ប្រទេសចិន៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បាននិយាយថា ប្រទេសចិនបាននាំចេញរថយន្តសរុបចំនួន ៤.៩១ លានគ្រឿងក្នុងឆ្នាំ ២០២៣ ដែលរំពឹងថានឹងក្លាយជាក្រុមហ៊ុននាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៤ នេះ។
យោងតាម Xinhua បានឱ្យដឹងទៀតថា បច្ចុប្បន្នការនាំចេញរថយន្តបានឈានដល់កម្រិតថ្មីមួយ ហើយរថយន្តថាមពលថ្មីដែលផលិតដោយប្រទេសចិន បានផ្តល់ជម្រើសចម្រុះសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។Big Take: China-Made Cars Set To Edge Out Germany As World's No. 2 Exporter - Bloomberg

អនុរដ្ឋមន្ត្រី Xin Guobin បាននិយាយថា ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើង ៥៧.៩ ភាគរយកាលពីឆ្នាំមុន ជាមួយនឹងការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង ៧៧.៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១.២ លានគ្រឿង។ ដូច្នេះទិសដៅនាំចេញរថយន្តសំខាន់ៗរបស់ប្រទេសចិនរួមមានអឺរ៉ុបខាងលិច និងខាងត្បូង អាស៊ីអាគ្នេយ៍ ជាពិសេសបែលហ្ស៊ិក អេស្ប៉ាញ ចក្រភពអង់គ្លេស និងប្រទេសថៃ។China reports record car exports in July | govt.chinadaily.com.cn

លោក Xin បានគូសបញ្ជាក់ថា ការផលិតរថយន្តគឺជាឧស្សាហកម្មសសរស្តម្ភដ៏សំខាន់សម្រាប់ប្រទេសចិន ដោយនិយាយថា មានចំណុចភ្លឺជាច្រើននៅក្នុងវិស័យនេះកាលពីឆ្នាំមុន។ លោកបាននិយាយទៀតថា ផលិតផលនេះគឺប្រកបដោយភាពច្នៃប្រឌិត ជាពិសេសផលិតផល NEV ត្រូវបានដាក់ចេញ ហើយក្លាយជាការពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។China closes gap with Japan after 2022 car exports surpass Germany with 54.4 per cent surge to 3.11 million vehicles | South China Morning Post

គួរបញ្ជាក់ដែរថា ទិន្នន័យឧស្សាហកម្មនៅដើមខែនេះបានបង្ហាញថា ទិន្នផលរថយន្ត និងការលក់របស់ប្រទេសចិនទាំងពីរបានឆ្លងផុតកម្រិត ៣០ លានក្នុងឆ្នាំ ២០២៣ ដោយរក្សាបានតំណែងកំពូលក្នុងពិភពលោករយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។ សម្រាប់ឆ្នាំ ២០២៤ វិញសមាគមឧស្សាហកម្មបានប៉ាន់ប្រមាណថាទាំងទិន្នផល និងការលក់រថយន្តរបស់ប្រទេសចិនត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣១ លានគ្រឿង ខណៈដែលរថយន្តអគ្គិសនីទំនើប NEVs ទំនងជាកើនឡើង ២០ ភាគរយនៅឆ្នាំនេះ៕