យោងតាមការសិក្សាមួយបានបង្ហាញថា ប្រជាជនកម្ពុជាចំណាយប្រាក់ប្រមាណ ២,៣ ពាន់លានដុល្លារលើស្រាបៀរក្នុងមួយឆ្នាំ ដែលនេះជាតួលេខដ៏គួរភ្ញាក់ផ្អើលបំផុត ដែលតម្រូវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេស។
ប្រជាជនកម្ពុជាជាមធ្យមទទួលទានស្រាបៀរប្រហែល៧២លីត្រក្នុងមួយឆ្នាំ ស្មើនឹង២១៨កំប៉ុង ចំពោះកំប៉ុងដែលមានចំនុះ ៣៣០មីលីលីត្រ។
ស្រាបៀរជាមធ្យម មានតម្លៃចន្លោះពី២០០០រៀល ទៅ២៥០០រៀល ក្នុងមួយកំប៉ុង ហេតុដូច្នេះក្នុងពលរដ្ឋខ្មែរម្នាក់ចំណាយប្រហែល១៣៦ដុល្លារ ក្នុងមួយឆ្នាំទៅលើស្រាបៀរ។
ក៏ប៉ុន្តែអ្នកខ្លះអាចទទួលទាន និងចំណាយថវិការ ច្រើនជាងនេះទៅទៀត ដោយហេតុថាពលរដ្ឋខ្មែរ១៧លាននាក់ ក៏មានមួយចំនួន មិនទទួលទានជាតិស្រវឹងផងដែរ។
ដូច្នេះ យោងតាមការសិក្សារបស់ក្រុមហ៊ុនជប៉ុន Kirin បានឱ្យឃើញថា ពលរដ្ឋខ្មែរទទួលទានគ្រឿងស្រវឹងជាមធ្យមម្នាក់២១៨កំប៉ុង ដែលស្មើនឹង៨.៨កេស ក្នុងមួយឆ្នាំ៕
ប្រភព៖ KIRI POST










