Home Blog Page 1272

«អា.ឆ្កួ..ត» បទថ្មីរបស់ អ៊ីណូ មហាជនចូលទៅបញ្ចេញមតិព្រាត

0

លោក អ៊ីណូ ដែលជាតារាចម្រៀងក្នុងទ្រនំសាន់ដេបានបញ្ចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «អា.ឆ្កួ..ត»ហើយកន្លងមកនេះគេមិនដែលឃើញបទចម្រៀងណាមួយមានចំណងជើងសាហាវដូចនេះទេ។ បន្ទាប់ពីផលិតកម្មបញ្ចេញវីដេអូខ្លីបទថ្មីរបស់ អ៊ីណូ មួយបទនេះហើយបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមសម្រុកចូលទៅបញ្ចេញមតិយ៉ាងច្រើន។No photo description available.

លោក អ៊ីណូ មានឈ្មោះពិតថា សាន ពេជ្រសុភារិទ្ធ ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈសកម្មភាពនានារបស់លោកនាពេលកន្លងមក។ បទចម្រៀងរបស់លោក អ៊ីណូ នៅក្នុងទ្រនំសាន់ដេដែលទទួលបានការគាំទ្រជាងគេគឺបទ «ម៉ោងបាយនឹកអូន» «ក្បាច់គុណមនុស្សស្មោះ» និងបទ «អូនកុំយំ» ជាដើម។ ដ្បិតថាមិនមែនជាតារាចម្រៀងជួរមុខលំដាប់ប្រទេសក្តីប៉ុន្តែកេរ្តិ៍ឈ្មោះតារាចម្រៀងរូបនេះមានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន និងលេចមុខតាមការប្រគំតន្រ្តីនានាជារឿយៗមិនដែលដាច់។ បច្ចុប្បន្ននេះ លោកអ៊ីណូ មិនមែនត្រឹមតែជាតារាចម្រៀងតែប៉ុណ្ណោះទេ តែលោកក៏មានជំនួញផ្ទាល់ខ្លួនដូចគ្នា។No photo description available.

នាពេលថ្មីៗនេះផលិតកម្មសាន់ដេ បានបញ្ចេញវីដេអូ Teaser បទថ្មីរបស់លោក អ៊ីណូ មានចំណងជើងថា «អា.ឆ្កួ..ត» នឹងត្រៀមទម្លាក់ Full MV នៅថ្ងៃទី១០មករា នេះ។ ទោះយ៉ាងណា បទថ្មីរបស់តារាចម្រៀងដែលប្រឡូកសិល្បៈតាំងពីឆ្នាំ២០០៥រូបនេះបានធ្វើឱ្យទស្សនិកជនអត់ទ្រាំពុំបានដោយសារតែចំណងជើងបទចម្រៀងរបស់លោកប្លែកពីគេពេក។May be an image of 4 people and text

អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «អាឆ្កួត ពីរោះមែន, ពីរោះណាស់ អាឆ្គួត, បទអាឆ្កួតអ៊ីណូចេញMVហើយ, ខ្ញុំមកទីនេះមានចេតនាអាន comments , ពូ Eno ឈ្លក់បាយ ឈ្លក់ទឹកមិនស្ទើរទេពេលអាន Comments Fan Fan, ពីរោះណាស់អាឆ្គួត,ឆ្កួតម៉ាធីម, ពេញឆ្កួតហើយធីមយើងពីរោះណាស់, មិនសូវពីរោះ ពីរោះត្រង់អាឆ្កូត»។

គួរបញ្ជាក់ថា បទថ្មីរបស់លោក អ៊ីណូ ខាងលើនេះ និពន្ធទំនុកច្រៀងដោយ ម៉ៅឃ្លី
និពន្ធបទភ្លេងថ្មី និង Melody ដោយ Tonosaki ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11Uyp8sRYhg1QHiE4s2gGeG6cUUn_-GOxmi-DDtNp0b0l71m-_rBbOhsizYaEhrh0Iou_bdkex2skZ0Uf0nTSX2I67mPc4QCfXKWBLi1lgIwro3X5i0Vju6p7wF_XFptDeUh8Z9WOQXU6YrZkniH51ZbOgVCELbs5MPw3BpONusACxsz4-AcvCMwfEVA/s1280/photo_2024-01-10_10-16-55%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3bCVEq99AjEN6JWEA7hhK4RT1ioL8LWHs_DxHsK2UkPvZqfubifeyl7AfAZF5mWkyVZXj3TrlXWgSKS9dstBfx2oQPnIIszfz2FiH4X9D6wxVdK_D3dZQ3xlvSDkvBMa639j0zWvgJXO_stRWT-oPPq7AbtTkGIvY9NM0LeBXC92JhnO6Mctj2HJt9fM/s1280/photo_2024-01-10_10-16-55%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoKZMv8VVhj2fA6ue2O0DtuWkeqKJrisnuvdqnCIwk1TNwciM0tVaYdpq_Vork0fT_7OJan7Lw8GZD2liQueCx2j8t3GmOvtljIVokU7_DDy8TVe41TVD9BotSgB4A4yUID6nsCeiVoS7dle_sRPwZi_6RqsGkj4T1r_8ox7p23EfUP0mwItx88THptZo/s1280/photo_2024-01-10_10-16-55.jpg

រន្ធត់ណាស់! ខ្មាន់កាំភ្លើងមួយក្រុមបានចូលទៅវាយប្រហារស្ថានីយទូរទស្សន៍មួយពេលកំពុងផ្សាយផ្ទាល់

0

បរទេស៖ ឧក្រិដ្ឋជនមួយក្រុមបានកាន់ប្រដាប់អាវុធវាយប្រហារស្ថានីយទូរទស្សន៍មួយក្នុងប្រទេសអេក្វាឌ័រ នៃទ្វីបអាមេរិកឡាទីន ស្របពេលកំពុងផ្សាយផ្ទាល់ ដោយគម្រាមកំហែងបុគ្គលិកនៅទីនោះឱ្យក្រាបនិងលត់ជង្គង់។Watch: Gunmen storm Ecuador TV station during live broadcast

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែមករាថា ស្ថានភាពនៅក្នុងប្រទេសអេក្វាឌ័រនាពេលថ្មីៗនេះគឺមានភាពវឹកវរជាខ្លាំង ដោយប្រធានាធិបតី Daniel Nobua បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីប៉ុន្មានថ្ងៃមុន ដោយសារមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់ឈ្មោះ José Adolfo Macias ឬគេហៅថា “Fito” បានរត់ចេញពីគុក ខណៈពេលដែលកំពុងជាប់ពន្ធនាគាររយៈពេល ៣៤ ឆ្នាំ។Noodtoestand in Ecuador afgekondigd na ontsnapping beruchte drugsbaas Fito

ហេតុការណ៍ដែលធ្វើឱ្យមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់នេះ រត់ចេញពីគុកបាន គឺដោយសារការផ្ទេរគាត់ទៅតំបន់ផ្សេងទៀតនៅក្នុងពន្ធនាគារសន្តិសុខអតិបរមាដូចគ្នា។ ដូច្នេះហើយ ការរត់គេចរបស់ Fito បានបង្កឱ្យមានភាពចលាចលពេញប្រទេស ដោយថ្មីៗនេះក្រុមឧក្រិដ្ឋជនជាច្រើនបានចាប់ជំរិតប៉ូលីស និងធ្វើការបះបោរនៅក្នុងពន្ធនាគារផ្សេងទៀត ក៏ដូចជាមានទាំងប្រដាប់អាវុធដូចជា កាំភ្លើង និងគ្រាប់បែក ពាក់របាំងមុខអុកឡុកពេញទីក្រុង ដែលធ្វើឱ្យរដ្ឋាភិបាលសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន។TV station attack raises level of violence in Ecuador - POLITICO

បន្ទាប់មកនៅថ្ងៃទី៩ ខែមករា ក្រុមបុរសប្រដាប់អាវុធទាំងអស់នោះក៏បានចូលទៅក្នុងស្ថានីយ៍ទូរទស្សន៍ TC នៅ Guayaquil ខេត្ត Guayas នៃប្រទេសអេក្វាឌ័រ ដោយបាញ់កាំភ្លើងទៅលើជញ្ជាំង ដើម្បីគម្រាមកំហែងបុគ្គលិកនៅទីនោះឱ្យក្រាបនិងលត់ជង្គង់។ មិនយូរប៉ុន្មានក្រុមឧក្រិដ្ឋជនទាំងនោះក៏ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធ និងចាប់ខ្លួនបានផងដែរ ខណៈបុគ្គលិកត្រូវបានជម្លៀសចេញពីស្ថានីយទូរទស្សន៍ដោយសុវត្ថិភាពហើយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរនូវមិនទាន់រកឃើញទីតាំងដែលមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់នោះរត់គេចខ្លួននោះទេ៕Shots heard as gunmen storm Ecuador TV studio live on air, taking journalists hostage

តើដែនកោះដ៏តូច«តៃវ៉ាន់»មានផលប្រយោជន៍អ្វីខ្លះ បានជាមហាអំណាចពិភពលោកទាំងអាមេរិកនិងចិនចង់បានខ្លាំងម្លេះ?

0

តៃវ៉ាន់គឺជាកោះមួយដែលស្ថិតនៅលើដែនសមុទ្ររបស់ប្រទេសចិន ហើយតៃវ៉ាន់ក៏បានប្រកាសខ្លួនពីលិទ្ធប្រជាធិតេយ្យ និងគ្រប់គ្រងទឹកដីដោយរដ្ឋាភិបាលផ្ទាល់ខ្លួន។ កោះតៃវ៉ាន់អាចឈរជើងមកដល់បច្ចុប្បន្ននេះបានគឺដោយសារតែមានការជួយជ្រុំជ្រែងពីសហរដ្ឋអាមេរិក ប៉ុន្តែក៏នៅតែមានការគំរាមកំហែងពីចិន។ តើរឿងរ៉ាវនេះ វាចាប់ផ្តើមដោយរបៀបណា?Xi Jinping rings in 2024 with rare admission that China's economy is in trouble | CNN Business

កោះតៃវ៉ាន់គឺបានគ្រប់គ្រងដោយអធិរាជចិនអស់រយៈពេលជាង២០០ឆ្នាំមកហើយ ចន្លោះឆ្នាំ១៦៨៣ ដល់ ១៨៩៥។ បន្ទាប់ចាប់ពីពេលនោះមក ចិនបានចាញ់សង្គ្រាមជាមួយជប៉ុន ក៏ត្រូវបានជប៉ុនត្រួតត្រាកោះនេះជំនួសវិញអស់រយៈពេល៥០ឆ្នាំ។ ក្នុងឆ្នាំ ១៩៤៥ ក្រោយពីជប៉ុនបានចាញ់លោកលើកទី២និងបានថមថយឥទ្ធិពលរបស់ខ្លួន កោះនេះក៏ធ្លាក់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ។ ប៉ុន្តែអំឡុងនោះផងដែរ ប្រទេសចិនក៏បានកើតមានសង្គ្រាមស៊ីវិល រវាងម្ខាងជាបក្សកម្មុស្សន្តរបស់លោកម៉ៅ សេទុង គ្រប់គ្រងចិនដីគោក (ខាងប្រទេសចិនបច្ចុប្បន្ន) និងម្ខាងទៀតក្រុមអ្នកជាតិនិយម Chiang kai shek ដែលបានរត់គេចខ្លួនទៅលើកោះតៃរ៉ាន់។ ក្នុងឆ្នាំ ១៩៤៩ ប្រទេសចិនក៏បានបែងចែកជា២គឺ ប្រទេសចិន(គេហៅថាចិនដីគោក)និងតៃវ៉ាន់(ចិនដែនទឹក)នេះឯង។What's the dispute between China and Taiwan about? Does Australia recognise  Taiwan? Your basic questions answered - ABC News

បច្ចុប្បន្ន តៃវ៉ាន់មានឈ្មោះជាផ្លូវការថា «សាធារណៈរដ្ឋចិន» ខណៈប្រទេសចិនវិញគឺមានឈ្មោះជាផ្លូវការថា «សាធារណៈរដ្ឋប្រជាមានិតចិន»។

រីឯសហរដ្ឋអាមេរិកវិញ ដូចដែលយើងបានដឹងហើយថានេះ គឺជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យ ក៏បានប្រកាន់នូវគោលជំហរគាំទ្រប្រទេសសេរីដូចគ្នា ដូចជាតៃវ៉ាន់ជាដើម ហើយក៏ឃើញថាសហរដ្ឋអាមេរិកតែងតែឧបត្ថម្ភគាំទ្រកោះនេះយ៉ាងពេញទំហឹង ព្រមទាំងដាក់មូលដ្ឋានទ័ពខ្លួននៅលើកោះតៃវ៉ាន់នេះទៀតផង។ ទោះជាយ៉ាងណា ប្រទេសចិនគឺនៅតែទាមទារដោយប្រកាសយ៉ាងមុតមាំថា ខ្លួននឹងបង្រួបបង្រួមនិងយកតៃវ៉ាន់មកវិញឲ្យទាល់តែបាន ហើយអាចនឹងប្រើកម្លាំងទៅលើកោះនេះតែម្តង ប្រសិនបើមានភាពចាំបាច់។Biden, at site of white supremacist murders, warns of Trump-led extremism -  ABC News

កោះតៃវ៉ាន់ បើទោះបីជាដែនដ៏តូចមួយក៏ពិតមែន ប៉ុន្តែសក្តានុពលរបស់វាពិតជាមហិមា ដោយហេតុថា កោះនេះគឺជាទីតំាងយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការទាញយកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មដ៏ធំ ក៏ដូចភាពអំណោយផលនៃធនធានក្រោមនិងលើមហាសមុទ្រនៃកោះនេះទៀតសោត គឺពិតជាមានតម្លៃមហាសាល។

ភាពជាដៃគូរពាណិជ្ជកម្មជាមួយនឹងកោះតៃវ៉ាន់នេះពិតបានផ្តល់នូវផលប្រយោជន៍ជាច្រើនទៅកាន់សហរដ្ឋអាមេរិក ចំណេញទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងស្ថេរភាពនៅក្នុងតំបន់ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺដើម្បីទប់ទល់និងបន្ថយឥទ្ធិពលរបស់ចិនដែលជាគូរប្រជែងរបស់ខ្លួន។Video: China sends warplanes into Taiwan's air defense zone amid Pelosi's visit | CNN

ប៉ុន្តែទោះជាណា មានហេតុផលមួយចំនួនដែលប្រទេសចិនក៏នៅតែអាចនឹងមានឱកាសបង្រួបបង្រួមជាមួយនឹងតៃវ៉ាន់វិញបាន តាមរយៈបញ្ចុះបញ្ចូលទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងតៃវ៉ាន់ ដោយប្រើយុទ្ធនាការណ៍ «ប្រទេសតែមួយ ក្រោមក្បាលម៉ាស៊ីនដឹកនាំ២» ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក៏ធ្លាប់បានប្រើជាមួយនឹងហុងកុងផងដែរ។ ម៉្យាងវិញទៀត ប្រទេសចិនគឺអាចព្យាយាមដាក់សម្ពាធផ្នែកពាណិជ្ជកម្ម ឬ ធ្វើសមយុទ្ធយោធា ការបញ្ជូនត្រូន នាវាឆ្មាំសមុទ្រទៅគ្លាំមើលកោះនេះ ដើម្បីបំភិតបំភ័យតៃវ៉ាន់ជាដើម។U.S. carriers in South China Sea, Taiwan reports further Chinese incursion | Reuters

ជាថ្នូរត្រឡប់មកវិញជុំវិញករណីនេះគឺនៅតែមានភាពស្រពិចស្រពិលនៅឡើយនោះទេ ដោយមានតែរងចាំមើល ជាពិសេសគឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ គឺជាដំណើរការនៃការបោះឆ្នោតរបស់តៃវ៉ាន់ ថាតើក្រោយពេលជាប់ឆ្នោតរដ្ឋាភិបាលថ្មីនេះមានទំនោរទៅរកមហាអំណាចចិនឬអាមេរិកជាង? ការកក្រើកនៃភូមិសាស្រ្តនយោបាយប្រាកដជានឹងកើតមានឆាប់ៗ!

រឿងចម្លែកក្នុងលោក! បុរសឥណ្ឌាកើតជំងឺចម្លែក ដេកលក់ម្តងៗជិត១ខែទើបភ្ញាក់ដឹងខ្លួនវិញ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Purkharam អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ Bhadwa ប្រទេសឥណ្ឌា ។ បុរសរូបនេះបានកើតជំងឺចម្លែកម្យ៉ាង ហៅថា Axis Hypersomnia ឬជំងឺងងុយដេកខុសធម្មតា ។ តាំងពីគាត់កើតជំងឺនេះមក គាត់ពុំអាចប្រកបរបររកស៊ី ឬធ្វើការដូចមនុស្សធម្មតាបានទេ ហើយក្រុមគ្រួសាររបស់គាត់ ត្រូវមកអង្គុយបញ្ចុកអាហារទៀតផង ។

មនុស្សទូទៅនឹងសម្រាកលក់ ចាប់ពី៦ម៉ោង ទៅ៨ម៉ោងក្នុង១ថ្ងៃ ប៉ុន្តែលោក Purkharam បានសម្រាកលក់ម្តងរហូតដល់២៥ថ្ងៃ ទើបលោកភ្ញាក់វិញ ។ ហេតុនេះ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា គាត់កើតជំងឺចម្លែក និងកម្រមានអ្នកណាកើតជំងឺនេះណាស់ ។ គាត់បានកើតជំងឺចម្លែកនេះតាំងពី២៣ឆ្នាំមុន ហើយចាប់ពីពេលនោះមក ជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់យ៉ាងខ្លាំង ។Real-life Kumbhakarna - Rajasthan man sleeps for 300 days a year

ចំណុចសំខាន់ នៅពេលគាត់បានសម្រាកលក់ហើយ គាត់ពិបាកនឹងភ្ញាក់ឡើងវិញណាស់ ហើយគាត់ក៏មិនអាចហាមឃាត់ខ្លួនឯងកុំឱ្យសម្រាកលក់យូរថ្ងៃបែបនេះដែរ ។ ហេតុនេះ ពេលសម្រាកលក់ម្តងៗ គាត់មិនអាចភ្ញាក់មកប្រកបរបររកស៊ី ឬធ្វើការងារដូចមនុស្សធម្មតាបានទេ ។

ក្រុមគ្រួសាររបស់លោក Purkharam ប្រាប់ថា ពេលដំបូង លោក Purkharam បានសម្រាកលក់ចាប់ពី៧ថ្ងៃ ទៅ៨ថ្ងៃ ទើបភ្ញាក់ម្តង ។ ប៉ុន្តែរយៈពេលក្រោយមក រោគសញ្ញានេះកាន់តែធ្ងន់ធ្ងរខ្លាំងឡើង រហូតដល់បច្ចុប្បន្ន គាត់បានសម្រាកលក់ចាប់ពី២០ថ្ងៃ ទៅ២៥ថ្ងៃឯណោះ ទើបភ្ញាក់ឡើងវិញ ។ ហេតុនេះ ក្រុមគ្រួសារបានរកវិធីបញ្ចុកអាហារ និងងូតទឹកឱ្យគាត់ ពេលគាត់កំពុងដេកលក់ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ជំងឺនេះធ្វើឱ្យប៉ះពាល់ដល់ការប្រកបររបររកស៊ី និងការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង ។Real-life Kumbhakarna - Rajasthan man sleeps for 300 days a year

ក្រុមគ្រូពេទ្យពុំទាន់មានវិធីព្យាបាលជំងឺដេកលក់យូរថ្ងៃរបស់គាត់ទេ ហើយបើទោះជាគាត់បានព្យាយាមព្យាបាលខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែវាមានផលប៉ះពាល់ច្រើន ដូចជា ៖ ឈឺក្បាលខ្លាំង និងអស់កម្លាំង ។ ទោះជាគាត់ត្រូវប្រឈមមុខនឹងជំងឺនេះក្តី ប៉ុន្តែក្រុមគ្រួសារ និងខ្លួនគាត់នៅតែសង្ឃឹមថា នៅថ្ងៃណាមួយ គាត់នឹងជាសះស្បើយពីជំងឺនេះ ហើយអាចរស់នៅតាមធម្មតាដូចគេឯងមិនខាន ៕

តារាថៃផ្តាំផ្ញើឱ្យអ្នកដំណើរការពារកាបូបដាក់អីវ៉ាន់ពេលទៅប្រទេសរុស្ស៊ី

0

តារាថៃម្នាក់ និងមានឈ្មោះក្នុងហ្វេសប៊ុកថា ផីមប្រាផា «Pimprapa» បានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដើម្បីចែករំលែកពីហេតុការណ៍បាត់សម្ភារៈក្នុងកាបូបធ្វើដំណើររបស់នាង នៅអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ នាងនិយាយថា វាជាបទពិសោធន៍ដ៏អាក្រក់បំផុតនៅប្រទេសរុស្ស៊ី គឺនាងត្រូវបានគេលួចសម្ភារៈក្នុងកាបូបធ្វើដំណើរ ដែលមានតម្លៃរហូតដល់ជាង២សែនបាត ។May be an image of 1 person

តារាស្រី និងជាអ្នកចម្រៀងនៅប្រទេសថៃ អ្នកនាង ផីមប្រាផា (Pimprapa) រៀបរាប់ថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ នាងបានធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូសហ្វត ដោយចេញដំណើរពីទីក្រុងមូម៉ាន់ មកកាន់ទីក្រុងមូស្គូ ។ នៅពេលនាងធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ អ្នកធ្វើដំណើរផ្សេងទៀតបានទទួលកាបូបធ្វើដំណើរគ្រប់ៗគ្នា លើកលែងតែនាងម្នាក់ ហើយនាងបានរង់ចាំយ៉ាងយូរ នៅតែពុំឃើញកាបូបរបស់នាង ។May be an image of 1 person

សរុបមក កាបូបរបស់នាងមិនបានស្ថិតនៅកន្លែងទទួលសម្ភារៈទេ ហើយទីបំផុត នាងបានរកឃើញកាបូបរបស់ខ្លួននៅកន្លែងទទួលរបស់បាត់ ។ ពេលនោះ ស្លាកសម្គាល់នៅលើកាបូបបានបាត់ ធ្វើឱ្យនាងពុំអាចទទួលបានកាបូបភ្លាមៗទេ ហើយនាងត្រូវទៅបញ្ជាក់ជាមួយបុគ្គលិកអាកាសយានដ្ឋានទៀត ទម្រាំទទួលបានកាបូបមកវិញ ។

ពេលទទួលបានកាបូប នាងឃើញថា កាបូបនេះត្រូវបានគេបើកមើល ហើយភ្លាមនោះ នាងក៏បើកកាបូបដើម្បីពិនិត្យមើលសម្ភារៈនៅខាងក្នុង ។ អ្វីដែលនាងគិតនោះបានកើតឡើងមែន គឺសម្ភារៈផ្សេងៗក្នុងកាបូបបានបាត់ ដែលមានតម្លៃសរុបជាង២សែនបាត ។ ហេតុនេះ នាងមានអារម្មណ៍តក់ស្លុត និងសោកស្តាយខ្លាំងណាស់ ។ សំណាងល្អ ដែលនាងអាចតាំងស្មារតីបាន នាងក៏បានថតវីដេអូទុកជាភស្តុតាង ព្រោះសម្ភារៈដែលបាត់ទៅនោះធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាងយ៉ាងខ្លាំង ។May be an image of 1 person

បន្ទាប់មក នាងក៏ដើរទៅសុំជំនួយពីក្រុមហ៊ុនអាកាសចរណ៍ AEROFLOT ភ្លាមៗ ប៉ុន្តែបុគ្គលិកក្រុមហ៊ុននេះមិនជួយដោះស្រាយទេ គ្រាន់តែនិយាយថា វាមិនមែនជាតួនាទីរបស់ខ្លួន ។ នារីជាបុគ្គលិកក្រុមហ៊ុន AEROFLOT រូបនេះបានប្រាប់ឱ្យនាងទៅរកសមត្ថកិច្ចឱ្យជួយ និងបានដើរគេចពីនាង ។

ហេតុនេះ នាងក៏ធ្វើដំណើរទៅប្តឹងនៅស្ថានីយប៉ូលិស ហើយពេលនាងទៅដល់ ស្រាប់តែឃើញសមត្ថកិច្ចរុស្ស៊ីកំពុងលេងហ្គេម ។ នាងពិបាកទំនាក់ទំនងជាមួយសមត្ថកិច្ចរុស្ស៊ីណាស់ ហើយនាងត្រូវប្រើប្រាស់កម្មវិធី Google Translate ដើម្បីបកប្រែភាសា ដោយសារតែសមត្ថកិច្ចមិនអាចនិយាយភាសាអង់គ្លេសបាន ។ បន្ទាប់មក ពួកគេក៏បើកមើលក្នុងកាមេរ៉ាសុវត្ថិភាព ។May be an image of 1 person

សមត្ថកិច្ចសន្និដ្ឋានថា បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានក្នុងទីក្រុងមូម៉ាន់ បាននាំគ្នាលួចសម្ភារៈក្នុងកាបូបរបស់នាង ហើយសម្ភារៈទាំងនេះមិនបានបាត់នៅអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូទេ ។ ពេលនោះ នាងបានស្នើឱ្យសមត្ថកិច្ចជួយដោះស្រាយរឿងនេះ ប៉ុន្តែពួកគេពុំព្រមជួយនាងទេ ថែមទាំងជេរនាងទៀតផង ។

នាង ផីមប្រាផា បញ្ជាក់ថា សម្ភារៈដែលបាត់នោះ គឺជាកាដូថ្ងៃកំណើតដែលមនុស្សជាទីស្រឡាញ់របស់នាងផ្តល់ឱ្យ ហើយនាងស្រឡាញ់វាខ្លាំងណាស់ ។ នេះជាលើកចុងក្រោយហើយ ដែលនាងធ្វើដំណើរមកប្រទេសរុស្ស៊ី ។ វាមិនមែនជាកំហុសរបស់នាងទេ ពីព្រោះនាងមិនបានទុកកាបូធ្វើដំណើរចោល ហើយនាងក៏មិនបានភ្លេចដែរ ៕

 

ក្រុមហ៊ុនកសិកម្មរបស់ចិន Green Agriculture បានចំណាយប្រាក់រាប់លានដុល្លារ លើកទឹកចិត្តកសិករចែកប្រាក់បំណាច់ឆ្នាំ

0

បរទេស៖ ក្រុមហ៊ុនកសិកម្មមួយក្នុងខេត្ត Jiangxi ប្រទេសចិនបានរៀបចំពិធីប្រគល់រង្វាន់ជាសាច់ប្រាក់សម្រាប់កសិករ ដែលមានតម្លៃសរុប ១១.៦៩ លានយ័ន (ប្រមាណ ១.៦៤ លានដុល្លារអាមេរិក) បន្ទាប់ពីប្រមូលផលបានមួយឆ្នាំ។

កាលពីថ្ងៃទី ៨ ខែមករាប្រធានពិធីចែកប្រាក់រង្វាន់របស់ក្រុមហ៊ុន Green Agriculture នៅស្រុក An Nghi ខេត្ត Jiangxi បានផ្តល់រង្វាន់ឱ្យកសិកររាប់រយនាក់ ដើម្បីលើកទឹកឱ្យកសិករប្រឹងប្រែងធ្វើការឱ្យល្អបន្ថែមទៀត។ ពលរដ្ឋដែលធ្វើការឱ្យក្រុមហ៊ុន Green Agriculture បាននិយាយថា នេះគឺជាឆ្នាំទី ១៣ ជាប់គ្នាហើយដែលក្រុមហ៊ុនបានចែកប្រាក់បំណាច់ឆ្នាំដល់កសិករ។

លោក La Ke Ha ដែលជាប្រធានក្រុមហ៊ុនកសិកម្ម Green Agriculture បាននិយាយថា កាលពី ១០ ឆ្នាំមុនគាត់មានផ្ទៃដីត្រឹមតែ ៤ ពាន់ហិចតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាកើនឡើងរហូតដល់ទៅ ៦ ម៉ឺនហិចតាដោយសារតែការខិតខំប្រឹងប្រែងរបស់កសិករ។ ដោយឆ្នាំនេះ ប្រាក់រង្វាន់បំណាច់ឆ្នាំសម្រាប់កសិករក៏បានកើនឡើងពីជាង ៥០០,០០០ យន់ ទៅរាប់លានយន់ ជាមួយនឹងចំនួនសរុប ៥៤ លានយន់ (ប្រមាណ ៧.៦ លានដុល្លារអាមេរិក) ផងដែរ។ ប្រធានក្រុមហ៊ុនកសិកម្មរូបនេះក៏បានបន្តទៀតថា «ឆ្នាំនេះលោកមានគម្រោងបង្កើនផ្ទៃដីដាំដុះ ៦០០០ ហិចតាបន្ថែមទៀតដែលនាំឱ្យកសិករកាន់តែច្រើនធ្វើកសិកម្មជាមួយគ្នា»។

ក្រុមហ៊ុនក៏បានបន្តកែលម្អបច្ចេកទេស ប្រើប្រាស់ពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ ធ្វើឱ្យប្រសើរឡើងនូវគ្រឿងចក្រ និងឧបករណ៍ លើកកម្ពស់ស្តង់ដារវាល ព្រមទាំងសហការជាមួយទីភ្នាក់ងារស្រាវជ្រាវ និងបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបច្ចេកទេស និងបណ្តុះបណ្តាលដល់កសិករជំនាន់ថ្មីផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនបានសហការជាមួយកសិករជាង ៣០០ នាក់ ដោយក្រុមហ៊ុនបានបែងចែកដីស្រែជាដីឡូតិ៍ឱ្យទៅកសិករនីមួយៗដើម្បីកាន់កាប់ ចំពោះប្រាក់ខែគោលវិញគឺ ៥,០០០ យន់ (ប្រមាណ ៧០០ ដុល្លារអាមេរិក) ក្នុងមួយខែ រីឯប្រាក់រង្វាន់នឹងត្រូវប្រគល់ឱ្យនៅចុងឆ្នាំដោយផ្អែកលើទិន្នផលលើសពីផែនការ៕Impacts of ENSO Events on Chinese Rice Production and the World Rice Market | FSI

កាហ្វេ Starbucks គ្រោងពង្រីកសាខានៅឥណ្ឌាឱ្យបាន១ពាន់កន្លែង

0

ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុន Starbucks គ្រោងពង្រីកសាខានៅប្រទេសឥណ្ឌា ចំនួន១.០០០កន្លែងក្នុងឆ្នាំ២០២៨ ក្រោយពីពលរដ្ឋឥណ្ឌាមានជីវភាពមធ្យមនិយមផឹកកាហ្វេកាន់តែច្រើន ។ ការពង្រីកសាខានេះ នឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាទីផ្សារកាហ្វេក្រៅប្រទេសដ៏ធំមួយរបស់ក្រុមហ៊ុន Starbucks ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។

សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Starbucks មានផែនការពង្រីកសាខានៅប្រទេសឥណ្ឌា លើសមុនទ្វេដងក្នុងរយៈពេល៤ឆ្នាំ ដោយសារចំនួនពលរដ្ឋឥណ្ឌាមានជីវភាពមធ្យមកើនឡើង និងជំរុញឱ្យមានការផឹកកាហ្វេកាន់តែច្រើន ។Women Lead the Way: Tata Starbucks Opens Two All-Women Stores in India :  Starbucks Stories Asia

ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក ថ្លែងថា ក្រុមហ៊ុននឹងពង្រីកសាខានៅឥណ្ឌា ឱ្យបាន១.០០០កន្លែងនៅឆ្នាំ២០២៨ និងពង្រីកហាងកាហ្វេលក់២៤ម៉ោងផងដែរ ។ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបុគ្គលិកឥណ្ឌាធ្វើការក្នុងហាងកាហ្វេ រហូតដល់៨.៦០០នាក់ ។

ទឹកតែ ជាពិសេស តែទឹកដោះគោឥណ្ឌា បានក្លាយជាភេសជ្ជៈដ៏ពេញនិយមនៅឥណ្ឌា ប៉ុន្តែការផឹកកាហ្វេទទួលបានការពេញនិយមកាន់តែខ្លាំងពីអតិថិជន ។ បច្ចុប្បន្ន អតិថិជនឥណ្ឌាបានមកកាន់ហាងកាហ្វេកាន់តែច្រើន ។ ក្រៅពីកាហ្វេ Starbucks ហាងកាហ្វេល្បីៗ និងហាងកាហ្វេក្នុងស្រុក ដូចជា Blue Tokai ក៏បានពង្រីកសាខាជាច្រើនដែរនៅឥណ្ឌា ។ រីឯគ្រឿងផ្សំភាគច្រើនដែលពួកគេយកមកលក់ ភាគច្រើនបានមកពីដំណាំដាំដុះក្នុងស្រុក ។Fortune India: Business News, Strategy, Finance and Corporate Insight

Lakshman Narasimhan ជានាយកក្រុមហ៊ុន Starbucks លើកឡើងថា ៖ «ក្នុងរយៈពេល១១ឆ្នាំកន្លងមក ការលក់កាហ្វេ Starbucks នៅឥណ្ឌាបានរីកចម្រើនខ្លាំងបំផុត ដោយសារចំនួនពលរដ្ឋមានជីវភាពមធ្យមកើនឡើង ។ ដូច្នេះ យើងរីករាយក្នុងការចូលទីផ្សារនេះ និងផ្សព្វផ្សាយពីវប្បធម៌ផឹកកាហ្វេ» ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Starbucks បានដំណើរការនៅឥណ្ឌាតាំងពីឆ្នាំ២០១២ ដោយវិនិយោគជាមួយក្រុមហ៊ុន Tata Consumer Products Ltd. ។ បច្ចុប្បន្ន Starbucks មានសាខានៅឥណ្ឌា ចំនួន៣៩០កន្លែង ក្នុងទីក្រុងចំនួន៥៤ ។ រីឯប្រាក់ចំណូលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានកើនឡើង១៤% បើធៀបនឹងឆ្នាំ២០២២ ។India is one of Starbucks' top 5 fastest-growing markets' - Rediff.com

គោលដៅពង្រីកសាខាកាហ្វេនៅឥណ្ឌាឱ្យបានចំនួន១.០០០កន្លែងនេះ អាចធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារមួយដ៏ធំនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Starbucks ខណៈបច្ចុប្បន្ន ឥណ្ឌាមានសាខា Starbucks តិចជាងប្រទេសចិន ដែលមានសាខារហូតដល់៦.៥០០កន្លែង ៕

មហាជនថៃរិះគន់ព្រះចៅអធិការវត្តទះក្បាលលោកនេនឮខ្លាំងពេញព្រះវិហារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មហាជនថៃបានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលក្នុងវីដេអូនេះបង្ហាញពីព្រះចៅអធិការវត្តកំពុងអង្គុយសូត្រធម៌ជាមួយព្រះសង្ឃជាច្រើនអង្គទៀតក្នុងព្រះវិហារ ។ ក្នុងអំឡុងពេលសូត្រធម៌នោះ ស្រាប់តែព្រះចៅអធិការវត្តបានក្រោកឈរឡើង រួចដើរទៅទះក្បាលលោកនេន១អង្គជាច្រើនដៃ និងធាក់១ជើង ដែលបណ្តាលឱ្យឮសំឡេងខ្លាំងពេញព្រះវិហារ ។

ហេតុការណ៍នេះបានកើតឡើងនៅពេលព្រះចៅអធិការវត្តបាននាំព្រះសង្ឃជាច្រើនអង្គអង្គុយសូត្រធម៌នៅពេលល្ងាច ។ ក្រោយពីរឿងនេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនថៃជាច្រើននាក់រិះគន់ពីទង្វើពុំសមរម្យរបស់ព្រះអង្គ ដោយមតិមួយចំនួនលើកឡើងថា វាជាទង្វើជ្រុលហួសហេតុពេក ។เจ้าคณะจังหวัดแจงปมตบถีบ 'สามเณร' ไม่ได้ใช้ความรุนแรง แค่อบรมสั่งสอน |  เดลินิวส์ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅកាន់វត្តនេះ និងជជែកជាមួយព្រះចៅអធិការវត្តណងគង់ និងជាប្រធានសង្ឃប្រចាំខេត្តខនកែន ព្រះនាម ថេវិសុទ្ធីគុណ ព្រមទាំងលោកនេន អាយុ១៤ឆ្នាំ ។ ព្រះចៅអធិការវត្ត ព្រះនាម ថេវិសុទ្ធីគុណ មានសង្ឃដីកាថា បាននាំព្រះសង្ឃ និងលោកនេន អង្គុយសូត្រធម៌ពេលល្ងាច ក្នុងនោះមានលោកនេន អាយុ១៤ឆ្នាំ មកសូត្រធម៌ក្នុងព្រះវិហារដែរ ហើយការសូត្រធម៌នេះ ព្រះអង្គបាន Live ក្នុងហ្វេសប៊ុក ។

ក្នុងអំឡុងពេលសូត្រធម៌ មានអ្នកចូលមើលការ Live ផ្ញើសារមកប្រាប់ព្រះចៅអធិការវត្តថា ៖ «មានលោកនេន១អង្គដេកលក់» ។ ហេតុនេះ ព្រះអង្គក៏ក្រោកឈរឡើង និងដើរទៅទះត្រង់កលោកនេន១ដៃ មិនមែនទះក្បាលដូចមហាជនលើកឡើងនោះទេ ។ ពេលព្រះអង្គទះកលោកនេនរួច ព្រះអង្គក៏សូត្រធម៌បន្តទៀត ។แชร์สนั่น! คลิปพระตบหัวเณรดังลั่นโบสถ์ แจงลงโทษหลังเณรนั่งหลับ : PPTVHD36

ព្រះចៅអធិការវត្តបន្តថា ជាធម្មតា បើលោកនេនប្រព្រឹត្តខុសវិន័យសង្ឃ ព្រះអង្គនឹងដាក់ទោស ។ រីឯអ្នករិះគន់ពីទង្វើនេះ ពួកគេគួរតែមកសួរព្រះអង្គថា តើមានរឿងអ្វីកើតឡើង? មិនមែនយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមានមតិរិះគន់ព្រះអង្គបែបនេះទេ ។

ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ពេលអាត្មាកំពុង Live ផ្ទាល់ពីការសូត្រធម៌ក្នុងព្រះវិហារ ស្រាប់តែលោកនេនដេកលក់ ហើយអាត្មាប្រាប់ថា ភ្ញាក់ឡើង ព្រោះយើងកំពុង Live ក្នុងបណ្តាញសង្គម តែលោកនេនមិនព្រមភ្ញាក់ ។ ដូច្នេះ អាត្មាក៏ដើរទៅទះកតែម្តង» ។ว่อนโซเชียล เจ้าคณะจังหวัดขอนแก่นตบเณรดังลั่นโบสถ์ - KKL ขอนแก่นลิงก์

រីឯលោកនេនដែលត្រូវបានព្រះចៅអធិការវត្តទះនោះ ក៏បានទៅថ្វាយបង្គំព្រះចៅអធិការវត្ត និងមានសង្ឃដីកាថា ចាប់ពីពេលនេះតទៅ នឹងមិនដេកលក់ទៀតទេពេលសូត្រធម៌ ។ បើថ្ងៃក្រោយ លោកនេនដេកលក់ទៀត នឹងយល់ព្រមទទួលទោស ។

អ្នកស្រី ឆាង៉ាវ៉ាត់ ឆារ៉ា ជាអ្នកភូមិនិយាយថា ព្រះចៅអធិការវត្ត គឺជាមនុស្សច្បាស់លាស់ ហើយព្រះសង្ឃគ្រប់អង្គក្នុងវត្តត្រូវតែគោរពតាមវិន័យយ៉ាងតឹងរ៉ឹង ។ ហេតុនេះ អ្នកស្រីគិតថា វាជារឿងធម្មតា ហើយការទះលោកនេនបណ្តាលឱ្យឮសំឡេងខ្លាំងបែបនេះ អាចបណ្តាលមកពីសូត្រធម៌ក្នុងព្រះវិហារ ។ បើទោះជាធ្វើអ្វីមួយ ឬនិយាយស្តីអ្វីបន្តិច វានឹងមានសំឡេងខ្ទរមកវិញ ហើយធ្វើឱ្យវីដេអូទះលោកនេន មើលទៅមានសភាពធ្ងន់ធ្ងរ ៕

ទីផ្សាររបស់ iPhone នៅក្នុងប្រទេសចិនមានការធ្លាក់ចុះនាដើមឆ្នាំ ២០២៤

0

បរទេស៖ ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងសប្តាហ៍ទីមួយនៃឆ្នាំ ២០២៤ ដោយសារតែសម្ពាធនៃការប្រកួតប្រជែងក្នុងស្រុកជាមួយក្រុមហ៊ុន Huawei ។

យោងតាមគេហទំព័រអន្តរជាតិ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែមករាថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនតែមួយគត់ដែលមានការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិននៅដើមឆ្នាំជាមួយនឹងការថយចុះរហូតដល់ ៣០% ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផ្សេងទៀតនៅក្នុងទីផ្សារនេះកំពុងតែរីកចម្រើន ជាពិសេសក្រុមហ៊ុន Huawei ជាមួយនឹងត្រកូលស្មាតហ្វូន Mate 60 ដែលបានដាក់លក់នៅខែកញ្ញា ឆ្នាំ ២០២៣។Chinese retailers offer deep iPhone 15 discounts | Reuters

ដូច្នេះហើយ បច្ចុប្បន្នការលក់ iPhone កំពុងធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជាក្រុមហ៊ុនបានកែសម្រួលតម្លៃ iPhone ជាច្រើនម៉ូដែល តាមរយៈបណ្តាញអនឡាញក្នុងប្រទេសចិន ដូចជា iPhone 15 Pro និង 15 Pro Max ជាមួយនឹងការបញ្ចុះតម្លៃ ១៦% ក្នុងសប្តាហ៍ដំបូងនៃឆ្នាំនេះក៏ដោយ ក៏ការលក់នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_6oVhcDj_mK0VLHXtH29vw2MRYmzj8-ZG0-qWQEF2HXR3liRlwTrRuUa-N13dTMLbhmUrAODYFlb5bdWiqyiS_vubSukhfAMn254WlgavqRuif0xWklKf2LRiLpIE5IL4P7iYtBsJSSSk9Xd_CL_xoydGwBSk0ef4_EJQ6DfnZxfKlUnxKXS4GnGKdg/s4032/107304907-1695349155759-IMG_2420_1.jpg

នេះបើតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Jeffries បាននិយាយថា តួលេខ ៣០% គឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ រហូតទៅដល់ ១០ ដងឯណោះ។ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំមុន ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានថយចុះត្រឹមតែ ៣% ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការលក់ iPhone ក្នុងឆ្នាំ ២០២៤ វិញបានធ្លាក់ចុះរហូតទៅដល់ ៣០% ដែលធ្វើឱ្យក្រុមហ៊ុននេះប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីគូប្រជែងរបស់ចិន។Apple's iPhone 15 is warmly received by Chinese consumers, with strong  pre-order sales despite Huawei revival and state ban | South China Morning  Post

Jeffries ក៏បានប៉ាន់ប្រមាណដែរថាក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនចំនួន ៣៥ លានគ្រឿងកាលពីឆ្នាំមុន ហើយនឹងកើនឡើងក្នុងពេលខាងមុខនេះ ខណៈដែលក្រុមហ៊ុន Apple នឹងបន្តប្រឈមមុននឹងការលំបាកបន្ថែមទៀតនៅឆ្នាំនេះ ដោយសារតែប្រទេសចិនត្រូវបានគេរំពឹងថានឹងពង្រឹងបទប្បញ្ញត្តិហាមឃាត់ការប្រើប្រាស់ iPhone នៅទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhajyrmeLhfVwsdvEF516E1AuCuer2SwIxA5KTdDTo2qEIy-5Ig77lc1MoS62LQTw1DufQPWQGGZfHcdfwJkZz6HgYk7ZwUYZgNgVdwO7HrNcSPt9I_Z65__smOtx7RERTrzNrmMr9bvZAgi6p55sUV6-0ktD1qQcbpeI8O3cyTuQ1m1pvdxtr0XLM99Bg/s2000/230922104015-iphone-15-launch-0922-china.jpg

ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានពង្រីកទុន វិនិយោគកើនដល់ប្រមាណជិត ៤១លានដុល្លារ និងពង្រីកផ្ទៃដីរោងចក្រផលិត កើនទ្វេដង រយៈពេល១០ឆ្នាំ!

0

ភ្នំពេញ៖ កាលពីរាត្រីទី០៧មករា ឆ្នាំ២០២៤ នៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានប្រារពកម្មវិធីអបអរសាទរនូវជោគជ័យដ៏ល្អបំផុត ក្នុងឆ្នាំ២០២៣ និងឆ្នាំកន្លងមក រួមជាមួយនិងតំណាងចែកចាយទូទាំងប្រទេស ក្រោមបរិយាកាសសប្បាយរីករាយបំផុត។

លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានសំដែងនូវអំណរគុណ ដល់ដៃគូសហការដែលជាតំណាងចែកចាយទូទាំងប្រទេស ដោយលោកបានលើកឡើងពីរបាយការណ៍អាជីវកម្ម និងប្រវត្តិខ្លះលើកមកបង្ហាញភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីបានដឹងពីយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រុមហ៊ុននៅពេលអនាគតដ៏ខ្លីខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwvQTotC-imMkstTvmrvwLXmH0bRRjAbssbNdbbBrEzsOAmElzoOQyASXhZnaIIzyv5wb5lrfX0uHagft3dZ-a7p0_l19uuRW3pXwdSGzU-6J7fSlNlQST5UaFxq8RP4sVJ8MMsUySxj5_Dze7PS6UJwmHpTtqP8hZdRd4pS86FZJcP3F_nMybXigOZ6c/s5760/751A8872.jpg

ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ ពីរាជរដ្ឋាភិបាលកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៣ ដោយដំបូងឡើយក្រុមហ៊ុនបានសាងសង់លើផ្ទៃដី​៣ហិកតា និងបានដំណើរការផលិត ​ផលិតផលទឹកដោះគោដំបូងរបស់ខ្លួន នៅ​ខែកញ្ញា ឆ្នាំ២០១៥​​ និងបន្តការផលិតនិងចែកចាយនៅលើទីផ្សារកម្ពុជា។ គិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានគាំទ្រពីមហាជន លើផលិតផលរបស់ខ្លួន និងមានការរីកចម្រើនជាលំដាប់។ ដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគបន្ថែម គឺកើនដល់ជិត ៤១លានដុល្លារ និងបានពង្រីកទំហំទីតាំងរោងចក្រផលិតផលរបស់ខ្លួនកើនទ្វេដង នៅលើផ្ទៃដីសរុប៦ហិកតា។

ជាមួយសុទ្ធិដ្ឋិនិយមនិងមោទនៈភាពលើការធ្វើអាជីវកម្មជោគជ័យនៅកម្ពុជា រយៈពេលកន្លងមក ក្រុមហ៊ុនបានបង្កើត និងផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ៦០០នាក់ និងបានបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាប្រមាណជា ៨លាន ទៅ១០លានដុល្លារក្នុង១ឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8Zo3L1iN7xD2yTrVFlkYGcxGSLiEogHe-iIgmt4Fep2l-Eq2yRfTKieVr6DzgZrDFKciQf3MT_VdQimSWDYiuvMrS4Cpl4SUmxgt9aEW9Ql2QW7ZUK24UuuRktOluaLMOIyx8kqni0CQoxKnIU9clYpjeoXTojQL7aouP7QTyhUvqj1CLnc2qtUGK7s/s5760/751A8870.jpg

លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ​ យើង​ខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ​ទីផ្សារប្រកបដោយនិរន្តភាព និង​ដើម្បីពង្រីកទំហំទីផ្សាររបស់យើងអោយកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។​​ ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ​ក្រុមហ៊ុនបានផលិតផល១​ប្រភេទ បន្ថែមទៀតគឺ៖ ​ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ​ 1,284Kg  ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំងនិងមានការពេញនិយមគាំទ្រ ពីអតិថិជនទាំងអស់ ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVu3xHEJVMxupuOLtJp8D22btHFkQY65FkaNZPTkRiOV3p0p0Tjzutbv43PWNYZXInaK_mCapTZrLN-wTiPzn9s8GnnxFx7bBcov0IaaAp-bP0DCWaMcDQRMk5rcKg_n-stdxn8KZ3ZGSow2ag3fcTw1Ay9anYZNBQGJsYJFGtygTUtUD3f3eFnFZAUw/s5760/751A8867.jpg

ដើម្បីឆ្លើយតបទៅនិងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ។ ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំ​​ព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់​រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់។ ​ក្រុមហ៊ុនមានការរំពឹងទុកជាមុនថា ការសហការធុរកិច្ចក្នុងឆ្នាំ២០២៤​​នេះនឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០-១៥%​នោះឡើយ ​ដោយសារយើងមាន យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន ។​  យុទ្ធសាស្រ្តគន្លឹះឆ្នាំ២០២៤គឺ៖

  • ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាម​បណ្តាញសង្គម និង ឌីជីថល (Social and digital media)
  • ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូលក់និងចែកចាយបន្ត
  • ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូទាំងប្រទេស ។

ជាការថ្លែងអំណរគុណដល់ដៃគូតំណាងចែកចាយទាំងអស់ ក្រុមហ៊ុននឹងផ្តល់ជូននូវការលក់ដោយបញ្ចុះថ្លៃពិសេសជាច្រើនជូនដល់អតិថិជន។

 

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!

ប្រភពអត្ថបទពីក្រុមហ៊ុនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAdIrRCcAPIaMWvEeuc7wjIuIwDJXw_x307YEfMadHrIr-mN4NktCpiHEhe91HA0aiuzXIda2StlZEByTIECs67vfdAX-9OfM-yV3vbuW5lxQec2NHgLyK0n3CA0B4X1myfx7zSUaAodu3bZ3v4l_Tg4NxPAlCPU07zgnYgD6vYlJoRGJDaK4j5-2UbE0/s3456/IMG_5548.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziZnmGLb1nDBp2_-B__zdH0azjguGeceMXybpnHw8UVus_-r22MQxpN7wNT-n7F8e7syaZEO9GqkitGzMYDR5Dpk_IW-lQo7XwVq18aKuGe17dpJjI_kcQmF7bxzys9a9ix_cJXpiZr7kzxSlYNWeECn1rTJZwksqtmh0FBFL7XHqpUjPe78pobH_854/s3456/IMG_5552.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrZqCTMZzM45AViapmwvVbVH7WIKo9ri0AWZhk66GXHY7k2rZr1eSnuRbx32yywFzFaeIw_qxk_WM2QkgUdodaQzqWJUJhOv234_5CaJ6IiwhM-4zs-9kWCqLFmi4rhKe__xRNEyyH5_yDPOKPJjyaSf8N5dNFDtsHeX-TmNzWLebm9HOoALwFy9alrCM/s3456/IMG_5602.JPG