ប្រទេសជប៉ុន៖ បន្ទាប់ពីបរាជ័យអស់ជាច្រើនដង ជប៉ុននៅតែមិនបោះបង់ក្តីស្រមៃខ្លួនឡើយ នៅទីបំផុតយានអវកាសជប៉ុនក៏បានចុះចតដោយជោគជ័យនៅលើឋានព្រះច័ន្ទពិតប្រាកដមែន។ នេះបើយោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុន(JAXA) ដែលទើបតែបានប្រកាសថា យាន Smart Lunar Survey Lander (SLIM) របស់ប្រទេសនេះ បានចុះចតដោយជោគជ័យលើផ្ទៃព្រះច័ន្ទនៅម៉ោង ១០:២០ នាទីព្រឹក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលនេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ សម្គាល់ថាជប៉ុនក្លាយជាប្រទេសទី ៥ នៅលើលោក ដែលអាចបញ្ជូនយានអវកាសទៅកាន់ឋានព្រះច័ន្ទដោយជោគជ័យ។Japan lands on Moon, but lander may have only hours to live

ប្រធាន JAXA លោក Hiroshi Yamakawa បានបញ្ជាក់ថា កប៉ាល់អាចបញ្ជូនសញ្ញាបន្ទាប់ពីចុះចត។ លោកបាននិយាយថា៖ «ខ្ញុំជឿថានេះជាជំហានដ៏ធំមួយទៅមុខ ទោះយ៉ាងណាក៏ដោយ វាក៏មានបញ្ហាបន្តិចបន្តួចផងដែរទាក់ទងនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដូច្នេះប្រតិបត្តិការគឺស្ថិតនៅក្នុងរបៀបសន្សំថ្ម។ បច្ចុប្បន្ននេះ ប៉ារ៉ាម៉ែត្រកំពុងបន្តវាយតម្លៃដោយអ្នកជំនាញ ដើម្បីមើលថាតើពួកគេបានចុះចតនៅទីតាំងត្រឹមត្រូវដូចដែលបានកំណត់ក្នុងផែនការដើមដែរឬទេ។Japan announces successful SLIM lunar landing

ទោះជាយ៉ាងណា យានអវកាស SLIM (Smart Lander for Investigating Moon) នៅតែចុះចតដោយមានកំហុស ១០០ ម៉ែត្រ ប៉ុន្តែវាត្រឹមត្រូវជាងយានអវកាសមុនៗដែលមានកំហុសចាប់ពីពីរបីគីឡូម៉ែត្រទៅច្រើនពាន់គីឡូម៉ែត្រ ដោយ SLIM មានបំណងច្បាស់លាស់ក្នុងការចុះចត។Japanese lunar probe lands on the Moon but glitch threatens mission

JAXA សង្ឃឹមថាព្រឹត្តិការណ៍នេះនឹងបង្កើតការផ្លាស់ប្តូរដោយជោគជ័យពី “ការចុះចតនៅកន្លែងដែលអាចធ្វើទៅបាន” ទៅ “ចុះចតនៅកន្លែងដែលចង់បាន” សម្រាប់បេសកកម្មរុករកឋានព្រះច័ន្ទនាពេលអនាគត។
គួរបញ្ជាក់ដែរថាយានអវកាស SLIM ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត H2A នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន៕Japan makes history with its first uncrewed moon landing | Popular Science