កូរ៉េខាងត្បូង៖ តារាសម្តែងវ័យចំណាស់ដ៏ល្បីល្បាញ Oh Young Soo ដែលដើរតួជា Oh Il Nam ដែលជាជីតានៅក្នុងរឿង Squid Game ទំនងជាត្រូវជាប់គុ..កមួយឆ្នាំពីបទរំ.លោ.ភ.ផ្លូវ.ភេទ.លើស្ត្រីអាយុ ២២ ឆ្នាំ នេះបើយោងតាម News Directory3 ដែលចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។Squid Game's Oh Young-soo On Making Awards Season History - Netflix Tudum

មនុស្សជាច្រើនប្រហែលជាស្គាល់មុខលោក Oh Young Soo ដែលដើរតួជា Oh Il Nam ឬ Grandfather ក្នុងរឿង Squid Game ដែលរឿងភាគនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ នៅឆ្នាំ ២០២១ គាត់គឺជាតារាសម្តែងប្រុសដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានឈ្នះពានរង្វាន់ Golden Globe។ អាជីពរបស់គាត់ក្នុងវិស័យនេះហាក់មានការរីកចម្រើនខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំដដែលនោះ ស្ត្រីវ័យ ២២ ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដោយអះអាងថានាងត្រូវបានលោក Oh Young Soo អាយុ ៧៩ ឆ្នាំចាប់រំលោភតាមរយៈការស្ទាបអង្អែលខ្លួន។ ក្នុងនោះតារាសម្ដែងវ័យចំណាស់រូបនេះក៏បានឆ្លើយបដិសេធភ្លាមៗចំពោះរឿងនេះផងដែរ ដោយផ្តល់ហេតុផលថាវាជាការយល់ខុស យើងគ្រាន់តែដើរជុំវិញបឹងកាន់ដៃគ្នាប៉ុណ្ណោះ។Squid Game star Oh Young-soo removed from ads, steps down from stage drama  | The Straits Times

ប៉ុន្តែចំណាត់ការផ្លូវច្បាប់នោះ វាមានរយៈពេលរហូតដល់ឆ្នាំ២០២៤ ដោយនៅថ្ងៃទី ២ ខែកុម្ភៈ ថ្មីៗនេះព្រះរាជអាជ្ញាបានស្នើសុំឱ្យចៅក្រមកាត់ទោស ១ ឆ្នាំលើលោក Oh Young Soo ដោយសារតែគេបានរកឃើញថា នៅឯពិធីជប់លៀងមួយក្នុងឆ្នាំ ២០១៧ តារាសម្តែងវ័យ ៧៩ ឆ្នាំរូបនេះបានបង្ហាញពីចេតនារបស់គាត់ ឬបំណងប្រាថ្នាមួយចំនួនសម្រាប់ជនរងគ្រោះ។ ភាគីរងគ្រោះបានផ្ញើសារទៅកាន់តារាសម្ដែងជើងចាស់ ដើម្បីឱ្យគាត់សុំទោសនាង ប៉ុន្តែគាត់បានគេចពីការទទួលខុសត្រូវ ហើយប្រាប់ជនរងគ្រោះថា គាត់ទុកនាងត្រឹមតែជាកូនស្រីប៉ុណ្ណោះ។Squid Game's Oh Young-soo On Making Awards Season History - Netflix Tudum
មេធាវីរបស់តារាសម្ដែងជើងចាស់រូបនេះបានប្រកែកដូច្នេះថា មិនមានភស្តុតាងគ្រប់គ្រាន់ចំពោះអ្វីដែលបានកើតឡើងនោះទេ។ បន្ថែមពីលើការបញ្ជាក់របស់ជនរងគ្រោះតែម្នាក់ឯង មានភស្តុតាងតិចតួចណាស់ដែលសមនឹងករណីនេះ ដោយពិចារណាលើទីតាំង លក្ខខណ្ឌ និងពេលវេលានៃអំពើមិនសមរម្យ។ ដូច្នេះហើយ តុលាការនៅតែមានការសង្ស័យថាតើចុងចោទអាចប្រព្រឹត្តបទល្មើសឬយ៉ាងណា?Review: Squid Game - The Fangirl Verdict

គួរបញ្ជាក់ដែរថា Oh Young Soo បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ទោះជាយ៉ាងណា ឱកាសថតរឿង Squid Game វគ្គ ២ របស់គាត់ដែលនឹងធ្វើឡើងម្តងទៀតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍ថា ក្រុមការងាររបស់ផលិតកម្មបានលុបឈុតឆាកទាំងអស់ជាមួយ Oh Young Soo ហើយនឹងមានតែតារាសម្ដែងជើងចាស់ Lee Sun Jae មកធ្វើជាតួឯកប៉ុណ្ណោះ៕