នាអំឡុងថ្ងៃចូលឆ្នាំចិន ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ដោយហាមការដុតផាវ កាំជ្រួចគ្រប់ប្រភេទ។
អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
ស្នងការដ្ឋានបសង្កត់ធ្ងន់ថា៖”ក្នុងករណីចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ដោយជនល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន”៕