ញូវដែលី៖ ព្រះអង្គម្ចាស់ Johor Sultan Ibrahim Iskandar អាយុ ៦៥ ឆ្នាំ ជាស្តេចនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ដែលទើបតែតែងតាំងឲ្យឡើងសោយរាជ្យជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងនោះ ទ្រង់គឺត្រូវបានគេប៉ាន់ប្រមាណទ្រព្យសម្បត្តិដែលថាមានចំនួនច្រើនកបពពករហូតដល់ទៅ ៥.៧ ពាន់លានដុល្លារឬលើសពីនេះទៀត។Malaysia installs motorcycle-riding king | The Manila Times

អាណាចក្ររបស់ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ពោលគឺប្រទេសម៉ាឡេស៊ីទាំងមូល ដែលគ្របដណ្តប់ដោយការបណ្តាក់ទុនពីក្រៅប្រទេស វិស័យអចលនទ្រព្យ ការជីកយករ៉ែ ទូរគមនាគមន៍ និងចំការប្រេងដូងរាប់ពាន់ហិចតា។

របាយការណ៍ពី Bloomberg គឺបានធ្វើការប៉ាន់ប្រមាណលំនៅដ្ឋានផ្លូវការរបស់ទ្រង់ ដែលបញ្ជាក់ពីសក្ខីភាពនៃទ្រព្យសម្បត្តិមានកបពពក ។ ក្នុងនោះផងដែរ គេបានប្រមូលទិន្នន័យសរុបឃើញថា គ្រួសារស្តេចអង្គនេះមានរថយន្តទំនើបជាង ៣០០ គ្រឿង ក្នុងចំណោមនោះក៏មានរថយន្តមួយគ្រឿងដែលសន្មតថាជាអំណោយរបស់លោកហ៊ីត្លែរ (អតីតមេដឹកនាំអាល្លឺម៉ង់)។ មិនតែប៉ុណ្ណោះក៏នូវមានយន្តហោះឯកជនមួយគ្រឿង យន្តហោះ Boeing 737 ពណ៌មាសនិងខៀវ ហើយក៏នៅមានកងទ័ពឯកជនទៀតផង។Boeing 737 Business Jet - Private Jet hire - Starr Luxury Jets

ស្តេចម៉ាឡេស៊ីអង្គនេះក៏បានកាន់កាប់ភាគហ៊ុន ២៤% នៃក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដ៏ធំទូទំាងប្រទេសម៉ាឡេស៊ី រួមជាមួយនឹងការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនរដ្ឋនិងឯកជននានាសរុបចំនួនជាង ៥៨៨ លានដុល្លារ។ លើសពីនេះទ្រង់ក៏ជាម្ចាស់ដីមួយកន្លែងក្នុងប្រទេសសិង្ហបុរីផងដែរ ដែលមានតម្លៃរហូតដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក។ រីឯផលប័ត្រវិនិយោគរបស់ស្តេចស៊ុលតង់អង្គនេះគឺមានចំនួនរហូតដល់ទៅ ១.១ ពាន់លានដុល្លារ ដោយសារលំហូរសាច់ប្រាក់យ៉ាងច្រើនពីភាគហ៊ុន និងប្រតិបត្តិការអចលនទ្រព្យ។U Mobile taps into underserved telco needs

តាមរយៈតួនាទីរបស់ទ្រង់នាពេលកន្លងមក ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អង្គនេះ គឺមិនដូចជាអ្នកកាន់ដូចជាអ្នកកាន់តំណែងមុនៗទេ ព្រោះទ្រង់បានចូលប្រឡូកយ៉ាងខ្លាំងទៅក្នុងទិដ្ឋភាពនយោបាយក្នុងប្រទេសជំរុញឲ្យមានការវិវត្តជាលំដាប់ ដោយបានបង្ហាញពីការដឹកនាំដ៏ស្វាហាប់និងតែងតែស្តាប់ពីការរិះគន់ បញ្ចេញមតិរបស់សាធារណៈជន។

ម៉្យាងវិញទៀត នយោបាយការទូតរបស់ទ្រង់គឺបានចាប់ដៃគូរជាមួយនឹងឧកញ៉ាចិន ព្រមជាមួយមេដឹកនាំនិងធុរកិច្ចជនសិង្ហបុរី ដែលវាពិតជាបានមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយទំាងក្នុងស្រុកនិងក្រៅប្រទេស។ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មក៏កាក់កបរបស់ប្រទេសម៉ាឡេស៊ី ដែលប្រទេសនេះជារឿយៗតែងតែបើកទ្វារស្វាគមន៍និងទទួលយកឱកាសអាជីវកម្មផ្សេងៗពីក្រៅប្រទេសទៅលើគម្រោងធំៗនិងការបណ្តាក់ទុនជាដើម៕Malaysia crowns its new billionaire king: Tycoon Sultan Ibrahim Iskandar,  65, who owns 300 luxury cars including one 'gifted by Adolf Hitler', a  fleet of private jets and his own ARMY becomes