Home Blog Page 1277

មិនពេញចិត្តនឹងការកាត់ក្តី លោតធាក់ចៅក្រមក្នុងតុលាការ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានចៅក្រមស្រីម្នាក់ត្រូវបានចុងចោទប្រុសលោតធាក់ភ្លាមៗនៅក្នុងតុលាការ បន្ទាប់ពីរូបគេមិនពេញចិត្តនឹងការកាត់ក្តីរបស់ចៅក្រមរូបនេះ ។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងឡាសវេហ្គាស រដ្ឋណែវ៉ាដា សហរដ្ឋអាមេរិក ។Nevada judge back to work day after attack | CTV News

បើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ចៅក្រមស្រីកំពុងតែអង្គុយវិនិច្ឆ័យក្តីជនជាប់ចោទ អំពីករណីធ្វើបាបរាងកាយសមាជិកគ្រួសាររបស់ខ្លួន ។ ពេលនោះ ចៅក្រមអានសាលក្រមមិនទាន់ចប់ស្រួលបួលផង ស្រាប់តែចុងចោទមិនពេញចិត្តយ៉ាងខ្លាំង ហើយរូបគេក៏លោតឡើងលើតុចៅក្រម និងវាយតប់ចៅក្រមភ្លាមៗ ។Las Vegas judge orders attacker back to court 'by any and all means  necessary'

ចំណែកមន្ត្រីតុលាការផ្សេងទៀតបាននាំគ្នាជួយហាមឃាត់ និងចាប់ខ្លួនជនបង្កហេតុកុំឱ្យវាយដំចៅក្រម រហូតដល់កើតចលាចលពេញតុលាការ ។ ហេតុការណ៍នេះបណ្តាលឱ្យចៅក្រម និងមន្ត្រីតុលាការជាច្រើនរូបទៀតរងរបួស ខណៈជនបង្កហេតុត្រូវបានគេបញ្ជូនទៅកន្លែងឃុំខ្លួន និងរង់ចាំការកាត់ក្តីជាថ្មីអំពីបទវាយតប់រាងកាយចៅក្រម និងមន្ត្រីតុលាការជាច្រើនរូប ។Las Vegas defendant leaps over bench and attacks judge - YouTube

គួរបញ្ជាក់ថា តុលាការបានកាត់ក្តីជនជាប់ចោទម្នាក់នេះពីបទវាយធ្វើបាបមនុស្សនៅក្នុងក្រុមគ្រួសាររបស់ខ្លួនជាញឹកញាប់ ។ នៅថ្ងៃកើតហេតុ រូបគេបានស្នើសុំឱ្យតុលាការសម្រាលទោសឱ្យខ្លួន ដោយសារមានជំងឺផ្លូវចិត្ត និងមិនគួរជាប់ពន្ធនាគារទេ ។ ប៉ុន្តែនៅពេលចៅក្រមកាត់ក្តីឱ្យរូបគេជាប់ពន្ធនាគារ ទើបធ្វើឱ្យជនជាប់ចោទមិនពេញចិត្ត និងទប់អារម្មណ៍លែងជាប់ ទើបកើតហេតុកាណ៍វាយចៅក្រមបែបនេះ ៕

ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះអាមេរិកបានធ្លាក់នៅលើអាកាស

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះ «Boeing 737 Max 9» បានធ្លាក់នៅលើអាកាសពេលយន្តហោះនេះកំពុងហោះហើរ ។ ភ្នាក់ងារអាកាសចរណ៍អាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ «Boeing 737 Max 9» ស្មើចំនួនជាង១០០គ្រឿង ជាបណ្តោះអាសន្ន ។Boeing 737 Max 9 aircraft window blowout incident on Alaska Airlines a new  setback for company. Top 10 Updates | Mint

ការផ្អាកដំណើរការយន្តហោះប្រភេទនេះ បន្ទាប់ពីកើតហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារទ្វារសង្គ្រោះបន្ទាន់នៅចំណុចកណ្តាលនៃយន្តហោះនេះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានធ្លាក់នៅកណ្តាលអាកាស ។ ពេលនោះ មានអ្នកដំណើរចំនួន១៧១នាក់បានធ្វើដំណើរពីទីក្រុង Portland រដ្ឋ Oregon ទៅកាន់ទីក្រុង Ontario រដ្ឋ California បន្ទាប់ពីយន្តហោះបានហោះឡើងលើបន្តិច ។U.S. officials order grounding of some Boeing 737 Max 9 jetliners after  plane suffers a blowout - The Globe and Mail

ហេតុនេះ អ្នកបើកបរយន្តហោះបានសម្រេចចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានដដែលវិញ ហើយសំណាងល្អ គ្មានអ្នកដំណើរណាម្នាក់រងរបួស ឬស្លា.ប់បាត់បង់ជីវិតទេ ។ ប៉ុន្តែហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ភ័យតក់ស្លុតយ៉ាងខ្លាំង ។

តាមការស៊ើបអង្កេតជំហានដំបូងរបស់អ្នកជំនាញមកពីភ្នាក់ងារគ្រប់គ្រងការហោះហើរ និងក្រសួងគមនាគមន៍អាមេរិកបង្ហាញថា ហេតុការណ៍នេះអាចបណ្តាលមកពីប្រព័ន្ធគ្រប់គ្រងសម្ពាធខ្យល់នៅកន្លែងអ្នកដំណើរមានបញ្ហា ។ ហេតុនេះ ទើបវាបណ្តាលឱ្យទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះធ្លាក់ ។Turkish Airlines withdraws its 5 Boeing 737 Max 9 aircraft after Alaska  Airlines' mid-air door blowout incident | Mint

សារព័ត៌មានរាយការណ៍ថា គេបានបញ្ជូនយន្តហោះប្រភេទ Boeing 737 Max 9 ចំនួន២១៨គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗនៅលើពិភពលោករួចហើយ ។ ហេតុការណ៍នេះនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិក ដែលប្រើប្រាស់យន្តហោះប្រភេទនេះត្រូវផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ៕

ហេតុអ្វីបានជារថយន្តទំនើបៗនៅអឺរ៉ុបភាគច្រើនមានតម្លៃទាបជាងរថយន្តជប៉ុន?

0

BENZ និង BMW គឺជាប្រភេទរថយន្តដែលទំនើបបំផុតមួយនៅអឺរ៉ុបរួមទាំងមានតម្លៃខ្ពស់ផងដែរ ទោះជាយ៉ាងណារថយន្តទាំងពីរនេះនៅតែមានតម្លៃទាបជាងរថយន្តរបស់ប្រទេសជប៉ុន។ ដូច្នេះហើយ តើហេតុអ្វីបានជារថយន្តទំនើបៗនៅអឺរ៉ុបភាគច្រើនតែងតែមានតម្លៃទាបជាងរថយន្តជប៉ុន? ចំពោះមូលហេតុនោះគឺមាន ៤ ចំណុចធំៗដែលអ្នកត្រូវដឹង៖Mercedes ups the new G-Class' performance with G 63

១.រថយន្តអឺរ៉ុបមានតម្លៃថ្លៃក្នុងការជួសជុល៖ គ្រប់រថយន្តទាំងអស់ មិនថាជារថយន្តជប៉ុន ឬរថយន្តអឺរ៉ុបនោះទេ នៅពេលដែលវាត្រូវបានប្រើប្រាស់ប្រហែល ៥-៧ ឆ្នាំ ឬច្រើនជាងនេះ ចាំបាច់ត្រូវឆ្លងកាត់ការថែទាំបន្ថែមលើការត្រួតពិនិត្យតាមកាលកំណត់។ ដូច្នេះសម្រាប់ថ្លៃថែទាំរថយន្តនៅអឺរ៉ុប ជាធម្មតាមានតម្លៃខ្ពស់ជាងរថយន្តជប៉ុន បើទោះជារថយន្តត្រូវបាននាំយកទៅយានដ្ឋាននៅក្រៅប្រទេសក៏ដោយ។ ហេតុនេះហើយ ជាលទ្ធផលតម្លៃរបស់រថយន្តអឺរ៉ុបនឹងធ្លាក់ថ្លៃជាងរថយន្តជប៉ុនពេលចូលទៅដល់ទីផ្សាររថយន្តជជុះ។BMW M5 Sedan

២.រថយន្តអឺរ៉ុបមានបច្ចេកវិទ្យាស្មុគស្មាញជាង៖ រថយន្តអឺរ៉ុបទាំងអស់ត្រូវបានគេស្គាល់ថាមានបច្ចេកវិទ្យាទំនើប មិនថាបច្ចេកវិទ្យាម៉ាស៊ីន ប្រព័ន្ធព្យួរ ប្រព័ន្ធសុវត្ថិភាពជាដើម គឺវាមានភាពស្មុគស្មាញក្នុងការថែទាំរយៈពេលវែង។ ដូច្នេះគ្រឿងបរិក្ខារខ្លះមិនមានផ្នែកជំនួសនោះទេ។ ហេតុនេះហើយ អ្នកត្រូវតែប្រើផលិតផលពិតពីមជ្ឈមណ្ឌលប៉ុណ្ណោះ ដោយសារមូលហេតុនេះហើយ ទើបតម្លៃរថយន្តនៅអឺរ៉ុបធ្លាក់ចុះ។BMW M5 Competition gegen Mercedes-AMG E 63 S | AUTO MOTOR UND SPORT

៣.រថយន្តអឺរ៉ុបមានតម្លៃបង់រំលស់ខ្ពស់ជាង៖ កត្តាសំខាន់សម្រាប់រថយន្តអឺរ៉ុបដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំង គឺដោយសារតម្លៃបង់រំលោះខ្ពស់ជាងរថយន្តជប៉ុន។ អាស្រ័យហេតុនេះ ម្ចាស់រថយន្តអឺរ៉ុបត្រូវតែប្រឈមមុខនឹងការបង់រំលស់ខ្ពស់ដោយជៀសមិនរួច។ ជាឧទាហរណ៍ រថយន្តជប៉ុនដែលមានស្លាកលេខថ្មីតម្លៃ ២៨,០០០ ដុល្លារធៀបនឹងរថយន្តអឺរ៉ុប ៨៦,០០០ ដុល្លារទោះបីរថយន្តទាំងពីរមានលក់បន្តទាបជាង ៥០ ភាគរយក៏ដោយ ក៏តម្លៃរថយន្តជប៉ុនទទួលបានជាង ១ ម៉ឺនដុល្លារក្នុងការរំលោះ ខណៈដែលរថយន្តអឺរ៉ុបត្រូវទទួលការរំលស់ខ្ពស់រហូតដល់ទៅជាង ៤ ម៉ឺនដុល្លារ។ កត្តាទាំងនេះធ្វើឱ្យអ្នកដែលប្រើប្រាស់រថយន្តអឺរ៉ុបមានការភ័យខ្លាច ដោយមនុស្សមួយចំនួនតូចតែងចង់ត្រឡប់ទៅប្រើរថយន្តជប៉ុនជំនួសវិញ។All the Japanese Cars Made in the USA

៤.រថយន្តជប៉ុនអាចមានភាពប្រសើរជាង៖ បើប្រៀបធៀបតម្លៃរវាងរថយន្តអឺរ៉ុបនិងរថយន្តជប៉ុនគឺប្រហាក់ប្រហែលគ្នាទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រថយន្តជប៉ុនអាចបំពេញតម្រូវការរបស់អតិថិជនបានល្អជាង ដោយសារទំហំតួខ្លួនធំទូលាយជាង និងការបើកបរផ្លូវឆ្ងាយមានផាសុកភាពជាង រួមទាំងជួយសន្សំសំចៃកាន់តែច្រើនលើប្រេងឥន្ធនៈ រីឯថ្លៃថែទាំវិញគឺមិនថ្លៃនោះទេ ដែលនេះធ្វើឱ្យរថយន្តជប៉ុនកាន់តែពេញនិយមក្នុងទីផ្សារជជុះ៕New Subaru BRZ and Toyota 86 are on the way - CNET

មកស្គាល់ព្រះគ្រូមួយអង្គ ដែលមានរូបសំណាក ឈរកាន់ដៃសម្តេចហ៊ុន សែន នៅខេត្តក្រចេះ

0

បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេច ហ៊ុន សែន កាលនៅកុមារ នៅចំណុចស្ពានពាមទេរ ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៨ មករា ឆ្នាំ២០២៤នេះ។នៅថ្ងៃស្អែកនេះ លោក ហ៊ុន ម៉ានី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី  នាយករដ្ឋមន្ត្រី ក្នុងកម្មវិធីសម្ពោធបុស្បុករូបសំណាកព្រះ ...ការសាងសង់រូបសំណាកនេះ គឺដើម្បីជាការរំលឹកនឹកគុណដល់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូដំបូងបានអប់រំទូន្មានប្រៀនប្រដៅសម្តេចតេជោ កាលពីសម្តេចនៅវ័យកុមារភាពឲ្យមានចំណេះចេះដឹងក្លាយជាបញ្ញវ័ន និងជាវីរជនឆ្នើមរបស់កម្ពុជា។បុស្បុកតម្កល់រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន  កាលនៅកុមារ នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមករា ...បុស្បុកតម្កល់រូបសំណាកណេះ គឺធ្វើតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ធ្វើអំពីស្ពាន់៕

 

មូលហេតុដែលជប៉ុនងាយទទួលឥទ្ធិពលរលកយក្សស៊ូណាមិ

0

ស៊ូណាមិ (Tsunami) ជាពាក្យកម្ចីរបស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រើជាទូទៅ សម្រាប់សម្គាល់ថាជារលកយក្សធំសម្បើម។Earthquake, Tsunami, Meltdown - The Triple Disaster's Impact on Japan, Impact on the World | Brookingsពាក្យ ស៊ូណាមិ (Tsunami) នេះមានប្រភពចេញមកពីភាសាជប៉ុនគឺ “Tsu” ដែលមានន័យថា “កំពង់ផែ” និង “Nami” ដែលមានន័យថា “រលក”។ ពាក្យនេះ ត្រូវបានគេប្រើប្រាស់ និងទូទៅស្គាល់ជាសកលនៅក្នុងឆ្នាំ១៨៩៦ ដោយកាលនោះ ស៊ូណាមិ (Tsunami) បោកបក់មកកាន់ប្រទេសជប៉ុន ធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនាសម័យនោះ។Japan's tsunami debris: Five remarkable stories - BBC Newsដោយឡែក ចំពោះមូលហេតុដែលធ្វើឱ្យជប៉ុនងាយទទួលឥទ្ធិពលរលកយក្សស៊ូណាមិនេះ ក៏ដោយសារជប៉ុនជាប្រទេសដែនកោះ ស្ថិតនៅចំខ្សែអ័ក្សភ្នំភ្លើង និងនៅចំបន្ទាត់នៃតំបន់ងាយរងគ្រោះរញ្ជួយដី តាមបណ្តោយមហាសមុទ្រប៉ាសុីហ្វិក។Japan Map | Digital Vector | Creative Force

ជាទូទៅ រលកយក្សស៊ូណមិ កើតឡើងបានលុះត្រាតែមានការរញ្ជួយដីពីក្រោមបាតសមុទ្រនៅក្នុងកម្លាំង៧.៥រុិចទ័រ ឬក៏អាចឈានទៅដល់៨រុិចទ័រ។

សូមបញ្ជាក់ថា ជប៉ុន ធ្លាប់ជួបគ្រោះមហន្តរាយរលកយក្សស៊ូណាមិដល់ទៅ១៤៣លើក បើរាប់ចាប់តាំងពីឆ្នាំ៦៨៤៕Tsunami simulations scare Japan | Nature

 

មិនគួរឱ្យជឿ! ព្រះសង្ឃថៃដោះស្បង់ចីពរនៅលើរថយន្តក្រុង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានទទួលបណ្តឹងមួយថា មានព្រះសង្ឃ១អង្គបានដោះស្បង់ចីពរនៅលើរថយន្តក្រុងដឹកអ្នកដំណើរពីខេត្តឧត្តរថានី ទៅខេត្តនគររាជសីមា នៅស្ថានីយរថយន្តក្រុងខេត្តឧត្តរថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្រីភ្ញាក់ផ្អើល និងប្តឹងសន្តិសុខ ។

ភ្នាក់ងារសន្តិសុខបានឃាត់ខ្លួនព្រះសង្ឃអង្គនេះ ព្រមទាំងដកហូតយកអត្តសញ្ញាណប័ណ្ណ និងកាបូបធ្វើដំណើរ ។ តាមរយៈការសាកសួរជំហានដំបូងឱ្យដឹងថា ព្រះសង្ឃមានព្រះនាម កុ ព្រះជន្ម២៣វស្សា មកពីស្រុកកូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយមានសតិពុំសូវល្អទេ ។

បន្ទាប់ពីការត្រួតពិនិត្យក្នុងកាបូបធ្វើដំណើរ គេបានឃើញថ្នាំព្យាបាលជំងឺសរសៃប្រសាទ, នំចំណី និងដបទឹក ដែលញាតិញ៉ោមបានរាប់បាត្រនៅផ្សារ ។ ប៉ុន្តែសមត្ថកិច្ចពុំបានឃើញឯកសារអ្វីផ្សេងទៀតឡើយ ។ ពេលខ្លះ ព្រះសង្ឃ កុ ឆ្លើយតបជាមួយសមត្ថកិច្ចមិនត្រូវសាច់រឿង ហើយពេលខ្លះទៀត ព្រះសង្ឃនិយាយបណ្តើរ យំបណ្តើរថា គ្មានអ្នកណាស្រឡាញ់, គ្មានអ្នកចាប់អារម្មណ៍ ហើយការដោះស្បង់ចីពរនៅលើរថយន្តក្រុងនេះ ដោយសារចង់មានអារម្មណ៍ល្អ ។

ព្រះសង្ឃ កុ មានសង្ឃដីកាថា ព្រះអង្គបានបួសអស់រយៈពេល១ឆ្នាំហើយ ។ ពីដំបូងគិតថា មកបួសជាព្រះសង្ឃដើម្បីសងគុណឪពុក-ម្តាយ ប៉ុន្តែដោយសារមានជំងឺសរសៃប្រសាទ ក្រោយកើតហេតុការណ៍ដួលម៉ូតូកាលពីអាយុ១៨ឆ្នាំ ទើបព្រះអង្គទៅវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ ។ បន្ទាប់មក ព្រះអង្គបានឆាន់ថ្នាំដើម្បីព្យាបាលជំងឺគ្រប់ពេលវេលា ។

នៅពេលចូលវស្សា ព្រះអង្គបានគង់នៅវត្តមួយក្នុងស្រុកកូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយព្រះអង្គបានគេចពីវត្តអស់ចំនួន៣ថ្ងៃ ព្រោះគ្មានអ្នកណាស្រឡាញ់ និងគ្មានអ្នកយល់ចិត្ត ។ បន្ទាប់មក ព្រះអង្គបានធ្វើដំណើរមកខេត្តឧត្តរថានី ចំនួន១ថ្ងៃ ហើយមិនដឹងថា នឹងដើរលេងនៅកន្លែងណាបន្តទៀត ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនមុន ។

ចំណែកលោក និរ៉ាន់ រ៉បរូ ជាបុគ្គលិករថយន្តក្រុងនិយាយថា លោកបានឃើញព្រះសង្ឃ កុ មកសុំសាកថ្មទូរស័ព្ទ ។ ពេលនោះ លោកមិនដឹងថា ជាព្រះសង្ឃទេ ក៏ឱ្យសាកថ្ម ។ នៅពេលសាកថ្មរួច ព្រះសង្ឃប្រាប់ថា នឹងធ្វើដំណើរទៅក្រុងបាងកក ប៉ុន្តែក្រោយមកប្រាប់ថា ទៅខេត្តនគររាជសីម៉ា ។สามเณรอวดของลับบนรถทัวร์ ตร.คุมตัวถึงโรงพัก สไลด์หนอนโชว์ต่อ  ญาติพากลับไปรักษา

ហេតុនេះ លោក និរ៉ាន់ រ៉បរូ ក៏នាំព្រះអង្គទៅជិះរថយន្តក្រុង ដោយពុំចាំបាច់ទិញសំបុត្រអស់លុយទេ ។ នៅពេលព្រះសង្ឃឡើងជិះរថយន្តក្រុង ស្រាប់តែដោះស្បង់ចីពរបង្ហាញរបស់អាថ៌កំបាំងឱ្យគេឃើញ ហើយធ្វើឱ្យនារីម្នាក់ភ្ញាក់ផ្អើលរត់មកប្រាប់សន្តិសុខ និងប្រាប់លោក ។ ហេតុនេះ លោកក៏ប្រញាប់នាំព្រះសង្ឃឱ្យចុះពីរថយន្តក្រុងវិញ ហើយរង់ចាំសមត្ថកិច្ចមកសួរនាំ ។

សមត្ថកិច្ចឱ្យដឹងថា ព្រះសង្ឃ កុ និយាយស្តីពុំសូវដឹងរឿងទេ ទើបសមត្ថកិច្ចទូរស័ព្ទទៅសួរសាច់ញាតិនៅផ្ទះ ។ ពួកគេប្រាប់ថា ព្រះសង្ឃ កុ មានជំងឺខួរក្បាល ហើយបានលួចរត់ចេញពីវត្តអស់៣ថ្ងៃហើយ ។ ដូច្នេះ សាច់ញាតិបានធ្វើដំណើរមកទទួលព្រះសង្ឃត្រឡប់ទៅផ្ទះវិញដើម្បីផ្សឹក និងព្យាបាលជំងឺ ។ សាច់ញាតិសន្និដ្ឋានថា ព្រះសង្ឃមិនបានឆាន់ថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យទេ ទើបកើតអាការៈបែបនេះ ៕

វៀតណាមក្លាយជា “គោលដៅដែលមានសុវត្ថិភាពបំផុតនៅអាស៊ី” ក្នុងឆ្នាំ ២០២៤

0

ប្រទេសវៀតណាមបានក្លាយជាគោលដៅដែលមានសុវត្ថិភាពបំផុតនៅតំបន់អាស៊ីក្នុងការទៅទស្សនានៅឆ្នាំនេះ នេះបើយោងតាមមគ្គុទ្ទេសក៍ទេសចរណ៍របស់សហរដ្ឋអាមេរិក Travel Off Path។

Travel Off Path បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយដែលបានបង្ហាញពីស្ថិរភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះប្រទេសនេះបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីជាមួយនឹងពិន្ទុ ៩២ ក្នុងចំណោម ១០០ ដែលស្ថិតនៅកំពូល ២ លើពិភពលោក បន្ទាប់ពីតាហ្ស៊ីគីស្ថាន និងស្មើជាមួយ ហ្វាំងឡង់ អ៊ីស្លង់ គុយវ៉ែត លុចសំបួ ន័រវែស។The best Vietnam holiday destinations: When to travel and where to stay |  The Independent

គេហទំព័រព័ត៌មាននេះក៏បានចាត់ទុកវៀតណាមគឺជាគោលដៅទាក់ទាញបំផុតនៅអាស៊ី ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ខុសគ្នាទាំងស្រុងពីប្រទេសជាច្រើន។ វៀតណាមក៏មានស្ថិរភាព និងសុវត្ថិភាពជាងអាមេរិកផងដែរ ខណៈអាមេរិកមានពិន្ទុសរុបត្រឹមតែ ៨៣ ក្នុងចំណោម ១០០ ពិន្ទុប៉ុណ្ណោះ។Vietnam - A country profile

ហេតុនេះហើយ អ្នកទេសចរមិនចាំបាច់ព្រួយបារម្ភអំពីអាហារក្នុងប្រទេសវៀតណាមនោះទេ ដោយបច្ចុប្បន្នអាជ្ញាធរបានត្រួតពិនិត្យយ៉ាងដិតដល់នៅគ្រប់ភោជនីយដ្ឋាននានា។ លើសពីនេះអ្នកទេសចរក៏ចំណាយថវិកាតិចក្នុងការធ្វើដំណើរផងដែរ។22 Best Things To Do In Vietnam For Unique Vacation

Travel Off Path បានសរសេរថា សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តវិស្សមកាលដ៏គួរឱ្យរំភើប ទីក្រុងហូជីមិញ ឬកំពង់ផែសមុទ្រដ៏មមាញឹកនៅ Nha Trang ឬរដ្ឋធានីហាណូយ គឺជាកន្លែងដ៏ល្អបំផុត។ ប្រសិនបើអ្នកស្រលាញ់ធម្មជាតិ Ninh Binh គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលមិនគួររំលង។HSBC International Business Guides | Vietnam

សៀវភៅមគ្គុទ្ទេសក៍អាមេរិកនិយាយថា ប្រទេសវៀតណាមមាន “កន្លែងរាប់មិនអស់ដើម្បីរុករក” ដោយមិនមានការធុញទ្រាន់ឡើយ។ ក្រៅពីនេះ គោលនយោបាយបន្ធូរបន្ថយទិដ្ឋាការក៏ជួយឱ្យភ្ញៀវទេសចរមានពេលទំនេរសម្រាប់ទស្សនា និងស្វែងយល់ ដែលជាចំណុចបូកមួយសម្រាប់វៀតណាមឱ្យតម្លៃខ្ពស់ក្នុងក្រសែភ្នែកភ្ញៀវទេសចរ៕Vietnam - United States Department of State

ការជិះម៉ូតូដឹកនាំមុខឡានពេទ្យសង្គ្រោះបន្ទាន់ នឹងប្រឈមមុខនៅការជាប់ទោស

0

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។

យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា៖” ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ”។

ជុំវិញករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ បើមិនដូច្នេះទេ នឹងមានការឃាត់ខ្លួន យកមកចាត់វិធានការតាមផ្លូវច្បាប់៕

 

តើការបរិភោគសាច់ឆ្កែមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ?

0

សាច់ឆ្កែ ឬគេហៅថាសាច់ពិសេស ភាគច្រើនត្រូវបានដាក់លក់នៅតាមតៀមស្រា ឬកន្លែងលក់សាច់ក្លែមនានា។ បច្ចុប្បន្ននៅអាស៊ីយើង ការបរិភោគសាច់ឆ្កែគឺមិនខុសច្បាប់នោះទេ ទោះជាយ៉ាងណាក៏ដោយ ការបរិភោគសាច់ឆ្កែគឺមិនល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនដល់រាងកាយ។The Facts – #ProtectMillions – a FOUR PAWS campaign

យោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនៃប្រទេសវៀតណាមបានបង្ហាញថា ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យមនុស្សឆ្លងជម្ងឺឆ្កែឆ្កួត ព្រោះនៅពេលអ្នកទទួលទាន អ្នកមិនអាចដឹងទេថា តើសត្វឆ្កែនោះមានបានចាក់វ៉ាក់សាំងការពារជម្ងឺឬអត់? ហើយអាជីវករដែលទិញសត្វឆ្កែពីឈ្មួញកណ្តាលក៏មិនដឹងថា សត្វឆ្កែណាមួយដែលមានជម្ងឺឬអត់នោះទេ?China signals end to dog meat consumption by humans | Eurogroup for Animals

ដូច្នេះនៅពេលអ្នកបរិភោគសាច់ឆ្កែ ពិតណាស់គឺវាមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតជាច្រើនប្រភេទពីសត្វឆ្កែ ដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺរលាកសន្លាក់ ធាត់ លើសឈាម មានបញ្ហាដល់ការរំលាយអាហារ ប៉ះពាល់ដល់សរសៃប្រសាទ និងបេះដូងផងដែរ។ លើសពីនេះវាក៏បង្កឱ្យមានជំងឺរាគ ក្អួត ចុកពោះ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។Help end the dog meat trade in Cambodia | Soi Dog Foundation

គួរបញ្ជាក់ដែរថា សត្វឆ្កែប្រហែល ៣០ លានក្បាល និងឆ្មា ១០ លានក្បាល ត្រូវបានសម្លាប់នៅទូទាំងអាស៊ីសម្រាប់បម្រើតម្រូវការរបស់មនុស្សជារៀងរាល់ឆ្នាំ ទោះជាយ៉ាងណាបច្ចុប្បន្ន នៅមិនទាន់មានច្បាប់ការពារច្បាស់លាស់នៅឡើយទេ។ ហេតុនេះហើយ អាជីវកម្មសាច់ឆ្កែនេះ មានការរីករាលដាលច្រើនបំផុតក្នុងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ឡាវ វៀតណាម និងផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌា៕Indonesia's dog meat sellers fear for future after crackdowns on trade |  Food | Al Jazeera

Lisa BLACKPINK ជាប់ឈ្មោះជាតារាដែលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សារព័ត៌មានThe Nationនៅថ្ងៃទី២ ខែមករា បានឱ្យដឹងថាលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យ Suandusit ក្នុងរយៈពេល៨ ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែធ្នូបានបង្ហាញថា Lisa សមាជិក BLACKPINK ត្រូវបានជ្រើសរើសជាបុគ្គលិកដែលមានឥទ្ធិពលកំពូលបំផុតនៅប្រទេសថៃ។I Learned English At…”: BLACKPINK Lisa Opens Up About Her English Being So  Fluent

Lisa មានឈ្មោះពិត Lalisa Manoban មានដើមកំណើតមកពីប្រទេសថៃ។ នាងបានបង្ហាញខ្លួនជាសមាជិកក្រុម BLACKPINK ក្នុងឆ្នាំ ២០១៦ មានតួនាទីជាអ្នករ៉េប និងជាអ្នករាំសំខាន់។ BLACKPINK ទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមមិនត្រឹមតែនៅក្នុងឆាកតន្ត្រីក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីផ្សារតន្ត្រីទូទាំងពិភពលោកផងដែរ។K-pop: Blackpink's Lisa face suspension on Weibo | CNN

ជាពិសេស Lisa ទទួលបានការគាំទ្រច្រើនលើសលប់ក្នុងប្រទេសកំណើតរបស់នាង។ នៅពេលដែល Lisa បង្ហាញពីការញុំាអាហារតាមចិញ្ចើមផ្លូវជា ” ប្រហិត” ពីស្រុកកំណើតរបស់នាងក្នុងខេត្ត Buriram នាពេលកន្លងមក ការលក់របស់អ្នកលក់តាមដងផ្លូវបានកើនឡើង ដែលបង្កឱ្យមានការលក់ដាច់យ៉ាងខ្លាំង។ ជាងនេះទៅទៀត នៅពេលដែល Lisa ចែករំលែករូបថតដែលថតនៅតំបន់ទេសចរណ៍អយុធ្យា នៅលើបណ្តាញសង្គមរបស់នាង ចំនួនអ្នកទៅលេងតំបន់នោះក៏បានកើនឡើងយ៉ាងឆាប់រហ័សដូចគ្នា។BLACKPINK Lisa's Weibo page suspended amid Crazy Horse backlash

ប្រជាជនថៃក៏បានកត់សម្គាល់ផងដែរថា ការពិតដែលថា Lisa មិនមែនមកពីក្រុមគ្រួសារឋានៈខ្ពង់ខ្ពស់លំដាប់ «High-so» នោះទេដោយចាប់ផ្តើមពីការឆ្លងកាត់វគ្គប្រកួតប្រជែងក្នុង YG Entertainment Thailand ដោយឆ្លងកាត់ការហ្វឹកហាត់រយៈពេល ៥ ឆ្នាំ និង ៣ ខែ ហើយបានចម្រើនជាតារាលំដាប់ពិភពលោក។YG Entertainment Shares BLACKPINK's Lisa Is Still In Talks For Contract  Renewal | Soompi

ជាងនេះទៅទៀត Lisa មិនភ្លេចទឹកដីកំណើត ប្រជាជនខ្លួនឯងនោះទេ ដោយ Lisa បានបញ្ចូលសំលៀកបំពាក់ប្រពៃណីថៃ និងសម្តែងរបាំប្រពៃណីថៃនៅក្នុងវីដេអូចម្រៀងសម្រាប់បទចម្រៀងទោលរបស់នាងមានចំណងជើងថា “LALISA” ។ វីដេអូនេះក៏មានឈុតឆាកដែលថតនៅឧទ្យានប្រវត្តិសាស្ត្រ Phanom Rung ក្នុងទីក្រុង Buriram ស្រុកកំណើតរបស់នាង ដោយបង្ហាញរូបចម្លាក់ និងសិប្បកម្មប្រពៃណីថៃ បង្កើតការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រ។Blackpink's Lisa Channeled Brigitte Bardot in Black Halter Top and Shorts  For Celine Show

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន LISA សមាជិកក្រុម BLACKPINK បានក្លាយជាសិល្បការិនីអាស៊ីដំបូងគេដែលមានអ្នកតាមដានលើ Instagram ជាង ១០០ លាននាក់ ដែលជាសមិទ្ធផលលើកទី១ក្នុងប្រវត្តិសាស្ត្រនេះនិងជាតារា K-pop ដំបូងគេដូចគ្នាដែលទទួលបានជោគជ័យនេះ៕BLACKPINK's Lisa & BTS' V Posed for PicturesTogether in Cannes – Billboard