Home Blog Page 1274

អស្ចារ្យមែន! ទូរស័ព្ទ iPhone នៅតែដំណើរការបានធម្មតាបន្ទាប់ពីធ្លាក់ពីលើយន្តហោះ

0

បរទេស៖ ទូរស័ព្ទ IPHONE នៅតែដំណើរការល្អដដែលបន្ទាប់ពីជ្រុះចេញពីលើយន្តហោះ Alaska Airlines នៅរយៈកម្ពស់ជិត ៤,៨០០ ម៉ែត្រត្រូវបានរកឃើញនៅលើដីក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។iPhone that got sucked out of Alaska Airlines plane and fell 16,000 feet is  found on the ground – and still works : r/news

យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា ទូរស័ព្ទ iPhone ត្រូវបានគេរកឃើញនៅចិញ្ចើមផ្លូវ ដោយឧបករណ៍នេះប្រើស្រោម ដោយស្ទើរតែគ្មានការខូចខាតអ្វីទាំងអស់ពីសម្បកខាងក្រៅ ហើយអេក្រង់ក៏មិនមានសញ្ញានៃការប្រេះដែរ។ លើសពីនេះទៀត iPhone នៅតែបង្ហាញអ៊ីមែលផ្ទៀងផ្ទាត់ឥវ៉ាន់សម្រាប់យន្តហោះ Alaska Airlines ដែលនេះគឺជាសញ្ញាមួយបង្ហាញឱ្យដឹងថា iPhone អាចនឹងធ្លាក់ពីយន្តហោះ Boeing 737-9 MAX ដែលបានហោះឡើងកាលពីថ្ងៃទី ៥ ខែមករា ពីអាកាសយានដ្ឋានអន្តរជាតិ Portland រដ្ឋ Oregon ទៅកាន់រដ្ឋ California សហរដ្ឋអាមេរិក។iPhone survives 16,000-foot fall from Alaska Airlines flight

នៅពេលនោះយន្តហោះ Alaska Airlines បានឡើងដល់កម្ពស់ ៤,៨០០ ម៉ែត្រ ស្រាប់តែមានការផ្ទុះ ហើយស៊ុមបង្អួចមួយបានផ្ទុះចេញ បង្កើតរន្ធដែលមានទំហំប៉ុនច្រកចេញសង្គ្រោះបន្ទាន់ ដោយសម្ពាធនៅក្នុងកាប៊ីនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយវត្ថុជាច្រើនក៏ត្រូវធ្លាក់ចុះពីយន្តហោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះនេះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរទាំង ១៧១ នាក់ និងសមាជិកនាវិក ៦ នាក់ក៏បានរួចផុតពីគ្រោះថ្នាក់នេះផងដែរ។No scratches': Man finds phone from Alaska Air 1282

ហេតុនេះហើយ បច្ចុប្បន្នទូរស័ព្ទ iPhone នេះត្រូវបានប្រគល់ឱ្យក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក NTSB ដើម្បីយកទូរស័ព្ទនេះទៅឱ្យម្ចាស់ដើមវិញ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែល iPhone ត្រូវបានគេសរសើរចំពោះភាពធន់របស់វា។ ក្នុងឆ្នាំ ២០១១ ទូរស័ព្ទ iPhone 4 ក៏ដំណើរការបានធម្មតាដែរ នៅពេលដែលម្ចាស់របស់វាទម្លាក់ពីកម្ពស់ ៣០០ ម៉ែត្រ។ ដូច្នេះទោះបីទូរស័ព្ទប្រភេទ iPhone ទាំងអស់ធ្លាក់នៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណាក៏ដោយ ក៏វាមិនខូចខាតដែរ៕Intact iPhone found after 16K-foot plunge from Alaska Airlines flight

ធ្លាយដំណឹងថាកូនខ្មែរកាត់ថៃ ណា សាឌី សម្រេចចិត្តបោះបង់ការប្រកួត Miss Grand Cambodia 2024

0

ប្រមាណជា៣ខែមុនអ្នកគាំទ្រវិស័យបវរកញ្ញាបានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាពិធីការិនីប្រចាំទូរទស្សន៍បាយ័នកញ្ញា ណា សាឌី ដែលជាកូនខ្មែរកាត់ថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមមកុដក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2024 ។ ទោះជាយ៉ាងណា ក្តីរំពឹងរបស់ហ្វេនៗត្រូវខកចិត្តហើយព្រោះស្រីស្អាតរូបនេះសម្រេចចិត្តដកខ្លួនមិនចូលរួមប្រកួតវិញដោយសារតែហេតុផលជាប់កុងត្រានៅកន្លែងការងារ ខណៈរូបនាងលើកឡើងថាក្នុងមួយជីវិតនេះសូមមានឈ្មោះជា «ពិធីការិនី»តែមួយគត់បានហើយ។May be an image of 1 person

កាលពីដើមខែមករា កញ្ញា ណា សាឌី បានសរសេរនៅលើបណ្តាញសង្គម Instagram ដោយអារម្មណ៍សោកស្តាយព្រោះធ្លាប់ធ្វើឱ្យហ្វេនៗសប្បាយចិត្តថានឹងចូលរួមប្រកួតបវរកញ្ញា ខណៈរូបនាងមានទាំងព្រម ទាំងសម្រស់ ចំណេះដឹង ព្រមទាំងភាសាប៉ុន្តែហ្វេនៗត្រូវខកចិត្តវិញដោយសារតែពិធីការិនីរូបនេះសម្រេចចិត្តបោះបង់ហើយ។May be an image of 3 people and wedding

ណា សាឌី បានរៀបរាប់ថា « កាលពី៣ខែមុន សាឌី បានប្រកាសថានឹងចូលរួមកម្មវិធីប្រកួតមួយ(MGC) ហើយខ្ញុំបានត្រៀមគ្រប់យ៉ាងសំរាប់ដំណើរថ្មីមួយនេះ រួចជាស្រេច ក៏ប៉ុន្តែ….. សាឌី មានការងារជាច្រើន ដែលត្រូវបំពេញហើយ សាឌី ក៏មានកុងត្រាការងារជាយូរឆ្នាំដែលខ្ញុំមិនអាចចូលរួម កម្មវិធីមួយនេះបាន… ខ្ញុំអាចចេញមុខក្នុងកម្មវិធីទូរទស្សន៍ បានតែមួយគត់គឺជាស្ថានីយដែលខ្ញុំកំពុងឈរជើងរាល់ថ្ងៃនេះ»។
កញ្ញាបានបន្តទៀតថា «នេះជាមូលហេតុពិតប្រាកដ និងច្បាស់លាស់បំផុត សង្ឃឹមថា ខ្ញុំមានឱកាសក្លាយជា ពិធីការិនីក្នុងកម្មវិធីប្រកួតផ្សេងៗ ជំនួសឱ្យការចូលរួមប្រកួតផ្ទាល់ សាឌីរីករាយស្វាគមន៍ក្នុងការសហការ និងរួមការងារជាមួយបងៗ»។May be an image of 1 person

ពិធីការិនីដែលបំរើការងារនៅស្ថានីយទូរទស្សន៍បាយ័នក្នុងឆ្នាំ២០១៧ រូបនេះបានសង្កត់ធ្ងន់ថា «សាឌី សូមមានឈ្មោះតែមួយគត់ក្នុងមួយជីវិតនេះគឺជា “ពិធីការិនី”ដែលគ្រប់គ្នាស្រលាញ់ និង គាំទ្រសូមបន្តគាំទ្រសាទីផងណា ព្រោះឆ្នាំថ្មីនេះនាងខ្ញុំមានអ្វីថ្មី និង ប្លែក ដើម្បីបង្ហាញអ្នកទាំងអស់នេះ…..សូមទោស និង អរគុណ»។May be an image of 1 person and prairie gentian

គួរបញ្ជាក់ថា ណា សាឌី ជាកូនកាត់ខ្មែរនិងថៃដោយមានសញ្ជាតិទាំងពីរពេញសិទ្ធិដែលនាងទទួលបានសញ្ជតិថៃកាលពីខែសីហា កន្លងមកនេះ។ ណា សាឌី ជាអតីតបេក្ខភាព Freshie Boy and Girl 2015មួយរូប៕

ទីលានវាយកូនហ្គោលដ៏ធំសម្បើម នឹងលេចរូបរាងនៅឆ្នេរសមុទ្ររាម

0

នៅឆ្នាំ២០២៥ខាងមុខ ទីលានវាយកូនហ្គោល ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ នឹងលេចរូបរាងឡើង នៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights។First Bay 19 Golf Course in Sihanoukville | Harbor Property
ទីលានវាយកូនហ្គោលដ៏ធំសម្បើមនេះ មានឈ្មោះថា”Bay19″ ដែលទទួលការរៀបចំគម្រោងសាងសង់ឡើងដោយ កីឡាករវាយកូនហ្គោល Greg Norman ក្នុងស្តង់ដារអន្តរជាតិល្អដាច់គេមួយ មិនធ្លាប់មាននៅកម្ពុជា។

ក្រៅពីមានទីលានវាយកូនហ្គោលហើយ Bay19 នេះ ក៏នឹងមាននសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលការរៀបចំនេះនឹងធ្វើឱ្យទីលានវាយកូនហ្គោល Bay19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ៕ឆ្នេរព្រែកចាក & ឆ្នេររាម /​ខេត្ត ព្រះសីហនុ - YouTube

រូបតំណាង

គម្រោង «ទីក្រុងរាម» តម្លៃ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់លើផ្ទៃដី ៨៣៤ហិកតា  ក្នុងខេត្តព្រះសីហនុ — Cambonomistរូបគម្រោង Bay of Lights

 

អំពើល្អពិតជាមិនសាបសូន្យឡើយ! ផ្ទុះការសរសើរពីទឹកចិត្តដ៏ល្អរបស់នារីម្នាក់ចំពោះបុគ្គលិកប្រមូលសំរាម

0

ប្រទេសថៃ ៖ ពលរដ្ឋថៃបាននាំគ្នាសរសើរពីទឹកចិត្តរបស់នារីម្នាក់ឈ្មោះ អេន ទៅលើបុគ្គលិកធ្វើការផ្នែកប្រមូលសំរាម ខណៈនាងបានទិញរបស់របរមួយចំនួនសម្រាប់ធ្វើជាកាដូឆ្នាំថ្មីចែកដល់អ្នកប្រមូលសំរាមនៅមុខផ្ទះ ។ ការចែកកាដូនេះ នាងបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់បុគ្គលិកធ្វើការផ្នែកនេះឱ្យមានកម្លាំងធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត ។

អ្នកនាង អេន ជាម្ចាស់កាដូនិយាយថា ៖ «មនុស្សគ្រប់គ្នាភ្លេចគិតពីបុគ្គលិកធ្វើការផ្នែកប្រមូលសំរាម ឬបុគ្គលិកបោសសម្អាតឱ្យយើង គឺគ្មានអ្នកណាម្នាក់គិតដល់ពួកគាត់ទេ ។ ហេតុនេះ ខ្ញុំគិតថា ចង់ទិញរបស់របរមួយចំនួនឱ្យពួកគាត់ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃចូលឆ្នាំថ្មី ។ ខ្ញុំបានធ្វើបែបនេះតាំងពីឆ្នាំ២០២១, ឆ្នាំ២០២២ ប៉ុន្តែនៅឆ្នាំ២០២៣ ខ្ញុំមិនបានចែកកាដូទេ ដោយសារខ្ញុំមិនស្រួលខ្លួន» ។

អ្នកនាង អេន បន្តថា ៖ «នៅឆ្នាំ២០២៤ នេះ ខ្ញុំបានចែកកាដូឱ្យបុគ្គលិកប្រមូលសំរាម ហើយខ្ញុំភ្ញាក់ផ្អើល ដោយសារពួកគាត់លើកដៃសំពះ ព្រោះតាមធម្មតា ពួកគាត់គ្រាន់តែនិយាយថា អរគុណ ។ ប៉ុន្តែពួកគាត់បានអរគុណគ្រប់ពេលដែលយកកាដូទៅ ហើយលើកនេះ ពួកគាត់លើកដៃសំពះទាំង៣នាក់តែម្តង» ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ អ្នកនាង អេន បានទិញរបស់របរមួយចំនួនធ្វើជាកាដូសម្រាប់បុគ្គលិកប្រមូលសំរាម ព្រមទាំងសរសេរពាក្យជូនពរឆ្នាំថ្មីផងដែរ ។ នៅពេលរថយន្តប្រមូលសំរាមបើកមកដល់មុខផ្ទះនាង បុគ្គលិកទាំងអស់ក៏ប្រញាប់លើកដៃសំពះ ហើយនិយាយថា «អរគុណ» ។

អ្នកនាង អេន និយាយថា នាងសប្បាយចិត្តណាស់ ដែលនាងបានចែករំលែកក្តីសុខដល់មនុស្សនៅជុំវិញខ្លួន ហើយនាងចង់ឱ្យរឿងរ៉ាវនេះជាកម្លាំងចិត្តឱ្យមនុស្សគ្រប់គ្នាធ្វើអំពើល្អដល់អ្នកដទៃ ។ ពេលខ្លះ គេអាចភ្លេច និងមើលរំលងបុគ្គលិកធ្វើការផ្នែកនេះ ។ អ្នកនាងប្រាប់ថា ៖ «នៅថ្ងៃណាដែលខ្ញុំទិញរបស់របរឱ្យពួកគាត់ ខ្ញុំបានសរសេរក្រដាសប្រាប់ថា របស់ទាំងនេះសម្រាប់ជូនបងៗក្នុងឆ្នាំថ្មី» ។

អ្នកនាងបន្ថែមថា សាច់ញាតិរបស់នាងបានណែនាំថា បន្ទាប់ពីធ្វើបុណ្យចែកម្ហូបអាហារតាមរោងបុណ្យរួច នាងអាចយករបស់របរមកចែកឱ្យអ្នកក្រខ្សត់ ។ ហេតុនេះ នាងក៏សម្រេចចិត្តចែករបស់របរឱ្យបុគ្គលិកប្រមូលសំរាម ព្រោះធ្វើឱ្យនាងមានអារម្មណ៍ល្អ និងមានសេចក្តីសុខ ។ រីឯរបស់របរដែលចែកឱ្យពួកគេ រួមមាន ៖ អង្ករ, អាហារក្រៀម, ផ្លែឈើ, មីកញ្ចប់ គ្រឿងទេស ឬដាក់លុយក្នុងស្រោមសំបុត្រ គឺអាស្រ័យតាមលទ្ធភាព ។

ចុងក្រោយ អ្នកនាងបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានតម្លៃស្មើៗគ្នា ហើយយើងពុំគួរមើលងាយអ្នកប្រមូលសំរាមទេ ព្រោះពួកគេបានបំពេញការងារយ៉ាងល្អបំផុតសម្រាប់សង្គមជាតិ ។ ហេតុនេះ វាជាការបង្ហាញនូវទឹកចិត្តបន្តិចបន្តួច ដែលយើងអាចចែករំលែកឱ្យគ្នាទៅវិញទៅមកបាន ៕

 

អត្ថប្រយោជន៍របស់ពោតបារាំង ដែលមនុស្សភាគច្រើនប្រហែលជាមិនដឹង

0

ពោតបារាំងគឺជាបន្លែដែលគេដាំដុះនៅក្នុងអាកាសធាតុក្តៅ និងត្រូពិកដូចជានៅអាហ្វ្រិក និងអាស៊ីខាងត្បូង។ ពោតបារាំងមានពីរពណ៌គឺក្រហម និងបៃតង ដោយពូជទាំងពីរមានរសជាតិដូចគ្នាហើយពោតបារាំងពណ៌ក្រហមនឹងប្រែទៅជាពណ៌បៃតងនៅពេលចម្អិន។ ដូច្នេះតើវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? អត្ថប្រយោជន៍របស់ពោតបារាំងរួមមាន៖

១.ជួយកាត់បន្ថយជាតិស្ករក្នុងឈាម សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងគ្រប់គ្រងជាតិស្ករ និងគ្រប់គ្រងទម្ងន់។

២.កាត់បន្ថយការទល់លាមក ព្រោះវាមានផ្ទុកជាតិស្លេសដែលជួយបន្ទន់លាមក ហើយវាក៏មានជាតិសរសៃអាហារដែលល្អសម្រាប់ចលនាពោះវៀនផងដែរ។Okra | BBC Good Food

៣.កាត់បន្ថយកូលេស្តេរ៉ុលក្នុងខ្លួន ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺ រលាកក្រពះ ឬរលាកស្រទាប់ក្រពះ និងការរលាកនៃពោះវៀន។

៤.អ្នកណាដែលមានជំងឺក្រពះ ការទទួលទានពោតបារាំង ជាមួយនឹងទឹករំអិលថ្លា និងស្អិតក៏ជួយបិទបាំងដំបៅក្រពះផងដែរ។Okra 200g - Jessica's Filipino Foods

៥.ពោតបារាំងឆ្អិនជាមួយអំបិល អាចបំបាត់រោគសញ្ញានៃការចាល់អាស៊ីត។ ដូច្នេះជាតិ folate ខ្ពស់ ដែលជួយពង្រឹងកោសិកាឈាមក្រហម និងចាំបាច់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ហើយវាក៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។

៦.ពោតបារាំងសម្បូរវីតាមីន C និង K ដែលវីតាមីន C ល្អចំពោះប្រព័ន្ធការពាររាងកាយ និងវីតាមីន K សំខាន់ចំពោះកំណកឈាម។ លើសពីនេះវាមានជាតិកាឡូរីទាប តែមានប្រូតេអ៊ីន និងជាតិកាកសរសៃច្រើន។Fried Okra - Culinary Hill

៧.ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ដោយសារតែពោតបារាំងមានជាតិរំអិល នៅពេលដែលចូលទៅក្នុងខ្លួន វានឹងផ្សំគ្នាជាមួយជាតិកូលស្តេរ៉ុលអំឡុងពេលកំពុងរំលាយ ហើយវានឹងចេញមកក្រៅវិញដោយមិនធ្វើឱ្យរាងកាយស្រូបយកបានទេ។

៨.ជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយជាតិស្ករក្នុងឈាម ដោយសារប្រូតេអ៊ីនជាច្រើនក្នុងពោតបារាំង ដែលហៅថា Lectins អាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្នុងរាងកាយបាន។ លើសពីនេះការធ្វើពិសោធន៍ក៏បានបង្ហាញថាញ៉ាំពោតបារាំងក៏អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានផងដែរ៕How to Work With Okra Slime, Not Against It | Bon Appétit

ព្រះរាជអភិសេក១០ថ្ងៃរបស់ក្សត្រាព្រុយណេ “Abdul Mateen” តើម្នាក់ណាជាកូនក្រមុំដ៏មានសំណាងរបស់ទ្រង់?

0

ព្រះរាជពិធីរៀបអភិសេកដ៏កក្រើកពេញទ្វីបអាស៊ីនៅដើមឆ្នាំ២០២៤នេះ រវាងព្រះអង្គម្ចាស់រូបសង្ហារបស់ប្រទេសព្រុយណេ Abdul Mateen និងព្រះនាងម្ចាស់ស្រស់ល្អដូចគំនូរ Anisha Isa Kalebic គឺនឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី៧ ខែមករានេះតទៅ។Prince Abdul Mateen of Brunei Shares First Photo of Fiancée

បន្ទាប់ពីពិធីភ្ជាប់ពាក្យរបស់ទ្រង់ទាំង២ កាលពីខែតុលា ព្រះអង្គម្ចាស់ Abdul Mateen និងគូរណ្តឹងរបស់ព្រះអង្គ គឺព្រះនាង Anisha Isa Kalebic បានប្រកាសពីពិធីមង្គលការដ៏ប្រណីតអស្ចារ្យ នៅដើមឆ្នាំ២០២៤នេះតែម្តង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែមករា។Prince Abdul Mateen of Brunei shares photo of fiancée ahead of royal wedding

ព្រះអង្គម្ចាស់ Mateen ព្រះជន្ម ៣២ ព្រះវស្សា ដែលត្រូវជាបុត្រទី១០ និងបុត្រាទី៤ របស់ស្តេចស៊ុលតង់ Haji Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ។ កិត្តិនាមរបស់ព្រះអង្គម្ចាស់ Mateen ពិតជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ព្រោះទាំងរូបសង្ហារនិងភាពអង់អាចក្លាហាន ជាទីគាប់ចិត្តរបស់នារីៗគ្រប់រូបនៅលើពិភពលោក។ ម៉្យាងវិញទៀត ព្រះអង្គម្ចាស់ គឺជារាជទាយាទទី៦ ស្នងរាជបល្ល័ង្កក្នុងខ្សែរាជវង្សព្រុយណេ នេះបើយោងតាម Independent ។ ទ្រង់ក៏ទទួលបាននូវការការបណ្តុះបណ្តាលជាអ្នកបើកបរឧទ្ធម្ភាគចក្រដែលបម្រើការជាមេទ័ពអាកាសរបស់ Royal Brunei និងជាអ្នកលេងកីឡាប៉ូឡូដ៏ឆ្នើមរហូតឈ្នះមេដៃជាច្រើនផងដែរ ។6 Potret Anisha Isa Kalebic, Kekasih Pangeran Mateen yang Pandai Bisnis | News+ on RCTI+

ពិធីអធិសេករបស់ទ្រង់គឺមានរយៈពេល ១០ ថ្ងៃ គឺប្រព្រឹត្តិទៅចាប់ផ្តើមនៅថ្ងៃទី ៧ ខែមករានេះ ដែលនៅក្នុងនោះគឺរួមមានទាំងពិធីជប់លៀងចម្រុះ ការប្រគុំតន្រ្តីដៃឯកប្រចាំរាជវាំង រីឯភ្ញៀវចូលរួមវិញគឺសុទ្ធតែតារាល្បីនិងអ្នកមានមុខមាត់ធំៗទាំងអស់ជុំវិញពិភពលោក ។Inside Prince Mateen's upcoming 10-day wedding extravaganza: the Sultan of Brunei's 'hot' son will tie the knot with Anisha Isa Kalebic this month – so are Prince William and Kate Middleton invited? |

យ៉ាងណាមិញ ក្រឡេកមកមើលកូនក្រមុំដ៏ស្រស់ស្អាតរបស់ទ្រង់វិញ? គឺព្រះនាងម្ចាស់ Anisha Isa Kalebic គឺនារីដ៏ស្រស់ស្អាត ល្អឯកទាំងចរិយាមាយាទ និងត្រូវបានដឹងថាព្រះនាងពូកែធ្វើម្ហូប ព្រមទាំងមានជំនួញធំ២នៅក្នុងដៃផងដែរ គឺជាអ្នកគ្រប់គ្រងម៉ាកម៉ូដសម្លៀកបំពាក់ ដែលមានឈ្មោះថា Silk Collective និងជាសហម្ចាស់ក្រុមហ៊ុនទេសចរណ៍ Authentirary ។ ព្រះនាងគឺជាចៅស្រីរបស់ទីប្រឹក្សាពិសេសនៃស្តេចស៊ុលតង់ព្រុយណេ គឺលោក Pehin Isa Ibrahim។Gaya Liburan Anisha Isa-Kalebic, Pacarnya Pangeran Brunei

ទោះជាយ៉ាងណា ទំនាក់ទំនងស្នេហាអ្នកទាំងពីរមុននឹងឈានដល់ពិធីមង្គលការ ក៏ត្រូវបានគេរាយការណ៍ថា បានទាក់ទងផ្អែមល្ហែមជាមួយគ្នាជាច្រើនឆ្នាំមកហើយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQEpmSlBFuyG9GST4b4Hf_8-A8imgkgQBAeI8voQhjKGdTYWdDcdnRlZsjRMIdnN-C9OL7eJMKIQhCzpmvfhFUYC7ZZ9bbB1vivaEOR_l_CGqNc05_1oGzkLcwXoPJyQ2oJyO9J3rxHTj4k6DpguwYxnbRuwhwJpnPVK0apTgB96GiyRKcVF7ljDJUK7A/s1343/feedImage_2024_1_8_1704698609796-p8f9i.jpeg

ជំទាវ ចន ច័ន្ទលក្ខណា លើកឡើងថាអ្នកកំពុងតាំងខ្លួនស្នងរូបព្រះនាងឥន្រ្ទទេវីម្នាក់ធ្វើឱ្យខូចដល់បារមីគេផ្សេងៗ

0

បន្ទាប់ពីជំទាវ ចន ច័ន្ទលក្ខណា ចេញមុខរិះគន់អ្នកលក់អនឡាញម្នាក់សុខៗស្រាប់តែប្រកាសថាជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវីបានជួយជាតិនិងបានស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការពិនិត្យទៅលើរឿងនេះបានអូសបន្លាយជាបន្តទៀត។ ការចេញមុខរបស់អតីតតារាសម្តែងរូបនេះបានធ្វើឱ្យអ្នកតាំងខ្លួនស្នងរូបជាព្រះឥន្រ្តីទេវីថាជំទាវ ចន ច័ន្ទលក្ខណា មានចិត្តច្រណែនខ្លួន ខណៈគេមិនទាន់ឃើញមានចំណាត់ការណាមួយទៅលើស្រ្តីលក់អនឡាញរូបនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_cZSPTGXXhWiHeSPfkoDB2uXOt_4G4fknHE2w3qOVKIP-6hzXFIHFDqUwAzekrkD1kCHIcO3s10e8bunLvBC4CgXhYcJx6Ex1A0lnCN_s0ABIwh5OJ5XDWsFVqss2aJvGHrpqQN00MiVSQgqBQD9cZbXfImE0eeVLZk2afnLY8JEOaZyJWjZMev4fwU/s960/photo_2024-01-04_08-20-14.jpg

នៅយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៤ ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា បាន Live និយាយរឿងរ៉ាវពីអ្នកលក់អនឡាញម្នាក់ដែលមានគណនីឈ្មោះ«កំពូលម៉ូត» ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី បានបោះសម្តីឱ្យខ្លួនថាមានចិត្តច្រណែនទើបបានជាខ្លួនចេញមកឈឺឆ្អាលបែបនេះ។ ជំទាវ ចន ច័ន្ទលក្ខណា បាននិយាយថាសុខៗជាអ្នកបង្ហោះខ្លួនឯងគេឃើញទើសគេរិះគន់ជារឿងរបស់គេមិនចាំបាច់មានសំណួរចម្លើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg94VlbLLRdYYheBhG17zvkjoWC5jCzLUATHWH1FJlWS7RKySFoQ4busjZh-8hqvCNDsurGA2y6DSv1vLSjSxYyNKanWTMJuAmPT-hGraOygqoGKxu7k4Xmcn-Jv4eHxg7DWi94P5M8MCch47NfXIFVu2LOrwDbkjEUAqv964iuD4BjRfDUKCJgXEkKQz8/s1280/photo_2024-01-04_08-20-15.jpg

ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងទៀតថា អ្នកតាំងខ្លួនស្នងរូបព្រះនាងឥន្រ្ទទេវីឈប់បានឈប់ទៅកុំឱ្យខូចដល់បារមីគេផ្សេងៗ រូបដែលស្នងបារមីផ្សេងៗបាត់បង់ប្រជាប្រិយភាពដោយសារតែបុគ្គលម្នាក់ធ្វើឱ្យប្រជាពលរដ្ឋលែងមានជំនឿទៅលើអ្នកដែលមានបារមីផ្សេងៗចូលសន្ធិត។ អ្នកនាងបន្តថា ខ្លួនជាមនុស្សដែលជឿផ្លូវក្នុង ជាអ្នកគោរព ប្រតិបត្តិមិនថាផ្លូវក្នុងឬផ្លូវក្រៅ អ្នករបាំបុរាណ អ្នកសិល្បៈទាំងទម្រង់បុរាណ និងសម័យគ្មានអ្នកណាមួយដែលមិនមានបារមីគ្រូបាព្យាកាន់នោះទេគឺសុទ្ធតែមានទាំងអស់ស្នើនឹងអ្នកសិល្បៈមានជំនឿ។ អ្នកស្នងរូបបារមីផ្សេងៗខ្លួនជឿទាំងអស់ពីព្រោះគេមិនរលែមដូចអ្នកកំពុងតាំងខ្លួនស្នងរូបជាព្រះនាងឥន្រ្ទទេវីទេ គ្រូណាចូលឱ្យត្រឹមត្រូវ អ្នកស្នងរូបណាចូលបែបរូបភាពថ្លៃថ្នូរខ្លួនគោរពអ្នកនោះ ហើយកុំនិយាយពាក្យថាខ្លួនឯងមិនតាំងខ្លួនជាគ្រូ មិនមែនជាគ្រូទាយ មិនមែនជាគ្រូមន្តអាគមអូមអាម មិនមែនជាគ្រូស្នេហ៍ ប៉ុន្តែទង្វើដែលធ្វើទៅលើមនុស្សចាស់ៗគឺបានស្តែងចេញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhji96Foqh_2rcGfV__fZRX6p2nhc5l3ujQdzddJ_KhJd6LP_Z-RWTa0tgjdpfeRe92mPDd1nUi4HxhCpFBkjaovVgu4rPD_iVNXVbMvEUMrX9kmHBMflayBMgdohItRkoREWOYVjQPxQlXHHoEJ4mA-a0G1bwNt6bHpEaonlYUb8JYDqgOOKQz-84NFCg/s1201/image_2024-01-04_08-24-49%20(2).png

ជាមួយគ្នានេះដែរ ជំទាវ ចន ច័ន្ទលក្ខណា ក៏បានលើកឡើងដែរថា ខ្លួនអត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ខិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និង តាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើបែបនេះកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ ។ កុំតាំងខ្លួនឈាមខ្មែរទាំងដែលខ្លួនបំផ្លាញព្រះកិត្តិនាមព្រះមហាវីរក្សត្រខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlxuoS9J7h-ry7d76vyaLeMPTLo3zVpN8pYSUfhHCTjT_xi8S-ODnc0TMqF59Lvkrvy3veCJyQUqWjQUGHAv7Jyii2fCGUL6kb_f9yQbVcRXmnkfBU6DwEtiFOqf6wHlogjw8K5vvxpFIJGTzvt7CH4g2xgqfq-HPwt_-kadSFSU-PZiLqBXtcYGECrQU/s1440/image_2024-01-09_09-33-32.png

 

 

សម្តេចតេជោ ហ៊ុនសែន អរគុណរដ្ឋាភិបាលជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្ត ជូនសម្តេច

0

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុនសែន ដែលប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរការទៅកាន់ប្រទេសជប៉ុន ដើម្បីទៅទទួលយកកែវកែវភ្នែកសប្បនិមិត្តចំនួន៥ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន។May be an image of 8 people and aircraftនៅលើគណនីហ្វេកប៊ុករបស់សម្តេចបានលើកឡើងថា៖”កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែក នោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែ ធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយ ផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមាន សង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំ ស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូ ពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក ខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក”។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥៕May be an image of 1 person and suit

 

ប្រវត្តិសាស្ត្រ ដែលកសិករហ៊ានងើបតវ៉ាបិទផ្លូវកណ្តាលទីក្រុង ដើម្បីការពារផលប្រយោជន៍ខ្លួន

0

បរទេស៖ កសិកររាប់ពាន់នាក់បានបើកត្រាក់ទ័របិទផ្លូវនៅកណ្តាលទីក្រុងជាច្រើនរបស់អាល្លឺម៉ង់ ដើម្បីតវ៉ាក្នុងគម្រោងដកការកាត់ពន្ធសម្រាប់វិស័យកសិកម្ម។

យោងតាមប្រភពព័ត៌មាន Theguardian ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា កសិករអាឡឺម៉ង់បានបិទកណ្តាលទីក្រុង ផ្លូវហាយវេ ក្នុងរដ្ឋធានីប៊ែរឡាំង ហាំប៊ឺក ខូឡូន និងប្រេមេន ដោយមានត្រាក់ទ័រប្រហែល ២០០០ បានចុះបញ្ជីនៅកន្លែងតវ៉ានីមួយៗ ដែលការតវ៉ានេះនឹងមានរយៈពេលមួយសប្តាហ៍ ជុំវិញការគ្រោងកាត់បន្ថយការឧបត្ថម្ភធនផ្នែកកសិកម្មដែលរដ្ឋាភិបាលបានប្រកាសកាលពីសប្តាហ៍មុន។Angry farmers stage Germany-wide tractor blockades

ប្រធានសមាគមកសិករអាល្លឺម៉ង់លោក Joachim Rukwied បាននិយាយថា “យើងកំពុងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់យើងក្នុងការជូនដំណឹងដល់សង្គមថាប្រទេសអាល្លឺម៉ង់ត្រូវការវិស័យកសិកម្មដែលមានការប្រកួតប្រជែង នេះជាមធ្យោបាយតែមួយគត់ដើម្បីធានាបាននូវប្រភពអាហារក្នុងស្រុកដែលមានគុណភាពខ្ពស់”។ ដូច្នេះហើយ ចាប់ពីល្ងាចថ្ងៃទី ៧ ខែមករា កសិករទាំងអស់បានបើកត្រាក់ទ័រ និងរថយន្តដឹកទំនិញរាប់សិបគ្រឿងបិទផ្លូវក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។Germany Sticks to Subsidy Cuts as Farmer Protests Block Roads - Bloomberg

ក្រុមអ្នកតវ៉ាក៏បានព្យាយាមបិទផ្លូវចូលទៅផ្លូវហាយវេនៅជាយក្រុងជាបន្តបន្ទាប់ផងដែរ ដោយប៉ូលីសអាល្លឺម៉ង់បានកត់ត្រាថា នេះគឺជាការកកស្ទះចរាចរណ៍ខ្លាំងបំផុតនៅទូទាំងប្រទេស។ ប្រឈមនឹងការតវ៉ាពីកសិករយ៉ាងខ្លាំងបែបនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏សម្រេចដកផ្នែកនៃផែនការមួយចំណែកចេញ។ អាស្រ័យហេតុនេះ គោលនយោបាយកាត់បន្ថយពន្ធយានយន្តសម្រាប់វិស័យកសិកម្មនឹងរក្សាបាន ចំណែកប្រាក់ឧបត្ថម្ភប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយជាបណ្តើរៗ។German farmers block roads with tractors in protest at subsidy cuts | The Straits Times

ទោះជាយ៉ាងណាក៏ដោយ តំណាងឧស្សាហកម្មកសិកម្មអាល្លឺម៉ង់បាននិយាយថា ការសម្រេចចិត្តខាងលើមិនគ្រប់គ្រាន់ទេ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលផែនការទាំងស្រុង ដែលធ្វើឡើងបន្ទាប់ពីតុលាការរបស់ប្រទេសតម្រូវឱ្យពួកគេរកវិធីសន្សំប្រាក់សម្រាប់ប្រទេសនៅឆ្នាំ ២០២៤៕German farmers block roads with tractors in protest at subsidy cuts - Business & Finance - Business Recorder

កម្ពុជា គ្រោង​បង្កើន​នាំ​ចេញ​បង្កង​កណ្តូបទៅទីផ្សារចិនឱ្យបាន១តោន

0

នៅឆ្នាំ២០២៤ ក្រុមហ៊ុន CambodiaTienit International Trading នឹងបង្កើនការប្រមូលទិញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ដើម្បីជំរុញការនាំចេញទៅទីផ្សារចិនដល់ទៅ១តោន ក្រោយពីមានការគាំទ្រខ្លាំងពីប្រជាជនចិន។កម្ពុជា នាំចេញបង្កងកណ្តូប​ ជាលើកដំបូងទៅកាន់ទីផ្សារចិន​  តែក្នុងចំនួនតិចតួចប៉ុណ្ណោះ​ - CNC News

ទីប្រឹក្សាក្រុមហ៊ុន CambodiaTienit International Trading បានលើកឡើងថា៖”បច្ចុប្បន្ន បង្កងកណ្តូប ឬប្រកាំងធម្មជាតិ ត្រូវបានគាំទ្រខ្លាំងពីប្រជាជនចិន ដែលធ្វើឱ្យតម្រូវការនៃការនាំចេញខ្ពស់ ហេតុដូច្នេះលោកមានការបារម្ភ ត្រង់ថាប្រជាកសិករយើងនឹងតម្លៃថ្លៃការលក់ ដែលធ្វើឱ្យក្រុមហ៊ុនលោកពិបាកក្នុងការទិញចូល ដើម្បីបន្តទៅលក់នៅស្រុកក្រៅ ព្រោះរកកន្លែងចំណេញអត់ឃើញ”។កម្ពុជា នាំចេញបង្កងកណ្តូបរស់ ជាលើកដំបូង ទៅកាន់ទីផ្សារចិន (Video inside)ជុំវិញបញ្ហានេះ ក្រុមហ៊ុន CambodiaTienit International Trading បានកំពុងនឹងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយល្អមួយសម្រាប់ភាគីទាំងពីរ ទាំងអ្នកទិញ និងបងប្អូនប្រជាកសិករ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន៕