តារាចម្រៀងប៉ុបដ៏ល្បីល្បាញ Taylor Swift បានក្លាយជាសិល្បការិនីដែលទទួលបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត Grammy ក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោកតាមរយៈអាល់ប៊ុម Midnights ។ នេះបញ្ជាក់ឱ្យដឹងថាស្រ្តីវ័យ៣៥ឆ្នាំរូបនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យតន្រ្តីទូទាំងពិភពលោក។2024 GRAMMYs: Taylor Swift Makes GRAMMY History With Fourth Album Of The  Year Win For 'Midnights' | GRAMMY.com

នៅក្នុងពិធីប្រគល់ពានរង្វាន់ Grammy លើកទី៦៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមអបអរសាទរ Taylor Swift បន្ទាប់ពីការប្រកាសរបស់តារាចម្រៀង Celine Dion សម្រាប់អាល់ប៊ុមប្រចាំឆ្នាំបានទៅលើតារាចម្រៀងរូបនេះហើយ Taylor Swift ផ្ទាល់ស្ទើរតែមិនជឿថានាងអាចដណ្តើមបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំលើកនេះដូចគ្នា។Taylor Swift Breaks Grammy Record, Announces New Album

ជ័យជម្នះនេះ បានធ្វើឱ្យ Taylor Swift ក្លាយជាសិល្បការិនីដែលទទួលបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Grammy ដោយបំបែកកំណត់ត្រារបស់ Frank Sinatra, Stevie Wonder, និង Paul Simon ។ អាល់ប៊ុមទាំងបីរបស់នាងទទួលបានលទ្ធផលស្រដៀងគ្នារួមមាន Fearless ឈ្នះឆ្នាំ២០១០ អាល់ប៊ុម១៩៨៩ ឈ្នះឆ្នាំ២០១៦ និងអាល់ប៊ុម Folklore ឆ្នាំ២០១០។Taylor Swift Wears Gold Sequin Dress to 2024 Grammys After-Party

លើសពីនេះអាល់ប៊ុម Midnights ក៏បានឈ្នះពានរង្វាន់មួយទៀតនៅក្នុងប្រភេទ Best Pop Album ដែលនាំឱ្យតារាចម្រៀងរូបនេះមានពានរង្វាន់ Grammy សរុបចំនួន១៤ហើយរហូតមកដល់បច្ចុប្បន្ន។
ការឈ្នះពានរង្វាន់ Grammy ឆ្នាំ២០២៤ ជាថ្មីម្តងទៀតបញ្ជាក់ពីជំហរដ៏មានឥទិ្ធពលរបស់ Taylor Swift នៅក្នុងវិស័យតន្រ្តី។ ក្នុងពេលដែលឡើងទទួលពានរង្វាន់ Pop Album of the Year តារាចម្រៀងរូបនេះក៏បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួនក្នុងខែមេសាខាងមុខដែលមានបទចម្រៀង១៦បទ សម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។Taylor Swift wins Album of the Year at Grammys 2024, breaking record

Midnights គឺជាអាល់ប៊ុមទី ១០ របស់ Taylor Swift ដែលបានចេញផ្សាយនៅថ្ងៃទី ២១ខែតុលា ឆ្នាំ២០២៣ មានបទចម្រៀងចំនួន ១៣ បទ។ ក្រៅពីពានរង្វាន់ Grammys តារាចម្រៀង Taylor Swift ធ្លាប់បានឈ្នះពានរង្វាន់ចំនួន៩នៅ VMAs ក្នុងខែកញ្ញា ឆ្នាំ២០២៣ រួមទាំងពានរង្វាន់ដ៏មានកិត្យានុភាពបំផុតសម្រាប់វីដេអូប្រចាំឆ្នាំសម្រាប់ MV Anti-Hero។Taylor Swift Fuels 'Reputation' Theory With 2024 Grammys Look | Us Weekly

នៅឆ្នាំ ២០២២ Billboard បានផ្តល់កិត្តិយសដល់ Taylor Swift ជាតន្ត្រីករ – សិល្បករនៃទសវត្សរ៍សម្រាប់ការរួមចំណែកផ្នែកតន្ត្រីរបស់នាង។ ក្នុងឆ្នាំ២០២២ នាងបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យញូវយ៉កសហរដ្ឋអាម៉េរិក សម្រាប់ការរួមចំណែកជាវិជ្ជមានរបស់នាងចំពោះវិស័យសិល្បៈពិភពលោក៕