Home Blog Page 1276

ប្រាសាទខ្សាច់ជាកន្លែង..គ្រោះ..ថ្នា..ក់ដល់ការពងរបស់អណ្តើកសមុទ្រ

0

ជារៀងរាល់ឆ្នាំ គេសង្កេតឃើញនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក មានសត្វអណ្តើកសមុទ្ររាប់សែនក្បាលបានហែលទឹកមកពងនៅឆ្នេរនេះ បន្ទាប់ពីពងរួច ពួកវាក៏ហែលទឹកសមុទ្រទៅកាន់កន្លែងឆ្ងាយៗពីឆ្នេរ ។ ប៉ុន្តែមានកូនអណ្តើកសមុទ្រត្រឹមតែ១ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ក្នុងចំណោមកូនអណ្តើកចំនួន១.០០០ក្បាល ហើយកូនអណ្តើកទាំងនេះបានធំឡើង និងក្លាយជាមេបាអណ្តើកបន្តទៀត ។Myrtle Beach State Park officials share tips as sea turtle hatching season  begins | WPDE

ក្រោយពីកូនអណ្តើកញាស់ចេញពីពងមក ពួកវាត្រូវប្រញាប់ធ្វើដំណើរចុះទឹកសមុទ្រ ខណៈពួកវាមានខ្លួនតូចៗ និងពុំសូវរឹងមាំ ។ ក្នុងអំឡុងពេលធ្វើដំណើរចុះទឹកសមុទ្រ កូនអណ្តើកត្រូវទទួលរងនូវការយាយីពីសត្វជាច្រើន ដូចជា ៖ បក្សីសមុទ្រ, ក្តាម និងត្រីឆ្លាម ។ លើសពីនេះ កូនអណ្តើកអាចត្រូវបានសត្វផ្សេងទៀតរំខានតាំងពីពួកវានៅក្នុងពង ដូចជា ៖ ក្តាម, សត្វ Raccoon និងស្រមោច ។Florida Oceanographic Society | Sea Turtle Nesting Season is Heating Up!

បច្ចុប្បន្ន គេចាត់ទុកថា អណ្តើកសមុទ្រ គឺជាសត្វដ៏កម្រមួយប្រភេទ និងជិតផុតពូជពីផែនដី ។ ហេតុនវ ប្រទេសនានានៅលើពិភពលោក បានងាកមកចាប់អារម្មណ៍នឹងចំនួនអណ្តើកសមុទ្រធ្លាក់ចុះ និងជិតផុតពូជនាពេលឆាប់ៗនេះ ។

ការរៀបចំកម្មវិធីផ្សេងៗរបស់មនុស្ស ក៏អាចគំរាមដល់ការពងរបស់អណ្តើកសមុទ្រផងដែរ ពីព្រោះសម្ភារៈផ្សេងៗដែលយើងទុកនៅលើខ្សាច់ ដូចជា ៖ កៅអី, ឆ័ត្រ, ធុងទឹក, ប្រដាប់ចូកខ្សាច់ ឬសំរាមគរចោលនៅលើខ្សាច់ បើសម្ភារៈទាំងនេះស្ថិតនៅកន្លែងបង្កាត់ពូជរបស់អណ្តើក, សំបុកអណ្តើក និងកន្លែងពងរបស់អណ្តើក វានឹងរារាំងដល់ការពងរបស់ពួកវា ។ រីឯកូនអណ្តើកដែលទើបញាស់ចេញមក ក៏ពិបាកធ្វើដំណើរចុះទឹកសមុទ្រដែរ ។2024 Turtle Tour Near Samara Beach provided by Samara Adventures reviews

លើសពីនេះ ប្រាសាទខ្សាច់ (Sandcastle) ឬរណ្តៅខ្សាច់ ដែលយើង និងកូនចៅរបស់យើងនាំគ្នាធ្វើនៅលើឆ្នេរសមុទ្រនោះ ក៏អាចបង្កបញ្ហាដល់កូនអណ្តើកដូចគ្នា ។ ហេតុនេះ មុនពេលត្រឡប់ទៅផ្ទះវិញ យើងគួរតែបំផ្លាញប្រាសាទខ្សាច់ ឬពំនូកខ្សាច់ទាំងនេះជាមុនសិន ព្រោះមិនមែនគ្រប់ប្រាសាទខ្សាច់ គ្រប់ពំនូកខ្សាច់ និងគ្រប់រណ្តៅខ្សាច់ សុទ្ធតែត្រូវបានទឹកសមុទ្ររំលាយចោលទាំងអស់ទេ ។

ចំណែកកូនអណ្តើកវិញ រណ្តៅខ្សាច់តូចៗដែលយើងជីកលេងនោះ អាចក្លាយជារណ្តៅដ៏ជ្រៅសម្រាប់ពួកវា ។ ដូចគ្នានេះ ប្រាសាទខ្សាច់របស់យើង គឺមានភាពដូចគ្នានឹងកំពូលភ្នំ Everest ដ៏ធំសម្រាប់កូនអណ្តើក និងធ្វើឱ្យពួកវាពិបាកធ្វើដំណើរឆ្លងកាត់ ។How to Build a Sandcastle: Learning from a Real Pro

កាលពីឆ្នាំ២០១៩ សារព័ត៌មានបានចុះផ្សាយថា កូនអណ្តើកតូចៗដែលទើបញាស់ចេញមក ពួកវាមិនអាចធ្វើដំណើរទៅកាន់ទឹកសមុទ្របានទេ ដោយសារពួកវាបានញាស់នៅជិតប្រាសាទខ្សាច់ដ៏ធំ ដែលស្ថិតនៅឆ្នេរ Bonita នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ មហាជនទូទៅ ពេលបានឃើញកូនអណ្តើកទាំងនេះហើយនាំគ្នាអាណិតពួកវាយ៉ាងខ្លាំង ។

សរុបមក ចូរកុំបង្កបញ្ហា ឬឧបសគ្គដល់ការពង និងការធំលូតលាស់របស់អណ្តើកសមុទ្រឱ្យសោះ ព្រោះសកម្មភាពតូចតាចដែលយើងបានធ្វើនៅលើឆ្នេរសមុទ្រ វានឹងបង្កគ្រោះថ្នាក់ដល់កូនអណ្តើកទើបញាស់ ។ ហេតុនេះ ពេលយើងទៅលេងនៅឆ្នេរសមុទ្រ ឬតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ចូរកុំបោះចោលកាកសំណល់តូច-ធំ ព្រោះសំរាមទាំងនេះនឹងធ្វើឱ្យសត្វសមុទ្រមានគ្រោះថ្នាក់ ៕21 Sand Castles That Will Blow Your Mind (PHOTOS) | HuffPost Entertainment

ផ្អើលពេញកោះជប៉ុន! ត្រីបាឡែនចំនួន ១០ ក្បាលត្រូវបានជាប់គាំងក្នុងសមុទ្រទឹកកក

0

ប្រទេសជប៉ុន៖ ត្រីបាឡែនឃាតករចំនួន ១០ ក្បាលត្រូវបានជាប់គាំងក្នុងសមុទ្រទឹកកកនៅភាគខាងជើងនៃកោះ Hokkaido របស់ប្រទេសជប៉ុន។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម CNN បានឱ្យដឹងថា ត្រីបាឡែនឃាតករប្រមាណ ១០ ក្បាលត្រូវបានប្រទះឃើញជាប់គាំងក្នុងទឹកសមុទ្រទឹកកក ដោយពួកវាកំពុងព្យាយាមរកកន្លែងដើម្បីដកដង្ហើម ប៉ុន្តែមន្ត្រីឆ្នេរមិនអាចជួយពួកវាបានទេ ដោយត្រូវរង់ចាំរហូតដល់ទឹកកករលាយសិន។10 killer whales trapped by sea ice in Japan - YouTube

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ដោយអ្នកនេសាទក្នុងតំបន់បានប្រទះឃើញត្រីបាឡែនជាប់គាំង ហើយក៏បានជូនដំណឹងដល់អាជ្ញាធរឆ្នេរសមុទ្រនៅរ៉ាស៊ូភ្លាមៗ។ ទោះជាយ៉ាងណា មន្ត្រីឆ្នេរបាននិយាយថា ពួកគេមិនអាចជួយត្រីបាឡែនបានទេ ដោយសារតែទឹកកកក្រាស់ពេក។ មន្ត្រីឆ្នេរក៏បានបន្តទៀតថា ពួកគេគ្មានជម្រើសអ្វីក្រៅពីរង់ចាំឱ្យទឹកកករលាយនោះទេ។ លើសពីនេះ កង្វះខ្យល់នៅក្នុងតំបន់នោះបានរារាំងទឹកកកមិនឱ្យផ្លាស់ទីទៅកន្លែងណាផ្សេងទៀតឡើយ ដូច្នេះក្រុមត្រីបាឡែននេះប្រហែលជាអាចបាត់បង់ជីវិត ប្រសិនបើពួកវាហែលទៅឆ្ងាយមិនកើត។Japan: Concerns mount for pod of killer whales trapped in drift ice | World  News | Sky News

យោងតាមរូបភាពយន្តហោះគ្មានមនុស្សបើករបស់ក្រុម Wildlife Pro LLC ដែលជាអង្គការការពារសត្វក្នុងស្រុក បានបង្ហាញឱ្យឃើញថា ត្រីបាឡែនឃាតករបានជាប់ក្នុងរន្ធតូចៗ ដែលពួកវាកំពុងតស៊ូក្នុងគម្លាតតូចចង្អៀតមួយរវាងលំហូរទឹកកក។ អង្គការនេះបាននិយាយថា ខ្លួនបានជួបប្រទះត្រីបាឡែនដែលជាប់គាំងនៅក្នុងសមុទ្រទឹកកកបែបនេះជាច្រើលើកហើយ ខណៈពេលកំពុងធ្វើការស្រាវជ្រាវលើសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើ Facebook ។ បុគ្គលិក Wildlife Pro LLC ដែលថតវីដេអូ ក៏បាននិយាយដែរថា “កាលពីមុនយើងបានឃើញត្រីបាឡែនឃាតករប្រហែល ១៣ ក្បាលជាប់គាំងក្នុងរន្ធទឹកកកផងដែរ” ពួកគេហាក់ដូចជាពិបាកដកដង្ហើមខ្លាំងណាស់។Around 10 killer whales trapped in drift ice off Hokkaido - The Mainichi

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលត្រីបាឡែនឃាតករបានជាប់គាំងក្នុងសមុទ្រទឹកកក។ កាលពីឆ្នាំ ២០០៥ ត្រីបាឡែនឃាតករមួយក្រុមក៏បានជាប់នៅក្នុងទឹកកកដែលរសាត់ចេញពីឆ្នេរសមុទ្រនៃទីក្រុង ហើយក្រោយមកពួកវាក៏បានស្លាប់ ដោយសារកង្វះខ្យល់នៅក្នុងតំបន់នេះ ធ្វើឱ្យទឹកកកដែលជាប់គាំង Orcas គឺនៅទ្រឹង។ ដូច្នេះហើយ ទឹកកកសមុទ្រតែងតែក្របដណ្តប់ឆ្នេរកោះហុកកៃដូរៀងរាល់រដូវរងា ហើយវាគឺជាទឹកកកសមុទ្ររយៈទទឹងទាបបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតបានធ្លាក់ចុះដោយសារការឡើងកំដៅផែនដីកើនឡើង៕

ជី ដេវីត និងតារាល្បីជាច្រើនរូបលូកមាត់ទៅលើរឿងរបស់ Rich KH

0

បន្ទាប់ពី Rich KH បង្ហាញអារម្មណ៍អន់ចិត្តនៅលើបណ្តាញសង្គមមិនបានចូលរួមកម្មវិធីជាតិផ្សព្វផ្សាយតំបន់ទេសចរណ៍ម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»។ រឿងដ៏ក្តៅគគុកនេះបានជំរុញឱ្យតារាល្បីៗជាច្រើនរូបដូចជា ជី ដេវីត ម៉ុង ម៉ានិត និង ហេង វិសាល ជាដើមលូកមាត់លើរឿងនេះ។No photo description available.

នៅលើបណ្តាញសង្គមរបស់លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានបញ្ចេញមតិថា «ហើយគិតថាផ្លូវការហ្នឹងសុទ្ធជាប្រយោជន៍ ? ហើយសេរីក្រៅផ្លូវការដូច Rich KH គោប្រាក់ ហ្នឹងអត់ប្រយោជន៍ ? ចេះអ៊ីចឹងកើតគិតទៅ »។ ចំណែកឯអ្នកបង្កើតមាតិកា និងជា influencers ល្បីឈ្មោះលោក ហេង វិសាល វិញក៏បានលូកមាត់ដែរថា « កុំគិតថាការគិតរបស់អ្នកលើជីវិតរបស់អ្នកដទៃនឹងវាត្រូវពេក អ្នកថាឲ្យគាត់គួរមើលខ្លួនឯងផងថាបានធ្វើអីខ្លះ?»។May be an image of 1 person, saxophone and text that says 'VATT PREMIU MIL'
ងាកមកកាន់តារាចម្រៀង ម៉ុង ម៉ានិត វិញក៏បានចែករំលែកខ្លឹមសារការបង្ហោះរបស់ Rich Kh ភ្ជាប់ជាមួអត្ថន័យដែរថា «[ឮផ្ទាល់ត្រចៀក] ចង់ជម្រាបជូនថា អ្នកនិយាយគឺពីរោះស្ដាប់ណាស់ អ្នកខ្ចីដៃគេធ្វើ គឺឆ្លាតខ្លាំង តែអាហ្នឹងគេហៅថាខ្សែលើ។ អ្នកដែលធ្វើពិត មានលទ្ធផលពិត គឺមិនបានបូរបាច់អីទេ។ សូមកុំស្ដាប់តែម្យ៉ាង មើលលទ្ធផលជាក់ស្ដែង។ អ្នកណាធ្វើពិត អ្នកណាធ្វើដោយខ្ចីដៃគេប្រើ អ្នកណាមិនធ្វើសោះ។ សូមបញ្ជាក់ ជួយជាប្រយោជន៍ជាតិមិនមែនជាការប្រកួតប្រជែងទេ ធ្វើអីបានធ្វើហ្នឹងចុះ ធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹងចុះ»។
លោក បន្តទៀតថា «ដូចប្រូ គោប្រាក់ និយាយចឹង កុំអារកាត់ កាលវិភាគគេ ឬវិនិច្ឆ័យជាសាធារណៈទៅលើការសម្រេចចិត្តបុគ្គលដទៃ ដោយផ្អែកលើចក្ខុវិស័យបុគ្គលឯង។ ម្ដងទៀត បើផ្សព្វផ្សាយវិស័យទេសចរណ៍ដូចគ្នា កុំបោះសម្ដីអ៊ីចេះអ៊ីចុះច្រើនពេក។ ធ្វើតែម្ដងទៅ មិនសូវហត់មាត់»។

មិនត្រឹមតែតារាល្បីៗខាងលើនេះប៉ុណ្ណោះទេដែលបានលើកទឹកចិត្តបង្ហាញគោលជំហមកកាន់លោក Rich Kh អ្នកមានឥទ្ធិពលផ្សេងទៀតរួមទាំងអ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការគាំទ្រមកកាន់ Rich Kh។No photo description available.

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៦ កុម្កៈ នេះ អ្នកបង្កើតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេស Rich kh បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំង មិនបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកម្តងត្រូវរងនូវពាក្យសម្តីថា «មិនស្រលាញ់ជាតិគិតតែពីលុយ»៕

 

ប្រឡូកអាជីពសិល្បៈជិត២០ឆ្នាំ Miley Cyrus ទើបមានឱកាសឈ្នះពានរង្វាន់ Grammy ជាលើកដំបូង

0

ក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោក(Grammy) នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ Miley Cyrus បានឈ្នះពានរង្វាន់ចំនួនពីរសម្រាប់ Best Pop Solo និង Record of the Year ទៅលើបទចម្រៀងរបស់នាងមានចំណងជើងថា Flowers ។ នេះគឺជាលើកដំបូងហើយដែលតារាចម្រៀងរូបនេះទើបមានឱកាសឈ្នះពានរង្វាន់ Grammys ក្នុងអាជីពរបស់ខ្លួនអស់រយៈពេលជិត២ទស្សវត្សរ៍មកនេះ។Miley Cyrus Wins Her First Grammy With 'Flowers'

បទ «Flowers» របស់ Miley Cyrus មានភាពល្បីល្បាញយ៉ាងខ្លាំងជាបទមានសំឡេងរាំបែបប៉ុប លាយឡំ និងឌីស្កូ ដែលទំនុកច្រៀងនិយាយពីភាពរីករាយរបស់នារីម្នាក់ពេលត្រលប់មកជីវិតនៅលីវមានស៊េរីភាពវិញ។ មួយបទនេះ បានឈរនៅលើកំពូលតារាង Billboard Hot 100 អស់រយៈពេល៨សប្តាហ៍បន្ទាប់ពីបទនេះទម្លាក់លើទីផ្សារ និងបានបំបែកកំណត់ត្រារបស់ Spotify សម្រាប់ការស្ទ្រីមរយៈពេលតែមួយសប្តាហ៍មានអ្នកស្តាប់ច្រើនជាង ១០០ លាននាក់។ ប៉ុន្មានខែបន្ទាប់ពីការចេញផ្សាយរបស់វា វាបានក្លាយជាបទចម្រៀងលឿនបំផុតដែលឈានដល់ការស្តាប់មួយពាន់លានដង។Miley Cyrus wins first Grammy award for her viral summer hit Flowers | Evening Standard

គួរបញ្ជាក់ថា Miley Cyrus អាយុ៣១ឆ្នាំ ទទួលបានភាពល្បីល្បាញក្នុងវ័យជំទង់កាលពីឆ្នាំ ២០០៦ នៅពេលដែលនាងបានសម្តែងក្នុងរឿងភាគរបស់ Disney Channel Hannah Montana ដើរតួជាក្មេងស្រីដែលរស់នៅក្នុងជីវិតជាសិស្សផង និងជាតារាប៉ុបផង។ តារាចម្រៀងអាម៉េរិករូបនេះធ្លាប់ត្រូវបានបញ្ចូលក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ២០០៨ និង ២០១៤ ។ បទចម្រៀងល្បីៗរបស់នាងរួមមាន: Malibu, We can’t Stop , Wrecking Ball, និងបទ Adore you ជាដើម៕Miley Cyrus Wins Her First Grammy for 'Flowers'

 

 

ទីផ្សាររថយន្តវៀតណាមមានការធ្លាក់ចុះយ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍

0

វៀតណាម៖ វៀតណាមគឺជាទីផ្សារដែលមានការធ្លាក់ចុះធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ ២៥% កាលពីឆ្នាំ ២០២៣។ នេះយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តអាស៊ីអាគ្នេយ៍ (AAF) បានឱ្យដឹងថា ទីផ្សាររថយន្តសំខាន់ៗចំនួន ៧ នៅអាស៊ីអាគ្នេយ៍រួមមាន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា បានលក់រថយន្តសរុបជាង ៣.៣៥ លានគ្រឿង ដែលជាការថយចុះ ២.១% បើធៀបនឹងឆ្នាំ ២០២២។Vietnam auto sales decline drags it down to 5th place in Southeast Asia |  Retail News Asia

ដូច្នេះហើយ ទីផ្សារឈានមុខគេពីរក្នុងតំបន់គឺឥណ្ឌូណេស៊ី និងថៃ ដែលប្រទេសទាំងពីរនេះមានការថយចុះត្រឹមតែ ៤% និង ៨.១% រៀងគ្នា។ ខណៈប្រទេសវៀតណាមវិញមានការថយចុះរហូតដល់ ២៥% គឺជាទីផ្សារដែលមានការធ្លាក់ចុះនៃការលក់ច្រើនជាងគេ ដោយមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះប្រទេសនេះមានមាត្រដ្ឋានលក់តិចតួចបំផុតតាំងពីពីរបីឆ្នាំមុនមកម្លេះ។Vietnam auto sales decline drags it down to 5th place in Southeast Asia -  VnExpress International

ទោះជាយ៉ាងណា ទីផ្សាររថយន្តវៀតណាមនៅតែឈានមុខគេក្នុងតំបន់ដោយវ៉ាដាច់ ទីផ្សាររថយន្តសិង្ហបុរី និងមីយ៉ាន់ម៉ា ហើយជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ ដោយលក់រថយន្តបាន ៣៤,៨៨៥ គ្រឿងនេះបើយោងតាម ក្រុមហ៊ុន VinFast ដែលទើបតែបានប្រកាសពីតួលេខសរុបជាសាកលនៅឆ្នាំ២០២៣។Vietnam"s car sales rebound in June

ទីផ្សាររថយន្តរបស់វៀតណាមបានជួបប្រទះនឹងការប្រែប្រួលកាលពីឆ្នាំមុន ជាមួយនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងកំណត់ត្រាមុនជាង ៥០០,០០០ គ្រឿងដែលទើបតែបានកំណត់ក្នុងឆ្នាំ ២០២២។ មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារការលំបាកម៉ាក្រូសេដ្ឋកិច្ច អត្រាការប្រាក់ធនាគារនៅតែខ្ពស់ ឧស្សាហកម្មដូចជាអចលនទ្រព្យ និងមូលបត្រកំពុងប្រឈមនឹងការលំបាក ដែលបានបង្កឱ្យប្រជាជនមានតម្រូវការរថយន្តធ្លាក់ចុះយ៉ាងខ្លាំង។Indonesia rises to become largest supplier of cars to Vietnam

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីនៅតែជាទីផ្សារប្រើប្រាស់រថយន្តថ្មីធំបំផុតនៅអាស៊ីអាគ្នេយ៍ជាមួយនឹងការលក់រថយន្តជាង ១ លានគ្រឿង។ ប្រទេសកោះនេះប្រាថ្នាចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តថ្មីនៅក្នុងតំបន់ ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី។ នៅឆ្នាំ ២០២៣ រោងចក្រផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងផលិតបានជិត ១.៤ លានគ្រឿងឯណោះ៕

ប្រទេសថៃប្រារព្ធទិវា Muay Thai បង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឧទ្យានជាតិរ៉ាជ្ជផាក់ ស្ថិតក្នុងឃុំណងកេ ស្រុកហួហិន ខេត្តប្រាជួបសិរីខាន់ កងទ័ពជើងគោកថៃ រួមទាំងអាជ្ញាធរទេសចរណ៍ថៃ, អាជ្ញាធរកីឡាថៃ, ក្រសួងវប្បធម៌ និងស្ថាប័នផ្សេងៗបានប្រារព្ធទិវា «Muay Thai ល្បីល្បាញទៅកាន់ពិភពលោក ប្រចាំឆ្នាំ២០២៤ /Amazing MuayThai World Festival 2024» តាមការកំណត់របស់រដ្ឋាភិបាល គឺនៅថ្ងៃទី៦ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃ Muay Thai ។May be an image of 10 people and monument

ការប្រារព្ធទិវា Muay Thai នេះ ដូចគ្នានឹងថ្ងៃសោយរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះនាម ព្រះចៅសឿ ដែលព្រះអង្គមានសមត្ថភាពផ្នែក Muay Thai ។ ហេតុនេះ វាជាការបន្តមរតក Muay Thai ទៅកាន់យុវជនជំនាន់ក្រោយ ខណៈ Muay Thai គឺជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ រហូតមកដល់សម័យបច្ចុប្បន្ន ។May be an image of 6 people and monument

កងទ័ពជើងគោកថៃបានមើលឃើញពីសារៈសំខាន់ថា Muay Thai មិនត្រឹមតែជាការហាត់ក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ជនជាតិថៃផងដែរ ។ ការប្រារព្ធទិវានេះឡើងក្នុងគោលបំណងជំរុញឱ្យ Muay Thai ក្លាយជាកីឡាប្រចាំជាតិ និងមរតករបស់ជាតិ ក៏ដូចជាការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ដ៏ស្រស់ស្អាតទៅកាន់ពិភពលោក ។

លើសពីនេះ ប្រទេសថៃនឹងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ និងពង្រីកទេសចរណ៍វប្បធម៌តាមរយៈ Muay Thai ព្រមទាំងធ្វើឱ្យឧទ្យានជាតិរ៉ាជ្ជផាក់ ក្លាយជាទីកន្លែងតំណាងឱ្យ Muay Thai ដែលជនជាតិថៃ និងភ្ញៀវទេសចរបរទេសត្រូវមកកាន់ទីនេះ ។May be an image of saxophone and crowd

ក្នុងឱកាសនោះ មានកងទ័ពជើងគោកចូលរួមសំពះគ្រូ Muay Thai ចំនួនជាង៣.០០០នាក់ រួមទាំងកីឡាករមកពីសមាគមប្រដាល់ព្រះចៅសឿ និងពលរដ្ឋទូទៅ សរុបស្មើជាង៥.០០០នាក់ ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានការបាញ់កាំជ្រួចដើម្បីបង្ហាញពីសារៈសំខាន់ និងភាពអស្ចារ្យរបស់ពិធី ។

គួរបញ្ជាក់ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានមកចូលរួមការប្រារព្ធទិវា Muay Thai ពិភពលោក ហើយលោកថ្លែងថា ប្រទេសថៃបានជំរុញឱ្យ Muay Thai ក្លាយជាគោលដៅសម្រាប់កីឡាករប្រដាល់នៅជុំវិញពិភពលោក ។May be an image of 8 people, people dancing and crowd

លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ខ្ញុំបានឃើញពីអំណាចរបស់ Muay Thai តាមរយៈការបង្ហាញរបស់អ្នកស្រឡាញ់ Muay Thai នៅទូទាំងពិភពលោក ស្មើជាង៥.០០០នាក់ ។ ហេតុនេះ កងទ័ពជើងគោកបានប្រារព្ធពិធីនេះឡើងយ៉ាងអធិកអធម ដើម្បីកត់ត្រាក្នុងហ្គីណេស World Record ជារៀងរាល់ឆ្នាំ ។ Muay Thai គឺជាមរតករបស់ប្រទេសថៃ ដែលយើងជាជនជាតិថៃបានរួមគ្នាថែរក្សា និងបន្តមរតកនេះពីជំនាន់មួយទៅជំនាន់មួយទៀតអស់រយៈពេលជាង៣០០ឆ្នាំ» ។

លោកនាយករដ្ឋមន្ត្រីបន្តថា ៖ «ថ្ងៃនេះ (ថ្ងៃទី៦ ខែកុម្ភៈ) យើងបានធ្វើឱ្យ Muay Thai ក្លាយជាមរតករបស់ពិភពលោក ។ កាលពីដើមសប្តាហ៍កន្លងមក យើងបានរៀបចំកម្មវិធី WBC Amazing Muay Thai ដែលមានកីឡាករចូលរួមជាង៦០ប្រទេស ។ ភាពអស្ចារ្យដែលយើងរួមគ្នាបន្តពីជំនាន់មុន និងភាពស្រស់ស្អាតរបស់ការសំពះគ្រូ Muay Thai បានធ្វើឱ្យថៃក្លាយជាប្រទេសគោលដៅរបស់កីឡាករប្រដាល់មកពីជុំវិញពិភពលោក ដែលត្រូវធ្វើដំណើរមកចូលរួមសំពះគ្រូ Muay Thai ឱ្យបានម្តងក្នុងមួយជីវិត» ៕May be an image of monument and text

អគារការិយាល័យថ្មីរបស់ធនាគារជាតិ ខ្ពស់ស្កឹមស្កៃនៅចំកណ្តាលក្រុងភ្នំពេញ យកលំនាំតាមរចនាប្រាសាទភ្នំ

0

អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកំពុងដំណើរការសាងសង់ដល់ជាន់ទី ២៧ហើយ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

អគារគារដ៏ខ្ពស់ស្កឹមស្កៃរបស់ស្ថាប័នជាតិនេះ យកលំនាំតាមរចនាប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើប និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។May be an image of skyscraper and text

#រូបភាពកម្ពុជាថ្មី

អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា គ្រោងចំណាយទឹកប្រាក់ប្រមាណជា៣០លានដុល្លារ ក្នុងការសាងសង់។ ដោយឡែកចំពោះកម្ពស់ និងជាន់អគារ មិនត្រូវបានស្ថាប័នណាមួយចេញមកបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្ដាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាមានទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តមដែលចាប់តាំងពីឆ្នាំ ១៩៥៤ មកទីស្នាក់ការកណ្ដាលនេះត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់៕ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារការិយាល័យថ្មីតាមលំនាំប្រាសាទភ្នំ

 

ប៉ូលិសដែលផាកគេហើយ ឆាតញ៉ែទៀតនោះ ត្រូវបានស្នងការកោះហៅចូលខ្លួនបកស្រាយហើយ នៅឡើយជនរងគ្រោះ ស្នងការកំពុងតាមរក

0

កាលពីម្សិលមិញ មានករណីប៉ូលិសចរាចរមួយក្រុម បានឃាត់រថយន្តនារីម្នាក់នៅម្តុំបឹងកក់ ខណៈម្ចាស់រថយន្តកំពុងដឹកអ្នកម្តាយទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ។

នារីជនរងគ្រោះ បានលើកឡើងថា៖”ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីសគ្នា៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ដោយសួររកឆៀកឡាន និងចោទថាបានឈប់លើគំនូសដើរថែមទៀត។”May be an image of 1 person and smiling

ក្រោយសម្រួលគ្នាចុះឡើង នារីជនរងគ្រោះ បានបាញ់ទៅឱ្យប៉ូលិសម្នាក់ស្លៀកពាក់សុីវិល១៧មុឺនរៀល ហើយប៉ូលិសនោះក៏បានបាញ់ឱ្យប៉ូលិសផ្សេងទៀតចំនួន២០ដុល្លារ ហើយថែមទាំងសុំលេខទូរសព្ទនាងទៀត។May be an image of 1 person, motorcycle and scooter
ជុំវិញករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសអញ្ជើញនារីរងគ្រោះម៉ូ លីកា ចូលខ្លួនទៅបំភ្លឺឱ្យបានច្បាស់ជុំវិញករណីនេះ តើថាវាជាការពិត ឬប្រឌិត ខណៈប៉ូលិសដែលផាកនារីជនរងគ្រោះនោះ ត្រូវបានស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនបានអស់ហើយ ដោយរងចាំតែនារីរងគ្រោះម៉ូ លីកា ទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕

May be an image of text that says 'រួចរាល់ LM -36.63 USD LIM MENGLEANG លេខកូដប្រតិបត្តិការ៖ 20733541431 ថ្ងៃធ្វើប្រតិបត្តិការ៖ គណនីផ្ទេរចេញៈ ទៅគណនី៖ ក.ម 01, 2024 03:01PM Savings (000 001 212 212518 ចករំលែក ធ្វើម្តងទៀត ទាញយក រក្សាទុក'May be an image of textMay be an illustration of text

គ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮអ្នកជំងឺនិយាយបែបនេះ

0

ប្រទេសចិន ៖ វេជ្ជបណ្ឌិតម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮអ្នកជំងឺម្នាក់ប្រាប់ថា នាងបានស៊ី..ស..ព..ទា..រ..ក អាយុ២ខែ ដោយនាងបានយកគាវមកខ្ចប់..សា..ច់..ស..ព ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ព្រោះជឿថា នាងនឹងមានផ្ទៃពោះតាមបំណងប្រាថ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 1 จาก 12

ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសចិន ក្រោយពីនារីម្នាក់សារភាពថា នាងបានស៊ីសពទារក អាយុ២ខែ ដែលគេរំលូតចោល ដោយនាងស៊ីសពនេះជាមួយគាវ ។ នាងជឿថា ការស៊ីសពទារកនឹងធ្វើឱ្យនាងមានផ្ទៃពោះដូចបំណងប្រាថ្នា ហើយទេវតាបានប្រាប់រឿងនេះដល់នាង ។

វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានស្តាប់ការសារភាពរបស់អ្នកជំងឺថា នាងបានស៊ីសពទារកដែលគេរំលូតចោល ព្រោះជឿថា ការស៊ីសពទារកក្នុងផ្ទៃ ដែលមានអាយុប្រមាណ២ខែ នាងនឹងអាចមានកូនបាន ។ ហេតុនេះ នាងបានស៊ីសពទារក ចំនួន៣ដុំក្នុង១ថ្ងៃ ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 2 จาก 12

មុនដំបូង វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou មិនជឿទេ ប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលអ្នកជំងឺនិយាយបែបនេះ ។ វេជ្ជបណ្ឌិតសួរថា តើអ្នកណាប្រាប់គំនិតនេះទៅនាង? ហើយគាត់សួរទៀតថា តើនាងអាចលេបសពទារកចូលក្នុងមាត់យ៉ាងដូចម្តេច?

អ្នកជំងឺឆ្លើយថា នាងបានប្រើប្រាស់ម៉ាស៊ីនកិនសាច់ដើម្បីកិនសាច់ទារកឱ្យហ្មត់ ហើយនាងស៊ីសពទារកអស់៣នាក់ហើយ ។ ចំណែកមូលហេតុដែលនាងសារភាពប្រាប់គ្រូពេទ្យនោះ ដោយសារនាងមានអារម្មណ៍ថា ក្តៅខ្លួនខុសធម្មតា ។ បើតាមលទ្ធផលត្រួតពិនិត្យរាងកាយអ្នកជំងឺជំហានដំបូង ធ្វើឱ្យគ្រូពេទ្យសន្និដ្ឋានថា នាងបានឆ្លងមេរោគពីសាកសព ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 3 จาก 12

វេជ្ជបណ្ឌិត Dou មានបទពិសោធន៍ផ្នែកសម្ភព និងរោគស្ត្រីជាច្រើនឆ្នាំ និយាយថា បើទោះជាគាត់ធ្លាប់ជួបជាមួយអ្នកជំងឺប្លែកៗជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែនេះជាលើកដំបូងហើយ ដែលគាត់បានជួបអ្នកជំងឺជឿអ្វីប្លែកៗបែបនេះ ។

ក្រៅពីនេះ វេជ្ជបណ្ឌិត Dou ក៏បានដាស់តឿនស្ត្រីខាងលើ អំពីផលប៉ះពាល់សុខភាពដែលអាចកើតឡើង និងការឆ្លងមេរោគពីសាកសព ។ ចុងក្រោយ គាត់បានណែនាំឱ្យនាងផ្តល់ភាពសំខាន់លើវិទ្យាសាស្ត្រច្រើនជាងជឿលើអបិយជំនឿ ៕

ផ្លែឈើ ៣៤ មុខដែលមិនគួរដាក់ក្នុងទូទឹកកក ព្រោះវានឹងឆាប់រលួយ ឬដុះផ្សិត

0

ស្ត្រីមេផ្ទះជាច្រើនតែងជ្រើសរើសទុកអាហារនៅក្នុងទូទឹកកកដើម្បីរក្សាទុកឱ្យបានយូរ និងការពារកុំឱ្យវាខូចយ៉ាងឆាប់រហ័ស ជាពិសេសបន្លែ និងផ្លែឈើ។ ប៉ុន្តែតើអ្នកដឹងទេ? មិនមែនផ្លែឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងទូរទឹកកកទេ ព្រោះវានឹងធ្វើឱ្យវាឆាប់រលួយ និងកាន់តែជាំលឿន។ ដូច្នេះហើយ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះផ្លែឈើដែលមិនគួរដាក់ក្នុងទូទឹកកក ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំងប៉ះពាល់ដល់រសជាតិ វាយនភាព និងតម្លៃអាហារូបត្ថម្ភ។Silo: Managing Vegetable and Fruit Rot Along the Produce Supply Chain

១.ផ្លែឈើមិនទាន់ទុំ ៨ ផ្លែ មិនគួរដាក់ក្នុងទូរទឹកកកនោះទេរួមមាន៖ ផ្លែបឺរ,ចេក, ផ្លែឃីវ, ស្វាយ, ផ្លែល្ហុង, ផ្លែប៉ែស, ម្នាស់, និងផ្លែប៉ោម។
២.ផ្លែឈើដែលមានស្បែកក្រាស់ដូចជា៖ ឪឡឹក, ទំពាំងបាយជូ, ក្រូច, អំពិល, និងក្រូចឆ្មា។
៣.ផ្លែឈើសាច់ទន់ ៣ ប្រភេទ បើទុកក្នុងទូទឹកកកនឹងដុះផ្សិតបានលឿន៖ ផ្លែឈើទាំងនោះរួមមាន ផ្លែស្ត្របឺរី, និងប៊្លូបឺរី។Apples should be kept in the fridge now – but what about oranges and  bananas? | Food waste | The Guardian៤.ផ្លែឈើដែលគួរតែត្រូវបានរក្សាទុកនៅខាងក្រៅរួមមាន៖ ផ្លែប៉ែស, ផ្លែព្រូន, និងផ្លែឈឺរី។
៥.ផ្លែឈើដែលមានជាតិទឹកច្រើនមិនត្រូវបានណែនាំអោយដាក់ទូរទឹកកកទេដូចជា៖ ប៉េងប៉ោះ, ត្រសក់, និងត្រសក់ស្រូវ។
៦.ផ្លែឈើដែលមានជាតិម្សៅមានដូចជា៖ ខ្ទឹមបារាំង, ស្វាយទុំ, ទំពាំងបាយជូ, គូលេន។
៧.ផ្លែឈើដែលមានក្លិនខ្លាំងរួមមាន៖ ធុរេន, មង្ឃុត។

៨.ផ្លែឈើដែលមានជាតិខ្លាញ់ច្រើនគឺផ្លែបឺរ។ ទោះជាយ៉ាងណា ផ្លែឈើទាំងនេះគួរតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពត្រជាក់ក្នុងបន្ទប់ ប៉ុន្តែមិនមែនដាក់ក្នុងទូរទឹកកកទេ ត្រូវដាក់វានៅលើតុផ្ទះបាយ ឬក្នុងកន្ត្រកផ្លែឈើទើបជាការល្អ។ ផ្លែឈើមួយចំនួនដូចជា ផ្លែបឺរ ចេក និងស្វាយ អាចត្រូវបានរក្សាទុកក្នុងទូទឹកកកបន្ទាប់ពីវាទុំ៕When You Should Be Putting Bananas In The Fridge