រាជធានីភ្នំពេញត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត)។

បន្ទាប់ពីព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គបានគង់នៅរាជធានីទួលបាសាននោះបានត្រឹមតែរយៈពេលមួយឆ្នាំគត់ ដោយសារតែមានទឹកជំនន់ជន់លេចជារៀងរាល់រដូវវស្សា ទើបនៅក្នុងឆ្នាំ ១៤៣៤ ព្រះអង្គបានសម្រេចព្រះទ័យផ្លាស់ទៅតាំងរាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) ដែលត្រូវជារាជធានីភ្នំពេញបច្ចុប្បន្ន។ប្រវតិ្តព្រះបាទ ពញាយ៉ាតរំដោះក្រុងអង្គរពី ពួកសៀម

សម័យកាលនោះ ព្រះបាទពញាយ៉ាតបានបញ្ជាឲ្យកសាងវិហារថ្មី ជំនួសឲ្យវិហារចាស់របស់ដូនពេញ ព្រមទាំងឲ្យកសាងព្រះចេតិយធំៗពីខាងក្រោយវិហារនោះ។ ទ្រង់ហៅវត្តភ្នំដូនពេញថា «វត្តព្រះចេតិយបព៌ត»។ ទ្រង់ក៏បានចេញព្រះរាជបញ្ជាឲ្យកសាងវត្តបុរាណចំនួន៦ទៀតជុំវិញភ្នំដូនពេញនេះផងដែរ រួមមានវត្តកោះ វត្តលង្កា វត្តព្រះពុទ្ធឃោសា វត្តពាមផ្លុង វត្តឧណ្ណាលោម និងវត្តខ្ពបតាយ៉ង(វត្តបទុមវតីសព្វថ្ងៃ)។No photo description available.

ព្រះអង្គក៏បានចេញព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា «ព្រែកតាកែវ» និងនៅខាងលិចព្រែកតាកែវនោះមានអូរ ១ ហៅថា «អូរគរ» ហើយក៏មានព្រែក ១ នៅខាងជើងភ្នំហៅថា«ព្រែកពុំពាយ»។ រីឯនៅតាមមាត់ទន្លេ ៤ មុខនេះវិញ ទ្រង់ក៏បញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ប្រជាពលរដ្ឋសុទ្ធតែអាចសាងសង់ផ្ទះសម្បែងបានតាមចិត្ត ។News

ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញលើកទី១ ដោយព្រះបាទពញាយ៉ាត ចន្លោះឆ្នាំ១៤៣៤-១៤៩៧។ បន្ទាប់ពីនោះមក រាជវាំងក៏ត្រូវបានផ្លាស់ទៅក្រុងអង្គរវិញ ហើយក៏ផ្លាស់ពីអង្គរទៅពោធិសាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅក្រុងលង្វែក ហើយក៏ទៅក្រុងឧត្តុង្គ ។

បន្ទាប់ពីក្រុងឧដុង្គ រាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី២ នៅរាជធានីភ្នំពេញនៅឆ្នាំ ១៨៦៦ ក្នុងរជ្ជកាលព្រះបាទនរោត្តម ហើយក៏ទទួលបាននូវភាពជោគជ័យ រុងរឿង រីកចម្រើន និងឋិតថេររហូតបច្ចុប្បន្ននេះ៕ជីវ​ប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះបាទ នរោត្តម សីហនុ​ - វិទ្យុវាយោ - VAYO  FM Radio