Home Blog Page 1284

អង្គការយូណេស្កូទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ

0

ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសដំណឹងល្អថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ថា ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ ។ ហេតុនេះ ក្រសួងវប្បធម៌ថៃនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តដ៏អធិកអធមនៅតាមបណ្តាខេត្តចំនួន៧៦ ទូទាំងប្រទេសថៃ នៅខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកប្រាក់ចំណូលចូលជាតិ ។

សារព័ត៌មានថៃរាយការណ៍ថា នេះជាដំណឹងល្អមួយសម្រាប់ជនជាតិថៃនៅទូទាំងប្រទេស ក្រោយពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក អង្គការយូណេស្កូ (UNESCO) បានប្រកាសចុះឈ្មោះប្រពៃណីសង្ក្រាន្តនៅប្រទេសថៃ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ប្រចាំឆ្នាំ២០២៣ ។Songkran Festival Phuket - Aleenta Phuket Resort & Spa

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Kowit Phakamat មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ថៃបានប្រាប់ដំណឹងល្អដល់ជនជាតិថៃថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ពីការចុះឈ្មោះសង្ក្រាន្តនៅប្រទេសថៃជាផ្លូវការដល់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌រួចរាល់ហើយ ។ 

លោក Kowit Phakamat បញ្ជាក់ថា ជំហានបន្ទាប់ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នឹងជំរុញសកម្មភាពបុណ្យសង្ក្រាន្តនៅប្រទេសថៃព្រមៗគ្នា ដោយសារសង្ក្រាន្ត គឺជាប្រពៃណីចូលឆ្នាំថ្មីរបស់ថៃ ដែលប្រារព្ធឡើងនៅគ្រប់តំបន់នៅពាក់កណ្តាលខែមេសា ។ ប្រទេសថៃតែងតែប្រារព្ធពិធី និងទទួលយកប្រពៃណីនេះតាំងពីយូរយាណាស់មកហើយ ព្រោះវាជាប្រពៃណីដ៏ស្រស់ស្អាត និងមានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញពីការដឹងគុណរបស់ជនជាតិថៃចំពោះបុព្វបុរស, សេចក្តីសប្បុរស និងបំណងល្អទៅកាន់អ្នកដទៃ ។

ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃមានឈ្មោះល្បីល្បាញ ដូចជា ៖ ការរាប់បាត្រព្រះសង្ឃ, ស្រង់ទឹកព្រះពុទ្ធរូប និងព្រះសង្ឃ, ក្បួនដង្ហែរនៅតាមទីប្រជុំជនបង្ហាញពីបុណ្យសង្ក្រាន្ត, ការសម្តែងវប្បធម៌បង្ហាញពីអត្តសញ្ញាណនៅតាមតំបន់ និងការលេងជះទឹក ។

លោកនិយាយថា អង្គការយូណេស្កូបានទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការនេះ គឺជារឿងគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ជនជាតិថៃទាំងអស់ ពីព្រោះប្រពៃណីចូលឆ្នាំថ្មីថៃ គឺតំណាងឱ្យមរតកវប្បធម៌អរូបីរបស់មនុស្សជាតិ ស្របតាមកិច្ចប្រជុំគណៈកម្មការរវាងរដ្ឋាភិបាលប្រទេសនានា អំពីការអភិរក្សមរតកវប្បធម៌អរូបី លើកទី១៨ នៅទីក្រុង Kasane សាធារណរដ្ឋបុតស្វាណា កាលពីចុងឆ្នាំ២០២៣ ។Celebrating Songkran | Thailand's Water Festival | Britannica

លោក Kowit Phakamat បន្តថា នៅឆ្នាំ២០២៤ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហាសង្ក្រាន្តយ៉ាងអធិកអធមបំផុត ដើម្បីផ្សព្វផ្សាយពីប្រពៃណីដ៏មានតម្លៃ, និងយល់ដឹងពីសារៈសំខាន់ប្រពៃណីនេះនៅតាមទីប្រជុំជនផ្សេងៗ ។ ហេតុនេះ យើងនឹងរៀបចំគម្រោង «World Songkran Festival : ប្រពៃណីសង្ក្រាន្តថៃ គឺជាគោលដៅទេសចរណ៍ជុំវិញពិភពលោក» នៅតាមបណ្តាខេត្តចំនួន៧៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

លោកបន្ថែមថា ក្នុងឱកាសនេះ សូមអញ្ជើញបងប្អូនពលរដ្ឋថៃ និងជនបរទេសរួមគ្នាថែរក្សា និងបន្តមរតកប្រពៃណីសង្ក្រាន្តដ៏មានតម្លៃរបស់ថៃប្រកបដោយនិរន្តរភាព និងប្រើប្រាស់វាឱ្យក្លាយជា Soft Power ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចពាក់ព័ន្ធ ដើម្បីទាញយកប្រាក់ចំណូលចូលជាតិ ៕How retailers celebrated Thailand's Songkran water festival - Inside Retail  Asia

ពិតជាមិនធម្មតា! ស្តេចថ្មីម៉ាឡេស៊ី ក្រោយរាប់ត្រួសៗក៏ដឹងថាមានកបពពកខ្លាំងប៉ុណ្ណា

0

ញូវដែលី៖ ព្រះអង្គម្ចាស់ Johor Sultan Ibrahim Iskandar អាយុ ៦៥ ឆ្នាំ ជាស្តេចនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ដែលទើបតែតែងតាំងឲ្យឡើងសោយរាជ្យជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងនោះ ទ្រង់គឺត្រូវបានគេប៉ាន់ប្រមាណទ្រព្យសម្បត្តិដែលថាមានចំនួនច្រើនកបពពករហូតដល់ទៅ ៥.៧ ពាន់លានដុល្លារឬលើសពីនេះទៀត។Malaysia installs motorcycle-riding king | The Manila Times

អាណាចក្ររបស់ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ពោលគឺប្រទេសម៉ាឡេស៊ីទាំងមូល ដែលគ្របដណ្តប់ដោយការបណ្តាក់ទុនពីក្រៅប្រទេស វិស័យអចលនទ្រព្យ ការជីកយករ៉ែ ទូរគមនាគមន៍ និងចំការប្រេងដូងរាប់ពាន់ហិចតា។

របាយការណ៍ពី Bloomberg គឺបានធ្វើការប៉ាន់ប្រមាណលំនៅដ្ឋានផ្លូវការរបស់ទ្រង់ ដែលបញ្ជាក់ពីសក្ខីភាពនៃទ្រព្យសម្បត្តិមានកបពពក ។ ក្នុងនោះផងដែរ គេបានប្រមូលទិន្នន័យសរុបឃើញថា គ្រួសារស្តេចអង្គនេះមានរថយន្តទំនើបជាង ៣០០ គ្រឿង ក្នុងចំណោមនោះក៏មានរថយន្តមួយគ្រឿងដែលសន្មតថាជាអំណោយរបស់លោកហ៊ីត្លែរ (អតីតមេដឹកនាំអាល្លឺម៉ង់)។ មិនតែប៉ុណ្ណោះក៏នូវមានយន្តហោះឯកជនមួយគ្រឿង យន្តហោះ Boeing 737 ពណ៌មាសនិងខៀវ ហើយក៏នៅមានកងទ័ពឯកជនទៀតផង។Boeing 737 Business Jet - Private Jet hire - Starr Luxury Jets

ស្តេចម៉ាឡេស៊ីអង្គនេះក៏បានកាន់កាប់ភាគហ៊ុន ២៤% នៃក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដ៏ធំទូទំាងប្រទេសម៉ាឡេស៊ី រួមជាមួយនឹងការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនរដ្ឋនិងឯកជននានាសរុបចំនួនជាង ៥៨៨ លានដុល្លារ។ លើសពីនេះទ្រង់ក៏ជាម្ចាស់ដីមួយកន្លែងក្នុងប្រទេសសិង្ហបុរីផងដែរ ដែលមានតម្លៃរហូតដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក។ រីឯផលប័ត្រវិនិយោគរបស់ស្តេចស៊ុលតង់អង្គនេះគឺមានចំនួនរហូតដល់ទៅ ១.១ ពាន់លានដុល្លារ ដោយសារលំហូរសាច់ប្រាក់យ៉ាងច្រើនពីភាគហ៊ុន និងប្រតិបត្តិការអចលនទ្រព្យ។U Mobile taps into underserved telco needs

តាមរយៈតួនាទីរបស់ទ្រង់នាពេលកន្លងមក ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អង្គនេះ គឺមិនដូចជាអ្នកកាន់ដូចជាអ្នកកាន់តំណែងមុនៗទេ ព្រោះទ្រង់បានចូលប្រឡូកយ៉ាងខ្លាំងទៅក្នុងទិដ្ឋភាពនយោបាយក្នុងប្រទេសជំរុញឲ្យមានការវិវត្តជាលំដាប់ ដោយបានបង្ហាញពីការដឹកនាំដ៏ស្វាហាប់និងតែងតែស្តាប់ពីការរិះគន់ បញ្ចេញមតិរបស់សាធារណៈជន។

ម៉្យាងវិញទៀត នយោបាយការទូតរបស់ទ្រង់គឺបានចាប់ដៃគូរជាមួយនឹងឧកញ៉ាចិន ព្រមជាមួយមេដឹកនាំនិងធុរកិច្ចជនសិង្ហបុរី ដែលវាពិតជាបានមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយទំាងក្នុងស្រុកនិងក្រៅប្រទេស។ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មក៏កាក់កបរបស់ប្រទេសម៉ាឡេស៊ី ដែលប្រទេសនេះជារឿយៗតែងតែបើកទ្វារស្វាគមន៍និងទទួលយកឱកាសអាជីវកម្មផ្សេងៗពីក្រៅប្រទេសទៅលើគម្រោងធំៗនិងការបណ្តាក់ទុនជាដើម៕Malaysia crowns its new billionaire king: Tycoon Sultan Ibrahim Iskandar,  65, who owns 300 luxury cars including one 'gifted by Adolf Hitler', a  fleet of private jets and his own ARMY becomes

ក្រុមគ្រួសារបើករថយន្ត Jeep ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ទៅគ្រួសារជនរងគ្រោះ

0

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារបើករថយន្ត Jeep ដែលបានបុកមនុស្សស្លាប់រួចបើករត់ បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ទៅគ្រួសារជនរងគ្រោះ។ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ បានបញ្ជាក់ថា៖” ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទះបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។ នៅក្នុងនោះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត”។នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖” ដោយសារតែជនរងគ្រោះទទួលបានប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំដកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ”។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

បណ្តាញសង្គម Angelababy ដំណើរការឡើងវិញក្រោយរងពិន័យ៣ខែបន្ទាប់ពីមើលការសម្តែងរបស់ Lisa

0

បន្ទាប់ពីមានរឿងអាស្រូវក្រោយពីការមើលការសម្តែងរបស់ Lisa នៅក្នុងក្លិបកម្សាន្តមួយនៅបារាំងបណ្តាញសង្គមរបស់តារាស្រី Angelababy បានរងពិន័យពីក្រុមហ៊ុនត្រូវបិទចោលមិនអាចដំណើរការបានឡើយ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ មករា គណនី Weibo និង Douyin របស់ Angelababy បានត្រឡប់មកដំណើរការធម្មតាវិញហើយបន្ទាប់ពីផ្អាកអស់រយៈពេល ៣ ខែមកនេះ។ បណ្តាញសង្គម Weibo និង Douyin របស់តារាស្រីរូបនេះមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់។Angelababy: 10 lesser-known facts about the megastar

យោងតាមប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា ទោះបីជា Angelababy ត្រូវបានដកចេញពីការហាមឃាត់ Angelababy មិនទាន់ប្រញាប់ប្រញាល់បង្ហោះអ្វីនៅលើវេទិការនៅឡើយ។ តារារូបនេះបានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់មួយរយៈដោយប្រុងប្រយ័ត្នរង់ចាំឱកាសដ៏ត្រឹមត្រូវនឹងលេចមុខឡើងវិញ។ ថ្មីៗនេះ Angelababy បានបាត់មុខពីវិស័យសិល្បៈ ដោយកម្មវិធីទូរទស្សន៍ និងការថតរូបផ្សាយពាណិជ្ជកម្មត្រូវបានលុបចោល។ អ្នកសរសេរប្លុកខ្លះជឿថាកំហុសរបស់ Angelababy មិនធ្ងន់ធ្ងរពេកទេទើបនាងត្រូវបានហាមឃាត់រយៈពេលបីខែប៉ុណ្ណោះ ហើយរឿងថ្មីរបស់នាងទំនងជានឹងចាក់ផ្សាយ។BLACKPINK's Lisa Shares Sexy Shots From Crazy Horse Performance
ខុសពី Angelababy គណនី Weibo របស់ Jenny Zhang មិនទាន់ត្រឡប់មកធម្មតាវិញនោះទេ។ ភាពខុសប្លែកគ្នានេះ ដោយសារបន្ទាប់ពីពេលទស្សនាកម្មវិធីរបស់ Lisa នៅប្រទេសបារាំង Jenny Zhang បានថតរូប និងផ្សព្វផ្សាយដោយប្រភពខ្លះនិយាយថាតារាសម្តែងរូបនេះត្រូវបាន «ហាមប្រាម»រយៈពេលមួយឆ្នាំ ដោយសារតែកម្រិតនៃការរំលោភបំពានគឺធ្ងន់ធ្ងរជាង Angelababy ។Angelababy has officially joined the Tiffany and Co. family for the Tiffany T collection - The Fashion Enthusiast

នៅខែកញ្ញាឆ្នាំ២០២៣ តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានសម្តែងនៅក្លិប Crazy Horse ក្នុងទីក្រុងប៉ារីសដែលជាក្លិបកម្សាន្តពោរពេញដោយការស្លៀកពាក់ស៊ិចស៊ី។ នៅពេលនោះ មានការរិះគន់ជាច្រើនថា Lisa បានបង្កើតគំរូមិនល្អសម្រាប់ក្មេងមិនទាន់ពេញវ័យនៅជាអនីតិជនដោយសារតែអ្នកគាំទ្ររបស់ Lisa រួមមានសិស្សស្រីជាច្រើននាក់។ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ គណនី Weibo របស់ Lisa និង Fanpage របស់នាងនៅក្នុងប្រទេសចិនក៏ត្រូវបានលុបចោលដូចគ្នា។LISA (BLACKPINK) Crazy Horse Paris (Behind-The-Scenes, 54% OFF

ដោយសារតែមើលការសម្ដែងរបស់ Lisa តារាស្រី Angelababy និង Jenny Zhang ត្រូវបានទស្សនិកជនចិនធ្វើពហិការ ដោយលើកឡើងថាតារាទាំងពីរដួងនេះ បានបំពានលើបទប្បញ្ញត្តិសម្រាប់អ្នកធ្វើការក្នុងវិស័យសិល្បៈសម្តែង តាមការកំណត់របស់អាជ្ញាធរ ដែលកំណត់ថា សិល្បករមិនត្រូវបានអនុញ្ញាតិឱ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយកម្មវិធីអាសអាភាសឡើយ៕

 

Lay EXO ត្រូវបានគេប្រទះឃើញនៅសណ្ឋាគារជាមួយកំពូលតារាសម្តែងចិន Zhao Lusi

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃទី១ ខែកុម្ភៈ មានគេបានប្រទះឃើញរថយន្តរបស់ Lay សមាជិក EXO និង Zhao Lusi នៅសណ្ឋាគារមួយ ហើយអ្នកទាំងពីរក៏ត្រូវបានគេចោទប្រកាន់ថាបានចាកចេញពីសណ្ឋាគារនោះបន្ទាប់ពីបានជួបគ្នាត្រឹមតែ១០នាទីប៉ុណ្ណោះ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។EXO Lay Profile, Age, Wife, Real Name, Background, Net Worth 2024

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមស្នេហានេះភ្នាក់ងារគ្រប់គ្រងរបស់ Lay បានច្រានចោលពាក្យចចាមអារ៉ាមនេះ ដោយនិយាយថា «ការស្មានថា ណាត់ជួបគ្នា គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ ពេលនេះ Lay គឺផ្តោតលើការផ្សព្វផ្សាយរបស់ខ្លួន ហើយលោកមិនមានគម្រោងនឹងមានទំនាក់ទំនងស្នេហានោះទេ»។Will Lay still be in Exo? He quits their label on K-pop group's 10th anniversary | South China Morning Post

ទោះបីជាមានការបដិសេធក៏ដោយ ក៏ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lay និង Zhao Lusi កំពុងតែកើនឡើងនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមចិន Weibo ដែលកំពុងផ្ទុះកក្រើកយ៉ាងខ្លាំង។ លើសពីនេះ តារាល្បីទាំងពីរក៏ត្រូវបានគេនិយាយថាពួកគេមិនដែលសហការលើគម្រោងណាមួយជាមួយគ្នាដែរហេតុអ្វីបានជាឡានអ្នកទាំងពីរនៅក្នុងសណ្ឋាគារតែមួយដូចនេះ។Zhao Lusi Height How Tall is Zhao Lusi? - News

គួរបញ្ជាក់ថា Lay បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ ២០១២ ហើយទោះបីជាគេបានចាកចេញពី SM Entertainment ក្នុងឆ្នាំ២០២២ ក៏ដោយក៏លោកនៅតែជាសមាជិករបស់ EXO ដដែល ខណៈពេលនេះសមាជិករូបនេះផ្តោតសកម្មភាពសិល្បៈរបស់ខ្លួនក្នុងប្រទេសចិនវិញ។ ចំពោះតារាស្រី Zhao Lusi វិញទទួលបានភាពល្បីល្បាញបន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៦ ហើយនាងបានសម្តែងក្នុងរឿងភាគចិនល្បីៗដូចជា ‘Who Rules the World’ ជាមួយ Yang Yang , រឿង The Long Ballad , Love Like the Galaxy និងខ្សែភាពយន្ត Hidden Love ក្នុងឆ្នាំ២០២៣៕

 

ទឹកចិត្តខ្មែរ! អ្នករស់នៅអាម៉េរិកនាំគ្នាបិទរូបភាពជួយផ្សព្វផ្សាយ វណ្ណដា វណ្ណថាន និងសុហ្វៀ ព្រោងព្រាត

0

ជារឿងគួរឱ្យរំភើបសម្រាប់ទឹកចិត្តពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិកដោយបានបង្ហាញទំហំក្តីស្រលាញ់និងជួយគាំទ្រសិល្បករកម្ពុជាមានដូចជា វណ្ណដា វណ្ណថាន និង កៅ សុហ្វៀ ដែលត្រៀមទៅសម្តែងលើទឹកដីសហរដ្ឋអាម៉េរិកនាពេលខាងមុខ។ ទឹកចិត្តនិងការស្រលាញ់នេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងដែលឃើញបងប្អូនខ្មែរនៅទីនោះបិទផ្ទាំងផ្សព្វផ្សាយការសម្តែងរបស់អ្នកទាំងបីជាច្រើនកន្លែង។  គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២៣ តារារ៉េប ម៉ាន់ វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលលោកមានឱកាសសម្តែងលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូងដើម្បីជួបអ្នកគាំទ្រខ្មែរដែលរស់នៅទីនោះ។ មិនត្រឹមតែមានវត្តមានរបស់សិល្បករខ្មែរតែ វណ្ណដា ប៉ុណ្ណោះទេ តែមានសិល្បករពីររូបទៀតគឺកញ្ញា កៅ សុហ្វៀ រួមជាមួយលោក វណ្ណថាន ក៏នឹងមានវត្តមានដូចគ្នា ជាហេតុធ្វើឱ្យហ្វេនៗរំភើបចិត្តជាខ្លាំង។ ក្នុងនោះលោក វណ្ណថាន បានបង្ហាញអារម្មណ៍ចិត្តយ៉ាងខ្លាំងដូចគ្នាព្រោះក្តីស្រមៃដ៏ធំមួយទៀតបានសម្រេចនិង ជាកិត្តិយសណាស់ដែលលោកមានឱកាសចេញទៅសម្តែងតំណាងឱ្យតន្ត្រី និងវប្បធម៌ ខ្មែរនៅក្រៅប្រទេស។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកកាន់តែរំភើបចិត្តនោះ នាពេលថ្មីៗនេះពលរដ្ឋខ្មែរដែលរស់នៅទីនោះបានចាប់ផ្តើមចូលរួមផ្សព្វផ្សាយពីការចូលរួមរបស់ វណ្ណដា វណ្ណថាន និង កៅ សុហ្វៀ ក្នុងការប្រគំតន្រ្តី Sabaidee Fest ។ ពលរដ្ឋនៅទីនោះបានបិទផ្ទាំងរូបភាពអ្នកទាំង៣យ៉ាងគគ្រឹងគគ្រេងមិនថានៅតាមផ្ទះ ផ្សារ រមណីយដ្ឋាន រួមទាំងទីតាំងជាច្រើនកន្លែងទៀត។ ទំហំនៃក្តីស្រលាញ់របស់ពលរដ្ឋខ្មែរឬជនបរទេសរស់នៅទឹកដីអាម៉េរិកពិតជាគួរឱ្យសរសើរណាស់ដែលជួយគាំទ្រស្រលាញ់សិល្បករកម្ពុជាដូចនេះពិតជារកពាក្យអ្វីមកបរិយាយមិនបាន។

គួរបញ្ជាក់ថា ការប្រគំតន្រ្ដី Sabaidee Fest នឹងធ្វើឡើងនៅឯទីក្រុង Chino, Southern California នាថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ Sabaidee Fest គឺជាមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ (SEA) ប្រចាំឆ្នាំដំបូង និងធំជាងគេនៅសហរដ្ឋអាម៉េរិកដែលមានការលក់សំបុត្រដើម្បីចូលរួមទស្សនាចាប់ពី៤៩ដុល្លារដល់៦៧៩ដុល្លារ៕

 

 

Jennie រៀបចំពិធីជប់លៀងសម្ពោធក្រុមហ៊ុនផ្ទាល់ខ្លួនថែមទាំងលេងហ្គេមនេះយ៉ាងសប្បាយរីករាយ

0

ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានរៀបចំពិធីជប់លៀងស្វាគមន៍សម្រាប់ការសម្ពោធក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង Odd Atelier ជាផ្លូវការ ។ ទន្ទឹមនឹងពិធីជប់លៀងមានអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីជប់លៀងនេះមានទាំងការលេងហ្គេមចាប់តុក្កតារូប capybara ជាហ្គេមនិងសត្វដែល Jennie ចូលចិត្ត។231223 Jennie for ODDATELIER - her new self-founded label : r/BlackPink

នៅថ្ងៃទី២ កុម្ភៈ នេះអ្នកតំណាងម៉ាកយីហោពាណិជ្ជកម្មសកលជាច្រើនដូចជា Chanel Adidas និង Gentle Monster ជាដើមបានចូលរួមក្នុងការជួបជុំហើយបានបន្សល់ទុកសារគាំទ្រ ទៅដល់ Jennie ។ អ្នកដែលបានចូលរួមពិធីសម្ពោធក្រុមហ៊ុនរបស់ Jennie បានចែករំលែកពេលវេលាពីការជួបជុំគ្នាតាមរយៈ Instagram ធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងពីអ្នកគាំទ្រ។BLACKPINK's Jennie Covers 'Killing Me Softly' at Chanel Show – Billboard

ក្នុងរូបភាពដែលបានចែករំលែកក្រៅពីជម្រើសអាហារដ៏ប្រណីត និងឡូយឆាយដែលផ្តល់ជូនក្នុងពិធីជប់លៀងនោះ ភាពរីករាយ និងការតុបតែងមួយផ្សេងទៀតពីកម្មវិធីជប់លៀងនេះដែលទទួលបានការចាប់អារម្មណ៍នោះគឺម៉ាស៊ីនចាប់តុក្កតា capybara ដ៏គួរឱ្យស្រឡាញ់។

Jennie ត្រូវបានអ្នកគាំទ្រដឹងថានាងស្រលាញ់សត្វ capybaras ជាខ្លាំងហើយការយកហ្គេមចាប់តុក្កការូបcapybaras ជាថ្មីម្តងទៀតកាន់តែធ្វើឱ្យអ្នកគាំទ្រដឹង Jennie ជាអ្នកគាំទ្រលេខ១ របស់ capybaras ក្នុងចំណោមតារា K-Pop ។BLACKPINK's Jennie Officially Launches “ODD ATELIER” | SNKRDUNK Magazine

គួរបញ្ជាក់ថា Jennie បានបង្ហាញក្រុមហ៊ុនផ្ទាល់ ODD ATELIER របស់នាងជាផ្លូវការនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយបង្ហាញថានាងបានបង្កើតក្រុមហ៊ុនដើម្បី «ទាក់ទាញការយកចិត្តទុកដាក់ក្នុងវិធីខុសពីអ្វីដែលធម្មតា ឬរំពឹងទុក» ហើយការបើកនេះនាងចង់មានសេរីភាព និងផាសុកភាពជាងមុន៕

រឿង ២ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលព្រឹក បើហ៊ានតែធ្វើនឹងបង្កគ្រោះថ្នាក់ដល់ថ្លើម

0

ពេលខ្លះទម្លាប់មួយចំនួនដែលអ្នកតែងតែចូលចិត្តធ្វើ និងអនុវត្តនៅពេលព្រឹកស្ទើរតែរៀងរាល់ថ្ងៃ អាចបង្កគ្រោះថ្នាក់ដល់រាងកាយអ្នកបាន ទាំងដែលអ្នកមិនបានដឹងថាវាអាចមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ជាពិសេសទម្លាប់ ២ ខាងក្រោមនេះតែម្តង ហ៊ានតែធ្វើជាប្រចាំ នឹងបណ្តាលឱ្យសុខភាពរបស់អ្នកចុះខ្សោយ ក៏ដូចជាប៉ះពាល់ដល់ថ្លើមផងដែរ។

១.មិនទៅបន្ទប់ទឹកនៅពេលឈឺបត់ជើងតូចខ្លាំង៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការខំប្រឹងទប់មិនព្រមទៅបន្ទប់ទឹកនៅពេលឈឺបត់ជើងតូចបន្ទាប់ពីភ្ញាក់ដឹងខ្លួន គឺអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារតែការបត់ជើងតូចនៅពេលព្រឹកជាតិពុលដែលបានផ្តុំទុកនៅក្នុងថ្លើម នឹងអាចបញ្ចេញចោលតាមរយៈទឹកនោម។ ប្រសិនបើអ្នកខំទប់យូរដោយមិនបានទៅបន្ទប់ទឹកនោះថ្លើមរបស់អ្នកក៏មិនអាចលាងសម្អាតជាតិពុលបានល្អដែរថែមទាំងអាចបង្កហានិភ័យកាន់តែខ្លាំងឡើងៗទៅថ្ងៃមុខ។Why You Pee So Much at Night - Frequent Urination Causes

២. មិនញ៉ាំអាហារពេលព្រឹក៖ មានមនុស្សមិនតិចទេដែលមិនបានញ៉ាំអាហារពេលព្រឹកដោយសារមមាញឹក ឬរវល់ជាដើម។ ទោះជាយ៉ាងណា ប្រសិនបើអ្នករក្សាទម្លាប់បែបនេះកាន់តែយូរ វានឹងបណ្តាលឱ្យអ្នកខ្វះជីវជាតិ រាងកាយចុះខ្សោយ ឆាប់នឿយហត់អស់កម្លាំង សរីរាង្គខាងក្នុងដំណើរការមិនល្អ និងអាចប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ ដូច្នេះហើយ អាហារពេលព្រឹកគឺសំខាន់បំផុត ព្រោះវាអាចផ្តល់នូវថាមពលបានពេញមួយថ្ងៃ និងល្អចំពោះសរីរាង្គខាងក្នុង ជាពិសេសគឺថ្លើមរបស់អ្នក។ កាលណាដែលអ្នកមិនញ៉ាំអាហារពេលព្រឹក អាចបណ្តាលឱ្យថ្លើមស្រូបយកខ្លាញ់ធាត់ កម្រិតស្ករធ្លាក់ចុះ សារធាតុ Glycogen ក៏ថយចុះ បង្កើនបន្ទុកអាំងស៊ុយលីនលើថ្លើមជាដើម៕Adults who skip morning meal likely to miss out on nutrients - Harvard  Health

សោកស្តាយ! ជប៉ុនបានបាត់បង់តំណែងជាផ្លូវការក្នុងការនាំចេញរថយន្តធំជាងគេលើពិភពលោក

0

បរទេស៖ ជប៉ុនបានបាត់បង់តំណែងជាផ្លូវការហើយក្នុងការនាំចេញរថយន្តធំជាងគេលើពិភពលោក បន្ទាប់ពីខ្លួនបានគ្រងតំណែងនេះជិតមួយទសវត្សរ៍ ក្នុងនាមជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកគឺនៅឆ្នាំ ២០១៦ ដោយវ៉ាដាច់ប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណា ថ្មីៗនេះប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេលើពិភពលោកជាលើកដំបូងកាលពីឆ្នាំ ២០២៣ ដោយសារការលក់រថយន្តអគ្គិសនីខ្លាំងនៅបរទេស។China overtakes Japan as world's biggest vehicle exporter — World — The  Guardian Nigeria News – Nigeria and World News

យោងតាម Nikkei Asia បានឱ្យដឹងថា ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន ៤.៤២ លានគ្រឿងក្នុងឆ្នាំ ២០២៣ កើនឡើង ១៦% ធៀបនឹងឆ្នាំមុន។ ខណៈដែលប្រទេសចិនបាននាំចេញរថយន្តចំនួន ៤.៩១ លានគ្រឿងកាលពីឆ្នាំមុន កើនឡើង ៥៨% ធៀបនឹងឆ្នាំ ២០២២។ ដូច្នេះហើយ ជាលទ្ធផល ប្រទេសជប៉ុនបានបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកជាផ្លូវការហើយ បន្ទាប់ពីខ្លួនបានគ្រងតំណែងនេះអស់រយៈពេល ៧ ឆ្នាំកន្លងមក។China comes just shy of Japan as the world's largest car exporter

មូលហេតុដែលប្រទេសចិនបានកាន់កាប់តំណែងដ៏កំពូលនេះ គឺដោយសារកត្តាជំរុញដ៏ធំសម្រាប់ការនាំចេញរថយន្តរបស់ចិនក្នុងទីផ្សាររុស្ស៊ី ដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន និងលោកខាងលិចបានដកខ្លួនចេញ ចំពេលមានជម្លោះអ៊ុយក្រែន។ កត្តាជំរុញដ៏សំខាន់មួយទៀតគឺការកើនឡើង ៨០% នៃការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។ នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកជាលើកដំបូងផងដែរ។Global Times on X: "China is set to beat Japan to become the world's  largest auto exporter, according to Japanese media. In the first 11 months  of this year, China exported 4.41

ហេតុនេះហើយ បច្ចុប្បន្នទីក្រុងប៉េកាំងកំពុងសម្លឹងរកការទាញយកប្រយោជន៍ពីការផ្លាស់ប្តូរជាសាកលទៅកាន់រថយន្តអគ្គិសនី ដើម្បីដាក់ប្រទេសចិនជាមហាអំណាចឧស្សាហកម្ម។ ដោយមន្ត្រីរដ្ឋាភិបាលរំពឹងថា ប្រទេសចិននឹងលក់រថយន្តសរុបចំនួន ១២ លានគ្រឿងនៅក្រៅប្រទេសនៅឆ្នាំ ២០៣០ ដែលក្នុងនោះមាន ៦ លានគ្រឿងនាំចេញពីប្រទេសចិន និង ៦ លានគ្រឿងទៀតផលិតនៅបរទេស។

ទីតាំងឈានមុខគេរបស់ប្រទេសក្នុងការនាំចេញរថយន្តត្រូវបានគេមើលឃើញថាគ្រាន់តែជាជំហានមួយនៅលើផ្លូវនេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តអាចនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ការផលិតនៅក្រៅប្រទេសនាពេលអនាគត៕

ព្រះអង្គម្ចាស់របស់ម៉ាឡេសុី ត្រៀមបោះទុនវិនិយគ៥០០លានដុល្លារ នៅខេត្តត្បូងឃ្មុំ

0

ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail និងព្រះអង្គម្ចាស់ Perlis បានអញ្ជើញចូលរួមជំនួបធុរកិច្ច ជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn។Duli Mahkota : Pewaris Takhta : Perlis Indera Kayangan

ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំ ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ មេហ្កាវ៉ាត់ ទៅ ៥០០ មេហ្កាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណពី ១០០ ទៅ ៥០០លានដុល្លារ។

សំណើគម្រោងនេះ គ្រោងនឹងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះតែម្តង ដោយមានការចូលរួមពីលោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន៕