បរទេស៖ ប៉ូលីសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួ..ចសម្ភារៈជាបន្តបន្ទាប់នៅរោងចក្រ Uniqlo ក្នុងប្រទេសជប៉ុនជាមួយនឹងការខាតបង់ប៉ាន់ស្មានប្រមាណ ១៣៥,០០០ ដុល្លារអាមេរិក។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម The Japan Times បានឱ្យដឹងថា ប៉ូលីសខេត្ត Fukuoka បានចាប់ខ្លួនពលរដ្ឋវៀតណាម ៤នាក់ ក្នុងនោះបុរស ២នាក់ និងស្ត្រី ២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើចោរកម្មចំនួន ៦៧ ករណីនៅឯរោងចក្រ Uniqlo និងហាងលក់សំលៀកបំពាក់ផ្សេងទៀតក្នុងទីក្រុងតូក្យូ និងខេត្តចំនួនប្រាំពីរ រួមទាំង Osaka និង Fukuoka ផងដែរ។

ក្នុងចំណោមមនុស្សទាំង ៤នាក់នោះមានឈ្មោះ Nguyen Hoang Anh អាយុ ៣៨ឆ្នាំ ដែលអាស័យដ្ឋានបច្ចុប្បន្នមិនស្គាល់ និងស្ត្រីពីរនាក់ក្នុងវ័យ ៣០ ឆ្នាំ។ ក្រុមនេះត្រូវបានគេនិយាយថាបានលួចវត្ថុចំនួន ៥.២៣៧ រួមទាំងអាវប្រណិតៗជាច្រើនទៀត ក្នុងអំឡុងពេលពួកគេចូលក្នុងប្រទេសជប៉ុនតាំងពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣។
នេះបើយោងតាមប៉ូលីសជប៉ុន បាននិយាយថា ជនជាតិវៀតណាម ៤ នាក់ក្នុងក្រុមបានសារភាពចំពោះការចោទប្រកាន់នេះ ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុជាហេតុផលរបស់ពួកគេ។ ដូច្នេះរបស់របរដែលពួកគេលួច ភាគច្រើនត្រូវបានគេសង្ស័យថាបានលក់តាមទីផ្សារអនឡាញក្នុងប្រទេសវៀតណាម។
យោងតាមការស៊ើបអង្កេត ជនសង្ស័យបានកំណត់គោលដៅក្រុមហ៊ុន Uniqlo ព្រោះក្រុនហ៊ុននេះមានទំនិញជាច្រើនប្រភេទនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៃខេត្ត Fukuoka ដែលចាប់បានជនសង្ស័យ ក៏ទទួលបានដីកាចាប់ខ្លួនស្ត្រីអាយុ ៤០ ឆ្នាំរស់នៅក្នុងប្រទេសវៀតណាម ដោយចោទប្រកាន់នាងថាបានណែនាំជនសង្ស័យទាំង ៤ នាក់ខាងលើឱ្យប្រព្រឹត្តអំពើប្លន់ និងបានផ្តល់ការណែនាំដល់ក្រុម៕