Home Blog Page 1285

មានបទពិសោធផ្ទាល់ខ្លួនបំណុលវ័ណ្ឌកតារាពហុជំនាញ ខាត់ សុឃីម ចែករំលែកវិធីសាស្រ្តដោះបំណុល

0

ដូចមហាជនមួយចំនួនធំជា្របមកហើយថាតារាក្នុងចង្កោមសិល្បៈមួយចំនួនបានផុងខ្លួនជំពាក់បំណុលរាប់សែនដុល្លារដូចជាតារាពហុជំនាញ ខាត់ សុឃីម តារាកំប្លែងស្រីខ្ញុង ម៉ាដូណា និងអ្នកមួយចំនួនទៀតដោយវិធីសាស្ត្រនៃការដោះបំណុលផ្សេងៗគ្នា។ អ្វីដែលមហាជនកោតសរសើរគឺការដោះបំណុលរបស់អ្នកនាង ខាត់ សុឃីម គឺសងគេអស់ដោយស្ងៀមស្ងាត់និងល្អបំផុតស្ទើរតែគ្មានអ្នកដឹងនាពេលនោះថាតារាពហុជំនាញរូបនេះជំពាក់ប្រាក់គេដល់ទៅ៩០ម៉ឺនដុល្លារ។May be an image of 1 person and flower

ជាមួយបទពិសោធផ្ទាល់ខ្លួនអ្នកនាង ខាត់ សុឃីម បានបង្កើតវីដេអូចែករំលែកបទពិសោធផ្ទាល់ខ្លួននាពេលថ្មីៗនេះដើម្បីជាគន្លឹះរើខ្លួនឱ្យរួចផុតពីបំណុលដល់អ្នកដែលកំពុងប្រឈមនឹងបញ្ហាបំណុល។ តាមរយៈវីដេអូនោះ អ្នកនាង ខាត់ សុឃីម បានចែករំលែកថាការដោះបំណុលរបស់ខ្លួនមិនមែនជាការងាយនោះទេ។ អ្នកនាង ថាខ្លួននិងស្វាមី នាំទាំងគ្រួសាររកស៊ីដាក់ទុនប៉ុន្តែការទុកចិត្តលើមនុស្សខុសធ្វើឱ្យមានការស្តាយក្រោយនិងឈឺចាប់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ២០២០ ដែលជួបទុក្ខផ្ទួនៗ បាត់បង់ទាំងលុយកាក់ បាត់បង់ទាំងឪពុក។

អ្នកនាង ខាត់ សុឃីម បន្តថា ខ្លួននិងស្វាមីជាមេគ្រួសារដូច្នេះមិនសូវជាបញ្ចេញសកម្មភាពទន់ជ្រាយឱ្យសមាជិកគ្រួសារផ្សេងទៀតឃើញនោះទេព្រោះអាចនាំឱ្យសមាជិកផ្សេងទៀតបាក់កម្លាំងចិត្តដោយកត្តាចម្បងយើងត្រូវមើលថែខ្លួនឯងសិន។ ចំណុចនេះអ្នកនាង ខាត់ សុឃីម ពន្យល់ថា ពេលមានបំណុលយើងកុំព្យាយាមនៅម្នាក់ឯងគួរដើរចេញទៅក្រៅ និងសម្លឹងទៅមើលអ្នកដែលលំបាកជាងយើងមានច្រើនណាស់មិនត្រូវអស់សង្ឃឹមឡើយ។May be an image of 1 person and text

ចំណុចទី២ យើងត្រូវទៅហាត់ប្រាណ ព្យាយាមធ្វើយ៉ាងណាត្រូវហាត់ប្រាណដើម្បីជាជំនួយដល់ស្មារតីយើង។ ចំណុចទី៣ អ្នកនាង ខាត់ សុឃីម ថាយើងត្រូវរកអ្នកចេះណែនាំ ពន្យល់យើងមានភាពវិជ្ជមានក្នុងខ្លួនសុំជំនួយស្មារតីដើម្បីឱ្យខ្លួនឯងមានអារម្មណ៍កក់ក្តៅមានមនុស្សនៅខាងយើងច្រើន។ នៅពេលយើងមានស្មារតីចាំយើងគិតរកដំណោះស្រាយមួយទៀត និងកុំបោះបង់គ្រួសារខ្លួនឯងចោល។

អ្នកនាង ខាត់ សុឃីម រៀបរាប់ថា គ្រួសារជាកត្តាសំខាន់បើយើងយកចិត្តទុកដាក់ជាមួយគ្រួសារយើងនឹងដឹងថាគ្រួសារមានសារៈសំខាន់ប៉ុណ្ណា ហើយមិនត្រូវជាន់បន្ថែមបន្ទោសគ្នាទៅវិញទៅមកទេប្តីប្រពន្ធត្រូវរួមសុខទុក្ខជាមួយគ្នា បើលែងដៃគ្នាពេលមានអាសន្ន រួមសុខមិនអាចរួមទុក្ខមិនមែនស្នេហាជាប្តីប្រពន្ធពិតប្រាកដនោះទេ។May be an image of 1 person

តារាស្រីរូបនេះថា យើងត្រូវចេញទៅធ្វើការលុយមិនមែនមកអង្គុយបាក់ទឹកចិត្ត ហើយកុំខ្លាចបាក់មុខលើការងារដែលគិតថាខ្លួនឯងអន់ បើសិនជាមានគំនិតបែបនេះយើងមិនអាចរកចំណូលមកជួយខ្លួនឯង និងគ្រួសារ រួមទាំងការសងគេ។ ចំណុចសំខាន់មួយទៀតអ្នកនាង ខាត់ សុឃីម ថាយើងត្រូវចចារជាមួយម្ចាស់បំណុលហើយត្រូចច្បាស់លាស់ពេលវេលាជាមួយម្ចាស់បំណុល។ អ្នកនាង ថាយើងជាកូនបំណុលមិនត្រូវបិទលេខទូរសព្ទ Block បណ្តាញសង្គមទេ ដើម្បីឱ្យម្ចាស់បំណុលតាមដានសកម្មភាពយើងដឹងថាយើងកំពុងពិបាក និងកំពុងរកលុយសងគាត់ជាដើម។ ប៉ុន្តែបើយើងជំពាក់បំណុលគេតែប្រើជីវិតឡូយឆាយហ៊ឺហា គឺច្បាស់ណាស់ម្ចាស់បំណុលប្រាកដជាខឹងគ្មានការលើកលែងជាមួយយើងទេ។May be an image of 1 person and flower

អ្នកនាង ខាត់ សុឃីម បានបន្ថែមថា ចំពោះការចចារសងបំណុលធំគឺងាយស្រួលនោះទេដោយសារយើងមានទ្រព្យបញ្ចាំង យើងអាចនិយាយជាមួយគេឱ្យគេជួយចាត់ចែងតែម្តងប្រសិនជាយើងគ្មានសមត្ថភាពបើយើងមានសមត្ថភាពដែរ យើងដាក់លក់បណ្តើរៗ។ អ្នកនាង បានចែករំលែកសម្រាប់បទពិសោធផ្ទាល់ខ្លួនទៀតថា ខ្លួនបានចចារជាមួយធនាគារឱ្យពន្យារពេលការប្រាក់បង់ហើយខាងធនាគារក៏ព្រមរយៈពេល៦ខែ ដែលពេលវេលានេះអាចឱ្យយើងដកដង្ហើមអាចរកលុយបន្តទៀត។ អ្នកនាង ម្ចាស់បំណុលណាក៏ដោយគឺគេតែងទុកឱកាសឱ្យយើងសងលុយគេណាស់ គេមិនចង់ឱ្យយើងជាប់គុកនោះទេគឺចង់ឱ្យនៅមានជីវិតមានការងារធ្វើដើម្បីសងលុយគេណាស់ព្រោះគេចង់បានតែលុយទេ លើកឡើងតែគេអស់ជម្រើសបានជាគេប្តឹង។ ចំពោះសមាជិកគ្រួសារដែលរស់នៅពឹងផ្អែកលើយើងត្រូវនាំគ្នាចេញរកការងារធ្វើដើម្បីជួយទំនុកបំរុងគ្រួសារ។May be an image of 1 person and text

អ្នកនាង ខាត់ សុឃីម បានលើកឡើងទៀតថា នៅពេលយើងជំពាក់បំណុលខ្លួនយើងគិតអ្វីមិនចេញទេដែលធ្វើឱ្យមានការអូសទាញផ្សេងៗដែលអាចចាញ់បោកគេជាលើកទី២បាន។ អ្នកនាងថា ការដោះបំណុលយើងត្រូវសងអាតូចៗមុនដោយសារតែជាពេលវេលាលំបាកយើងគ្មានសមត្ថភាពសងការជំពាក់ធំនោះទេ និងកុំឱ្យមានមាត់កជាមួយម្ចាស់បំណុលកាលណាមានពាក្យសម្តីជាមួយគ្នាមិនមែនជាផលល្អនោះទេទោះយើងជំពាក់គេតិចឬច្រើនក៏គេជាអ្នកមានគុណជួយដោះទ័លយើងដែរ។ អ្នកនាងថា យើងត្រូវចចារជាមួយម្ចាស់បំណុល បើសិនជាមានផ្ទះ ឡាន ដី របស់ដែលអាចលក់បានលក់ទៅទោះបីជាមិនបានថ្លៃក៏ដោយ។ ការសងគេនេះអាចបញ្ជាក់ទៅកាន់ម្ចាស់បំណុលផ្សេងទៀតពីទំនួលខុសត្រូវរបស់យើងក្នុងការសងគេមិនគេចវេសទៅណានោះទេនិងព្យាយាមទំនាក់ទំនងទៅម្ចាស់បំណុលកុំឱ្យដាច់។

អ្នកនាង ខាត់ សុឃីម ថាត្រូវប្រុងប្រយ័ត្នបំផុតគឺកុំយកបំណុលដោះបំណុល កុំយកពីអ្នកនេះដោះអ្នកនោះដែលជាហេតុធ្វើឱ្យកាន់តែកើនបំណុលថែម។ ចំណុចមួយទៀតថា ជំពាក់បំណុលយើងមិនត្រូវលាក់ប្តីប្រពន្ធគ្នាឯងទេ ត្រូវជួយគ្នាគិតរកដំណោះស្រាយ និងកុំចង់បានរបស់ផ្សេងៗទាំងខ្លួនឯងកំពុងមានបំណុល ត្រូវទទួលស្គាល់ថាខ្លួនឯងនៅចំណុចណា៕

 

 

ការស្រាវជ្រាវបង្ហាញថា ផ្លែគីវីជួយឱ្យអ្នកបរិភោគផ្លាស់ប្តូរអារម្មណ៍បាន

0

ការបរិភោគបន្លែ និងផ្លែឈើបានគ្រប់គ្រាន់ ក្រៅពីវាជួយឱ្យរាងកាយរបស់យើងរឹងមាំល្អហើយ វាក៏អាចជួយថែរក្សាសុខភាពផ្លូវចិត្តផងដែរ ។ បើតាមការស្រាវជ្រាវមួយអំពីផលប្រយោជន៍របស់ផ្លែគីវីបង្ហាញថា វាជាផ្លែឈើមួយប្រភេទសម្បូរទៅដោយវីតាមីន C ដែលជួយធ្វើឱ្យយើងមានអារម្មណ៍ល្អប្រសើរឡើង ក្រោយពីបានបរិភោគវាត្រឹមរយៈពេល៤ថ្ងៃជាប់ៗគ្នា ។

ការស្រាវជ្រាវអំពីផលប្រយោជន៍របស់ផ្លែគីវី គឺដោយសារអ្នកស្រាវជ្រាវចង់ដឹងថា តើវីតាមីន C នឹងពាក់ព័ន្ធជាមួយអារម្មណ៍ និងការធ្វើការរបស់ខួរក្បាលកម្រិតណា? ហេតុនេះ អ្នកស្រាវជ្រាវបានជ្រើសរើសយកផ្លែគីវីមកសិក្សា ដោយសារវាមានវីតាមីន C ច្រើន ។Can It Be Dangerous To Eat Kiwi Skin?

អ្នកស្រាវជ្រាវបានជ្រើសរើសក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ បន្ទាប់មក បានបែងចែកអ្នកចូលរួមជា៣ក្រុម ដើម្បីស្វែងរកលទ្ធផលខុសៗគ្នា គឺ ៖
-ក្រុមទី១ ទទួលបានអាហារបន្ថែមមានវីតាមីន C ជារៀងរាល់ថ្ងៃ
-ក្រុមទី២ ទទួលបានផ្លែគីវី ចំនួន២ផ្លែក្នុង១ថ្ងៃ និង
-ក្រុមទី៣ ទទួលបានថ្នាំ Placebo ជារៀងរាល់ថ្ងៃ (Placebo គឺជាសារធាតុមួយប្រភេទមើលទៅដូចថ្នាំពិតប្រាកដ តែវាគ្មានជាតិថ្នាំក្នុងនោះទេ គឺមានតែម្សៅជាមួយស្ករប៉ុណ្ណោះធ្វើជាធាតុផ្សំចម្បង ហើយវាមិនអាចការព្យាបាលជំងឺទេ ។ ហេតុនេះ ដោយសារគេផលិតវាឡើងឱ្យដូចថ្នាំពិតប្រាកដ ទើបអ្នកជំងឺជឿថា វាជាថ្នាំពិតប្រាកដ និងអាចព្យាបាលជំងឺបាន) ។How to Properly Eat Kiwi Fruit: Peeling, Eating, and More

ក្នុងអំឡុងពេលការស្រាវជ្រាវនេះ អ្នកចូលរួមទាំងអស់នឹងទទួលបានការពិនិត្យឈាមរៀងរាល់២សប្តាហ៍ម្តង ។ ក្រោយពីពេលវេលាកន្លងផុតទៅអស់៤សប្តាហ៍ គេអាចប្រមូលទិន្នន័យបានមួយចំនួន ដូចជា ៖ ថាមពល និងភាពនឿយហត់, អារម្មណ៍, គុណភាព និងបរិមាណការសម្រាក ព្រមទាំងកម្រិតការហាត់ប្រាណ ។Kiwi Benefits: Heart Health, Digestion, and More

អ្នកស្រាវជ្រាវរកឃើញថា អ្នកចូលរួមដែលបានបរិភោគផ្លែគីវី គឺពួកគេមានអារម្មណ៍ល្អប្រសើរជាងមុនក្នុងរយៈពេល៤ថ្ងៃ ហើយពួកគេបានអភិវឌ្ឍន៍រាងកាយខ្លាំងឡើងនៅថ្ងៃទី១៤ ក្រោយពីបានបរិភោគផ្លែគីវី ។ រីឯអ្នកចូលរួមដែលទទួលបានអាហារបន្ថែមមានវីតាមីន C ពួកគេនឹងមានអារម្មណ៍ល្អបំផុត ចាប់ពីចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ។

លទ្ធផលស្រាវជ្រាវបង្ហាញថា វីតាមីន C សម្រាប់សុខភាពផ្លូវចិត្ត និងការបរិភោគផ្លែឈើមានវីតាមីន C ខ្ពស់ ដូចជា ផ្លែគីវី គឺធ្វើឱ្យរាងកាយរបស់យើងទទួលបានវីតាមីន C ក្នុងបរិមាណគ្រប់គ្រាន់ និងធ្វើឱ្យមានអារម្មណ៍ល្អ ៕Did You Know You Can Eat a Kiwi With a Spoon? | The Kitchn

ហ្សេដេស ពោលយ៉ាងខ្លី ខណៈអ្នកគាំទ្រកំពុងរំអុកទាមទារយុត្តិធម៌ពីផលិតកម្មបារមី

0

អ្នកគាំទ្រវិស័យចម្រៀងរ៉េបមានការភ្ញាក់ផ្អើលរួមជាមួយនឹងការមិនពេញចិត្ត ព្រមទាំងទាមទាររកយុត្តិធម៌ពីផលិតកម្មបារមីជូន ហ្សេដេស បន្ទាប់ពីគេឃើញនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងមួយអវត្តមានរបស់ ហ្សេដេស បេក្ខជន TOP3 The Rapper Cambodia ដោយឃើញតែ យូហៃ Goofy និង Roxy ទៅវិញ។ ស្របពេលរឿងនេះផ្ទុះឡើង ហ្សេដេស បានត្រឹមបង្ហោះសារខ្លីមួយយ៉ាងកំសត់។

នៅរសៀលថ្ងៃទី១ កុម្ភៈ អ្នកគាំទ្របានបង្ហាញភាពភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីមានវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទិកតុកនៃការចុះកិច្ចព្រមព្រៀងជាផ្លូវការតារាតំណាងផលិតផលរួមមានម្ចាស់ជ័យលាភី The Rapper Cambodia យូហៃ Goofy បេក្ខជនជាប់ TOP3 និង Roxy ម្ចាស់ពាន Fan Favorite។ អ្នកគាំទ្របានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែមិនឃើញវត្តមានរបស់ ហ្សេដេស ដែលជាបេក្ខជន TOP3 នៅក្នុងកម្មវិធី។

បេក្ខភាព TOP3 មាន៣នាក់ប៉ុន្តែបែរជាបាត់ម្នាក់នេះដែរបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រមទាំងមានការជជែកវែកញែកយ៉ាងច្រើន ខណៈហ្វេនៗបានរំអុកទាមទារយុត្តិធម៌ពីផលិតកម្មបារមីគួរតែផ្តល់តម្លៃទៅដល់ ហ្សេដេស ផងដែលខិតខំប្រឹងប្រែងក្នុងការប្រកួតនាពេលកន្លងមកបែរជាមើលរំលង ហេ្សដេស ទៅវិញ។

ទន្ទឹមនឹងរឿងនេះផ្ទុះកក្រើក ងាកទៅកាន់ ហ្សេដេស វិញបានត្រឹមតែបង្ហោះសំណេរយ៉ាងខ្លីថា « Thank for everything» ដែលមានអត្ថន័យថា អរគុណអ្វីៗគ្រប់យ៉ាង ដោយលោកបានទាំងបញ្ជាក់យ៉ាងច្បាស់នូវកាលបរិច្ឆត ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។Baramey Crew — Baramey Production

អ្នកគាំទ្របានបញ្ចេញមតិថា « Yuhai ម្ចាស់ពានរង្វាន់ The rapper មានសិទ្ធិចូលផលិតកម្ម , Roxy ជាប់ fan favorite មានសិទ្ធិចូលផលិតកម្ម ចំណែក goofy និង zedes នៅក្នុង top 3 ដូចគ្នា ប៉ុន្តែហេតុអ្វីមានតែ goofy បានចូលផលិតកម្ម ចុះ zedes ?, កុំលម្អៀងខ្លាំងពេក, Top3 នៅស្ទើរជាង Fan favourite មែន , ហេតុអ្វីមើលរំលងគាត់បែបនេះ» រួមព្រមទាំងមតិយោបល់ជាច្រើនទៀត។ តាមការយល់ឃើញរបស់ហ្វេនៗមួយផ្នែកទៀតបានលើកឡើងថា នេះជាការចុះហត្ថលេខាលើតំណាងផលិតផលប៉ុណ្ណោះគឺអាស្រ័យទៅលើម្ចាស់ផលិតផលពេញចិត្តអ្នកណានោះទេ។

រឿងនេះបានធ្វើឱ្យអ្នកគាំទ្រលើវិស័យចម្រៀងរ៉េបមានការមិនពេញចិត្តយ៉ាងខ្លាំងរួមទាំងបានចោទប្រកាន់ថាមានភាពលម្អៀងទៅលើ ហ្សេដេស ។ ជាមួយគ្នានេះ អ្នកគាំទ្រក៏រង់ចាំការពន្យល់បកស្រាយពីផលិតកម្មបារមីដូចគ្នាទៅលើករណីខាងលើនេះ៕

 

ថៃ និងសិង្ហបុរី បានស្វាគមន៍ភ្ញៀវទេសចរចិនច្រើនបំផុតនៅដើមឆ្នាំនេះ

0

បរទេស៖ ភ្ញៀវទេសចរចិនបានសម្រុកទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយសិង្ហបុរី និងថៃទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ដោយសារគោលនយោបាយមិត្តភាព និងទិដ្ឋាការ។ ខណៈបច្ចុប្បន្នប្រទេសចិនក៏កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។Return of Chinese Tourists to Thailand Has Pros, Cons

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមគោលដៅអន្តរជាតិ សិង្ហបុរី និងថៃត្រូវបានចាត់ទុកថាជា “ប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត” ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ជាពិសេសបន្ទាប់ពីការផ្លាស់ប្តូរការលើកលែងទិដ្ឋាការទ្វេភាគី។ ភ្ញៀវទេសចរចិនទៅកាន់ប្រទេសសិង្ហបុរីដែលមានលិខិតឆ្លងដែនធម្មតា មិនត្រូវការទិដ្ឋាការរហូតដល់ ៣០ ថ្ងៃដើម្បីធ្វើដំណើរ ទៅសួរសុខទុក្ខសាច់ញាតិ ឬធ្វើការ។ គោលការណ៍លើកលែងទិដ្ឋាការនេះចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ មួយថ្ងៃមុនថ្ងៃចូលឆ្នាំ។ ចាប់ពីថ្ងៃទី ១ ខែមីនា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងចិន និងថៃក៏ចូលជាធរមានផងដែរ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhua

លោក Fan Dongxiao នាយកនៃការធ្វើដំណើរអន្តរជាតិរយៈពេលខ្លីនៅវេទិកាធ្វើដំណើរតាមអ៊ីនធឺណិត Tuniu បាននិយាយថា សិង្ហបុរី ថៃ និងម៉ាឡេស៊ី “មានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយភ្ញៀវទេសចរចិន” ជាពិសេសបន្ទាប់ពីប្រទេសទាំងបីអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការទាំងអស់។ Dongxiao បានបន្តទៀតថា “គោលនយោបាយទិដ្ឋាការមិត្តភាពនឹងលើកកម្ពស់ទេសចរណ៍អន្តរជាតិ” ។ លោកបានបន្ថែមថា ដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃទៅប្រទេសសិង្ហបុរី-ម៉ាឡេស៊ីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺជារឿងមមារញឹកបំផុតសម្រាប់ក្រុមហ៊ុន។After opening borders, China presses Singapore for visa-free travel deal |  Reuters

ទោះជាយ៉ាងណា ប្រទេសមួយចំនួននៅអឺរ៉ុបក៏កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរចិនផងដែរ ដោយសារចំនួនជើងហោះហើរកើនឡើង។ យោងតាមក្រុមអ្នកធ្វើដំណើរពិភពលោក Qunar បានការកក់កន្លែងនៅប្រទេសរុស្ស៊ី អេស្ប៉ាញ អ៊ីតាលី និងបារាំងសម្រាប់ថ្ងៃឈប់សម្រាកនិទាឃរដូវកំពុង “កើនឡើងជាបន្តបន្ទាប់” ។ គោលដៅនៅអឺរ៉ុបខាងជើងដែលមានទេសភាពព្រិលក្នុងរឿងនិទាន និង aurora borealis ដូចជាប្រទេសន័រវេស ហ្វាំងឡង់ ដាណឺម៉ាក និងអ៊ីស្លង់ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Qunar ផងដែរ៕

គោលនយោបាយក្រសួងកសិកម្មថៃជំរុញឱ្យផលិតផលកសិកម្មមានតម្លៃ

0

ប្រទេសថៃ ៖ អ្នកនាង អាយ៉ារីន ផាន់រីត អ្នកនាំពាក្យក្រសួងកសិកម្មប្រទេសថៃបានលើកឡើងថា តម្លៃទិន្នផលកសិកម្មសំខាន់ៗជាច្រើនមុខបានកើនឡើងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកសិករពេញចិត្តយ៉ាងខ្លាំង ។ តម្លៃទិន្នផលកសិកម្មកើនឡើងនេះ ស្របតាមគោលនយោបាយទីផ្សារ និងការបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin និងស្ថិតក្រោមការជំរុញរបស់លោក Thammanat Phromphao រដ្ឋមន្ត្រីក្រសួងកសិកម្ម ។

អ្នកនាង អាយ៉ារីន ផាន់រីត បន្តថា ប្រទេសថៃបានផ្តោតលើការបង្ក្រាបយ៉ាងតឹងរ៉ឹងលើការនាំចូលទិន្នផលកសិកម្មខុសច្បាប់, ពន្លឿនការដោះស្រាយបញ្ហាតម្លៃទិន្នផលធ្លាក់ចុះ, បង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹកប្រើប្រាស់ក្នុងអំឡុងពេលគ្រោះរាំងស្ងួត និងគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ព្រមទាំងការលើកកម្ពស់ទិន្នផលកសិកម្មផងដែរ ។

ហេតុនេះ លទ្ធផលការអនុវត្តការងាររយៈពេល៤ខែកន្លងមកឃើញថា តម្លៃទិន្នផលកសិកម្មមួយចំនួនបានកើនឡើងជាបន្តបន្ទាប់ ដូចជា ៖ ស្រូវ, ដំឡូងមី, ជ័រកៅស៊ូ, ដូងប្រេង, ដូង, ម្នាស់, ទឹកដោះគោឆៅ និងសាច់ជ្រូក ហើយក្នុងចំណោមនោះ តម្លៃសាច់ជ្រូកបានកើនឡើង៤បាតក្នុង១គីឡូក្រាម ក្រោយពីអាជ្ញាធរបានបង្ក្រាបសាច់ជ្រូកនាំចូលខុសច្បាប់ និងត្រួតពិនិត្យកន្លែងរកស៊ីសាច់ជ្រូកខុសច្បាប់នៅទូទាំងប្រទេសថៃ ស្មើជាង២.០០០កន្លែង ។7 agrotourism projects to visit in Thailand | Responsible Thailand

ចំណែកជ័រកៅស៊ូ បើគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គឺកៅស៊ូបន្ទះមានតម្លៃជាមធ្យមស្មើនឹង៥៤.៨៩បាតក្នុង១គីឡូក្រាម គឺខ្ពស់ជាងតម្លៃនៅខែកញ្ញា ឆ្នាំ២០២៣ ដែលស្មើត្រឹមតែ៤៥.៥១បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃជ័រកៅស៊ូបានកើនឡើងជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប និងត្រួតពិនិត្យការនាំចូលជ័រកៅស៊ូ និងទិន្នផលកសិកម្មខុសច្បាប់ពីប្រទេសជិតខាង ។ នេះជាលទ្ធផលដែលទទួលបានពីវិធានការគាំទ្រការប្រើប្រាស់ជ័រកៅស៊ូក្នុងប្រទេសថៃ ។The Official Rubber Tree Thread - Farming in Thailand Forum - Thailand  News, Travel & Forum - ASEAN NOW

លើសពីនេះ តម្លៃជ័រកៅស៊ូកើនឡើងដោយសារមានតម្រូវការនៅលើទីផ្សារ, ការងើបឡើងវិញនៃឧស្សាហកម្មក្នុង និងក្រៅប្រទេស ជាពិសេស ឧស្សាហកម្មយានយន្ត ។ រីឯទឹកដោះគោឆៅ បច្ចុប្បន្ន មានតម្លៃជាមធ្យមស្មើនឹង២០.២១បាតក្នុង១គីឡូក្រាម កើនឡើងលើសខែកញ្ញា ឆ្នាំ២០២៣ ដែលមានតម្លៃត្រឹមតែ១៩.៦៥បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃផលិតផលទាំងនេះកើនឡើងក្រោយពីក្រសួងកសិកម្មបានប្រកាសដំឡើងតម្លៃទឹកដោះគោនៅកន្លែងប្រមូលទិញទឹកដោះគោឆៅដើម្បីជួយកសិករ ។

ក្រសួងកសិកម្មក៏បានជំរុញដំណើរការការងារគ្រប់ផ្នែកតាមគោលនយោបាយ និងគម្រោងដែលបានត្រៀមទុក ដើម្បីលើកកម្ពស់គុណភាពទិន្នផលកសិកម្ម និងតម្លៃទិន្នផលកសិកម្ម, ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋឱ្យល្អប្រសើរឡើង, វិស័យកសិកម្មរីកចម្រើន និងមានប្រាក់ចំណូលកើនឡើងជាលំដាប់ផងដែរ ៕

ស្វាយចន្ទីកម្ពុជា ជាប់ចំណាត់ថ្នាក់លំដាប់លេខ៣លើពិភពលោក

0

នៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១ កុម្ភៈ ២០២៤ បានឱ្យដឹងថា កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក តាមរយៈអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។

នៅកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧ម៉ឺន ២ ៩៤៦ហិកតា និងទទួលបានទិន្នផលចំនួន ៧០ ៩៤១៩តោន ហើយនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិបានប្រមាណ ៦៥៦០០០ តោន។ជាទូទៅ ស្វាយចន្ទី ផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្តាល និងធ្ងន់ គឺអាចប្រមូលផលនៅក្នុងខែកុម្ភៈដល់ខែឧសភា។

នៅក្នុងមួយដើមមានផ្លៃជាមធ្យមគឺប្រមូលផលយ៉ាងតិច ៤ដង ដែលធ្វើឡើងតាមរយៈពេលមួយសប្តាហ៍ម្តង។ ការប្រមូលផល គួរប្រមូលផលយកផ្លែទុំ និងផ្លៃ ដែលធ្លាក់នៅលើដី បើប្រមូលផលផ្លែដែលមិនទាន់ទុំល្អ គ្រាប់ ដែលបានមកត្រូវ ស្វិតតូច គុណភាពទាប មិនអាចប្រើជាគ្រាប់ពូជបាន។សូមបញ្ជាក់ថា ស្វាយចន្ទីអាចនឹង មានអាយុ ៧០-១០០ឆ្នាំ តែទិន្នផលជា អតិបរិមា មិនលើសពី២៥ ឆ្នាំឡើយ។ ជាមធ្យម ៣-៥ ឆ្នាំឱ្យទិន្នផល ប្រមាណ ១-៣ គីឡូក្រាម ក្នុងមួយដើម អាយុពី ៦-១០ ឆ្នាំឱ្យទិន្នផលជាមធ្យម ៥-២០ គីឡូក្រាម ក្នុងមួយដើម និង អាយុ ១០ឡើងទៅ ឱ្យទិន្នផលជា មធ្យម ១០-៦០ គ.ក្រក្នុង មួយដើម៕

 

រឿងអាថ៌កំបាំង ៧ យ៉ាងដែលកើតឡើងក្នុងខ្លួនយើងនៅពេលគេង

0

តើអ្នកដឹងទេថា នៅពេលដែលយើងគេងនឹងមានរឿងអ្វីខ្លះកើតឡើងនៅក្នុងខ្លួនរបស់យើង? ពិតណាស់នៅពេលដែលយើងគេង យើងមិនដឹងទេថាតើរាងកាយរបស់យើងនឹងទៅជាយ៉ាងណា ហើយអ្នកប្រាកដជាចង់ដឹងហើយថារាងកាយក្នុងខ្លួនរបស់យើងនឹងដំណើរការយ៉ាងដូចម្តេចនៅពេលដែលយើងគេង។ ដូច្នេះបើយោងតាមលោក Bright Side បានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នេះ ដោយគាត់បានបង្ហាញសកម្មភាពអាថ៌កំបាំងចំនួន ៧ ដែលកើតឡើងចំពោះរាងកាយរបស់យើងនៅពេលគេង៖

១.សាច់ដុំនឹងខ្វិន៖ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានភាព REM ដែលជាស្ថានភាពនៃការគេងលង់លក់បំផុត សាច់ដុំនៃអវយវៈនឹងត្រូវខ្វិនទាំងស្រុង និងមិនអាចធ្វើចលនាបានជាបណ្តោះអាសន្ន។What happens in your brain while you sleep? | Live Science

២.ភ្នែកផ្លាស់ទីក្នុងល្បឿនអតិបរមា៖ គ្រប់ដំណាក់កាលនៃការគេងមានតួនាទីរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ និងមានផាសុកភាព។ សរុបមក ការគេងមាន៥ដំណាក់កាល ហើយដំណាក់កាលនីមួយៗនឹងជ្រៅជាងដំណាក់កាលមុនៗ។ នៅពេលដែលយើងឆ្លងកាត់ដល់ដំណាក់កាលទី ៥ ភ្នែករបស់អ្នកនឹងផ្លាស់ទីជាបន្តបន្ទាប់ក្នុងល្បឿនអតិបរមា ប៉ុន្តែអ្នកនឹងមិនដឹងទេ ពីព្រោះអ្នកកំពុងជាប់ក្នុងសុបិន្ត។

៣.អ័រម៉ូនលូតលាស់ត្រូវបានបញ្ចេញ៖ អ័រម៉ូន HGH ដែលជាអរម៉ូនលូតលាស់របស់មនុស្ស ទទួលខុសត្រូវក្នុងការលើកកម្ពស់ការបង្កើតឡើងវិញនូវឆ្អឹង សាច់ដុំ និងជាលិកា។ នៅពេលអ្នកគេង ការផលិតអរម៉ូននេះត្រូវបានធ្វើឱ្យសកម្មពេញរាងកាយរបស់អ្នក ដែលវារួមចំណែកដល់ការព្យាបាលមុខរបួស និងការបង្កើតឡើងវិញនូវកោសិកាថ្មី។The Importance of Sleep and Improving Sleep Quality

៤.ការកិនធ្មេញ៖ បាតុភូតនេះមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនក្រោកពីដំណេកនៅពេលព្រឹកដោយឈឺថ្គាម ដោយសារតែពួកគេកិនធ្មេញយ៉ាងខ្លាំងពេលកំពុងគេង។ ការកិនធ្មេញអាចជាលទ្ធផលនៃការខូចឆ្អឹងថ្គាម វាក៏អាចជាលទ្ធផលនៃឥទ្ធិពលផ្លូវចិត្ត ដែលជាវិធីមួយដើម្បីបញ្ចេញការរារាំងផ្លូវអារម្មណ៍ និងភាពតានតឹងដែលប្រមូលផ្តុំក្នុងរយៈពេលជាច្រើនថ្ងៃ។

៥.ការសុបិន្ត៖ វិទ្យាសាស្រ្តនៅតែមិនអាចពន្យល់ពីរបៀបដែលយើងបង្កើតសុបិន្តបានទេ ប៉ុន្តែតាមការស្រាវជ្រាវយើងអាចដឹងថាខួរក្បាលរបស់យើងនឹងបង្កើតក្តីសុបិន្តពីអ្វីដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ និងការចងចាំដែលជ្រៅនៅក្នុងចិត្ត។Why You Don't Sleep as Well on Vacation—Plus, What to Do About It

៦.អាចឮការផ្ទុះភ្លាមៗ៖ ធ្លាប់ទេ គេងសុខៗស្រាប់តែមានអារម្មណ៍ថាមានការផ្ទុះដ៏ធំមួយដែលនឹងធ្វើឱ្យអ្នកភ្ញាក់ពីដំណេកនិងភ័យខ្លាចជាខ្លាំង ប៉ុន្តែតាមពិតទៅមិនមានអ្វីកើតឡើងទាល់តែសោះ។ អ្នកដែលមានរោគសញ្ញានេះមានអារម្មណ៍ដូចជាក្បាលរបស់ពួកគេកំពុងផ្ទុះ ឬពួកគេអាចឮសំឡេងខ្លាំងដូចគ្រាប់កាំភ្លើង។ រោគសញ្ញានេះមិនបង្កឱ្យមានការឈឺចាប់ខាងរាងកាយទេ ប៉ុន្តែវាអាចមានផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ។

៧.ខួរក្បាលបន្សាបជាតិពុល និងព្យាបាលខ្លួនឯង៖ បន្ទាប់ពីការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester ជឿថា នៅពេលអ្នកគេង ខួរក្បាលរបស់អ្នកនឹងកម្ចាត់កាកសំណល់ដែលកកកុញនៅពេលថ្ងៃ។ យន្តការនេះត្រូវបានធ្វើឱ្យសកម្មនៅពេលយើងគេងហើយត្រូវបានគេហៅថាប្រព័ន្ធ Glymphatic។ វាមានតួនាទីលុបចោល ព័ត៌មានដែលគ្មានប្រយោជន៍ខ្លះៗ លើសពីនេះខួរក្បាលក៏នឹងចងចាំព័ត៌មានសំខាន់ៗ ក៏ដូចជាភ្ជាប់ទំនាក់ទំនងឡើងវិញផងដែរ៕What happens to our bodies when we are sleeping? | body+soul

មហាជនផ្ទុះកំហឹងជាថ្មី ក្រុមចែអំបិលម្ទេស ផលិតវីដេអូយកសត្វសុនកមកសម្ញែង

0

មិនមែនជាលើកទី១ហើយក៏មិនមែនជាលើកទី១០ ប៉ុន្តែគឺជាលើកទីរាប់ភ្លេចរបស់ក្រុមផលិតវីដេអូមិនសមភ្នែកទាល់តែសោះរបស់ក្រុម ចែអំបិលម្ទេស ដែលនៅតែបន្តផលិតមាតិការមិនគម្បីម្តងហើយម្តងទៀត ខណៈមកទល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនមានចំណាត់ការអ្វីទៅលើក្រុមនេះបាន រហូតមហាជនកើតក្តីខឹងសម្បារនិងចោទអាជ្ញាធរអសមត្ថភាព។

នាពេលថ្មីៗនេះតាមរយៈគណនី good.food.2024 ដែលបានបង្ហោះវីដេអូពីស្រ្តីពីរនាក់ដែលកំពុងហូបអាហារ ប៉ុន្តែបែរជាយកសត្វសុនកទាំងមូលមកសម្ញែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទោះបីដឹងថារូបភាពនេះមិនសមរម្យហើយត្រូវគេជេរក៏ដោយ ប៉ុន្តែនៅតែប្រព្រឹត្តដើម្បីតែម៉្យាងគឺ «លុយ»។ ស្រ្តីពីរនាក់នេះត្រូវបានមហាជនលើកឡើងថាគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ព្រោះក្នុងវីដេអូភាគច្រើននៅលើអាខោននេះជាវីដេអូរបស់ ចែអំបិលម្ទេស ហើយគ្មានក្រុមផលិតវីដេអូក្នុងស្រុកណាហ៊ានផលិតវីដេអូបែបអសីលធម៌ក្រៅពីក្រុមនេះឡើយ។

ការយកសត្វសុនកមកសម្ញែងនេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះកំហឹងជាថ្មីព្រោះរូបភាពនេះពិតជាមិនសមភ្នែកទាល់តែសោះ ហើយទង្វើបែបនេះវាមិនត្រឹមតែប៉ះពាល់តែបុគ្គលនិងក្រុមប៉ុណ្ណោះទេ ប៉ុន្តែការផលិតមាតិកាប្រភេទនេះវាក៏ជះឥទ្ធិពលមកលើជនជាតិខ្មែរ និងប្រទេសជាតិទាំងមូលដូចគ្នា។
រហ្ស័សនាមជាចែអំបិលម្ទេស បុគ្គលនេះត្រូវបានមហាជនសម្លឹងឃើញថាជាញឹកញាប់តែងតែផលិតមាតិកាបែបញញើត គួរឱ្យខ្លាច និងគួរឱ្យស្អប់ខ្ពើម ទោះបីរបស់នោះរស់គួរឱ្យខ្ពើមរអើមយ៉ាងណានៅតែយកមកផលិតហូបជាមួយអំបិលម្ទេសដូចជា ជីងចក់ កូនកណ្តុរ និងរបស់ជាច្រើនទៀត។ ទន្ទឹមនឹងភាពគួរឱ្យខ្លាចរអារការផលិតវីដេអូរបស់ក្រុមនេះដែលយកសត្វសុនកមកថតនាថ្មីៗនេះទៀតសោតក៏ត្រូវបានមហាជននាំគ្នាសម្រុក Report ដូចគ្នានិងកើតចិត្តខឹងសម្បារជាថ្មីគ្មានអ្វីអាចធ្វើបានក្រៅពីនាំគ្នាជួយ Report ។

ការបន្តផលិតមាតិការបស់ក្រុមចែអំបិលម្ទេស ក្នុងរូបភាពមិនសមភ្នែកប្រជាពលរដ្ឋនៅមិនឃើញសមត្ថកិច្ចមានចំណាត់ការលើបុគ្គលនេះបាននៅឡើយ រហូតប្រជាពលរដ្ឋស្នើដល់អាជ្ញាធរជួយពិនិត្យលើរឿងនេះផង និងបានលើកឡើងជាចម្ងល់ដែរថាហេតុអ្វីបានជាបុគ្គលនេះនៅតែគន្លើនយ៉ាងនេះឬមួយអាជ្ញាធរអសមត្ថភាពមិនអាចធ្វើអ្វីបានទៅលើក្រុមចែអំបិលម្ទេស៕

 

សម្តេចតេជោ ហ៊ុន សែន ច្រានចោលព័ត៌មានលេចឮដែលថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងព្យាបាលនៅស្រុកក្រៅ

0

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារបញ្ជាក់ពីស្ថានភាពសុខភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖”នៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។”

ទន្ទឹមគ្នានេះសម្តេច ក៏បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស”។
May be an image of 3 peopleយោងតាមសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖”២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។
ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារ ទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ”៕

 

 

ប្លែកបន្តិច តែបានទទួលផលទាន់ចិត្ត! ដាំដើមចេកលើផ្លូវខូច ក្រើនរំលឹកដល់អជ្ញាធរ

0

បរទេស៖ បុរសម្នាក់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានដាំដើមចេកក្នុងរណ្តៅមួយនៅផ្លូវក្បែរភូមិរបស់គាត់ ហើយបានបង្ហោះវាតាមអ៊ីនធឺណិត ដើម្បីក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការជួសជុលផ្លូវ។

លោក Mahathir Aripin បានបង្ហោះរូបភាពនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ អំពីដើមចេកឈរត្រង់ក្នុងប្រហោងផ្លូវដែលខូចៗ ដោយគាត់បានសរសេរថា “ខ្ញុំអាណិតអ្នកប្រើប្រាស់ផ្លូវ ទើបខ្ញុំដាំដើមចេកដើម្បីបាំងរន្ធផ្លូវ កុំឱ្យឃើញក្រលុក”។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

បន្ទាប់មកមិនយូរប៉ុន្មាន នាយកដ្ឋានសាធារណការរដ្ឋ Sabah បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកម្មករទៅដោះស្រាយបញ្ហាប្រហោងផ្លូវដែលខូចៗនោះហើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមិនអាចជួសជុលផ្លូវឱ្យបានឆាប់ៗនោះទេ ព្រោះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់។

លោក Mahathir បានទទួលការកោតសរសើរ និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្រាប់សកម្មភាពដ៏ល្អរបស់គាត់។ គណនី Leon Chan បានអត្ថាធិប្បាយថាស្ថានភាពផ្លូវនៅរដ្ឋ Sabah គឺជាផ្លូវ “អាក្រក់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី” អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះទៀតក៏បាននិយាយលេងសើចថា លោក Mahathir គួរតែដាំទុរេនជំនួសចេកទើបជាការល្អ។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

គួរបញ្ជាក់ដែរថា ផ្លូវដែលខូចដោយប្រឡាយជាច្រើនដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។ ប្រធានសម្ព័ន្ធដើម្បីសុវត្ថិភាពសហគមន៍ លោក Tan Sri Lee Lam Thye បាននិយាយថា រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមកនេះ មិនបានរកឃើញវិធីដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុងនោះទេ។

លោកបានបន្តទៀតថា “អាជ្ញាធរមូលដ្ឋានគួរតែមានក្រុមល្បាតចល័ត ដើម្បីត្រួតពិនិត្យផ្លូវជាបន្តបន្ទាប់ និងប្រកាសអំពីឧបទ្ទវហេតុនានាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា”៕