Home Blog Page 1273

ក្រសួងព្រមានបញ្ឈប់ផ្សាយស្តតពាណិជ្ជកម្មគ្រឿងស្រវឹងករណីមិនគោរពតាមគោលការណ៍ក្រមប្រតិបត្តិ

0

ថ្មីៗនេះមហាជនបានរិះគន់យ៉ាងខ្លាំងចំពោះការធ្វើទីផ្សារផ្សព្វផ្សាយស្រាបៀរដោយយកយុវជនយុវនារីប៉ុន្មានរូបអកស្រាបៀរនៅកណ្តាលឆាក ខណៈបុគ្គលល្បីៗក៏បានចេញមុខរិះគន់នូវទង្វើនេះដូចគ្នា។ ស្របពេលមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រសួងព័ត៌មានបានចេញសេចក្តីក្រើនរលឹកជាថ្មី និងព្រមានបញ្ឈប់ផ្សាយស្តតពាណិជ្ជកម្មគ្រឿងស្រវឹងករណីមិនគោរពតាមគោលការណ៍ក្រមប្រតិបត្តិសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។May be an image of 5 people and text

តាមសេចក្តីប្រកាសរបស់ក្រសួងនៅថ្ងៃទី៨ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។ ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។ ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬ – ពិសាដោយការទទួលខុសត្រូវ»។រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា ត្រូវដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០, ៩០ និងជាប្រពន្ធ័ ...

ចំពោះពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្របដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាននឹង បញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្នុងនោះដែរក្រសួងព័ត៌មានបានលើកឡើងទៀតថា បច្ចុប្បន្ននេះមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZdQXcF64dKtm1eFiyoEIEHLI_xDX14sFe9JIByyx5Ghye2iKvhmkrE-JJa3gXeFu-_M0N-wacaILkoD2B8HSwAWONgXQVZx0cEoxmwonKW13XNT1BoZPOZnT98YU-s2MUlHP8wTJw7pmczglj0bDuxGOOG3ZDSCvTeb5F1OWD4jdBJLYUJHiYOGpp8k/s1280/1%20(11).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNeswTFNzOvn2qgJZYrgZBBQarnpEvh76QiyQqzKZP0U5MLI1BvVRwx7ki_C0iRdqWSe2rzfkcfUWaFgwpFfxlZtqGdZyIjLignKYq5UBYf8_5IlzWZ0ko3EDYMykSzNYF591W0d4-PjS2oEJY_0sJ_E39elKP9a3IqKtaVIwHbvKWdEMhCpwpUzXQWtQ/s1280/2%20(12).jpg

យល់ដឹងអំពីផលប៉ះពាល់របស់មីក្រូប្លាស្ទិកចំពោះសុខភាព

0

តាមការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានរកឃើញថា ទឹកបរិសុទ្ធ ១ លីត្រដែលរក្សាទុកក្នុងដបប្លាស្ទិកមានភាគល្អិតប្លាស្ទិកមីក្រូទស្សន៍ជាមធ្យមចំនួន ២៤០,០០០ ដុំ។ ភាគល្អិតប្លាស្ទិកមីក្រូទស្សន៍ គឺជាភាគល្អិតតូចៗដែលមានអង្កត់ផ្ចិតតិចជាងប្រាំមីលីម៉ែត្រដែលវាមានសារធាតុបំពុលនិងមានគ្រោះថ្នាក់បំផុតចំពោះបរិស្ថាន និងសុខភាពសត្វ។What are microplastics?

មីក្រូប្លាស្ទីកនេះជាទូទៅកើតចេញពីការអភិវឌ្ឍន៍ផលិតផលពាណិជ្ជកម្ម និងការបំបែកប្លាសស្ទិចធំៗ។ នេះបើតាមការចុះផ្សាយនៅថ្ងៃទី៨ ខែមករាក្នុងទស្សនាវដ្ដី Proceedings of National Academy of Sciences បានឱ្យដឹងថា ចំនួនភាគល្អិតដែលនៅក្នុងដបទឹកបរិសុទ្ធនេះគឺខ្ពស់ជាងការប៉ាន់ស្មានពីមុនពី ១០ ទៅ ១០០ ដងឯណោះ។What are microplastics?

យោងតាមអ្នកជំនាញ ភាគល្អិត microplastic មានសមត្ថភាពជ្រាបចូលទៅក្នុងកោសិកាមនុស្ស ចូលទៅក្នុងឈាម ក៏ដូចជាសរីរាង្គ ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ជាការពិតណាស់ មីក្រូប្លាស្ទីកត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ចាប់ពីចំណុចជ្រៅបំផុតក្នុងមហាសមុទ្រ រហូតដល់រាងកាយមនុស្សតាំងពីកំណើត។Are microplastics spreading infectious disease? | PNAS

ទោះជាយ៉ាងណាក៏ដោយ មុននោះការសិក្សាបានបង្ហាញថា ដបប្លាស្ទិកនីមួយៗមានផ្ទុកមីក្រូប្លាស្ទិកប្រហែល ៣២៥ ដុំប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការងារថ្មីៗនេះបានបង្ហាញថាចំនួនពិតប្រាកដគឺខ្ពស់ជាង ១០០ ដង ដែលវាអាចបង្កបញ្ហាប្រឈមទៅនឹងស្តង់ដារពីមុនសម្រាប់សុវត្ថិភាពទឹកបរិសុទ្ធក្នុងដបប្លាស្ទិក។The Unlikely Solution to Microplastic Pollution: Magnets?

ដូច្នេះហើយ ដើម្បីធ្វើការស្រាវជ្រាវ ពួកគេបានប្រើប្រាស់គំរូដបចំនួន ៥ ពីម៉ាកចំនួន ៣ នៅសហរដ្ឋអាមេរិក ហើយបានរកឃើញកម្រិតមីក្រូប្លាស្ទិកចាប់ពី ១១០,០០០ ទៅ ៤០០,០០០ ក្នុងមួយលីត្រ ជាមួយនឹងភាគល្អិតប្រហែល ២៤០,០០០ នៅក្នុងដបពីប្លាស្ទិកចំនួន ៧ ប្រភេទ។Microplastics: Not Just in the Ocean Anymore! – 4ocean

ហេតុនេះហើយ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានកំពុងសិក្សាបន្ថែមអំពីថាតើវាមានគ្រោះថ្នាក់ដល់កម្រិតខ្លាំងប៉ុណ្ណា ដោយគេដឹងថាពួកវាកំពុងចូលទៅក្នុងជាលិកា ហើយការងារបន្ថែមទៀត ក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលពីរបៀបដែលពួកវាដំណើរការនៅក្នុងកោសិកា៕

មួយករណីទៀតហើយ! សិស្សស្រីបើកការប្រយុទ្ធគ្នាផ្អើលសាលាវត្តភ្នំ (មានវីដេអូ)

0

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ មានករណីសិស្សសាលាស្រីៗវាយគ្នា នៅសាលាវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ដែលមិនបានបង្កជារបួសធ្ងន់ធ្ងរនោះទេ។

លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅសិស្សទាំងពីរភាគីនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ក្រោយឃើញវីដេអូទំនាស់របស់សិស្សស្រីទាំងសងខាងនេះឌឺដងដាក់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយពីការសាកសួរ ភាគីទាំងពីរគឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្ក សម្រេចមិនធ្វើការប្តឹងផ្តល់ ដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រីមិនបង្ករបួសសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជន៕

 

 

កើតហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ផ្ទុះកើតឡើងក្នុងសណ្ឋាគារមួយឈ្មោះ «សែនម៉ែន» នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារនេះបានបណ្តាលឱ្យមនុស្សរងរបួសចំនួន២១នាក់ និងមានមនុស្សមួយចំនួនទៀតជាប់នៅជាន់ក្រោមដីរបស់សណ្ឋាគារផងដែរ ។Explosion hurts 21 at historic Texas hotel, scatters debris in streets -  National | Globalnews.ca

ក្រោយពីកើតហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានបណ្តាលឱ្យសណ្ឋាគារ «សែនម៉ែន» ខូចខាតយ៉ាងខ្លាំង និងធ្លាក់កំទេចថ្មពាសពេញផ្លូវនៅខាងមុខសណ្ឋាគារ ។ ការខូចខាតបានកើតឡើងនៅបរិវេណជាន់ខាងក្រោមនៃសណ្ឋាគារ ប៉ុន្តែអគារនៅទល់មុខគ្នានេះពុំរងការខូចខាតទេ ។Crews scour a Texas hotel for anyone still trapped as investigators dig  into what caused an explosion that injured 21 people | CNN

សណ្ឋាគារ «សែនម៉ែន» មានកម្ពស់២០ជាន់ មានទីតាំងស្ថិតនៅចំណុចកណ្តាលទីក្រុងហ្វតវឺស រដ្ឋតិចសាស់ ។ ក្រោយកើតហេតុ ភ្នាក់ងារពន្លត់ភ្លើង និងភ្នាក់ងារជួយសង្គ្រោះប្រចាំទីក្រុងហ្វតវឺស បញ្ជាក់ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរងរបួសចំនួន២១នាក់ ក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ ។ រីឯមនុស្សខ្លះទៀតជាប់នៅជាន់ក្រោមដីនៃសណ្ឋាគារ ។Texas hotel explosion injures 21

ក្រោយកើតហេតុ អាជ្ញាធរបានសុំឱ្យពលរដ្ឋចៀសវាងកុំធ្វើដំណើរមកកាន់ចំណុចកើតហេតុដើម្បីសុវត្ថិភាព ។ អាជ្ញាធរបានសន្និដ្ឋានអំពីមូលហេតុនៃការផ្ទុះថា អាចបណ្តាលមកពីការធ្លាយធុងហ្គាសនៅក្នុងសណ្ឋាគារ ។ ម្យ៉ាងទៀត ក្នុងពេលកើតហេតុ ក៏មានការកែលម្អសណ្ឋាគារផងដែរ ប៉ុន្តែមិនដឹងថា តើវាពាក់ព័ន្ធនឹងការផ្ទុះដែរឬទេ?Firefighters investigate role of gas in explosion at historic Texas hotel  that injured 21 | WJTV

គួរបញ្ជាក់ថា សណ្ឋាគារ «សែនម៉ែន» មានបន្ទប់សម្រាកចំនួន២៤៥បន្ទប់ ហើយសណ្ឋាគារនេះបានសាងសង់ឡើងនៅឆ្នាំ១៩២០ ។ បើគិតរហូតមកដល់បច្ចុប្បន្ន សណ្ឋាគារនេះមានអាយុកាលជាង១០០ឆ្នាំហើយ ។ សណ្ឋាគារ «សែនម៉ែន» ធ្លាប់បានចុះឈ្មោះជាតំបន់បុរាណរបស់អាមេរិក តាំងពីឆ្នាំ១៩៧៩ ៕

ភាពយន្តឯកសាររបស់ Taylor Swift វ៉ាដាច់ភាពយន្ត Michael Jackson រកចំណូលបានលើសលុប

0

យោងតាមសារព័ត៌មាន The Hollywood Reporter បន្ទាប់ពីការចេញលក់នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ភាពយន្តឯកសាររបស់ Taylor Swift ទទួលបានប្រាក់ចំណូលសរុបចំនួន ៨.៧ លានដុល្លារ។ ប្រាក់ចំណូលនេះជំរុញឱ្យ Taylor Swift: The Eras Tour វ៉ាដាច់ភាពយន្តឯកសាររបស់តារាចម្រៀង Michael Jackson ដើម្បីដណ្តើមតំណែងកំពូលរកចំណូលបានលើស២៦១ លានដុល្លារ។Songs You Probably Didn't Realize Taylor Swift Wrote

កាលពីថ្ងៃទី ៧ ខែមករា អ្នកចែកចាយខ្សែភាពយន្តនេះ គឺលោក Adam Aron នាយកប្រតិបត្តិរបស់ AMC Entertainment បាននិយាយថា “ការសម្តែងរបស់ Taylor Swift បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកពេញចិត្ត។ ការកំណត់កំណត់ត្រា Box Office គឺជាការរំលឹកអំពីថាមពលនៃខ្សែភាពយន្ត”។ យោងតាមស្ថិតិពីអង្គភាពត្រួតពិនិត្យប្រអប់សំបុត្រអន្តរជាតិ Box Office Mojo ប្រាក់ចំណូលភាគច្រើនត្រូវបានសម្រេចក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២៣ ដោយរកបាន ៩២.៨ លានដុល្លារនៅអាម៉េរិកខាងជើង និង ៣០.៧ លានដុល្លារនៅក្នុងទីផ្សារអន្តរជាតិ។ ខ្សែភាពយន្តឯកសារនេះបានវ៉ាដាច់ ភាពយន្តឯកសារ Justin Bieber: Never Say Never ដែលរកចំណូលបាន៧៣ លានដុល្លារជាភាពយន្តឯកសារប្រគំតន្ត្រីជាមួយនឹងការបើកសម្ពោធដ៏ធំបំផុតគ្រប់ពេល។ លើសពីនេះ Taylor Swift: The Eras Tour គឺស្ថិតនៅក្នុងខ្សែភាពយន្តពេញនិយមបំផុតទាំង២០ នៅឆ្នាំ២០២៣។Taylor Swift Announces 'Speak Now (Taylor's Version)' Coming in July

យោងតាម Billboard នៅពេលដែលការងារបានដកខ្លួនពីរោងភាពយន្តជាបណ្តើរៗ តារាចម្រៀងរូបនេះបានបន្តដំណើរកម្សាន្តរបស់នាងនៅឯកីឡដ្ឋាន Tokyo Dome (ប្រទេសជប៉ុន) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់មក Taylor Swift បន្តទៅអូស្ត្រាលី និងសិង្ហបុរី មុននឹងចាប់ផ្ដើមដំណើរកម្សាន្តនៅអឺរ៉ុបនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។Taylor Swift Had a Pointed Message for Fans at First Eras Tour Show Post-Breakup Reports | Glamour

គួរបញ្ជាក់ថា ការប្រគំតន្រ្តីរបស់ Taylor Swift បានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៣ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ជាមួយនឹងការសម្តែងសរុបចំនួន ១៥១ Shows។ ជាមធ្យម ការប្រគំតន្រ្តីទេសចរណ៍នេះទាក់ទាញអ្នកទស្សនាជាង ៧ម៉ឺននាក់ក្នុងមួយយប់រកចំណូលបាន ១៧ លានដុល្លារ សំបុត្រនីមួយៗមានតម្លៃប្រហែល ២៣៨ដុល្លារ។ មកទល់នឹងពេលនេះ Eras Tour បានលក់សំបុត្របានចំនួន ៤.៣លានសន្លឹក ដែលអាចនាំចំណូលដល់ទៅជាង ២ពាន់លានដុល្លារអាម៉េរិកនៅពេលបញ្ចប់ការប្រគំតន្រ្តី៕How Taylor Swift Fans Got Each Other Eras Tour Tickets - The New York Times

កូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីដោយហាមឃាត់ការបរិភោគសាច់ឆ្កែជាផ្លូវការនៅឆ្នាំ ២០២៧

0

បរទេស៖ ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ការលក់ ឬការបរិភោគសត្វឆ្កែចាប់ពីឆ្នាំ ២០២៧ ដូច្នេះអ្នកដែលបំពានច្បាប់នេះនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន (ប្រមាណ ២២,៨០០ ដុល្លារអាមេរិក)។South Korea Finally Passes Historic Ban on Dog Meat Industry | TIME

យោងតាមប្រភពព័ត៌មាន BBC ដែលបានរាយការណ៍នៅថ្ងៃទី៩ ខែមករាថា ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយក្នុងគោលបំណងបញ្ចប់ការសម្លាប់ និងលក់សាច់ឆ្កែ ក៏ដូចជាបញ្ចប់វប្បធម៌បរិភោគសាច់ឆ្កែនៅកូរ៉េខាងត្បូងដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។South Korea passes bill to ban eating dog meat, ending controversial  practice as consumer habits change

នៅក្រោមច្បាប់ថ្មី ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែដើម្បីបរិភោគ នឹងត្រូវជាប់ពន្ធនាគារអតិបរមា ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន (ប្រមាណ ២២,៨០០ ដុល្លារអាមេរិក) ដែលច្បាប់នេះនឹងចូលជាធរមាននៅឆ្នាំ ២០២៧។ ហេតុផលដែលច្បាប់នេះនឹងចូលជាធរមាននៅឆ្នាំ ២០២៧ គឺដើម្បីផ្តល់ឱកាសសម្រាប់ភោជនីយដ្ឋាន និងកសិដ្ឋានចិញ្ចឹមឆ្កែ ស្វែងរកប្រភពចំណូលផ្សេងទៀត ក៏ដូចជាស្វែងរកអាជីវកម្មថ្មី។South Korea agrees historic ban on dog meat industry

យោងតាមស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០២៣ ប្រទេសនេះមានភោជនីយដ្ឋានសាច់ឆ្កែប្រហែល ១,៦០០ និងកសិដ្ឋានសាច់ឆ្កែ ១,១៥០ ទោះជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់សាច់ឆ្កែបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។South Korea's parliament passes landmark ban on production and sales of dog  meat

គួរបញ្ជាក់ដែរថា ការបរិភោគសាច់ឆ្កែគឺជាទំនៀមទម្លាប់ដែលមានអាយុកាលរាប់សតវត្សមកហើយនៅលើឧបទ្វីបកូរ៉េ។ ម្ហូបនេះត្រូវបានចាត់ទុកថាជាប្រភពនៃថាមពលក្នុងរដូវក្តៅក្តៅ។ ប៉ុន្តែចំនួនកើនឡើងនៃប្រជាជនកូរ៉េខាងត្បូង ចង់ឱ្យរដ្ឋាភិបាលហាមឃាត់សាច់ឆ្កែ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសិទ្ធិសត្វ និងការព្រួយបារម្ភអំពីមុខមាត់អន្តរជាតិរបស់ប្រទេស៕

មកស្គាល់ពន្ធនាគារតែមួយគត់លើពិភពលោក ដែលមនុស្សមួយចំនួនប្រាថ្នាចង់រស់នៅ

0

ពន្ធនាគារ Ringerik ស្ថិតនៅក្នុងទីក្រុង Ringerike តំបន់ Tyristrand ភាគខាងត្បូងប្រទេសន័រវេស ដែលជាពន្ធនាគារសន្តិសុខខ្ពស់បំផុតរបស់ប្រទេស និងជាកន្លែងឃុំឃាំងអ្នកទោសដ៏គ្រោះថ្នាក់បំផុតមួយ។ ពន្ធនាគារនេះមានទីតាំងនៅលើផ្ទៃដី ៧៤ ហិចតា ហ៊ុព័ទ្ធដោយជញ្ជាំងកម្ពស់ ៧ ម៉ែត្រ បណ្តោយ ១,០៦៨ ម៉ែត្រ ដែលអាចផ្ទុកអ្នកទោសចំនួន ១៦០ នាក់។Six Norwegian Prisons - Ideas

អ្វីដែលពិសេសនិងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ពន្ធនាគារ Ringerik នោះគឺនៅទីនោះមានកន្លែងហាត់ប្រាណដ៏ធំទូលាយប្រកបដោយផាសុខភាព ដោយអ្នកទោសតម្រូវឱ្យរស់នៅក្នុងបន្ទប់បង្ខាំងទោលពីរជាន់ដ៏ស្រស់ស្អាត ដែលមានផ្ទះបាយ បន្ទប់ទូរទស្សន៍ ជាមួយនឹងម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនហ្គេមដើម្បីឱ្យអ្នកទោសលេងកម្សាន្តកំដអារម្មណ៍ពេលអផ្សុក ក៏ដូចជាមានបូជាចារ្យ និងបុគ្គលិកពេទ្យមកពិនិត្យសុខភាពជាប្រចាំផងដែរ។According to r/damthat'sinteresting, this is a Norwegian prison cell. Looks  like a college dorm room to me. : r/Norway

លើសពីនេះអ្នកទោសក៏អាចចម្អិនអាហារតាមចំណង់ចំណូលចិត្ត លេងហ្គេម ដើរ ធ្វើលំហាត់ប្រាណ និងលេងបាល់បោះនៅក្នុងពន្ធនាគារដ៏ធំទូលាយនេះបានទៀតផង។ រីឯបន្ទប់គេងរបស់អ្នកទោសវិញត្រូវបានបំពាក់ដោយគ្រែមួយ តុ និងធ្នើប្រណិតជាមួយនឹងម៉ាស៊ីនត្រជាក់។ ចំពោះបន្ទប់ទឹកវិញគឺប្រើវាំងននដើម្បីបំបែកតំបន់ស្ងួត និងសើម។ សម្រាប់បន្ទប់ទូរទស្សន៍ និងបន្ទប់លេងហ្គេមវិញគឺមានទីតាំងនៅជាន់ទីមួយ ដោយនៅខាងក្រៅគឺជាផ្ទះបាយ និងសាលធំ។Vanskelig å se for seg forsvarlige lettelser i Breiviks soningsforhold -  folkebladet.no

សាលជាន់ទីពីរ គឺជាកន្លែងរក្សាទ្រុងបក្សី រួមទាំងមានកន្លែងហាលថ្ងៃ ខ្យល់អាកាសបរិសុទ្ធ និងទីលានបាល់បោះដ៏ធំទូលាយហ៊ុព័ទ្ធដោយសំណាញ់ដែក។ ទោះជាយ៉ាងណាក៏ដោយ ពន្ធនាគារ Ringerik នេះមិនមាន Wifi នោះទេ ហើយអ្នកទោសនៅទីនោះតែងប្រឈមនឹងបញ្ហាផ្លូវចិត្ត ក៏ដូចជាបាក់ទឹកចិត្ត ទោះបីនៅទីនោះមានភាពស្រស់ស្អាត និងមានអ្វីគ្រប់យ៉ាងក៏ដោយ៕Isolation in Norwegian prison making Breivik 'suicidal': lawyerSuicidal' mass killer Breivik sues Norway in bid to end prison isolationKriminalitet og rettsvesen, Ringerike fengsel | Bli med inn: Her skal  Anders Behring Breivik sone

ធ្លាយពាក្យចចាមអារ៉ាមថា Lisa នឹងចូលរួមជាមួយក្រុមហ៊ុនហូលីវូដធំៗបន្ទាប់ពី Jennie

0

របាយការណ៍ថ្មីៗពីប្រព័ន្ធផ្សព្វផ្សាយ Vogue Thailand និង ELLE Hong Kong បានបង្កើតឱ្យមានពាក្យចចាមអារ៉ាមថា Lisa សមាជិកក្រុម BLACKPINK អាចនឹងចូលរួមសម្តែងក្នុងរឿងប្រភេទ zombie ដ៏ល្បីល្បាញ The Walking Dead ។ រឿង The Walking Dead គឺជារឿងសំខាន់របស់ទូរទស្សន៍ចាប់តាំងពីការចេញផ្សាយលើកដំបូងក្នុងឆ្នាំ២០១០ ដោយទទួលបានឋានៈរឿងព្រេងនិទាននៅក្នុងប្រភេទខ្មោចឆៅ។ ការលើកឡើងពី Lisa ដែលត្រូវបានគេចាត់ទុកជាតួសម្ដែងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។231226 Lisa may be filming 'The Walking Dead' in Paris | Vogue Thailand :  r/BlackPink

បន្ថែមលើការរំពឹងទុក គណនីផ្លូវការរបស់ The Walking Dead និងលោក Norman Reedus ដែលតួអង្គនៅក្នុងស៊េរីនោះ ថ្មីៗនេះបានតាមដាន Lisa នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ បន្ថែមពីលើពាក្យចចាមអារ៉ាមនេះលោក Norman Reedus និង Lisa ត្រូវបានគេឃើញចូលរួមទស្សនាការប្រកួត Champions League ជាមួយគ្នានៅប្រទេសបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។Norman Reedus puts on a VERY animated display with Blackpink's Lisa as they  watch PSG take on Newcastle United in tense Champions League match | Daily  Mail Online

ប្រសិនបើ Lisa ចូលរួមជាមួយ The Walking Dead នាងនឹងក្លាយជាសមាជិកទី២ របស់ ក្រុម BLACKPINK ក្នុងការបង្ហាញខ្លួនដំបូងនៅហូលីវូដ បន្ទាប់ពី Jennie ។ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះដំណឹងនេះដែល Lisa ពង្រីកអាជីពសិល្បៈរបស់នាងទោះបីជាផ្នែកតូចមួយក៏ដោយនឹងអាចជួយបង្កើនទម្រង់របស់នាង និងបើកផ្លូវថ្មីសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjopX7Dj-K3lVFHALCwXG7m4m3vnzQll-2gTUbLpINpuglWAqNou_CCpCM3n9QESMzzA89H-jKnC5D9qK-gYSuKTTJ2UEdSqaZhyt6FcDTj1KvEUvpYjGci7EmkMmAMV1-iIFF1xyOVtDC3x3homlc5cVJwj3Iqzh9wQyQU83Woo-KS9uEDWQpgAgNt_r4/s4681/what-happened-jennie.webp

ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភរបស់ហ្វេនទៅលើ Lisa ក៏កើតមានឡើងដូចគ្នាដែលស្រដៀងទៅនឹងអ្វីដែលបានកើតឡើងជាមួយនឹងការសម្ដែងដំបូងរបស់ Jennie នៅក្នុងរឿង The Idol របស់ HBO ។ ការចាប់ផ្តើមដំបូងរបស់ Jennie ក្នុងការសម្ដែងត្រូវបានរំខានដោយភាពចម្រូងចម្រាសលើឈុតឆាករាំ និងការសម្ដែងលក្ខណៈស៊ិចស៊ីស្រើបស្រាល។ ហ្វេនៗរបស់ Lisa បានបញ្ចេញមតិឱ្យ Lisa ពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីបញ្ហាប្រឈមនៃការសម្ដែងដ៏មានសក្តានុពលរបស់នាង៕Luxury idols: who is Blackpink's most powerful member? Brand values, ranked – from Lisa's Celine and Bulgari gigs to 'human Chanel' Jennie, Rosé's Tiffany partnership and Jisoo in Dior and Cartier |

មានតែមួយលើពិភពលោក! ចោរម្នាក់សូត្រធម៌សិនមុននឹងលួចទ្រព្យសម្បត្តិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រទេសថៃបានចាប់ខ្លួនចោរលួចម្នាក់ពូកែខាងសូត្រធម៌ មុននឹងចូលលួចទ្រព្យសម្បត្តិនៅកន្លែងណាមួយ ។ ចោរម្នាក់នេះប្រាប់ថា មុនពេលធ្វើសកម្មភាពម្តងៗ ខ្លួនបានសូត្រធម៌ជាមុនសិនដើម្បីបើកផ្លូវ និងងាយស្រួលលួច ។ ប៉ុន្តែការលួចលើកនេះ ធម៌ជួយមិនទាន់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន ។

ចោរខាងលើឈ្មោះ ខាឆេន ឬឈ្មោះ Chain Sihamat អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងតំបន់បាងកកណយ ទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងការចាប់ខ្លួននេះ ដោយសារសមត្ថកិច្ចបានទទួលដំណឹងពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថា ចោរឈ្មោះ ខាឆេន បានលួចទ្រព្យសម្បត្តិ និងបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioxGWcZ1Sg58OjbStAc89-MzUFatR__cQYTH498Sd0G0TpyPsaUdF9VlGn6YwqnPm7qAu9OUKJypKeeA2rAWo6gJeK5zi6cJvYsP54bkj7e7rozVCLhdqO7_lOJYTyN9m8pDLwkyoz8D5hRQMWtPC2ixY7227xSxhli35v4YF2KxBzHbLXn_In_WvRMic/s688/photo_2024-01-09_15-13-00.jpg

បើតាមសមត្ថកិច្ចឱ្យដឹងថា ចោរឈ្មោះ ខាឆេន បានលួចរបស់របរមួយចំនួន មិនលើកលែងសូម្បីតែវ៉ែនតា និងលួចប្រាក់ចំនួន៩.០០០បាតពីជនរងគ្រោះ ។ បន្ទាប់មក ចោរបានរត់មកលាក់ខ្លួននៅបរិវេណផ្លូវបាងឃុនណុន ។ ក្រោយធ្វើការស៊ើបអង្កេតរួច សមត្ថកិច្ចក៏បានទៅកាន់កន្លែងលាក់ខ្លួនរបស់ចោរ និងចាប់ខ្លួនតែម្តង ។

ចោរសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិអ្នកដទៃ និងជាបុគ្គលដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ។ មុននឹងធ្វើសកម្មភាពនៅកន្លែងណាមួយ ខ្លួនតែងតែសូត្រធម៌ជានិច្ចថា ៖ «ខ្ញុំបាទឈ្មោះ ខាឆេន សុំសេចក្តីអនុគ្រោះពីម្ចាស់ទឹក ម្ចាស់ដី និងអ្នកមានអំណាចទាំងឡាយ សូមឱ្យខ្ញុំបាទបានឃើញទ្រព្យសម្បត្តិរបស់ម្ចាស់កម្មផល ឬជនដែលកុហកបោកប្រាស់អ្នកដទៃ ។ សូមឱ្យខ្ញុំបាទទទួលបានទ្រព្យសម្បត្តិរបស់ជនទាំងនេះដោយងាយស្រួល មានសុវត្ថិភាព និងសូមកុំឱ្យអ្នកណាម្នាក់ចាប់អារម្មណ៍លើរូបខ្ញុំបាទឱ្យសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6ctvkyV0TzQo9Tqw3x9kV-497_h40kXLw2doUHmR4qS1I2da3y9SCooxEvpYZKKpnywKFRJGIRU5F2dMdfxl840dL0zudciC5cGwFR4MwZDRhEt3IY9r79wL7-yNxjs9xVsV1HBLgSHmjCe0Pt7BfiC74Gs5whWcrPjBIWgERtUvvUfI0z8TxhLDR_E/s1280/photo_2024-01-09_15-13-00%20(2).jpg

កន្លងមក តាមរយៈការចុះផ្សាយរបស់សារព័ត៌មាននានា គេពុំធ្លាប់ប្រទះឃើញចោរដូចខាងលើទេ ពីព្រោះចោរត្រូវប្រញាប់ធ្វើសកម្មភាពឱ្យបានលឿនមុនពេលម្ចាស់ផ្ទះមកទាន់ ។ រីឯចោរបែបនេះមានតែម្នាក់ប៉ុណ្ណោះនៅលើពិភពលោក ដែលតែងតែសូត្រធម៌សិន មុននឹងលួចទ្រព្យសម្បត្តិនៅកន្លែងណាមួយ ៕

ជាម្ចាស់ពានមួយរូប សួ វិចិត្រ ផ្តាំផ្ញើបែបនេះដល់អ្នកជំនាន់ក្រោយត្រៀមចូលរួមប្រកួតចម្រៀង

0

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដែលផ្តើមចេញពីការប្រកួតកម្មវិធី Beat The Best និងបានក្លាយជាម្ចាស់ពានលោក សួ វិចិត្រ បានផ្តាំផ្ញើទៅដល់អ្នកជំនាន់ក្រោយដែលត្រៀមខ្លួនប្រកួតចម្រៀងកម្មវិធីនេះសម្រាប់រដូវកាលថ្មីថា មិនត្រឹមតែមានសំឡេងនិងរូបសម្រស់តែមួយមុខទេប៉ុន្តែក៏ត្រូវមានចំណុចនេះផងដែរទើបជាទុននាំសំណាង។May be an image of 1 person, suit and batik-print clothing

គិតមកទល់ពេលនេះតារាចម្រៀង សួ វិចិត្រ បានក្លាយជាតារាចម្រៀងពេញសិទ្ធជាមួយផលិតកម្មដ៏ធំក្នុងប្រទេសអស់រយៈពេលជិត២ឆ្នាំមកហើយ ពីអ្នកចម្រៀង Cover តាមបណ្តាញសង្គមក្លាយជាម្ចាស់ពានកម្មវិធីពេញនិយម Beat The Best។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះដ្បិតថាមិនស្រស់បំព្រងទាំងស្រុងតែអាចនិយាយបានថា សួ វិចិត្រ ក៏ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងដែរដោយសារតែលោកមានសំឡេងមុតមាំ ខ្លាំងក្នុងចំណោមអ្នកខ្លាំង។May be an image of 1 person

បទចម្រៀងរបស់ សួ វិចិត្រ ទម្លាក់នៅលើទីផ្សារកន្លងមកនេះឃើញថាមានការគាំទ្រគួរឱ្យកត់សម្គាល់ ដូចជាបទ «កុំធ្វើជាយំជំនួសបង» ,«ជួបមនុស្សសម្តែង» , «ឯណាពាក្យស្មោះ», «លង់នឹងមេម៉ាយ» និងបទជាច្រើនទៀត។No photo description available.

ទន្ទឹមនឹងមានបទចម្រៀងល្បីៗនិងលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានា ឆ្លៀតក្នុងឱកាសកម្មវិធីដែលខ្លួនធ្លាប់បានប្រលងរហូតបានក្លាយជាម្ចាស់ពាននោះ សួ វិចិត្រ បានផ្តាំផ្ញើចំណុចមួយចំនួនដល់អ្នកជំនាន់ក្រោយត្រៀមប្រកួតចម្រៀង។ សួ វិចិត្រ បានលើកឡើងនៅលើបណ្តាញសង្គមថា «បេក្ខជនដែលចង់ចូលរួមប្រលង Beat The Best មិនត្រឹមតែមានសំឡេងនិងរូបសម្រស់ទេ យ៉ាងណាត្រូវមានវិន័យល្អ គោរពពេលវេលា នោះអ្នកនឹងសំណាងល្អក្នុងការប្រលង»។No photo description available.

កន្លងមកនេះតារាចម្រៀង ពេជ្រ សោភា និង លោក ណុប បាយ៉ារិទ្ធ ក៏ធ្លាប់បានលើកឡើងដែរថា ភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ មិនក្អេងក្អាង ទើបឈរជើងលើវិថីសិល្បៈបានយូរ។

សូមរម្លឹកផងដែរថា សួ វិចិត្រ គឺជាអ្នកខេត្តពោធិ៍សាត់បានក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២។ ទឹកដមសំឡេងរបស់លោកសូម្បីតែរៀមច្បង សួស វីសា បានពោលសរសើរលោកចំៗនៅកណ្តាលឆាកកម្មវិធីប្រគំតន្រ្តីមួយថាសំឡេងម្ចាស់ពានរូបនេះមានសំឡេងពីរោះទោះបីជាច្រៀងផ្ទាល់គឺដូចចាក់ឌីសតែម្តង៕