ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រ Mirror Media ចុះផ្សាយថា នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនៅខេត្តហឺណាន ប្រទេសចិន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុននេះរៀបចំពិធីចែកប្រាក់ Bonus ឱ្យបុគ្គលិក និងគ្មានក្រុមហ៊ុនណាធ្វើដូច ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

ក្រុមហ៊ុនបានរៀបចំពិធីចែកប្រាក់ Bonus ឱ្យបុគ្គលិកយ៉ាងអធិកអធមបំផុត និងលើសពីក្រុមហ៊ុនទូទៅ ដោយការយកក្រដាសប្រាក់ដ៏ច្រើនមហាសាលរាប់លានយាន់មកដាក់ពេញលើតុ បន្ទាប់មក ក្រុមហ៊ុនឱ្យបុគ្គលិករាប់ប្រាក់នេះដោយខ្លួនឯង ។ បុគ្គលិកណារាប់ប្រាក់បានប៉ុន្មាន គឺអាចយកប្រាក់តាមចំនួនដែលខ្លួនរាប់ ។ វាបានធ្វើឱ្យបុគ្គលិកទាំងអស់មានសេចក្តីសុខយ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមច្រណែនគ្រប់ៗគ្នា ។

ក្រុមហ៊ុនបានយកក្រដាសប្រាក់ថ្មីៗចំនួន១០០លានយាន់មកដាក់ពង្រាយនៅលើតុវែងមួយ ហើយបុគ្គលិកទាំងអស់បានឈរនៅសងខាងតុ ។ ក្រុមហ៊ុនបានជូនដំណឹងអំពីគោលការណ៍ទទួលប្រាក់ Bonus ថា បុគ្គលិកអាចយកប្រាក់នេះ តាមចំនួនប្រាក់ដែលខ្លួនបានរាប់តាមពេលវេលាកំណត់ ។ ហេតុនេះ ក្រុមហ៊ុនបានកំណត់ពេលវេលា ចំនួន១នាទី, ៣នាទី, ៥នាទី, ១០នាទី និង១៥នាទី ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

ទោះយ៉ាងណា ក្រុមហ៊ុនក៏បានកំណត់លក្ខខណ្ឌការរាប់ប្រាក់ផងដែរ គឺចំនួនប្រាក់ដែលបុគ្គលិករាប់រួចហើយ ត្រូវតែស្មើនឹងចំនួនប្រាក់តាមម៉ាស៊ីនរាប់ ។ ហេតុនេះ ក្រុមហ៊ុនបានដាក់ម៉ាស៊ីនរាប់ប្រាក់ជាង២០គ្រឿង ដើម្បីផ្តល់យុត្តិធម៌ និងស្មើភាពគ្នា ។ បើចំនួនប្រាក់រាប់របស់បុគ្គលិកមិនដូចគ្នានឹងម៉ាស៊ីនរាប់ប្រាក់ទេនោះ បុគ្គលិកនឹងត្រូវបានគេកាត់តាមក្រដាសប្រាក់នីមួយៗ ។

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមបង្ហាញថា បុគ្គលិកក្រុមហ៊ុនរំភើបចិត្តគ្រប់ៗគ្នា ហើយនាំគ្នារាប់លុយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ បុគ្គលិកស្រីម្នាក់អាចរាប់ប្រាក់រហូតដល់៩៧.៨០០យាន់ ប្រាប់ថា នាងមានក្តីសុខខ្លាំងណាស់ ។ រីឯបុគ្គលិកប្រុសម្នាក់ទៀតរាប់ប្រាក់បានចំនួន៩៥.៦០០យាន់ រអ៊ូថា គាត់ធ្វើពុំបានល្អទេ ព្រោះគាត់សង្ឃឹមថា គាត់នឹងអាចរាប់ប្រាក់រហូតដល់១សែនយាន់ ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

បើទោះជាបុគ្គលិកទទួលបានប្រាក់ Bonus មិនស្មើគ្នាក្តី ប៉ុន្តែគ្រប់គ្នាបានបង្ហាញអារម្មណ៍ដឹងគុណក្រុមហ៊ុន និងសរសើរពីទឹកចិត្តរបស់ក្រុមហ៊ុន ។ ពួកគេប្រាប់ថា វាជាការទទួលបានប្រាក់ Bonus ទាំងការរំភើប, លំបាក និងនឿយហត់ ខណៈអ្នកខ្លះទៀតប្រាប់ថា រាប់ប្រាក់រហូតដល់អស់កម្លាំង និងចុកដៃ ។

ក្រុមហ៊ុននេះឈ្មោះ Henan Mining Crane Co., Ltd ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដូចគ្នាដែរ ដោយការចែកប្រាក់ Bonus ចំនួន៦១លានយាន់ឱ្យបុគ្គលិក ។ ពេលនោះ ក្រុមហ៊ុនបានយកប្រាក់ទាំងអស់មកដាក់នៅលើវេទិកាមួយ ហើយបុគ្គលិកផ្នែកលក់បានទទួល Bonus រហូតដល់៥លានយាន់ក្នុងម្នាក់ ៕