អា.ណិតណាស់! ក្មេងស្រីអាយុ ៥ឆ្នាំ បានស្លា.ប់ ដោយម្តាយទុកចោលក្នុងឡាន៤ម៉ោង
ម៉ាឡេស៊ី៖ ក្មេងស្រីជនជាតិម៉ាឡេស៊ីអាយុ ៥ ឆ្នាំម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីម្តាយរបស់នាង ទុកចោលអស់រយៈពេល ៤ ម៉ោង នៅក្នុងឡានបិទជិត ដែលចតនៅមន្ទីរពេទ្យ ក្នុងទីក្រុង Selangor ។
ស្រ្តីម្នាក់ដែលជាម្តាយរបស់កុមារីរងគ្រោះ បានធ្វើការនៅមន្ទីរពេទ្យ Shah Alam ក្នុងទីក្រុង Selangor ប្រទេសម៉ាឡេស៊ី បានបើកឡានទៅទទួលកូនរបស់នាងពីសាលាមត្តេយ្យនៅម៉ោង ២:០០ រសៀល ថ្ងៃទី ៣០ ខែមករា ដោយឱ្យកូនរបស់នាងអង្គុយកៅអីក្រោយ ហើយត្រឡប់ទៅធ្វើការវិញ។ ប៉ុន្តែពេលនោះនាងបានភ្លេចថាកូនរបស់នាងនៅគេងខាងក្រោយកៅអីរថយន្ត ទើបគាត់បិទម៉ាស៊ីន ចាក់សោររថយន្ត រួចបន្តទៅធ្វើការនៅមន្ទីរពេទ្យ។
លុះដល់ម៉ោងប្រហែល ៦ ល្ងាច ទើបប្តីរបស់នាងទូរស័ព្ទមក ទើបស្ត្រីអាយុ ៣៤ ឆ្នាំដឹងថា កូនស្រីរបស់នាងនៅក្នុងរថយន្ត ហើយក៏រត់សំដៅទៅរថយន្តបើកទ្វារឡាន ស្រាប់តែឃើញកូនស្រីបានសន្លប់ស្តូកស្តឹងនៅពេលនោះ ហើយត្រូវបានគេយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Shah Alam តែម្តង។ ទោះជាយ៉ាងណា គ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីម្នាក់នោះបានស្លាប់បាត់ទៅហើយ។
អធិការប៉ូលិសស្រុក Shah Alam លោក Mohd Iqbal Ibrahim បាននិយាយថា គ្មានរបួសណាមួយត្រូវបានរកឃើញលើក្មេងស្រីនោះទេ។ រឿងនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់កុមារម៉ាឡេស៊ី។ មន្ត្រីម៉ាឡេស៊ីក៏បានដាស់តឿនឱ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នពេលដឹកជញ្ជូនកុមារតូចៗដើម្បីការពារឧប្បត្តិហេតុសោកនាដកម្មស្រដៀងគ្នានេះ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលករណីនេះបានកើតឡើង ប្រហែលបីខែមុន ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើងលើទារកអាយុ ២ ឆ្នាំម្នាក់បន្ទាប់ពីម្តាយរបស់គាត់ទុកក្នុងឡានអស់រយៈពេល ៧ ម៉ោងផងដែរ។ ជាមួយគ្នានេះដែរកាលពីខែតុលា ឆ្នាំ២០២៣ ក្មេងស្រីអាយុ ១៦ ខែនៅប្រទេសម៉ាឡេស៊ី ក៏បានស្លាប់ដោយសារតែឪពុករបស់នាងទុកនាងនៅក្នុងឡានអស់រយៈពេលជាច្រើនម៉ោង។ ក្នុងខែដដែលនោះ ទារកអាយុ ៨ ខែម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេទុកចោលក្នុងរថយន្តរយៈពេល ១០ ម៉ោងក្នុងទីក្រុង Kuala Lumpur ផងដែរ៕


ហេតុនេះ នាងក៏ចាប់ផ្តើមរកវិធីផ្លាស់ប្តូរខ្លាញ់ចម្អិនអាហាររួចហើយឱ្យក្លាយទៅជាសាប៊ូ តាំងពីឆ្នាំ២០១៤ ហើយនាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា «Suma Qhana Soaps Krolla» មានន័យថា ជាសាប៊ូផលិតពីរុក្ខជាតិឱសថ តាមភាសា Aymara ។ វាជាភាសាមួយក្នុងចំណោមភាសាដែលពលរដ្ឋរស់នៅប្រទេសបូលីវី និយមប្រើប្រាស់ ។







នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand PHNOM PENH បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ព្រះកាយច័ន្ទ តំណាងឱ្យខណ្ឌទួលគោកក្នុងចំណោមបេក្ខនារីសរុបចំនួន១៤នាក់។ នៅក្នុងការប្រកួតនេះ ព្រះកាយចន្ទ រួមទាំងបេក្ខនារីផ្សេងទៀតសុទ្ធតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដណ្តើមជ័យលាភីមួយនេះ ទោះបីជាបេក្ខនារីផ្សេងទៀតមិនបានឈ្នះក្នុងការប្រកួតក៏ដោយ។
ព្រះកាយច័ន្ទ បន្តទៀតថា រាងកាយដ៏រឹងមាំត្រៀមរួចជាស្រេចជាមួយរូបសម្រស់ដ៏ស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុងរបស់នាង នាងជឿជាក់ថានាងពិតជាអាចធ្វើបានពីព្រោះនាងគឺជាស្រ្តីដែលបានរៀនសូត្រនិងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាបទពិសោធយ៉ាងស្ទាត់ជំនាញនៅលើសិល្បៈទី៧ នាងអាចតំណាងឱ្យស្រ្តីទូទាំងប្រទេសឈរនៅលើឆាកអន្តរជាតិ នាំមកនូវមោទនភាពជូនប្រទេសកម្ពុជា»។ ទន្ទឹមនឹងជាម្ចាស់ជ័យលាភីនេះ ព្រះកាយច័ន្ទ ក៏បានឈ្នះឈុតរាត្រីស្រមោលសស្អាតដាច់គេផងដែរ(Best In Evening Gown)។
























