបស់ Kaka KH Australia នេះគឺចង់សម្តៅទៅកាន់លោក ផែង វណ្ណៈ ចង់ឱ្យលោកចេញមកទទួលស្គាល់កំហុសរបស់ខ្លួន ដោយកាលពីកន្លងមកនេះលោក ផែង វណ្ណៈ បានប្រើភាសាគ្រោតគ្រាតដាក់ខ្មែរមួយជីវិតកាលពីថ្ងៃទី ១៤ មករា ព្រមទាំងលើកឡើងទៀតថាបទរ៉េបមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ ខ្មែរមួយជីវិត និងថាឱ្យតារារ៉េបរូបនេះនិយាយស្ដីឱ្យចេះគោរពតារាចម្រៀងរាមច្បងផង។
ការលើកឡើងរបស់លោក ផែង វណ្ណៈ ក៏ធ្លាប់ត្រូវបាន Kaka KH Australia និងខ្មែរមួយជីវិត ចេញមកពន្លះលោកដូចគ្នាដោយសារតែលោក ផែង វណ្ណៈ ដកពីពាក្យខ្មែរមួយជីវិតទៅជាឈ្មោះមួយផ្សេង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ មករា ខ្មែរមួយជីវិត បានចេញសារទទួលស្គាល់ថាទោះបីខ្លួនមានចេតនាល្អតែការប្រើពាក្យសម្តីក្រៀមភាសារបស់លោកមិនបានល្អឥតខ្ចោះ អាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន។ ហើយបើសិនជារឿងនេះប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសលោកសុំការអធ្យាស្រ័យពីររៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត និងសុំបញ្ចប់បញ្ហាត្រឹមនេះដោយឈរលើឆន្ទៈរបស់ខ្លួនលើវិស័យតន្ត្រី Hip Hop រសជាតិរបស់លោកដូចដើម៕










