Home តារាអន្តរជាតិ ទ្រព្យសម្បត្តិ Kim Se Ui ត្រូវបានបង្កក ខណៈ Kim Soo Hyun ប្តឹងទាមទារសំណងជិត២០លានដុល្លារ

ទ្រព្យសម្បត្តិ Kim Se Ui ត្រូវបានបង្កក ខណៈ Kim Soo Hyun ប្តឹងទាមទារសំណងជិត២០លានដុល្លារ

99
0

ក្រុមមេធាវីរបស់តារាសម្តែង Kim Soo Hyun បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភា ថាខ្លួនកំពុងពិចារណាស្វែងរកសំណងជំងឺចិត្តរហូតដល់ ៣០ ពាន់លានវ៉ុន ប្រមាណ ១៩.៩ លានដុល្លារ ពី Kim Se Ui ប្រធានឆាណែលយូធូប Garo Sero ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិតភស្តុតាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1p5Q-fpxqVZo53Cc-U8G51pr6Lcp7XJ1ljz3dkZ7yMKveo02Gc6V-cfEJaiu4sLAv0zctiXHDQz-LA77w1IIfBTNfBJRIsklR7JhTeBfy6rJt_cls-7S09iwNVnuIbFVUFb6Q6zumNAV9n4X2gDgXfZvIzx67FOY28jmoELLOFdFw39KKM0q46D-A8rc/s639/image_2026-05-21_13-47-55.png
លោក Ko Sang rok ដែលជាមេធាវីតំណាងផ្នែកច្បាប់របស់ Kim Soo Hyun បាននិយាយថា តារាសម្ដែងរូបនេះដំបូងបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ១២ ពាន់លានវ៉ុនភ្លាមៗ(ប្រមាណ៧.៩លានដុល្លារ) បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងលោកត្រូវបានលាតត្រដាង ប៉ុន្តែការខាតបង់ដែលបានប៉ាន់ប្រមាណបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកបាននិយាយថា «យើងកំពុងពិនិត្យមើលការកើនឡើងនៃចំនួនទឹកប្រាក់ខូចខាត និងកែសម្រួលវិសាលភាពនៃជនជាប់ចោទដែលត្រូវទទួលខុសត្រូវដោយបន្ថែមថាភស្តុតាងឥឡូវនេះបង្ហាញថាការខាតបង់មានចំនួនប្រហែល ៣០ពាន់លានវ៉ុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqhXCG25ERc8TVn7gafsuXj2l0aVqji9sKss1I1LWW3yT9oa7JBPcPL7B8_S3NI9gdzXUpSb6S3Wg1NFaXWNpYo-Wo5Ce3eT5FEMV9e48w5lWHN8_8ibtZmReZKlauhRQKX0BOs7rpvZ_HJPc9qINZwz9de6tJgBiLjl1oCHlBVKMo7M3ztpVjrtVXBHY/s728/image_2026-06-01_14-17-33.png
មេធាវីរបស់តារាសម្តែងរូបនេះបានសង្កត់ធ្ងន់ថា Kim Soo Hyun គឺជាតារាដែលមានឥទ្ធិពលលើឆាកអន្តរជាតិ ហើយហេតុការណ៍នេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើន។ លោកបានហៅវាថា ឧក្រិដ្ឋកម្មសង្គមដែលបានរៀបចំ និងគ្រោងទុកដែលមានគោលបំណងបំផ្លាញរូបភាព និងជីវិតរបស់ Kim Soo Hyun។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUV4Sk4yBbGPcumA3wiz0lppGOvLC4CWFsGKS3Ih-0Md9IF08knBdOoWKjRgLa6bo3uqJ2G8XjLQEHD4sA8oljm4qzYADAdVv5fon68hdegbeCvjDEJCRPSCOSmj0_4vcwQ25dbrCVWlyR-sErchzfcNkdcpDwCT3q7-JPtfJA7Hc6Zt8f2XErDeuI2I/s728/image_2026-06-01_14-41-24%20(3).png
    កាលពីមុនក្រុមមេធាវីរបស់ Kim Soo Hyun បានទទួលការរឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្នលើអាផាតមិនពីរដែលជាកម្មសិទ្ធិរបស់ Kim Se Ui ។ អចលនទ្រព្យទាំងនោះមានមួយនៅក្នុងសង្កាត់ Seocho ក្រុងសេអ៊ូល និងមួយទៀតនៅ Gangnam។ នៅពេលនោះ ការទាមទារសំណងដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិមានចំនួនសរុប ៤ ពាន់លានវ៉ុន (ប្រហែល ២,៦ លានដុល្លារអាម៉េរិក) ដោយមាន ២ ពាន់លានវ៉ុន ភ្ជាប់ទៅនឹងអចលនទ្រព្យនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqE2uPjrgETxuwI2p5_XsPWE9UMJBxbLTA-kSN8iqdBfL4shgcX2VA-BQF_9eNFfa_g1Vn-aCiIde2WJ_Jb9CNGovs8qnCOs5mY-uXso_JOS5-SXMsvk2WwCEO_5AFyi7PFSQWzkjXnamcc5QYYhE6zn13o5Ey2wcc8r66TzPofv_QmoapiiToZZQlDPM/s644/image_2026-06-01_14-41-24.png

    Kim Soo Hyun ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងការទាមទារសំណងដែលមានតម្លៃប្រហែល ១០ ពាន់លានវ៉ុន (ប្រហែល ៦.៦ លានដុល្លារ) អ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពី Kim Se Ui បានលើកឡើងពីការចោទប្រកាន់ប្រឆាំងនឹងតារាសម្តែងរូបនេះកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរបស់ប៉ូលិសក្រោយមកបានសន្និដ្ឋានថា ការចោទប្រកាន់ទាំងនោះគឺមិនពិតដែលបង្កើនលទ្ធភាពដែល Kim Se Ui អាចទទួលខុសត្រូវចំពោះការខាតបង់ទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58vo5aKCIr_BGZgI68vNBsNZWZwtdK0m_ruF_vYXeLxhmN40blTP0mcc4EPLqHb-NSUL9hUs60LoRRj2_yVD4KValtxncfz-xr5GanLZ5DbNiEOvB1BEaItrJ6gssVGiVwC_Xt3q-i4F_M3Whr256e8lQzoHjriQuwpFsThc8JU3PFzOh0Ygx2csLu8E/s640/image_2026-05-21_13-40-22%20(2).png

    យោងតាមមាត្រា ៧៥០ នៃច្បាប់រដ្ឋប្បវេណីកូរ៉េខាងត្បូង «បុគ្គលណាដែលបង្កការខូចខាតដល់អ្នកដទៃតាមរយៈទង្វើខុសច្បាប់ដែលប្រព្រឹត្តដោយចេតនា ឬដោយធ្វេសប្រហែស នឹងត្រូវទទួលខុសត្រូវចំពោះសំណង»៕