តើបច្ចេកវិទ្យា AI គឺជាស.ត្រូ.វ ឬជាមិត្តរបស់មនុស្ស?
ក្នុងកិច្ចប្រជុំមួយស្តីពី «World Economic Forum 2024» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលមានមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមកពីជុំវិញពិភពលោក បានមកចូលរួមជជែកពិភាក្សាអំពីបញ្ហាសំខាន់ៗផ្នែកសេដ្ឋកិច្ច ។ វាជាការពិភាក្សាគ្នាអំពីការកំណត់ទិសដៅរបស់ពិភពលោកផ្នែកសេដ្ឋកិច្ចថា តើគួរតែដើរតាមផ្លូវណា?
ក្នុងកិច្ចប្រជុំនេះដែរ គេបានពិភាក្សាថា តើបច្ចេកវិទ្យា AI នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមដូចម្តេចខ្លះ? ហើយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសាកសួរទៅកាន់មន្ត្រីដែលមកចូលរួមក្នុងកិច្ចប្រជុំនេះ ។
សារព័ត៌មានរ៉យទ័របានលើកឡើងពីលទ្ធផលស្ទង់មតិរបស់ CEO មកពីស្ថាប័នចំនួន៤.៧០០ ដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុងដាវ៉ូស បង្ហាញថា CEO ប្រមាណ៤៥% ជឿជាក់ថា ស្ថាប័នដែលពួកគេកំពុងគ្រប់គ្រងនោះអាចនឹងរលំរលាយបានដោយសារបច្ចេកវិទ្យា AI ។ ហេតុនេះ ពួកគេជឿថា AI នឹងបង្កបញ្ហាផ្នែកសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការផ្សាយព័ត៌មានលាក់បាំងរបស់ AI ផងដែរ ។ រីឯ CEO ប្រមាណ៧៥% ជឿជាក់ថា រយៈពេល៣ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងចូលមកផ្លាស់ប្តូរវិធីធ្វើការរបស់មនុស្ស ។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វេសប៊ុក ដែលបានផ្សាយពាណិជ្ជកម្មមកកាន់អ្នកប្រើប្រាស់យ៉ាងចំគោលដៅ ហាក់ដូចជាពួកគេបានស្តាប់ឮអ្នកប្រើប្រាស់ជជែកគ្នា ក៏បានមកចូលរួមប្រជុំនៅទីក្រុងដាវ៉ូសផងដែរ ។
នាយកគ្រប់គ្រងផ្នែកអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន Meta យល់ឃើញថា បច្ចេកវិទ្យា AI នឹងធ្វើឱ្យការជ្រើសរើសវិធីផ្សាយពាណិជ្ជកម្មងាយស្រួលជាងមុន និងផ្សាយចំក្រុមគោលដៅទៀតផង ។ ដូច្នេះ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Meta នឹងប្រើប្រាស់ AI ក្នុងផ្នែកផ្សាយពាណិជ្ជកម្ម ។ វាជាការរកប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ។
ទោះយ៉ាងណា មានក្រុមហ៊ុនដែលមានគម្រោងទទួលប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ដោយផ្ទាល់ គឺក្រុមហ៊ុន OpenAI ដែលផ្តល់សេវាកម្ម ChatGPT នាពេលបច្ចុប្បន្ន ក្រោយពីមានមតិរិះគន់កាលពីចុងឆ្នាំ២០២៣ ។
ចំណែក CEO របស់ក្រុមហ៊ុន Microsoft បានលើកឡើងក្នុងកិច្ចប្រជុំនៅទីក្រុងដាវ៉ូសថា ៖ «ខ្ញុំសប្បាយចិត្ត ហើយខ្ញុំគ្មានបញ្ហាអ្វីទេជាមួយការងារគ្រប់គ្រង» ។ CEO ក្រុមហ៊ុន Microsoft បន្តថា លោកយល់ស្របជាមួយក្រុមហ៊ុន OpenAI ដែលងាកមកស្វែងរកប្រាក់ចំណូលពិតប្រាកដ ខណៈកាលពីមុន ក្រុមហ៊ុននេះមិនស្វែងរកប្រាក់ចំណូលទេ ៕


តួឯកស្រីរូបនេះ ធ្លាប់និយាយថា ហុងកុងមានដីតិចនិងមានមនុស្សច្រើនដូច្នេះការទិញអចលនទ្រព្យទទួលបានផលចំណេញច្រើនជាងការដាក់ប្រាក់នៅក្នុងធនាគារ។ នាងមានការប្រយ័ត្នប្រយែង មិនវិនិយោគដោយប្រថុយប្រថាន តែទិញផ្ទះដែលនាងមានលទ្ធភាព ទើបនាងមិនចាំបាច់ខ្ចីប្រាក់ច្រើនពីធនាគារសម្រាប់ការទិញអចលនទ្រព្យ។










:max_bytes(150000):strip_icc()/EWL-the-best-way-to-peel-garlic-hero-01-2000-26d7671c3aab4aa5868dae601ce1bbb2.jpg)
:max_bytes(150000):strip_icc()/GettyImages-1191049326-2000-4b39fc40677d4a06a51598c025c25eb0.jpg)













:max_bytes(150000):strip_icc()/FULL_JPG-231111_ALO1295-c71fa11841c944e1bafcaff941a1710e.jpg)

:max_bytes(150000):strip_icc()/FULL_JPG-231111_ALO0568-3da1d383941b42baa974d6fe8d9cd482.jpg)













