Home Blog Page 1271

ប្តីប្រពន្ធជនជាតិថៃត្រូវបានឃាត់ខ្លួន ជុំវិញករណីយកសាកសពក្មេងប្រុស២ខួបញាត់ក្នុងទូរទឹកកក

0

កាលពីពេលថ្មីៗនេះ សារព័ត៌មានប្រទេសថៃបានរាយការណ៍ថា ប៉ូលីសថៃគឺបានរកឃើញភស្តុតាងនិងចោទប្រកាន់ប្តីប្រពន្ធ១គូរ រស់នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ពីបទលាក់បាំងសាក.សពរបស់ក្មេងប្រុសទើបចេះដើរតេះតះ នៅក្នុងទូទឹកកក។

កាលពីថ្ងៃទី៧ ខែមករានេះ កាសែត Bangkok Post បានចុះផ្សាយថា មានប្តីប្រពន្ធជនជាតិថៃ១គូរ ដែលប្តីមានឈ្មោះថា Harnnarong Praiphanom និង ប្រពន្ធ Marisa Thong-iam ដោយអ្នកទាំង២មិនបានរាយការណ៍អំពីការស្លា.ប់របស់កុមារទៅកាន់ប៉ូលីសនោះទេ។Bangkok Post - Toddler in fridge really choked to death

តាមការចុះផ្សាយក៏បានឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះមិនមែនជាឪពុកម្តាយបង្កើតរបស់កុមារ២ខួបនេះទេ ដោយពួកគេបានយកក្មេងនោះមកចិញ្ចឹមព្រោះថាឪពុកម្តាយបង្កើតរបស់ក្មេងត្រូវជាមិត្តភក្តិខ្លួន ហើយថែមជាអ្នកញៀនថ្នាំទៀតផង ទើបពួកគាត់សម្រេចចិត្តយកមកចិញ្ចឹមជំនួស។

ប្ដីប្រពន្ធមួយគូរនេះបាននិយាយថា ក្មេងប្រុសស្លា.ប់ដោយសារតែស្លាក់បាយដំណើប ធ្វើឲ្យស្អិតស្ទះបំពង់ខ្យល់។ ការអះអាងនេះក៏ត្រូវបានស្របជាមួយនឹងការបញ្ជាក់ដោយលទ្ធផលធ្វើកោសល្យវិច័យកាលពីថ្ងៃទី ៧ ខែមករាផងដែរ។Bangkok Post - Couple charged with hiding dead toddler in fridge

ទោះជាយ៉ាងណាក៏ដោយ ម្តាយមីងម្នាក់ទៀតរបស់ក្មេងប្រុសបាននិយាយថា នាងមិនជឿថាក្មួយខ្លួនស្លា.ប់ព្រោះតែស្លាក់បាយដំណើបនោះទេ ដោយហេតុថាបានប្រទះឃើញមានស្នាមជាំជាច្រើននៅលើដៃ និងជើងរបស់ក្មេងប្រុស។

Marisa ដែលត្រូវជាម្តាយចិញ្ចឹមនោះបានរៀបរាប់ថា កាលពីថ្ងៃទី២ មករា នាងនិងកូនបានដេកនៅក្បែរគ្នា ខណៈពេលនោះនាងបានឃើញថា ដៃនិងមាត់របស់កូនពោរពេញដោយបាយដំណើបទៅហើយ។Couple in Thailand charged with hiding body of dead 2-year-old boy in fridge:  Reports - CNA

បន្ទាប់ពីក្មេងប្រុសនោះបានបាត់បង់ជី.វិតហើយ ប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តដាក់កូននៅក្នុងថង់មួយ ដោយសារតែពួកគេខ្លាចមិនហ៊ានសារភាពទៅកាន់ប៉ូលីស។ ជាចុងក្រោយក៏បានយកសាកសពក្មេងប្រុសទៅដាក់ក្នុងទូរទឹកកកបែបនេះតែម្តងទៅ៕

ភេសជ្ជៈ ៣ ប្រភេទមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យចិត្តស្ងប់ និងគេងលក់ស្រួលនៅពេលយប់

0

ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ជួយឱ្យគេងលក់ស្រួល សុខភាពល្អ អាយុវែង ព្រោះភេសជ្ជៈទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង។

១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។Health benefits of milk: What is the difference between hot and cold milk? | HealthShots

២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។ALERT! Adding honey to anything warm can be dangerous for you | The Times  of India

៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួល៕Grape juice | wein.plus Lexicon

ប្រធានាធិបតីបារាំង បានតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ

0

បរទេស៖ ប្រធានាធិបតីបារាំងលោក Macron បានតែងតាំងរដ្ឋមន្ត្រីអប់រំ Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដោយគាត់បានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំងនៅអាយុ ៣៤ ឆ្នាំ។
នៅថ្ងៃទី៩ ខែមករា ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Gabriel Attal ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ជំនួសឱ្យលោកស្រី Elisabeth Bourne ដែលជានាយករដ្ឋមន្ត្រីបារាំងកាលពីមុនបានលាលែងពីតំណែង។Macron calls for unity in France after Hamas attacks – POLITICO

លោក Gabriel Attal កាលពីមុនគឺជារដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវបានមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍គាត់ ដោយសារគាត់មានអាយុត្រឹមតែ ៣៤ ឆ្នាំ ដោយគេចាត់ទុកថាគាត់ជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ជានាយករដ្ឋមន្ត្រីបារាំងដំបូងគេដែលហ៊ានចេញមុខប្រាប់មហាជនថាគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នាដោយបើកចំហផងដែរ។Gabriel Attal becomes France's youngest ever prime minister | World News |  Sky News

ក្នុងពេលកាន់តំណែងនេះលោក Attal គឺមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជន រួមទាំងអ្នកប្រឆាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Attal នឹងមានកិច្ចការដ៏លំបាកមួយនៅចំពោះមុខគាត់ ដូចជាការដឹកនាំរដ្ឋាភិបាលបារាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាអឺរ៉ុបក្នុងខែមិថុនា។Macron names Gabriel Attal as France's new prime minister | M.News World

គួរបញ្ជាក់ដែរថា មុនពេលគាត់ឡើងធ្វើជានាយករដ្ឋមន្ត្រី ក៏ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ផងដែរ ដោយសារកាលពីមុនគាត់គឺជារដ្ឋមន្ត្រីក្រសួងអប់រំ បានចេញបទប្បញ្ញត្តិហាមឃាត់សិស្សមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា ចូលក្នុងសាលារៀន ដែលជាសំលៀកបំពាក់ដែលស្ត្រីមូស្លីមតែងតែពាក់។ បន្ទាប់ពីការហាមឃាត់នេះ មានភាពចម្រូងចម្រាសខ្លាំង ភាពលេចធ្លោក្នុងឆាកនយោបាយរបស់លោក Attal ក៏កាន់តែមានប្រជាប្រិយភាពផងដែរ៕

២នាក់នៅព្រៃស ៣នាក់នៅក្រៅឃុំ ជុំវិញករណីព្រួតវាយសិស្សស្រីម្នាក់

0

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន ២នាក់ ក្រោយការស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីព្រួតវាយសិស្សស្រីម្នាក់។

ជនត្រូវបានឃុំខ្លួនមានចំនួន២នាក់ រួមមាន៖
ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស

ជនទាំងពីរនេះ ជាប់ចោទពីបទហិង្សាដោយចេតនា និងបច្ចុប្បន្នត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលយុវនីតិសម្បទា (ព្រៃស)។

ដោយឡែកយុវតី៣នាក់ទៀតត្រូវបានតុលាកាសម្រេចចដោះលែងឱ្យនៅនៅក្រៅឃុំ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានចំនួន៣នាក់រួមមាន៖
ទី១ ឈ្មោះ ហូយ ម៉ូលុច្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី៣ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស

 

ប្រធានសមាគមសិល្បករខ្មែរដុតដៃដុតជើងលើស្រ្តីតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី

0

ទោះនៅមិនទាន់ឃើញមានចំណាត់ការណាមួយពីក្រសួងពាក់ព័ន្ធទៅលើស្រ្តីម្នាក់ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី ហើយបានបង្ហាញកាយវិការមិនសមទំនងធ្វើឱ្យមហាជនរិះគន់នោះ ប៉ុន្តែគេក៏សង្កេតឃើញថាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករដុតដៃដុតជើងលើរឿង រហូតមានសង្គ្រាមពាក្យសម្តីកើតឡើង។ ទន្ទឹមនឹងរឿងនេះខាងលោក អាចារ្យធំ ក៏បានគាំទ្រចំណាត់ការរបស់ជំទាវ ចន ច័ន្ទលក្ខណា ថែមទាំងឱ្យប្រធានសមាគមរូបនេះប្តឹងស្រ្តីនោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_cZSPTGXXhWiHeSPfkoDB2uXOt_4G4fknHE2w3qOVKIP-6hzXFIHFDqUwAzekrkD1kCHIcO3s10e8bunLvBC4CgXhYcJx6Ex1A0lnCN_s0ABIwh5OJ5XDWsFVqss2aJvGHrpqQN00MiVSQgqBQD9cZbXfImE0eeVLZk2afnLY8JEOaZyJWjZMev4fwU/s960/photo_2024-01-04_08-20-14.jpg

លោក អាចារ្យធំ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី៩ មករា ថា «លោកស្រី ចន ច័ន្ទលក្ខិណា ត្រូវឈរជាដើមបណ្ដឹងប្ដឹងបុគ្គលណាដែលធ្វើសកម្មភាព ប៉ះពាល់សិល្បៈវប្បធម៌ ស្របពេលខ្លួនកំពុងអង្គុយកៅអីជាប្រធានសមាគមសិល្បករ។ មិនបាច់ឆ្លើយឆ្លងអីទេប្ដឹងយកតែម្ដងទៅ»។ សំណេរពីលោក អាចារ្យធំនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានឆ្លើយតបនៅថ្ងៃទី១០ មករា ថា«ខ្ញុំសូមឆ្លើយតបទៅសំណើរលោកអាចារ្យធំ : ពេលនេះគឺខ្ញុំកំពុងរង់ចាំចំណាត់ការពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រោះខ្ញុំក៏បានផ្តល់ព័ត៌មាន និង លើកសំណើរជូនលោកជំទាវ ភឿង សកុណា ឱ្យបានជ្រាបតាំងពីថ្ងៃទី ០៣ ខែ មករា។ លោកជំទាវក៏បានឆ្លើយតបមកខ្ញុំភ្លាមៗដែរ នៅក្នុងកិច្ចការងារនេះគឺលោកជំទាវបានប្រគល់ភារកិច្ចជូនទៅឯកឧត្តម ចំរើន វណ្ណថា ដើម្បីធ្វើកិច្ចការនេះ ហើយខ្ញុំក៏បានទាក់ទងរំលឹកឯកឧត្តមម្តងទៀតតាំងពីថ្ងៃទី ០៧ ឯកឧត្តមបានមានប្រសាសនថា ខាងក្រុមការងារបានទាក់ទងទៅម្ចាស់ផេក តែម្ចាស់ផេកលើកទូរស័ព្ទហើយក៏បិទវិញមិនអាចធ្វើការទាក់ទងបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhji96Foqh_2rcGfV__fZRX6p2nhc5l3ujQdzddJ_KhJd6LP_Z-RWTa0tgjdpfeRe92mPDd1nUi4HxhCpFBkjaovVgu4rPD_iVNXVbMvEUMrX9kmHBMflayBMgdohItRkoREWOYVjQPxQlXHHoEJ4mA-a0G1bwNt6bHpEaonlYUb8JYDqgOOKQz-84NFCg/s1201/image_2024-01-04_08-24-49%20(2).png

អតីតតួឯករូបនេះបានសង្កត់ធ្ងន់ថា « ក្រសួងគឺជាឪពុកម្តាយរបស់អ្នកសិល្បៈផ្នែករក្សាសិល្បៈវប្បធម៌ជាតិ ខ្ញុំអត់ធ្វើការរំលងក្រសួងទេ»។

គេចាំបានដែរថា កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៤ ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា បាន Live និយាយរឿងរ៉ាវពីអ្នកលក់អនឡាញ ដែលមានគណនីឈ្មោះ«កំពូលម៉ូត» ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី បានបោះសម្តីឱ្យខ្លួនថាមានចិត្តច្រណែនទើបបានជាខ្លួនចេញមកឈឺឆ្អាលបែបនេះ។ អតីតតារាសម្តែងរូបនេះបាននិយាយខ្លួន អត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ខិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និង តាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើបែបនេះកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlxuoS9J7h-ry7d76vyaLeMPTLo3zVpN8pYSUfhHCTjT_xi8S-ODnc0TMqF59Lvkrvy3veCJyQUqWjQUGHAv7Jyii2fCGUL6kb_f9yQbVcRXmnkfBU6DwEtiFOqf6wHlogjw8K5vvxpFIJGTzvt7CH4g2xgqfq-HPwt_-kadSFSU-PZiLqBXtcYGECrQU/s1440/image_2024-01-09_09-33-32.png

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលការចោទប្រកាន់ដែលថាមានអំពើពុករលួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

0

ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបភាព និងខ្លឹមសារ ទាក់ទងនឹងការរិះគន់ពីសំណាកភ្ញៀវទេសចរអន្តជាតិ ទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ទំព័រហ្វេសប៊ុកមួយឈោ្មះថា”The CEROC” បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយថា ៖”មិនយកអតិថិជនជាធំទេ មើលចុះពួកគេឲ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាននេះថែមទៀត” ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរជាផ្លូវការហើយ ! (Video inside)
ជុំវិញករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីប្រកាសច្រានចោលការចោទប្រកាន់ទាំងសអស់ ដោយ លើកឡើថា៖”ការចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់”។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសង្កត់ធ្ងន់ថា៖” អគ្គនាយកដ្ឋាននឹងទទួលការផ្តល់យោបល់ក្នុងន័យស្ថាបនាដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាង ផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិតដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជននិងភ្ញៀវបរទេសនានា”៕

May be an image of text

ការកុហករបស់ឪពុក-ម្តាយនឹងក្លាយជាគំរូអាក្រក់ដល់កូន

0

យើងធ្លាប់បានឮថា ឪពុក-ម្តាយមួយចំនួនតែងតែនិយាយកុហកកូនៗរបស់ពួកគេថា បើធ្វើខ្លួនមិនបានល្អទេ នឹងឱ្យប៉ូលិសចាប់, បើជាក្មេងឌឺ អាបនឹងស៊ីថ្លើម, បើមិនឈប់យំទេ ប្រយ័ត្នសត្វតុកកែស៊ីថ្លើម និងពាក្យកុហកជាច្រើនទៀត ។ ការនិយាយពាក្យទាំងនេះរបស់ឪពុក-ម្តាយ គឺចង់ឱ្យកូនៗរបស់ពួកគេនៅស្ងាត់ស្ងៀម ឬមិនធ្វើអ្វីមួយដែលឪពុក-ម្តាយហាមឃាត់ ។ ប៉ុន្តែពាក្យទាំងនេះបានធ្វើឱ្យក្មេងក្លាយជាមនុស្សចូលចិត្តកុហកនៅពេលពួកគេធំពេញវ័យ ។Being lied to by your parents in childhood predicts social challenges in  adulthood

ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងចិត្តវិទ្យា មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានបោះពុម្ភផ្សាយការស្រាវជ្រាវមួយក្នុងទស្សនាវដ្តី ដែលទទួលបានជំនួយថវិកាពីក្រសួងអប់រំប្រទេសសិង្ហបុរី ហើយការស្រាវជ្រាវនេះមានចំណងជើងថា «Journal of Experimental Child Psychology» ។

ការស្រាវជ្រាវនេះលើកឡើងថា បើឪពុក-ម្តាយ ឬអាណាព្យាបាលនិយាយស្តីកុហកកូនច្រើនប៉ុនណា វានឹងកាន់តែធ្វើឱ្យកូនពួកគេចូលចិត្តនិយាយកុហកច្រើនដែរពេលពួកគេធំឡើង ។ លើសពីនេះ ពួកគេអាចក្លាយជាមនុស្សពិបាកសម្របខ្លួនក្នុងសង្គមរស់នៅទៀតផង ។If Parents Lie To Children, They Grow Up To Become Dishonest Adults Claims  A New Study

ក្រុមអ្នកស្រាវជ្រាវកត់សម្គាល់ថា ពាក្យសម្តីកុហករបស់ឪពុក-ម្តាយបានបង្ហាញពីការប្រើអំណាចទៅលើកូន ដូចជា ៖ បើមិនធ្វើខ្លួនឱ្យល្អទេ នឹងចាប់បោះក្នុងទឹកសមុទ្រឱ្យត្រីស៊ី ។ ការនិយាយបែបនេះ ធ្វើឱ្យកូនពិបាកកែប្រែចិត្តគំនិត និងពិបាកចូលរួមក្នុងសង្គម នៅពេលពួកគេក្លាយជាមនុស្សធំ ។ ហេតុនេះ ការនិយាយឱ្យកូនខ្លាច បានផ្តល់នូវផលប៉ះពាល់ខ្លាំងដល់កូន និងខ្លាំងជាងពាក្យសម្តីដែលឪពុក-ម្តាយនិយាយបិទបាំងការពិតថា «មិនបានយកប្រាក់មកទេ» នៅពេលកូនពួកគេយំចង់ទិញរបស់លេងក្នុងហាង ។

ជំនួយការសាស្ត្រាចារ្យឈ្មោះ Setoh Pepe និងជាប្រធានក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង លើកឡើងថា ៖ «ការចិញ្ចឹមកូនដោយពាក្យកុហក វាជាការងាយស្រួល ព្រោះឪពុក-ម្តាយមិនចាំបាច់ចំណាយពេលពន្យល់ការពិតដ៏ស្មុគស្មាញឱ្យកូនស្តាប់ទេ ។ ផ្ទុយទៅវិញ ឪពុក-ម្តាយគួរតែបង្រៀនកូនឱ្យក្លាយជាមនុស្សស្មោះត្រង់ និងមិនត្រូវធ្វើជាគំរូអាក្រក់ឱ្យកូនយកតម្រាប់តាម» ៕Common Lies Parents Tell Their Children All The Time

ជណ្តើរយន្តអច្ឆរិយៈឡើងដល់លើកំពូលភ្នំប្រទេសចិនត្រឹមតែរយៈពេលប៉ុន្មាននាទី

0

ភ្នំដ៏ស្រស់ស្អាតមួយនៅឯប្រទេសចិន ឥឡូវនេះគឺបានសាងសង់ជណ្តើរយន្តឡើងភ្នំដែលមានប្រវែងរាប់រយគីឡូមែត្ររួចរាល់ហើយ ដែលភ្ញៀវទេសចរណ៍ទាំងអស់អាចជិះជណ្តើរយន្តនេះឡើងដល់ខាងលើកំពូលភ្នំ ប្រកបដោយភាពងាយស្រួលនិងចំណេញពេលវេលាបំផុត។

ភ្នំ Tanyu ក្នុងតំបន់ Chun’an នៃខេត្ត Zhejiang ជាភ្នំដ៏ស្រស់ស្អាតមួយក្នុងចំណោមភ្នំស្រស់ស្អាតទាំងអស់របស់ប្រទេសចិន។ ភ្នំនេះគឺមានកម្ពស់ត្រឹមតែ ៣៥០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារដោយសារតែកាលៈទេសៈផ្លូវមិនល្អ ក៏ដូចជាអ្នកឡើងភ្នំត្រូវធ្វើដំណើរវែងឆ្ងាយដើម្បីឡើងដល់កំពូលភ្នំនេះ ទើបធ្វើឲ្យមានការលេចចេញនូវគ្រោងការសាងសង់ជណ្តើរយន្តទំនើបដើម្បីឡើងភ្នំតែម្តង។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ជណ្តើរយន្តនេះបានផ្តល់នូវលក្ខណៈងាយស្រួល ជាពិសេសក្មេងៗនិងមនុស្សចាស់ អាចឡើងដល់លើកំពូលភ្នំដ៏ស្រស់ស្អាតបានដូចគ្នាដោយពុំចាំបាច់ហត់ឡើយ។ អ្នកឡើងភ្នំទាំងអស់ចំណាយពេលត្រឹមតែប្រមាណ១០នាទីតែប៉ុណ្ណោះ នឹងបានទៅដល់លើកំពូលភ្នំហើយប្រកបដោយសុវត្ថិភាពខ្ពស់។

ថ្វីបើការជិះជណ្តើរយន្តឡើងភ្នំធ្វើគឺជាមធ្យោបាយដ៏ងាយស្រួលក៏ពិតមែន ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលយល់ឃើញថាការធ្វើបែបនេះនឹងមិនទទួលបានបទពិសោធន៍ពិតៗពីការឡើងភ្នំតាមរបៀបធម្មតានោះទេ។ វានឹងធ្វើឲ្យបាត់បង់នូវតម្លៃទាំងនោះ ហើយមនុស្សម្នាគឺនឹងកាន់តែខ្ជិលទៅៗ។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ទោះជាយ៉ាងណា វីដេអូដែលបានដាក់បង្ហោះឲ្យបានឃើញជណ្តើរយន្តកម្ពស់ ៣៥០ ម៉ែត្រនៅភ្នំ Tanyu ប្រទេសចិនថ្មីៗនេះបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះក៏មិនមែនជាភ្នំតំបូងគេដែលមានជណ្តើរយន្តទំនើបសម្រាប់ឡើងនោះទេ ព្រោះថាតំបន់ទេសចរណ៍ Shenxianju នៅ Taizhou ក៏មានជណ្តើរយន្តប្រវែង ១០៤ ម៉ែត្រដែលត្រូវបានគេស្គាល់ថាជា South Sky Ladder ដែលត្រូវបានដំឡើងកាលពី ៣ ឆ្នាំមុនផងដែរ៕Escalators on mountain stir debate in China - YouTube

ម្តាយរន្ធត់ចិត្ត! ព្រោះដឹងថាកូនអាយុ ៩ ឆ្នាំរបស់ខ្លួនមានគ្រួសក្នុងតម្រង់នោមចំនួន ៥៦ ដុំ

0

បរទេស៖ ក្មេងប្រុសជនជាតិចិនអាយុ ៩ ឆ្នាំម្នាក់មានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំ ដោយគ្រូពេទ្យបាននិយាយថា មូលហេតុដែលបណ្តាលឱ្យមានគ្រួសក្នុងតម្រង់នោមបែបនេះ គឺមកពីទម្លាប់នៃការញ៉ាំជាតិកាល់ស្យូមច្រើនពេក។

នៅថ្ងៃទី៩ ខែមករា យោងតាមប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ថា ករណីកុមារដែលមានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំគឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនសមរម្យនិងមានជាតិកាល់ស្យូមលើសកំណត់។ ទាក់ទងនឹងអាហារ ការទទួលទានវីតាមីនច្រើនមិនប្រាកដថាល្អសម្រាប់សុខភាពឡើយ ម្យ៉ាងវិញទៀតបើយើងទទួលទានលើសកម្រិត វានឹងជះឥទ្ធិពលអាក្រក់ដល់រាងកាយធ្វើឱ្យយើងត្រូវចំណាយប្រាក់ដ៏ច្រើនក្នុងការព្យាបាល។

នេះបើយោងតាមសមាគមវេជ្ជសាស្ត្រស្ត្រីនៅប្រទេសចិន បានចេញផ្សាយរូបភាពនៃការវះកាត់គ្រួសក្នុងតម្រងនោមពីអ្នកជំងឺម្នាក់អាយុ ៩ ឆ្នាំនៅមន្ទីរពេទ្យក្នុងទីក្រុង Tianjin បានឱ្យដឹងថា កុមារនោះគឺមានការឈឺចាប់ខ្លាំងនៅតំបន់ក្រលៀន។ ហើយគ្រូពេទ្យបានរកឃើញថា មានដុំថ្មតូចៗជាច្រើននៅក្នុងក្រលៀន នៅក្នុងឆ្អឹងអាងត្រគាក ដោយហេតុផលនេះ គ្រូពេទ្យបានធ្វើការវះកាត់ និងរកឃើញថាកុមារនោះមានគ្រួសក្នុងតម្រងនោមចំនួន ៥៦ ដុំ។

ដំណឹងនេះធ្វើឱ្យម្តាយរបស់កុមារនោះមានការតក់ស្លុតយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកុមារវ័យ ៩ ឆ្នាំនោះបានធូរស្បើយពីការវះកាត់ហើយ ប៉ុន្តែមិនទាន់ចេញពីមន្ទីពេទ្យទេ ដោយត្រូវព្យាបាលរយៈពេល ២ បន្ថែមទៀត។ ទោះជាយ៉ាងណា បន្ទាប់ពីធូរស្បើយ គ្រូពេទ្យបានប្រាប់ម្តាយរបស់ក្មេងប្រុសនោះឱ្យកាត់បន្ថយអាហារដែលមិនមានសុខភាពល្អដូចជា មាន់បំពង ដំឡូងបំពង ហតដក ក៏ដូចជាភេសជ្ជៈផ្សេងៗ និងអាហារដែលមានជាតិកាល់ស្យូមចូលទៅក្នុងរបបអាហាររបស់កូន រួមទាំងណែនាំកុមារផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់៕

ចិនបង្កើតពូជពោតថ្មីផ្តល់នូវទិន្នផលខ្ពស់ និងស្រោចទឹកតិច

0

ប្រទេសចិន ៖ បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅប្រទេសចិនបានបង្កើតពូជពោតថ្មីមួយប្រភេទ ដែលផ្តល់លក្ខណៈងាយស្រួលដល់កសិករក្នុងការដាំដុះ ។ អ្នកស្រាវជ្រាវលើកឡើងថា ពូជពោតថ្មីនេះងាយស្រួលដាំដុះ, ពុំត្រូវការស្រោចទឹកច្រើន, ប្រឆាំងនឹងសត្វល្អិតបំផ្លាញ ហើយវាផ្តល់នូវទិន្នផលច្រើន បើធៀបនឹងពោតធម្មតា ។China approves GM corn, soy seeds to boost crop production | Feed & Grain

នៅអគារស្រាវជ្រាវពីគ្រាប់ពូជដំណាំមួយកន្លែងស្ថិតនៅខេត្ត Shaanxi ប្រទេសចិន គេបានឃើញអ្នកជំនាញផ្នែកការដាំដុះគ្រាប់ពូជដំណាំបាននាំគ្នាស្រាវជ្រាវ និងបង្កើតពូជពោតប្រភេទថ្មី ។ ពូជពោតថ្មីនេះអាចផ្តល់នូវទិន្នផលខ្ពស់ ព្រមទាំងធន់នឹងជំងឺផ្សេងៗផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។China Approves Two GMO Corn Strains for Imports as Demand Soars - Bloomberg

អ្នកស្រាវជ្រាវបញ្ជាក់ថា គេអាចដាំដុះពោតប្រភេទថ្មីនេះនៅលើផ្ទៃដីធំទូលាយ ដូចជា ៖ នៅតំបន់ឦសាន, តំបន់ខាងជើងប្រទេសចិន និងតំបន់ខ្វះខាតទឹកស្រោច ។ កសិករអាចដាំពោតប្រភេទថ្មីនេះ ព្រមទាំងដាក់ជីតាមធម្មតា ពីព្រោះវាមានឫសធំចាក់ទៅក្នុងដី ។ ហេតុនេះ វាជួយឱ្យកសិករអាចសន្សំសំចៃទឹកក្នុងការស្រោចស្រព ប៉ុន្តែកសិករទទួលបានផលច្រើនជាងពោតធម្មតា ។China Rolls Out Genetically Modified Corn Planting

ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) អ្នកជំនាញផ្នែកកសិកម្មចិនបានព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្មគ្រាប់ពូជដំណាំផ្សេងៗជាបន្តបន្ទាប់ ។ ពួកគេទទួលបានជោគជ័យលើការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មជាច្រើនប្រភេទ ដូចជា ៖ ការអភិរក្សធនធានគ្រាប់ពូជរុក្ខជាតិ, ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការបង្កើតទីតាំងដាំដុះគ្រាប់ពូជដំណាំលំដាប់ប្រទេស ៕China approves two GMO corn varieties for import | 2021-01-12 | World Grain