ដំណឹងនៃការរៀបអភិសេករបស់ព្រះអង្គម្ចាស់ម៉ាទីន បានធ្វើឲ្យនារីៗមួយផែនដីខូចចិត្តមិនស្ទើរនោះទេ ព្រោះថាទ្រង់ជាបុរសដែលមានមន្តស្នេហ៍ អង់អាច ក្លាហាន មានសមត្ថភាព ព្រមទាំងជាកូនស្តេចដែលមានឥទ្ធិពលក្នុងតំបន់ និងជាប់ឈ្មោះក្នុងចំណោមមហាសេដ្ឋីពិភពលោកទៀតផង។Prince Mateen of Brunei's OTT 10-day wedding celebrations, revealed: the  Asian royal hired Angelina Jolie and Kim Kardashian's photographer, and  wife Anisha Rosnah wore more dresses than we can count | South

ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន ដែលត្រូវជារាជទាយាទស្នងរាជបល្ល័ងវេនទី៦នៃខ្សែរាជវង្សប្រទេសព្រុយណេ កាលពីពេលថ្មីៗនេះគឺបានប្រារព្ធពិធីរៀបអភិសេកជាមួយនារីសាមញ្ញជនម្នាក់។ ពិធីរៀបអភិសេករបស់ទ្រង់បានរៀបចំឡើងយ៉ាងអធិកអធមរយៈពេល១០ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។PHOTOS | 'Once-in-a-lifetime moment': Brunei royal wedding ends in  glittering procession | Life

រយៈពេល២ថ្ងៃបន្ទាប់អភិសេករួច យោងទៅលើគណនីផ្លូវការរបស់ព្រះអង្គម្ចាស់អាប់ឌុល ម៉ាទីន ដែលបានដាក់បង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមអមជាមួយនឹងរូបថតមួយសន្លឹកដោយសរសេរថា «ខ្ញុំសញ្ជឹងគិតយ៉ាងច្បាស់ហើយចំពោះបេសកម្មស្វែងរកប្រពន្ធម្នាក់ទៀតរបស់ខ្ញុំ ដែលនាងគឺត្រូវតែជានារីដែលខ្ញុំស្រលាញ់ចេញពីដួងចិត្តប៉ុណ្ណោះ មិនមែនឪពុកម្តាយខ្ញុំជ្រើសរើសឲ្យនោះទេ។ មនោសញ្ចេតនាខ្ញុំនឹងពិសោធន៍សេ្នហាពិតដោយខ្លួនឯង ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នារីម្នាក់នោះគឺមកពីប្រទេសមាឡេស៊ី»។Brunei: Asia's most eligible prince formally marries in 10-day celebration  - BBC News

តាមរយៈការបង្ហោះរបស់ព្រះអង្គ គឺបានធ្វើឲ្យមនុស្សជាច្រើនសន្និដ្ឋានថាពិធីអភិសេកមុននេះ គឺជាការផ្សំផ្គុំ ដែលចាស់ទុំរៀបចំឲ្យប៉ុណ្ណោះ អាចនឹងមិនបានស្រលាញ់គ្នាពិតប្រាកដនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទ្រង់ទាំង២ក៏បានសេពគប់មើលចិត្តគ្នាអស់រយៈច្រើនឆ្នាំដែរហើយ មុននឹងឈានដល់ពិធីអភិសេកនេះ។ ខណៈអ្នកខ្លះទៀតបានលើកថា ដោយហេតុថាព្រះអង្គម្ចាស់មាទីន គឺជាអ្នកកាន់សាសនាឥស្លាមមួយរូបដែរ ហើយតាមទំនៀមទម្លាប់ឥស្លាម បុរសគឺអាចយកប្រពន្ធបានដល់ទៅ៤នាក់ឯណ្ណោះ។ ដូច្នេះ វាមិនប្លែកនោះទេដែលទ្រង់មានព្រះទ័យចង់យកព្រះជាយាបន្ថែមប៉ុន្មាននាក់ទៀតក៏បាន។Profile Of Prince Abdul Mateen Son Of Sultan Brunei Darussalam,  Accompanying His Father To Attend The

យ៉ាងណាមិញ កូនក្រមុំដែលជាសាមញ្ញជនម្នាក់នេះគឺមានឈ្មោះហៅថា អានីសា ក៏នូវតែជាប្រធានបទក្តៅពេញបណ្តាញសង្គមអ៊ីនធើណែត ខណៈដែលមានទាំងអ្នកពេញចិត្តនិងមិនពេញចិត្តទៅលើរូបនាង រហូតដល់លេចឡើងនូវពាក្យចចាមរាមមួយចំនួនថាថ្លៃបណ្តាការដែលនាងទទួលបានពីព្រះអង្គម្ចាស់ម៉ាទីនត្រឹមតែ ១០០០ដុល្លារព្រុយណេ ប្រមាណនឹង ៧៤៥ ដុល្លារអាមេរិកប៉ុណ្ណោះ៕