តារាចម្រៀង ពៅ ស្រីមាស ឬមហាជនស្គាល់ថា មាស នីតា អតីតបេក្ខភាពជើងខ្លាំងមួយរូបនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានទម្លាយរឿងក្នុងរង្វង់គ្រួសារបន្ទាប់ពីរងនូវពាក្យសម្តីជាកូនរមិលគុណឪពុក។ មាស នីតា ថារយៈពេល២៦ឆ្នាំហើយនាងទើបបានស្គាល់មុខឪពុកបង្កើតបើទោះជាឪពុកនាង បង្កើតចោលក៏ដោយ ក៏នាងមិនដែលភ្លេចគុណនោះទេ។
នៅលើបណ្តាញសង្គមរបស់ មាស នីតា នាព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤ បានរៀបរាប់ដោយអារម្មណ៍សោកសៅយ៉ាងដូច្នេះថា«រយៈពេល២៦ឆ្នាំ ដែលខ្ញុំបានជួបឪពុកបង្កើត ដែលផ្តល់កំណើតខ្ញុំរួច គាត់ក៏ចាកចេញ ទាំងដែលខ្ញុំមិនទាន់បានឃើញពន្លឺថ្ងៃ ម្តាយដ៏កំសត់របស់ខ្ញុំ។ មិននឹកស្មានថាកម្មវិធី Cambodian Idol ដែលផ្តល់ពន្លឺ ជីវិតឱ្យខ្ញុំហើយ ថែមទាំងផ្តល់នៅសេចក្តីមួយថា ដែលមិននឹកថាអាចនឹងជួប(ឪពុកបង្កីត) ខ្ញុំសឹងតែមិនជឿថា រយៈពេល២៦ឆ្នាំ ខ្ញុំអាចជួបគាត់»។

មាស នីតា បន្តទៀតថា «ម្តាយខ្ញុំខំដើរតួជា ប្រុសផង ស្រីផង មិនហត់នឿយ បោសសំរាម លាងចាន ស៊ីឈ្នួលគេ គ្រប់យ៉ាងគឺដើម្បីកូន នារីដែលរឹងមាំបំផុត បើទោះសុំទានគេក៏ដោយឱ្យតែកូនបានឆ្អែតនឹងក្តីសុខទោះខ្លួនលំបាក។ ខ្ញុំបានរីកធំធាត់បានសព្ធថ្ងៃ គឺនារីកំសត់ម្នាក់ដែលជា(ម្តាយ) ដល់លូវ ខ្ញុំបែរជាទទួលពាក្យថា មិចក៏មិនដឹងគុណឪពុក មិចក៏មើលរំលងគាត់»។ពាក្យសម្តីកូនរមិលគុណឪពុកនេះ មាស នីតា បានឆ្លើយតបថា បើសិនជាបានដឹងរឿងពិត បានដឹងថានាងមិនបានភ្លេច រឺ ភ្លេចគុណទេ នាងចាំជានិច្ច នាងសងគុណជានិច្ច ដោយមិនរមិលគុណ ជាឪពុក តែ…….បើទោះជាឪពុកនាង បង្កើតចោលក៏ដោយក៏នាង សូមក្រាបសំពះ៣ដងដែរ ព្រោះនាងមិនដែលភ្លេចគុណ ឬ កំណើតទេ»។
គួរបញ្ជាក់ថា មាស នីតា បានក្តោបប្រជាប្រិយភាពខ្លាំងលើការបកស្រាយចម្រៀង cover មានចំណងជើងថា «ផ្លូវណាទៅផ្ទះម៉ែក្មេក» ពីសំនៀងដើម ថាន់ នឿថង និងជាបេក្ខនារីជើងមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤អាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ យ៉ាងណាមិញ បន្ទាប់ពីការប្រលងបានបញ្ចប់ មាស នីតា ក៏មានរឿងអាស្រូវយ៉ាង ខ្លាំងជាមួយអ្នកនាង សុខ ទីយ៉ា ឬ សេង សុខឃីម អតីតសង្សារនាយចឺម រហូតមានពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ថែមទៀត។
ដ្បិតថាមានរឿងអាស្រូវផ្ទាល់ខ្លួនក្តី គេបានឃើញ មាស នីតា លេចមុខតាមកម្មវិធីនានា។ មិនត្រឹមតែប៉ុណ្ណោះកើបលុយបានមួយប្រាវធំ តារាចម្រៀងរូបនេះបានទិញផ្ទះថ្មី តម្លៃ១០ម៉ឺនដុល្លារកាលពីដើមឆ្នាំ២០២៣៕