Home Blog Page 126

Miss Universe 2025 បាត់បង់ជំហរក្នុងក្បួនដង្ហែនៅប្រទេសអេក្វាឌ័រ

0

Fatima Bosch Miss Universe 2025 បានដួលលើក្បួនដង្ហែមួយនៅប្រទេសអេក្វាឌ័រដោយសារតែអស់កម្លាំង។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែសាធារណជនបានប្រតិកម្មដោយភាពព្រងើយកន្តើយ និងការចំអកជំនួសឱ្យការអាណិតអាសូរ។ រឿងអាស្រូវពីស្ថាប័នរៀបចំបានបន្សល់ទុកស្រមោលខ្មៅលើម្ចាស់ជ័យលាភី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTw9W3aKbiAksVSuYE9dkakRq2R_XObYeyGUyqwdubtBe5ARf3IYjjwReuTGrRnzltw7eAckOkowvG4iZjgOzs-P-VM3G08DG0iiXVHELC84UbMg2s1z_osW_EKFl4DQF90a7Ioe6Fh5D5PSKKIj0KpvP2nczKC6wV7Opqn5tuM6sPPy6o7WLogwoD1lD8/s1440/image_2026-02-18_16-19-53.png
នៅថ្ងៃទី១៥ ខែកុម្ភៈ ក្នុងនាមជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាងទៅកាន់ប្រទេសអេក្វាឌ័រ បវរកញ្ញាចក្រវាឡឆ្នាំ២០២៥ Fatima បានចូលរួមក្នុងក្បួនដង្ហែមួយ។ Fatima មើលទៅស្រស់ស្អាតខ្លាំងជាមួយនឹងរ៉ូបពណ៌បៃតងភ្លឺចែងចាំង និងមកុដដ៏មានកិត្យានុភាពរបស់នាង។ ដំបូងឡើយ Fatima បានញញឹមយ៉ាងស្រស់ស្រាយ ខណៈពេលដែលនាងស្វាគមន៍មនុស្សរាប់ពាន់នាក់។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីដើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ មុខរបស់នាងចាប់ផ្តើមផ្លាស់ប្តូរពណ៌ ដោយបង្ហាញពីទឹកមុខស្លេកស្លាំង និងអស់កម្លាំងនៅក្រោមព្រះអាទិត្យដ៏ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIoWWcJlDv4O3ADiWWe4beZAAA5KCBGC1hdwr7gU1p5zUTT9YB4VaPEkHlUTNmuBO6uydwoPlsW_PG_xVx8iBCOdyvIvbwGzTA6eak7aTMsR55z92jiQ7odFqt-Qfiw3Cks83mB2vCKuSaIVXtmDlwHpBGmTSeTTmIv0NtY0h0EHSjEh7YPRXnPsD15X2F/s1110/image_2026-02-18_13-39-00.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្បួនដង្ហែកំពុងឆ្លងកាត់តាមដងផ្លូវដ៏មមាញឹក។ ភ្លាមៗនោះ Fatima បានបាត់បង់លំនឹងរបស់នាងហើយដួលក្នុងក្បួនដង្ហែដែលធ្វើឱ្យហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វីដេអូមួយបានថត Fatima អង្គុយមួយសន្ទុះដើម្បីដកដង្ហើមឡើងវិញ ខណៈពេលដែលនៅតែមិនស្ថិតស្ថេរ។ ទោះបីជាក្រោយមកនាងបានអាចក្រោកឈរឡើង ហើយបន្តដំណើររបស់នាងដោយមានជំនួយពីក្រុមរបស់នាងក៏ដោយ រូបភាពនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កើនការព្រួយបារម្ភអំពីសុខភាពរបស់បវរកញ្ញាចក្រវាលដែលកំពុងកាន់អំណាច ខណៈពេលដែលនាងប្រឈមមុខនឹងសម្ពាធនៃការធ្វើដំណើរឥតឈប់ឈរពីប្រទេសកំណើតរបស់នាងគឺប្រទេសម៉ិកស៊ិកទៅកាន់ប្រទេសអាម៉េរិកខាងត្បូងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNSsFw_9wLxFrvMfg1LZ4RXa9_Dj0HRJoUm60vw7ltBAeqxvlnkUKd3GoKfV4GJfX6s9V-2q7q0oM-i8LAlikLZSKSQaU_fIZKykzuWAZaxopsrkCqjegwqzx2W_QlXDaFUgAN8dNb4_Vo9fVsc_37UaXo5SBKw6-NfqZPSRYlPTM7fkm8R94zDxf3FHS/s1920/image_2026-02-18_16-19-56.png

បញ្ហាសុខភាពរបស់ Fatima Bosch បានកើតឡើងនៅពេលវេលាដ៏រសើបមួយ នៅពេលដែលរលកនៃការតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់នាងមិនទាន់បានថយចុះជិតបីខែបន្ទាប់ពីក្លាយជាម្ចាស់មកុដ។ ក្នុងចំណោមសំណាងអាក្រក់របស់ Miss Universe 2025 រូបនេះ មតិសាធារណៈមិនត្រឹមតែមិនបានបង្ហាញពីការអាណិតអាសូរច្រើននោះទេ ថែមទាំងបាននាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីអ្នកដែលទទួលបន្ទុកក្នុងការវិនិច្ឆ័យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqK-diTZuotwA9An_pp5TYrNvHR2Hc4IkU2OiB6eMUFFhIGJeprWKHmKLoAb8Pv9QS_EJADCT51CHcsMxPfxfxrAjsepvOnN5LT9YYpknUqE-uDyuub4x4rqwJaUCbnOiYu2kX2v8gZaBAretDgGQImiriV9nWh1PpkZlhTWyqLAa873BMULMXDQ3Cn6ju/s1920/image_2026-02-18_16-19-57.png
ការដួលរបស់នាងនៅប្រទេសអេក្វាឌ័រមិនបានទទួលការអាណិតអាសូរទេ ផ្ទុយទៅវិញ វាបានបង្កឱ្យមានរលកនៃការចំអក ពីសាធារណជន។ ទស្សនិកជនសង្ស័យថាវាជាការសម្តែងដែលឆ្លុះបញ្ចាំងពីការទទួលស្វាគមន៍យ៉ាងត្រជាក់ចំពោះ Miss Universe 2025 ដែលត្រូវបានគេយល់ថាខ្វះតម្លាភាព។ រួមផ្សំជាមួយនឹងប្រតិកម្មរបស់គណៈកម្មការ និងរឿងអាស្រូវជុំវិញស្ថាប័នរៀបចំរបស់នាង Fatima Bosch កំពុងប្រឈមមុខនឹងវិបត្តិប្រព័ន្ធផ្សព្វផ្សាយធ្ងន់ធ្ងរ។ ដំណើររបស់នាងបានក្លាយទៅជាឯកោ និងខ្វះភាពទាក់ទាញ ដែលធ្វើឱ្យខូចតម្លៃមកុដរបស់នាងយ៉ាងធ្ងន់ធ្ងរនៅក្នុងក្រសែភ្នែករបស់អ្នកគាំទ្រអន្តរជាតិ៕

អ្នកវិភាគឯករាជ្យខ្មែរមួយរូបនេះមើលឃើញថា ថៃអាចនឹងយកគម្រូតាមរុស្ស៊ីដើម្បីឈ្លានពានមកលើទឹកដីខ្មែរ

0

ស្របពេលដែលតំណាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងបើកកិច្ចចរចាសន្តិភាពរួមគ្នាដើម្បីដោះស្រាយលើបញ្ហាទឹកដីដ៏ស្មុគស្មាញ ដែលភាគីទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នា ព្រោះសាររុស្ស៊ីទាមទារសិទ្ធិកាន់កាប់ទាំងស្រុងលើទឹកមួយផ្នែកធំដែលខ្លួនឈ្លានពានបានពីអ៊ុយក្រែន។ ការណ៍នេះត្រូវបានអ្នកជំនាញវិភាគសេដ្ឋកិច្ចនយោបាយមួយរូបយល់ឃើញថា ប្រទេសថៃទំនងជានឹងយកគម្រូតាមរុស្ស៊ីមិនខាន ប្រសិនបើរុស្ស៊ីពិតជាអាចសម្រេចបាននូវការទាមទាររបស់ខ្លួនមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhx6VUeuARu56lvkYWgHWGiU9XOnVDh_gsH_fXUYFHGoOsc-d3LxQ1P7Ygruiu6JVZcosMKir_a6RqSxOrDfBca1KvVGeKLlTnzUT1ljRmq_IPqBvTmvDpmyQzv-cH7X6o9HDhOY6OchNsK8pu5EPg-ibNtEQ_QBe_BnGk-HYbBUeAB999QIZNSvaTXlZA/s1280/photo_2026-02-18_15-51-08%20(3).jpg

យោងតាមប្រសាសន៍របស់លោក អ៊ូ វីរៈ អ្នកតស៊ូមតិសិទ្ធិមនុស្ស អ្នកវិភាគសេដ្ឋកិច្ចនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប បានលើកឡើងពីការយល់ឃើញរបស់លោកយ៉ាងដូច្នេះថា៖ ប្រទេសថៃកំពុងតាមដានការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីអាចរក្សាទឹកដីដែលពួកគេឈ្លានពានបានពីអ៊ុយក្រែនពិតមែន នោះប្រទេសថៃមានសង្ឃឹមថានឹងអាចបង្ខំកម្ពុជាឱ្យទទួលយកការទាមទាររបស់ខ្លួនបានដូចគ្នា។ ប៉ុន្តែប្រទេសថៃមិនមែនជារុស្ស៊ីទេ ហើយកម្ពុជាក៏នឹងមិនព្រមបាត់បង់ទឹកដីរបស់យើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4GjO83zCf1wc86E0t3mOhi6YNXC7gSFJknrvTnpsRaBCJ_Wr0IYFPeCsFQLo_5GymOVJNajdqBKkXTIUnCj04lH5mkln69ESbaRIGxxk_EMd3HOgJGXJcfUNymT4pq6cpUTLXHXCmZldFsOB854IPRMoPDYJG5LQXMQnGwqwUqZPfWl_dBdLNeOtE7ddh/s765/photo_2026-02-18_15-51-08%20(2).jpg

តាមប្រសាសន៍របស់លោក អ៊ូ វីរៈ រុស្ស៊ីកំពុងធ្វើសង្គ្រាមឈ្លានពានដោយផ្អែកលើការគំរាមកំហែងនៃការបំផ្លិចបំផ្លាញពិភពលោកដោយអាវុធនុយក្លេអ៊ែរ។ ចំណែកប្រទេសថៃ មិនមែនសូម្បីតែជាអំណាចកណ្ដាលមួយផង។ ប្រទេសថៃមិនអាចគេចផុតពីអំណាចភូមិសាស្ត្រនយោបាយបានទេ។ កម្ពុជាត្រូវតែយកឈ្នះការទូត (អំណាចទន់) ដើម្បីឈ្នះទឹកដីមកវិញ ទោះចំណាយពេលយូរក៏ដោយ។ កែទម្រង់ផង ពង្រឹងផង ការទូតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2oboppD9LEPQY-28vdumn_wTSYI_UFyjc6CqVOy-sfncge9l9TqZrHZUJdETqb_MYoqvWJoU8g4c4OWZ5BbiM1rhrRFCCaBuyfWm8rnGXZZrOOB6Y3vnHsa5dSgT9bJKAzfrXcBenhll2WcJfAu9FuDQn4kgBKgL_X2MtVaYPe2LwRpLJ0URWLzp2H_Ou/s1280/photo_2026-02-18_15-51-09.jpg
គួរជម្រាបថា គិតមកត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់មិនទាន់រកឃើញកោះត្រើយបាននៅឡើយ ដោយបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗបានធ្វើការចុះផ្សាយថា ការណ៍នេះបណ្ដាលមកពីភាគីរុស្ស៊ីទាមទារដណ្ដើមការកាន់កាប់ទឹកដីពីអ៊ុយក្រែនច្រើនលើសលប់ពេក ដែលធ្វើឲ្យការខ្វែងគំនិតគ្នានៅតែបន្តកើតមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHuKmLecL5MS08aa7XreKOvBQUSY9SY7YvuVvuoTgy7u-xjOLM4OtCFqbudDgiYDgOwPtR0emlB-wKk3Kq63-PvSlylAUx0PuFYnZB89CEiqu8OctvXECqe5RGP7gAwwDWAv4_e9UwtNwKGRQO5SJp4pa3Tf9btrTsyOkU57IJRP4fcXeRd2j-jTa7QN49/s750/photo_2026-02-18_15-51-10.jpg

ដោយឡែកបើតាមការលើកឡើងរបស់អ្នកជំនាញដូចខាងលើ ប្រទេសថៃទំនងជាកំពុងរង់ចាំមើលសភាពការណ៍នៃប្រទេសទាំងពីរនេះយ៉ាងដិតដល់ជាទីបំផុត ព្រោះខ្លួនក៏មានមហិច្ចតាចង់ដណ្ដើមការកាន់កាប់លើទឹកដីដែលឈ្លានពានបានពីកម្ពុជាដោយខុសច្បាប់ដូចរុស្ស៊ីដែរ៕

សភាប៉េរ៉ូបណ្ដេញប្រធានាធិបតីខ្លួនចេញពីតំណែង ជុំវិញរឿងអាស្រូ.វជាមួយអ្នកជំនួញចិន

0

ឡើងកាន់តំណែងទើបតែបាន ៤ខែ ប៉ុណ្ណោះ ឥឡូវនេះប្រធានាធិបតីបណ្ដោះអាសន្ន លោក José Jerí ត្រូវបានសភាជានខ្ពស់ប្រទេសប៉េរូ សម្រេចបណ្ដេញចេញពីតំណែងភ្លាមៗ ដោយសារការលួចជួបពិភាក្សាគ្នាជាសម្ងាត់ ជាមួយអ្នកជំនួញចិនម្នាក់ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់ BBC នៅថ្ងៃពុធទី១៨ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVfff4L-r1jNGJsYKR_oLPhL3lGZ0ObpUW7Brco4Ka-atlW1G5N9xa_S3LcQ_LF7C80VtYehCKgE486pYI9NJRYH_Ez42oSjS0IEEZ7qcYt3X2jOeGyxl58WeFPPIKoQlNgcrExomYMwdI1aWoUhcVCmsxXqI4g3IyKHr6XQltJ6lcymd_XUwmAAibhQ3d/s1200/photo_2026-02-18_16-22-59%20(3).jpg
ប្រភពខាងលើបានបង្ហាញថា រឿងអាស្រូ.វនេះបានលាតត្រដាងកាលពីខែមុនបន្ទាប់ពីវីដេអូបានបង្ហាញលោក Jerí ជួបគ្នាច្រើនដងក្រៅពីកាលវិភាគផ្លូវការរបស់លោកជាមួយពាណិជ្ជករចិនម្នាក់ឈ្មោះ Zhihua Yang ដែលរដ្ឋាភិបាលប៉េរូបានដាក់ចូលបញ្ជីឈ្មួញបរទេសដែលត្រូវស៊ើបអង្កេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhRTbpk3tCoI_I3PnMh6tDLUJO6OLpyV_0vGsw_iivYafWnxiAIWWodNjKGLeviufAljdJZxmqBLQkQnvjJ8wQ6tDRPQ6p_tXb3mmFCa7lM_CXbx6mdkhq84ZKmoSSdzDJyKRrR6MYUGg5KqiUX_HUS3xuqbt2m7rz3yMTeR5f2jYQAp0HFU49qwh7Ekg/s1024/photo_2026-02-18_16-22-59.jpg

ទោះជាយ៉ាងណា លោក Jerí ធ្លាប់បានសុំទោសចំពោះកិច្ចប្រជុំទាំងនោះផងដែរ ប៉ុន្តែបានបដិសេធការប្រព្រឹត្តខុសណាមួយ ហើយបានចោទប្រកាន់គូប្រជែងរបស់លោកថាបានលើកយកបញ្ហានេះមកធ្វើជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះលោកជាសាធារណៈ និងមានចេតនានយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfcLVhJyraWZYZgncSr5x3HGUyr5aGs80Qaa_quZfCWPr3g0GBNsZhonEnoSxn4S6Jz6qJns-yYIdGXPq-aXuPfDajnWFTTCa5hYSgNP2PjHFuEQoqMYnLtKZiEfyqWV_sj2xykj7WLCBq3RJb_QOB9MHoSNuyrbxigk6rNI5bu4yjIyqD61q_gul2pHeA/s1080/photo_2026-02-18_16-23-00.jpg

សូមជម្រាបថា លោក Jeri ជាប្រធានាធិបតីទី៣ ហើយដែលត្រូវបានសភាដកតំណែង ខណៈដែលប៉េរូ បានផ្លាស់ប្តូរមេដឹកនាំអស់ចំនួន៨រូបហើយក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។ ដើមឡើយ លោក Jeri បានឡើងកាន់ តំណែងបន្តពីលោកស្រី Dina Boluarte កាលពីខែតុលា បន្ទាប់ពីលោកស្រីត្រូវបានដកតំណែង ដោយសារ រឿងពុករលួយ និងការកើនឡើងនៃបទឧក្រិដ្ឋ។ នាពេលនោះ លោកស្រី Boluarte មិនមានអនុប្រធានាធិបតី នាំឱ្យលោក Jeri ដែលជាប្រធានសភានៅពេលនោះ ត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទីតាមរដ្ឋធម្មនុញ្ញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqbVWyRodpUzFjkg9Mh-zvSk35aAC1qgxFsqudAKpYXygUuWDBzz0xYGJmKUwlcN-1oUJisrARSIaHO8zA8aNu-SdkAusfPndV4IQf_oGPfchJKJuqRjba07aXXpFv0jMi7TMn_F3jz-qm_FYkSIEgSM8B5hSh2iM-7OAf9XmKrVT6i2cvLPnpOS2OHSi/s600/photo_2026-02-18_16-22-59%20(2).jpg

សភាប៉េរូនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មីម្នាក់ ដែលនឹងត្រូវឡើងកាន់តំណែងជា ប្រធានាធិបតីស្ដីទី រហូតដល់ការបោះឆ្នោតសកលនាថ្ងៃទី១២ ខែមេសា ខាងមុខ។ លោក Fernando Rospigliosi ដែលជា អ្នកមានសិទ្ធិបន្តតំណែងតាមឋានានុក្រម បានបដិសេធមិនទទួលយកតួនាទី ដែលជាហេតុធ្វើឱ្យសភា ត្រូវសម្រេចជ្រើសរើសបុគ្គលផ្សេងជំនួសវិញ៕

រដ្ឋមន្ត្រីការបរទេសថៃថានឹងទៅទីក្រុងហ្សឺណែវភ្លាមដើម្បីតបតរជាមួយកម្ពុជា ប្រសិនបើនិយាយអ្វីពាក់ព័ន្ធថៃ

0

ទំនងជាភ័យខ្លួនខ្លាំងហើយ ទើបប្រញាប់ប្រញាល់ហោះទៅទីក្រុងហ្សឺណែវ! រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow និយាយថា នឹងហោះទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតបតរជាមួយកម្ពុជា ប្រសិនបើនិយាយអ្វីពាក់ព័ន្ធថៃ ។ ថៃចង់ត្រឡប់មកអនុវត្តបទឈប់បា.ញ់ឡើងវិញ និងមិនចង់ឱ្យកម្ពុជាប្រាប់ពិភពលោកពីបញ្ហាផ្សេងៗជាមួយថៃទេ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ គឺជាជំនួបថ្នាក់ដឹកនាំដែលលោកមានគម្រោងទៅចូលរួម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីលើកឡើងពីការឆបោកតាមអនឡាញ (Online Scames) និងការរំលោ.ភសិទ្ធិមនុស្សនៅថៃ ដូចជា ៖ បោកប្រាស់ និងជួញដូរមនុស្សឱ្យធ្វើការក្នុងបណ្តាញឆបោកអនឡាញ ប៉ុន្តែប្រសិនបើកម្ពុជានិយាយអ្វីពាក់ព័ន្ធនឹងថៃ លោកនឹងតបតរវិញ ។

ថៃមានរបៀបវារៈលើកឡើងក្នុងកិច្ចប្រជុំដើម្បីបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សនៅថៃ ប៉ុន្តែត្រៀមខ្លួនតបតរ ប្រសិនបើកម្ពុជាប្រើប្រាស់វេទិកានេះនិយាយពាក់ព័ន្ធនឹងថៃ ។ ពេលនេះ ប្រទេសទាំងពីរអាចងាកមករក្សាទំនាក់ទំនងល្អជាមួយគ្នា ដោយគោរពបទឈប់បាញ់ និងរក្សាទំនុកចិត្តទៅវិញទៅមក ថៃមិនចង់ឱ្យកម្ពុជាប្រាប់ពិភពលោកទេ ។ ថៃចង់អនុវត្តបទឈប់បាញ់ ពីព្រោះនៅទីបំផុត ប្រទេសទាំងពីរចៀសមិនផុតពីការចរចាទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់លោក Sihasak ។

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ គឺបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា កងកម្លាំងថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន (ឆ្នាំ២០២៥) ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ន ដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និងដាក់កុងទឺន័រ រាយបន្លាលួស ដើម្បីរារាំងដល់ជនស៊ីវិលកម្ពុជា មិនអាចចូលត្រឡប់ចូលផ្ទះរបស់ពួកគេបាន ។ សម្តេចសង្ឃឹមថា ថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះពេលនេះ ការបោះឆ្នោតបញ្ចប់ហើយ និងសង្ឃឹមថា ថៃអាចចាប់ផ្តើមយ៉ាងហោចណាស់លើកម្រិតបច្ចេកទេសដើម្បីវាស់វែង បោះបង្គោលក្នុងតំបន់ក្តៅ និងរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ ៕

ប៉ីប៉ី ឌី ហាក់កំពុងខូចចិត្តដោយសារស្នេហា

0

ប៉ីប៉ី ឌី ដែលជាមនុស្សល្បីល្បាញមានហាងច្រើនកន្លែង និងចែកចាយប្រ៊េនឆាយផ្ទាល់ខ្លួនបានបង្ហោះសារប្លែកៗហាក់ដូចជាលោកកំពុងខូចចិត្តដោយសារស្នេហា។ មិនត្រឹមតែប៉ុណ្ណោះរយៈពេលចុងក្រោយនេះ ប៉ីប៉ី ឌី ពុំសូវថតវីដេអូកំប្លែងជូនអ្នកគាំទ្រទស្សនាជាចំណីភ្នែកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmuRTMkKlO-URf-ZbvVWXjH28nVDs8TjTVuihkrS3jAazQ3CKK_WWvYdZ4ltDeHe0pwauQ1ov04FKZse28gtF9VdnGmX0YC23kH1blHk6b4zdBTsighjoGk5sjxT9hi_QFZfxFs5Szwjb-ouVY559-Q9i_8LvgdFwZJDb-EZOkWJ4_bNLSefD4hZUCdXV/s1440/image_2026-02-18_15-56-30.png

នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថ្មីៗនេះ ប៉ីប៉ី ឌី បានបង្ហោះថា «ខ្ញុំជឿលើបុណ្យបាប សាងល្អជាតិនេះទទួលផលល្អជាតិនេះ ខ្ញុំអហោសកម្ម តែខ្ញុំនឹងចងចាំ ហើយចាំទុកថា អំពើល្អខ្លះ ធ្វើខុសមនុស្ស គឺគ្មានតម្លៃ ចុងក្រោយយើងខ្លួនឯងអ្នកខកចិត្ត រីករាយឆ្នាំថ្មី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi04WW_0Rk8uvkIsI4AyST1YgCoccShZpaz5hU9TGG7q8KGB8-zyb1MCOZMtOSzvKUiNXOMMti9nrw9P0gmSxLn0Yvo0Pr_Af1fwo3syIpoTYPSkjqf5l-E98abA-wQ7WdM9jOHzn9EhVpPJRw6pQv_O_3tlA6ReALYOucl10kvZKwY2S3AfZno3tck0aV-/s1440/image_2026-02-18_15-56-31.png
លោកក៏បានបង្ហោះសំណេរបន្តទៀតថា «ប៉ះពាល់ផ្លូវចិត្តខ្លាំង តែខ្ញុំរឹងមាំបាន តែខ្ញុំខឹងខ្លួនឯង ទន់ជ្រាយភ្នែកទន់ពេក យំដូចកូនក្មេង យ៉ាប់មែនកូននេះ តែជឿខ្ញុំ ខ្ញុំពិតជាស្មោះត្រង់ និងទុកចិត្តមនុស្សជុំវិញខ្លួនណាស់ ព្រោះគិតថាខ្ញុំតែងតែធ្វើខ្ញុំនឹងជួបអ្នកល្អ តែខ្ញុំល្ងង់ ចង់ទះកំផ្លៀងខ្លួន ចោះត្រចៀកឱ្យចាំ តែហោចណាស់ ខ្ញុំបានជួបមនុស្សស្រលាញ់ខ្ញុំជាខ្ញុំ ចាត់ទុកថាជាក្តីសុខ មួយហើយ.»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyNBY9ZkR1aDHZM5sw2bhPBpTXUYMVU84LsDlzrhKEXyPD7fDQICkwh3_RWPF5geFZwaV57zdxHmEkz0yJSw5PJcIEPS0EwPyTdAwb0xlqQg5X_Nlhdog6Hsj1vE8wou-50px1qS1U3fytJTq1HPPTTtCT9TNZnzMEFupnHgfIXi2X0FMdd3jw85ISzAzN/s1440/image_2026-02-18_15-56-32%20(2).png
អ្វីដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភគឺសំណេរមួយបង្ហាញពីក្តីទុក្ខយ៉ាងខ្លាំងថែមទាំងចង់ចាកចេញពីពិភពលោកនេះ។ ប៉ីប៉ី ឌី បានបង្ហោះថា «មនុស្សដែលស្លាប់បាត់ តើពិតជាផុត ទុក្ខមែនអត់?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ3re0K84zjHFEHlUfp7VzJ-TeF8fP04RsHo8ymbf2XFn0ZifqgYTtwuA0Sg8B0O5bZHZasBRFjqZsCaFjcNt6tO6xXM0FV1DTI3Fn_dYrB-YEQQmXuYg0wN26Cvsd6bth6xxoq61C3EzLlnFkpX6C81uS2tUU_vhumg7fXU3821t2ijHhf_UGCRVoVBjQ/s1440/image_2026-02-18_15-56-34.png
គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី ត្រូវបានចាត់ទុកថាជោគជ័យលើអាជីពសិល្បៈរួមទាំងមុខរបរផ្ទាល់ខ្លួនមានទាំងឡាន មានផ្ទះវីឡារ មានកេរ្តិ៍ឈ្មោះបានជួយសង្គមឱ្យច្រើន រួមទាំងមានហ្វេនៗមួយគំនរ។ យ៉ាងណាមិញ ដ្បិតតែមានចំណុចជាច្រើន ប៉ីប៉ី ឌី មិនទាន់សមប្រកបនឹងស្នេហានោះទេជារឿយៗបានជួបនឹងការខកចិត្តនិងស្នេហាមិនស្មោះត្រង់៕

មានមនោសញ្ចេតនាជ្រាលជ្រៅជាមួយតារាល្បី ប្រូកាក់ ថាការស្រលាញ់មិនមែនត្រូវយកឱ្យបាន

0

មានចិត្តចំពោះតារាចម្រៀង សុខ ពិសី បង្ហាញការស្រលាញ់ជាសាធារណៈមិនត្រឹមតែសម្តីតែបង្ហាញទាំងទង្វើដែលកាយវិការនេះមានអ្នកខ្លះក៏សាទរ មានអ្នកខ្លះក៏រិះគន់ថាជោរ ចំណែកឯអ្នកផ្សេងទៀតក៏ដាក់សម្ពាធខាងស្រី។ ទោះយ៉ាងណាអ្នកបង្កើតមាតិកា ប្រូកាក់ បានបង្ហោះសារចាក់ដោតមួយថាការស្រលាញ់មិនមែនត្រូវយកឱ្យបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3NMMStR-pO3K2bXpT44drv-CWbjytaVg0if0gBxZ-0TZnarahnydebljZRxoCksLaWj8Jpw3oYMQowo2N_I7ljFWANkF1D2sqB0Z1UVqRfcLPGmdkaklaxpVZK9CRoYtHsE2wdH5L6poIj9_ILWKgt8OJUzH8lR4tddgMnnyTXyoesiR25lHE2kKLFAq/s2048/image_2026-02-18_08-56-09.png
អ្នកបង្កើតមាតិការូបនេះបានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ពាក្យថាស្រលាញ់របស់ខ្ញុំមិនមែនមានន័យថាយកឱ្យបាននោះទេ។ ត្រូវហើយខ្ញុំស្រលាញ់បងសី តែមិនមែនមានន័យថាខ្ញុំយកគាត់ឱ្យទាល់តែបាននោះទេ ព្រោះគាត់ជាអ្នកជ្រើសរើស គាត់អាចជ្រើសរើសអ្នកណាក៏បាន តាមដែលគាត់គិតថា ល្អក្នុងជីវីតរបស់គាត់។ខ្ញុំដឹងវាមិនអាចទៅរួចនោះទេ តែខ្ញុំគ្រាន់តែស្រលាញ់ គ្មានបំណងអ្វីក្រៅពីស្រលាញ់នោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvj7bTWyvNtLkk_3hDllipj6Jf9MJRZ8pmkDoJJUx4kI4LIyneQIbq_jFvO-DIoqs3FrCgqB9F1YmsttxnUEcm8VqGJ-hT07DVWPqcolB5nNh-9Cqe7y3YWJliaKOAGZnB6ZnncYaQfasq3BuspBk_CwiNyf7cZNKEL-SKLBFeGF2WHS-39exkkdGlXRwd/s2048/image_2026-01-26_08-36-26%20(2).png
ប្រូកាក់ បញ្ជាក់បន្ថែមថា «រាល់ Video របស់គាត់(សុខ ពិសី) ទាំងអស់ ដែលខ្ញុំបានកាត់គឺមានតំណក់ទឹកភ្នែកខ្ញុំទាំងអស់ដាក់អារម្មណ៍ស្រមើស្រមៃដាក់ចិត្តដាក់កាយទៅអស់ហើយ ចឹងគ្មានទេពាក្យថាសម្តែងនោះទេ។ឥឡូវសួរថាខ្ញុំជាមួយគាត់ម៉េចហើយ ល្អធម្មតាទេ គ្មានអីទេខ្ញុំនៅស្រលាញ់គាត់ធម្មតា គ្មានអ្វីប្រែប្រួលទេ ឆ្នាំក្រោយទោះមិនមែនជាខ្ញុំក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះចង់ឃើញគាត់មានគ្រួសារ មានសុភមង្គល។ សូមអ្នកទាំងអស់គ្នាឈប់ដាក់សម្ពាធទៅលើគាត់ទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbLwXhyphenhyphenD-TH_687tDxD8nIEfNzIIW1ySb-C9wR3kWpxa9tw3uwe1qs76QYj9qjB1RRfWYhjLDTOPsq_McFWe0icRtBL5KSkV0vaa-luVlMS1sWHoVNZJxWeL-2flsAKPGDHgXDx-2WQYLIPoBNRuR6K5fbMxPhjgRosdppTtUD4Nc1JS5E4WtMetQm8baj/s2048/image_2026-01-26_11-55-46.png

ក្រោយពីមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម តារាចម្រៀង សុខ ពិសី បានចេញវីដេអូជាសាធារណៈនៅថ្ងៃទី១៨ ខែកុម្ភៈ ថាប្រូកាក់ មិនមែនជាសង្សាររបស់ខ្លួននោះទេហើយការដែលនាងទទួលយកបាច់ផ្កាសារភាពស្នេហ៍របស់ ប្រូកាក់ នៅថ្ងៃប្រគំតន្រ្តីនាងមិនបានឆ្លើយយល់ព្រមដែរប៉ុន្តែទង្វើនេះគឺមិនចង់បំបាក់ទឹកចិត្តរបស់ភាគីម្ខាងទៀត។ តារាចម្រៀងរូបនេះបញ្ជាក់ថានាងតែងតែស្និទ្ធស្នាលជាមួយនឹងហ្វេនៗគ្រប់ៗគ្នាមិនថាជាមនុស្សស្រី មនុស្សប្រុស ឬក៏ភេទទី៣ឡើយប៉ុន្តែយ៉ាងណាភាពរួសរាយរបស់នាងក្លាយទៅជាអាវុធធ្វើបាបខ្លួនឯងវិញ៕

Anutin រងការរិះគ.ន់ជំរុញឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលរឿងព្រំដែនជាមួយកម្ពុជា និងមិនដោះស្រាយបញ្ហាព្រំដែនភាគខាងត្បូង

0

តើហេតុអ្វីបានជាថៃចាប់អារម្មណ៍តែរឿងព្រំដែនជាមួយខាងកម្ពុជា ​រីឯរឿងជម្លោះនៅព្រំដែនភាគខាងត្បូង តើថៃមិនបារម្ភពីការបំបែករដ្ឋទេឬ? ឬក៏ជាល្បែងនយោបាយចលនាជាតិនិយមហួសហេតុជាខែលការពារអំណាចខ្លួន? សំណួរនេះបានចោទសួរចំៗទៅរដ្ឋាភិបាលលោក Anutin ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីល្បីល្បាញខាងកេងបន្លំលើលទ្ធផលបោះឆ្នោត ក្រោមរូបភាពចលនាជាតិនិយមថៃយ៉ាងងងិតងងុល មិនក្រែងចិត្តកម្ពុជាដែលតែងតែចង់បានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPFzuhrbZXWKThpunKD1pBDsfQZAyUIY-3iEjDqZ286fdMoIdPTNzTIJ5nDr7qPGAaP44pGNGBH6KGVM-VwaLbOBfPsOVL4THfj4NCPWJG-YsePXrr7chuBUfUWx2QrOIQ9g1IlKGuyU_B7Rfs4VuEV47kpaW5CCBLq4n6RZYGnRnDvXZWGA61Pz9DjHY/s1280/photo_2026-02-18_10-02-26%20(2).jpg

អ្នកជំនាញសន្តិសុខថៃដ៏ល្បីបានដាក់ចំៗទៅកាន់លោក Anutin Charnvirakul និងរដ្ឋាភិបាលថ្មី កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ រហូតភ្លេចដោះស្រាយបញ្ហាអសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូងដែលបង្កឡើងដោយក្រុមបះបោរ ដូចជា ៖ ការដាក់គ្រាប់បែ.ក និងធ្វើសកម្មភាពហិង្សាស្ទើរគ្រប់ទីកន្លែង ដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ បើរដ្ឋាភិបាលថៃ និងអ្នកនយោបាយជ្រុលនិយមមិនចាប់អារម្មណ៍ទេថៃនឹងបាត់បង់ទឹកដីនៅភាគខាងត្បូងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aI694jq2clC9EJog0Avrlh-CAp8jLmVgA6UIikRLJFKFzrnFo_6mlkAl4tYh4JiKq1WpVfhLt3DiS3jkHvtE4IBjl7LPu2BMerNPAKvhyphenhyphenVGjlkpYFiZseZobNbAY8FUXJlNWZ-yLNrZ5K3hTbd4vRkeXcgT5tpbP3et_dATuesHb36esjVatBqDlYOHb/s1280/photo_2026-02-18_10-41-55.jpg

លោក Anutin ប្រធានគណបក្សភូមិចៃថៃ ត្រូវបានមហាជនមើលឃើញថា ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុល និងកេងចំណេញផលប្រយោជន៍នយោបាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ លោក Anutin ផ្តោតតែលើការបិទព្រំដែនជាមួយកម្ពុជា សាងសង់របងព្រំដែន គ្រប់គ្រងទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ រហូតភ្លេចដោះស្រាយបញ្ហាព្រំដែននៅភាគខាងត្បូងដែលកំពុងតែក្តៅគគុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1R8ZbN7Ryx9v9TeezvxKAa9zQAnXyg9aY2p5dAxVH91v77NvPfeCzjuSrZx8KbN1EZeZtu2OxpVrNGr-AN1Ay77fSW7Q8q701kv3aSIBgLJSgdNI23MM3nSJo_po1l1Ha05SvxHW63OW7oni3H82MyA6WHP4IKh_LLoZei7JR13zp1rzpRyMXtqD2ZBW/s1024/photo_2026-02-18_10-41-56.jpg
ការរិះគន់របស់អ្នកជំនាញសន្តិសុខ ស្របពេលបណ្តាខេត្តភាគខាងត្បូងប្រទេសថៃមានបញ្ហាអសន្តិសុខកើតឡើងស្ទើរគ្រប់ទីកន្លែង ជាពិសេស ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់របស់ក្រុមផ្តាច់ខ្លួន ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។ អាជ្ញាធរ និងសមត្ថកិច្ចថៃបានព្យាយាមបង្ក្រាបក្រុមផ្តាច់ខ្លួនរហូតមក ប៉ុន្តែនៅតែមានការបះបោរមិនឈប់ឈរ ខណៈរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនសូវចាប់អារម្មណ៍ព្រំដែនភាគខាងត្បូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSy153nmr12I7nw1h5O67VQTzjlRGn9VCC_Q0ChUnsshNdNUtAfRHIwPoTU5vWwcI81_I21gMsNARpduMZzir9Zu8qnVK-VNAcB_mbI5CeqMT1Aw1IN9iaXVE5j5eLwXsXOGzXS0UxWyBMfQb_fO481uoaBPBUc0W8zeNwHDNpSYQCOpk7nEMcFwmbiy9Z/s960/photo_2026-02-18_10-02-26%20(3).jpg

ការបណ្តុះស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យគណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងខ្លាំង ដោយសារលោកសន្យាថា នឹងប្រកាន់គោលជំហរដាច់ខាតជាមួយកម្ពុជា ព្រមទាំងបន្តបិទព្រំដែន ។ ក្រៅពីនេះ ការបោះឆ្នោតគ្មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានតម្លាភាព កេងបន្លំពេលរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលនានាធ្វើឱ្យគណបក្សភូមិចៃថៃទទួលផលចំណេញ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Nation កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក សុឆាតិ បាំរុងសុខ អ្នកជំនាញសន្តិសុខនៅប្រទេសថៃ បានណែនាំឱ្យលោក Anutin កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនជាមួយកម្ពុជា រហូតភ្លេចព្រំដែនភាគខាងត្បូង ដោយលោកបានបង្ហោះសារក្នុងបណ្តាញសង្គមពីបញ្ហាអសន្តិសុខនៅភាគខាងត្បូងថា ពេលប្រទេសថៃចាប់ផ្តើមមានរដ្ឋាភិបាលថ្មី ជនល្មើសក៏បង្កប់គ្រាប់បែកចំនួន៧កន្លែង នៅខេត្តណារ៉ាធិវ៉ាត ទោះជាគ្រាប់បែកទាំងនេះមិនបណ្តាលឱ្យមនុស្សរងរបួស ប៉ុន្តែរដ្ឋាភិបាលត្រូវតែគិតពីបញ្ហានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkwiZfZ0Lh0DFhANXt498hvqk4NHqXznlo8rbg9sS6RPrNafWySNyP94qoi2OWuQuWhgkwXV4rK6gVFaIO4AgSWa42BNTd0434iUETj6BqhSOKzuyb-ksyoZdYRhhx1wgwpR1suXppDCTdERfUAEQYF5_-4mBH8ffkVl4iIk8M4RTOEJz6gSCgGy6FLjcz/s1023/photo_2026-02-18_10-02-26.jpg

លោកចាត់ទុកការបង្កប់គ្រាប់បែករហូតដល់៧កន្លែងនៅភាគខាងត្បូង គឺជាការស្វាគមន៍រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ពីបញ្ហាអសន្តិសុខនេះ ពីព្រោះបច្ចុប្បន្ន គ្រប់គ្នាចាប់អារម្មណ៍តែរឿងគណៈរដ្ឋមន្ត្រីថ្មី ។ ការបង្កប់គ្រាប់បែកជាច្រើនគ្រាប់ ក៏បញ្ជាក់ពីស្ថានការណ៍អសន្តិសុខភាគខាងត្បូងចាប់ផ្តើមកើតឡើងតាំងពីដើមឆ្នាំ២០២៦ និងបង្ហាញទៅរដ្ឋាភិបាលថៃថា កុំភ្លេចបញ្ហាព្រំដែនភាគខាងត្បូង ដោយសារមានអំពើហិង្សាជាបន្តបន្ទាប់ ។

ភាគខាងត្បូងកើតអសន្តិសុខតាំងពីការដុតស្ថានីយប្រេងឥន្ធនៈ PTT ចំនួន១១កន្លែង និងហេតុការណ៍អាក្រក់ជាច្រើនកើតឡើងជាប់ៗគ្នាដើម្បីបំផ្លាញប្រទេសថៃគួរឱ្យបារម្ភ ហើយក្រុមជនល្មើសនឹងបង្កៃសន្តិសុខថែមទៀតដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ រីឯរដ្ឋាភិបាលថៃវិញបារម្ភតែរឿងដណ្តើមទឹកដីកម្ពុជា និងខ្លាចកម្ពុជាទាមទារទឹកដីត្រឡប់ទៅវិញ ប៉ុន្តែរដ្ឋាភិបាលថៃ និងអ្នកនយោបាយមិនចាប់អារម្មណ៍ពីការបាត់បង់ទឹកដីនៅភាគខាងត្បូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLU96hCml7YhjjPv1uvy0CK9vtSbE05_DzMnY8f52FcNoKcLf4jPOXVvVTjG63C7hsJsLb2xXW8lBXJRujn8GrIcqjKPoxtANpvHJBTjupQVqJlfEJc34utem1KCuM0WiIuzvCQgAIuEErOM6hU-C5bFmMN9UO0YFpuhvJMSCEyc2Isgx_8YZLvrFzpCze/s1280/photo_2026-02-18_10-02-27.jpg

អ្នកជំនាញសន្តិសុខរូបនេះផ្តាំផ្ញើទៅកាន់រដ្ឋាភិបាល និងកងទ័ពថៃ បែងចែកពេលវេលាមកដោះស្រាយបញ្ហានៅភាគខាងត្បូងខ្លះផង កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃខ្លាំងពេក រហូតភ្លេចពីការបះបោរផ្តាច់ទឹកដីនៅភាគខាងត្បូង ពីព្រោះជាច្រើនឆ្នាំមកនេះ ក្រុមផ្តាច់ខ្លួនបានបង្កសកម្មភាពអសន្តិសុខកាន់តែខ្លាំងគួរឱ្យបារម្ភ ៕

ហ្វេនៗភឺតពោះក្រោយម្ចាស់ប្រ៊េន Miss បង្ហាញមាសទាំងដុំៗ

0

ជំទាវ ឡៃ ស៊ូយៀក ដែលមហាជនស្គាល់ថាជាម្ចាស់ប្រ៊េន Miss ធ្វើការជាមួយតារាល្បីៗដូចជា ទេព បូព្រឹក្ស ទីនីន ចែតាបារាំង និងបុគ្គលល្បីឈ្មោះផ្សេងទៀតបានធ្វើឱ្យសហគមន៍អនឡាញផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញមាសទាំងដុំៗបង្ហោះនៅលើអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_oEh9oVSjIQHuWxO5cdnTVatxE-QI8_tE3MySMuzPOnCaTXBjVraot9GgKDst0AyD5HL8XiIl-laHAUh9FHCPZW6mxIHiylRm2VLA3rm8C3S4EeflhDF4-JQVQUkiEyzulf6g8h7_J85QWtX7UYF_uPLNfnQmHXeu98QsBQ6mip3SppQWGVAQ8tot2NNc/s960/image_2026-02-18_14-06-42%20(2).png
នៅថ្ងៃទី១៨ ខែកុម្ភៈ ចែតាបារាំងបានបង្ហោះវីដេអូមួយបង្ហាញពីម្ចាស់ប្រ៊េន Miss ជាមួយនឹងមាសទាំងដុំៗនៅពីមុខម្ចាស់ប្រ៊េននេះ មានទាំងមាសដុំ មានទាំងកាបូប ធ្វើពីមាសច្រើនម៉ូត ខ្សែក ស្នៀតសក់ និងរបស់ជាច្រើនទៀត។ វីដេអូដែលចែតាបារាំង បង្ហោះពីម្ចាស់ប្រ៊េន Miss សល់មាសទាំងដុំៗទទួលបានការចាប់អារម្មណ៍ភ្លាមៗនិងបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQjey48bYbH0Ge_1ONPhyphenhyphendmSFmUSb0-g1OkZC4NGENQ87EbO23GDxgWZ8gREwA6icfyPLKpcfOTg_ZJCvI0fZo3kA0Lg_VT9lBKShwKpytjavsR3-cBEYv6V8K9_-mmKQ6PmZkGpIzEFP5RxBJAzGACrhiLVyoi5-GatRvyQGgRKQ59_lDhLoqUyrYF3tg/s960/image_2026-02-18_14-06-43%20(2).png
អ្នកប្រើប្រាស់ខ្លះក៏បង្ហាញពីភាពស្ងប់ស្ងែង ជំទាវ ឡៃ ស៊ូយៀក មានបានដូចសព្វថ្ងៃចំណែកឯមតិខ្លះទៀតក៏បង្ហាញពីការព្រួយបារម្ភអាចនាំមកនូវហានិភ័យ គួរតែលាក់បាំងខ្លះៗកុំបង្ហាញច្បាស់ៗបែបនេះនៅលើអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtPrH3lF9GfDbp8OJA7VxWTsSoGSFjMqEVnLfj1_CprtRSXiEzChoBfrZElTDiKjbxBi1MpPfwm3IYl60u7IAT-HGuP1DC-1_Q1urlv_gZzRs4EoAYJwoIdLacEPt6Zk8m0SeXYGjN1umxjmXBnSxjd1lr99Si5xyzufKxoBkyNv3pQ4XW8lCTIonT32S/s2048/image_2026-02-18_14-06-43.png
អ្នកលេងអ៊ីនធឺណិតបានខម្មិនថា «បង្ហាញចឹងខ្លាចតែអត់សុវត្ថិភាពពេលចេញក្រៅទេចែ, អ្នកណាថាខ្មែរក្រ, ការពារសុវត្ថិភាពផងអូនសម័យឥឡូវអ្នកអត់ការងារច្រើនណាស់មើលមិនឃើញទេចោរក៏ច្រើនដែលលាក់ខ្លះទៅបងនិយាយខុសកុំប្រកាន់បងអី,គេរកស៊ីអី ណ បានមានម្លឹងៗ, កុំបង្ហាញពេកបងស្រីអើយខ្ញុំខ្លាចណាស់, មិនដឹងថៃ្ងណាមានសំណាងដូចចែយៀកទេ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig3xn4V7yT9Mgyvc4QK1qxoOyAGxlJ_7mxPf1msiGRDPYJ431xzd8aEx84Jjymz-3ERcDhVg7uiijH6iXP9PCrz65X66SzFvAeWs6TPT96DqsAWysm4S5X0dVKv8Owi-h1sDN5DuDdZD2opdNxVYQepqKpyXIwi8Iteapv9dhiY2L4qzY06GsEDev_5R53/s960/image_2026-02-18_14-06-44.png

គួរបញ្ជាក់ផងដែរថា អ្នកមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះម្ចាស់ប្រ៊េនរូបនេះដោយសារតែកន្លងមកមានករណីជនរងគ្រោះដោយសារតែការបង្ហោះនៅលើបណ្តាញសង្គមផងដែរ៕

អន្តរជាតិចាប់អារម្មណ៍លើជំហានរបស់កម្ពុជា ក្នុងការស្នើសុំជំនួយឯកសារនិងផែនទីដើមពីបារាំង

0

ក្រោយសមរភូមិយោធាត្រូវបានបញ្ចប់! សមរភូមិការទូត និងការប្រមូលឯកសារទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និង ថៃ កំពុងទទួលបានការចាប់អារម្មណ៍សារជាថ្មី ខណៈសារព័ត៌មានអន្តរជាតិល្បីៗកាលពីពេលថ្មីៗនេះបានលើកឡើងពីជំហានដ៏សំខាន់របស់កម្ពុជាក្នុងការស្នើសុំប្រទេសបារាំងដែលជាអតីតអាណាព្យាបាលឲ្យផ្ដល់ជំនួយជាឯកសារ និងផែនទីដើម ដើម្បីដោះស្រាយវិវាទជាមួយភាគីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGyZUKta48VXMZd8qMwX7niZTwTMewys3TtGcWizKwbPzOc0YD5Bf0-DLGsQd3YH9YLNy3wCVvdhuHACabuGSob7QlpzJjmRAvKMkuOO_-aPpMBDP6tJlkrjGfhYACDdZi9oPeOZ7wX8ykn__S2ZdhFZGdfVWzSfexmIViViKFOahZrLfm_KK_lseWTJRf/s1280/photo_2026-02-18_09-27-39.jpg
ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារ DW របស់អាល្លឺម៉ង់ និង France 24 របស់បារាំងបានឲ្យដឹងថា ឯកសារប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនដែលមានអាយុកាលរាប់រយឆ្នាំ បានក្លាយជាចំណុចដ៏ក្ដៅគគុកនៃសមរភូមិការទូតរវាងក្រុងភ្នំពេញ និងក្រុងបាងកក ខណៈស្ថាប័នសារព័ត៌មានអន្តរជាតិទាំងនេះ ផ្តោតសំខាន់លើការស្នើសុំដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOHqCydQ0NY3J3RA82yjosl3eN9VLs2D3FcIsaua04yy_kvzKdsnWVoAr-OuM8B_LbaLNsWAjYJVleysWxw-TI8JTTOU1ctUgCXWH2gK4_Plk0VNYTDucCHNcj0PpPz2IuTocQO7Fy4uuUgX5dxxhnGtbXpsV5IAUCmj6jE4Lm9RTlQ1hm-jT_kUg98ZP/s720/photo_2026-02-18_09-27-40.jpg
តាមអត្ថបទដែលចុះផ្សាយទីភ្នាក់ងារ DW កម្ពុជាបានស្នើសុំជំនួយជាផ្លូវការពីបារាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរអង្វែងជាមួយប្រទេសថៃ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីក្រុងភ្នំពេញសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីដើមខែនេះ ដោយស្វែងរកការចូលមើលផែនទីសម័យអាណានិគម និងឯកសារព្រំដែនប្រវត្តិសាស្ត្រ ដែលត្រូវបានគូរជាលើកដំបូងនៅពេលដែលបារាំងគ្រប់គ្រងកម្ពុជាជាអាណាព្យាបាលពីឆ្នាំ 1863 ដល់ឆ្នាំ 1953។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xOPYn7Pqra1z4rnf8YVVxJ9ruZRdO5KF6sMubG-peALeqdI_HwlKop28AVXr3wTBgsnPZSQxBH6Ag3X0z0Qpgg6bU4LO1wNel4euvcyZAP62PkLmuj310gyqrPrzczllur4fnKCGWqhcqOvEhq2EYO_0l1AfMY3IQntzYDgXrglr-_y7Q2_JCqz9CSHZ/s1280/photo_2026-02-18_09-27-40%20(2).jpg
កត្តាដែលជំរុញឲ្យសំណើររបស់កម្ពុជាក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍សម្រាបអន្តរជាតិ គឺដោយសារតែកម្ពុជាបានបង្ហាញចេតនារបស់ខ្លួនក្នុងការស្វែងរកការបំភ្លឺបន្ថែមពីតុលាការយុត្តិធម៌អន្តរជាតិ និងបានលើកឡើងពីការព្រួយបារម្ភនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្ទុយស្រឡះពីប្រទេសថៃ ដែលតែងសង្កត់ធ្ងន់ជាសាធារណៈលើចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការចរចាទ្វេភាគី ដោយមិនចង់បានការសម្របសម្រួលពីភាគីទីបី , ទាមទារប្រើប្រាស់ផែនទីខ្នាត 1:50,000 ដែលគូសដោយខ្លួនឯង និងបដិសេធផែនទីដែលផលិតដោយបារាំងខ្នាត 1:200,000 យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1907។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLySz5JrP_89zOR56LledtlqjVhDUSFzVfyo1Ykx8m3W12sZc9Uwy_8SP_w1mGAD024QIDfY4qqaWhRgi2xPPshkLSsn-jt-_QwMNIZVV7Jvmn7j5B28htfYXvdKB11IrLlfkIMKGZV7smmpgWzAySuMZ5WuXXIyRuHDkNFseiYXEXANoi1IYvNnh8o-ce/s525/photo_2026-02-18_09-27-40%20(3).jpg
អ្នកវិភាគបរទេសយល់ឃើញថា តាមរយៈការទាញបញ្ហានេះទៅកាន់ទីក្រុងប៉ារីស កម្ពុជាកំពុងព្យាយាម «បញ្ជាក់ពីភាពស្របច្បាប់» នៃឯកសារប្រវត្តិសាស្ត្រទាំងនេះ ដែលជាជំហានដ៏មានឥទ្ធិពល ប្រសិនបើបញ្ហានេះត្រូវបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

សម្ដេចធិបតី រៀបរាប់លម្អិតប្រាប់ រ៉យទ័រ អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HZOKPSNB2g8cxu3NtWsyEDCy63-HknjtfeFdFpey12YjIwkfyLvZzVXXLIp6v53OhTLN8nBvPmo-9LUgs104LWFvjIm1m0cxHcekvdJEjI_w10tAMNBUy3KhsBVneLdNugS1r-x-5GCLXBE93S1FdrgiUYN1HCUzWvEOxgeSzwGY2nnuCS1rKjqfwD6J/s1200/photo_2026-02-18_13-02-13.jpg

ថ្លែងនៅក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាដំបូងបំផុតជាមួយទីភ្នាក់ងារ រ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា ប្រទេសថៃបានកាន់កាប់ទឹករបស់កម្ពុជាដោយខុសច្បាប់ដីក្រោយបទឈប់បាញ់ និងបានចោទប្រកាន់ប្រទេសថៃថាមិនបានគោរពតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdXfj-y_QOtZDE_U2qeNfiziJvHjkeRwiV2XHXlLuVkn25S7QmMYDnNoTSzuAEgj7G51eLECjf8_TZ71ZMNn6IK7BkGj9SMdPgubosDxt5e_CmSEGH31P5uMVFA9hyphenhyphen10OLlEXxkxCBVZz48t0_DegkJ8WMEYDF56FsoauGNvHdqkiVgP852ydKkFsLJ_gW/s1140/photo_2026-02-18_13-02-23.jpg

បើតាមសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។សម្រាប់សម្តេច “មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នាដោយ ពោលគឺ ផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9k2TnExVj1wHgO0ZkiF2H4bTEQJahde6NtLBGXpGX2K0yxDaz8Kiv-Fi5JC1vxSR0mQccxYcmXLs19vuvE6m5G0D5hNntcBnIVldax3wkXTcoou0haYBhp_Tr0k_jRfBmUO7RZuZPVSb0gKUzVFzEcBIQWr80Rdwibiryje6H0aOaxvazX-cgXjGTHxbf/s1280/photo_2026-02-18_13-02-23%20(2).jpg
ក្នុងបទសម្ភាសន៍ជាមួយ Reuters សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕