សហរដ្ឋអាមេរិក ៖ អ្នកជំនាញលើកឡើងថា រដ្ឋកាលីហ្វ័ញ៉ារបស់សហរដ្ឋអាមេរិកនឹងប្រឈមជាមួយខ្យល់ព្យុះយ៉ាងខ្លាំងក្លា ដែលបណ្តាលឱ្យរដ្ឋនេះមានទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ជាច្រើន និងដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។California Flooding Map Shows Key Areas Affected

Daniel Swain ជាអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានបានប្រកាសដាស់តឿនឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលរស់នៅរដ្ឋកាលីហ្វ័ញ៉ា ត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះយ៉ាងខ្លាំងក្លា ដែលវានឹងបក់សំដៅមកកាន់រដ្ឋនេះ ។ ដូច្នេះ ឥទ្ធិពលខ្យល់ព្យុះនឹងបណ្តាលឱ្យកើតទឹកជំនន់ និងបាក់ដីនៅតំបន់ជាច្រើន រួមទាំងអាចធ្វើឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង ។California hit by widespread flooding, power outages amid back-to-back  storms | CBC News

រដ្ឋកាលីហ្វ័ញ៉ា នឹងប្រឈមជាមួយបាតុភូតឈ្មោះថា «Pineapple Express» ឬឈ្មោះមួយទៀតហៅថា «ទន្លេនៅក្នុងបរិយាកាស» លើកទី២ ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ឬប្រមាណ១សប្តាហ៍ទៀត (បើគិតចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤) ។California flood warnings live updates: 3 dead and millions under flood  alerts

ភ្នាក់ងារគ្រប់គ្រងអាកាសធាតុជាតិរបស់អាមេរិកបានចេញសេចក្តីប្រកាសដាស់តឿនពលរដ្ឋផងដែរ អំពីកម្រិតខ្យល់ព្យុះខ្លាំង ឬមានន័យថា គឺជាកម្រិតខ្យល់បក់ខ្លាំងក្នុងល្បឿនជាង១២៥គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ សម្រាប់តំបន់ Big Sur និងតំបន់នៅក្បែរគ្នា ។California flood warnings live updates: 3 dead and millions under flood  alerts

នៅតំបន់មួយចំនួនក្នុងទីក្រុង Santa Barbara និងទីក្រុង Los Angeles នឹងប្រឈមជាមួយទឹកជំនន់ធ្ងន់ធ្ងរ ។ ហេតុនេះ អាជ្ញាធរក្នុងតំបន់បានជួយគ្នាជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះធម្មជាតិ ខណៈនៅតំបន់ភ្នំខ្ពស់ៗវិញ ទឹកភ្លៀងបានក្លាយទៅជាព្រិលយ៉ាងក្រាស់ ។

ចំណែកនៅរដ្ឋ Oregon វិញ ក៏បានប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាផងដែរ ហើយគេរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីបានកើតឡើង ដោយសារផ្លូវរអិលខ្លាំងពេក ៕