Home Blog Page 125

ថៃ​កំពុងតាមឃ្លាំមើលសកម្មភាពរបស់ថ្នាក់ដឹកនាំកម្ពុជាលើឆាកអន្តរជាតិ

0

ប្រទេសថៃពេលនេះហាក់កំពុងព្រួយចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាប.កស្បែកមុខជាសាធារណៈប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានរបស់ពិភពលោក រហូតលេចលឺដំណឹងមកថា រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាសាក់ ភួងកេតកែវ កំពុងពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងមានការប្រាស្រ័យទាក់ទងល្អនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibPwG5VY1MeV2w3361hir2gWFKfEZUyYYrzKa938Mjevpdd72kP3x7QagoTjDMl1m2FIjqX4IoQlZXSmxFdGQ5vbrMSqtAm0Q-m3lkxXAc-vpgU3-U95OuD9_XcR8wvr9UdUTWBfHn5cCcXSBbwrRKd9uvqF_tHBnK5qriRZ0U-zlsl95rQuRjvGb9ivXc/s1080/photo_2026-02-19_11-36-01%20(2).jpg
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា ក្រសួងការបរទេសថៃកំពុងតាមដានជិតស្និតចំពោះសកម្មភាពអន្តរជាតិរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដចេធិបតី ហ៊ុន ម៉ាណែត ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដោះស្រាយស្ថានភាពព្រំដែនថៃ-កម្ពុជា។ ជាមួយគ្នានេះ ក្រសួងក៏កំពុងពិនិត្យឡើងវិញនូវសំណើរបស់កម្ពុជាទៅកាន់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្រាប់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgrMmSuu09DEFCSqAPQZpIAClnxwD2L9Flpa3jSxcvx1rZznzHOUITAxTnkdr8lizEgfFjSCIGxFYs96rLHS1YiEyvP1gUljzWSvmsKtKAiLJUAnRdIj_yIGwsvPVg-Mi3wrEjDPLgNgZn0q0h7X7XP4hWov0FMRqTMsr_RQwqLjKMr2lZJ3sOvuxlJN8/s1200/photo_2026-02-19_11-36-01%20(3).jpg
    តាមក្រសួង អាជ្ញាធរថៃកំពុងតាមដានកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយមេដឹកនាំបរទេស និងការចូលរួមក្នុងវេទិកាអន្តរជាតិផ្សេងទៀត ដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានលើទំនាក់ទំនងទ្វេភាគី ព្រោះបើតាមការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សម្ដេច ហ៊ុន ម៉ាណែត បានបង្កើនការផ្សព្វផ្សាយផ្នែកការទូត ដោយធ្វើការចរចាជាមួយដៃគូក្នុងតំបន់ និងសកលលោក ខណៈបញ្ជាក់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះតាមរយៈយន្តការផ្លូវច្បាប់ និងសន្តិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgR2friyuQDgSs8Bc4QDGV_NE1pEjWqkasvMUonIo1Bno1BEPbwWbZ3jOBT3wUyMQ5gNuR9vnjd8_shENX0ZB7Jj7MLIm4fQzxdXCRO0mIwo-ei2PhxBWiM9BVknmzxhJ_I0LBLUzg3IVhoIQ22T_fS3L06ClzMUYtlcBl0CUZNAo0Fvzj_B0h9MUlum_Z/s1280/photo_2026-02-19_11-36-01%20(4).jpg

    ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលមន្ត្រីថៃតែងតែនិយាយថា ពួកគេចូលចិត្តការចរចាទ្វេភាគី ហើយនៅតែប្រុងប្រយ័ត្នចំពោះចលនាស្វែងរកការសម្របសម្រួលពីអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

    តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគថៃបាននិយាយយកល្អជំនួសប្រទេសខ្លួនថា វាជារឿងធម្មតាទេដែលក្រសួងការបរទេសតាមដានសកម្មភាពការទូតកម្រិតខ្ពស់របស់ប្រទេសជិតខាង ជាពិសេសក្នុងអំឡុងពេលនៃភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងបែបនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg40OkPivnFujHjZsrlwk5sFjDbCUrya_c33aliU9shThI9j3V13gps7Jqqt7950MHsT7E77jqQjBAs3kCOuc9oE3siLCNCywvPGMSOFo9kH7UxegbOEopXCbAd0hPCwQlJom0rvLRZP6ClaCwb1iWBgwC3y2O1kLZTEUQbDfNwHizub73_JhNQH8mE6lot/s800/photo_2026-02-19_11-36-01.jpg
    សូមជម្រាបថា ព័ត៌មានស្ដីអំពីក្រសួងការបរទេសថៃដែលកំពុងតាមមើលសកម្មភាពរបស់ថ្នាក់ដឹកនាំកម្ពុជា បានឆ្លុះបញ្ចាំងពីភាពភ័យខ្លាចដែលកំពុងកើតមានសម្រាប់ប្រទេសថៃ ខណៈសម្លេងរបស់នាយករដ្ឋមន្រ្តីកម្ពុជា កំពុងតែសាយភាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ដោយបណ្ដាញសារព័ត៌មាននីមួយៗចុះផ្សាយព្រោងព្រាតថា៖ ភាគីថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនលើទឹកដីកម្ពុជា បើទោះជាបីជាមានការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Donald Trump ក្តី៕

អាមេរិកបន្ថែមការដាក់ពង្រាយមីស៊ីលលើទឹកដីហ្វីលីពីន ចំពេលមានការជំទាស់ពីចិន

0

មិនខ្វល់ថាចិនពេញចិត្ត ឬមិនពេញចិត្តនោះទេ សហរដ្ឋអាមេរិកនៅតែជ្នះដាក់ពង្រាយប្រព័ន្ធមីស៊ីលបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយទប់ស្កាត់ការឈ្លានពាននៅតំបន់សមុទ្រចិនខាងត្បូង។ ការណ៍នេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀតទៅលើប្រទេសក្នុងតំបន់អាស៊ានមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKbPw-rQxF_z1h7_Z8o3LOed97PwPx_9ZRVyjUT1lXCNwUr9biHLq5qAk3rF8ac-4Fq7o45c6KcRJmTeZY4oH71NiD7MC8guWAjR_Fb_Im7VbKbczSt3wG0hkImiLmOCNDfl5VdvMDNJhC8qjScfuorVpiW3zrOigVeHi0v3X9oCuD2MVI47LCotyRvVr/s1280/photo_2026-02-19_12-42-36.jpg
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានបង្ហាញថា ទីក្រុងប៉េកាំងបានបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀត ចំពោះការដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសហ្វីលីពីន ខណៈដែលសហរដ្ឋអាមេរិកបកស្រាយថាអាវុធទាំងនោះមានគោលបំណងទប់ស្កាត់ការកើនឡើងរបស់ប្រទេសចិន ពីសកម្មភាពបង្កការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilAmb42jj2NfU3R6JVcJsAu42TeCE1QBldMnosj_cRE9XbbL05RVfF4kVKJdHBpTEB0XIdK2KbOAqOcwo0N64L9s2XnrtnAwvdrTsE_i3TS9umBl3bOjHQUMRywUtTHTF330utRrIQk5BW1VwqA9PGjWeggbDo-J5wZFJ-QD4FUTw82zIlXPlhFM79SWb2/s1020/photo_2026-02-19_12-42-35%20(2).jpg
ដោយឡែក បើតាមសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចសន្ទនាយុទ្ធសាស្រ្តទ្វេភាគីលើកទី១២ នៅទីក្រុងម៉ានីល អាម៉េរិក និងហ្វីលីពីន បានបញ្ជាក់ពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធការវាយប្រហារដោយកម្លាំងប្រដាប់អាវុធ យុទ្ធហោះ និងការវាយប្រហារលើនាវាសាធារណៈនៃប្រទេសទាំងពីរនៅតំបន់ប៉ាស៊ីហ្វិក រួមទាំងសមុទ្រចិនខាងត្បូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhApke7c2KtHee6Bd7ux34Xz61VRYAKTfxwVVzi5Hbt1bxFb1gGv-du-9L9SKaazko8dJpC-bPuOBhJCdXawLa-rGWVnffJPfBW27stttaWEPruKH5eTkuu8TpUd6CBLgb5kUcdRMxSpf1IgFzaxxiQFL8WkmLteUuqfhR5HUv25rD3Rj_m9nBrHPiHKa_7/s1280/photo_2026-02-19_12-42-35.jpg

សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ពីការបង្កើនការពង្រាយមីស៊ីលបំពាក់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធគ្មានមនុស្សបើកបន្ថែមនៅហ្វីលីពីន។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បានរិះគន់ផងដែរលើសកម្មភាពខុសច្បាប់ គំរាមកំហែង នៅក្នុងដែនទឹក ដោយគ្មានលើកឈ្មោះនៃបណ្តាប្រទេសណាមួយឡើយ។ ទោះមិនបានបញ្ចេញឈ្មោះ ប៉ុន្តែភាគីទាំងពីរ ទំនងសំដៅដល់ចិន ដែលមានទំនាស់ខ្លាំងជាមួយហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក នាវាល្បាតចិន ធ្លាប់ប៉ះទង្គិច និងបាញ់ទឹកដាក់ទូកល្បាតរបស់ហ្វីលីពីនថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFLScZht4bk21Ou3tTLt3UTkrT0z3HjyGuvN10AZXtRCZkFXR__qgR-Iuqv8111vTv4CSjrJkrljftdrijeDyAKCqz85_5V2UcSv8XvNRshHvSOjOc7sjer-dtuWQIcXuWdlDcyqC6pKta_rlDN_GB88V_6mx-EJCFfi_qf8Dif_PPen47NLozwS0f7lr/s1280/photo_2026-02-19_12-42-36%20(2).jpg
ទីក្រុងប៉េកាំងបានទាមទារម្តងហើយម្តងទៀតឲ្យដកអាវុធទាំងនោះចេញ ដោយព្រមានពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ប៉ុន្តែប្រធានាធិបតី Ferdinand Marcos Jr. នៅតែរក្សាជំហររឹងមាំ ដោយអះអាងពីសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងម៉ានីលក្នុងការការពារទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktb6aFxmFJ_n-t-x8IZkqVSZ1zcJN7q1gTBJFDI0okT_Gaie0ue4tstXXxXJFlbhmnCT3QtkIuO6FZFppNKqZndWhn1-fjMPD2-SqX1WUQDmsnjIDr_tKF_fKO3b1d5Uw1LFMY9jRTfLeXDik85YZloDuAwLCj97KOhU5TXL_uaxeCNxyBeUBadITp6y5/s1280/photo_2026-02-19_12-42-35%20(3).jpg

លើសពីន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បានបញ្ជាក់ច្បាស់ថា អាវុធដ៏ទំនើបទាំងនេះគឺសម្រាប់តែការទប់ស្កាត់ប៉ុណ្ណោះ ដោយលោកកត់សម្គាល់ថា រាល់សកម្មភាពឈ្លានពានរបស់ចិន មានតែធ្វើឲ្យទីក្រុងម៉ានីលកាន់តែប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រៅពីការដាក់ពង្រាយបណ្តោះអាសន្ន ហ្វីលីពីនក៏កំពុងសិក្សាពីការទិញយកប្រព័ន្ធបាញ់បង្ហោះមីស៊ីលកម្រិតខ្ពស់ដោយខ្លួនឯង ដើម្បីធ្វើទំនើបកម្មកងទ័ពផងដែរ៕

Wang Churan និង Cheng Lei ពីដៃគូសម្តែងក្លាយទៅជាមិត្តភក្តិជិតស្និទ្ធក្នុងជីវិតពិត

0

បន្ទាប់ពីបានសហការគ្នាក្នុងរឿងភាគប្រវត្តិសាស្ត្រ «How Dare You!?» Cheng Lei និង Wang Churan បានក្លាយជាគូស្នេហ៍ដ៏ពេញនិយមយ៉ាងឆាប់រហ័សនៅលើកញ្ចក់ទូរទស្សន៍។ គេនិយាយថា ភាពស៊ីសង្វាក់គ្នារបស់ពួកគេនៅលើកញ្ចក់ទូរទស្សន៍បានពង្រីកដល់ជីវិតពិត ដោយសារពួកគេតែងតែប្រាស្រ័យទាក់ទងគ្នាដោយធម្មជាតិ និងកំប្លែងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIXgNwQcHJ4eh3L3iIEvrDcvQQkQCYuhXHuDNJ7ijGTDvwRZLdM5ZlbLnawoojMYYHtsbATJzWmbIGiTVBpl4Guvq4UY3BWsJcMOH1ZkbBQaRweYfyL8KN8vbpCHhH5Fjc8sCPSnTMy6_V_43JytaXLHEJLvX-2H58kt5s0DWAv2wZf8g4QY5SM2YqCqT/s1440/image_2026-02-19_11-11-34.png
នៅក្នុងការថតរូបទស្សនាវដ្តីតារាសម្ដែងទាំងពីរបានបង្ហាញពីភាពស៊ីសង្វាក់គ្នាយ៉ាងស្រួល និងបានថតរូបជាមួយគ្នាយ៉ាងល្អ ដែលជំរុញឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពួកគេកាន់តែខ្លាំង។ លើសពីនេះ រឿងរ៉ាវរបស់ Cheng Lei ដែលបានផ្តល់អំណោយដល់តារាសម្តែងរួមរបស់លោកនូវស្បែកជើងគ្រីស្តាល់ពណ៌ស្វាយមួយគូក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។ Wang Churan បានចែករំលែកលេងសើចថាស្បែកជើងនោះ «ភ្លឺចែងចាំង» ខណៈពេលដែល Cheng Lei បាននិយាយលេងសើចថា អំណោយនេះធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការស្គាល់នាងនៅពេលយប់ហើយបានបន្ថែមថា នាងមិនគួរពាក់វាពេលកំពុងថតទេ ព្រោះវានឹង បង្ហាញអាថ៌កំបាំងយ៉ាងងាយស្រួល។ នេះត្រូវបានអ្នកគាំទ្រជាច្រើនមើលឃើញថាជាភស្តុតាងនៃទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif5jKc4E5GeV4ES7CHfKZvpt6m_k92vh-PLCLzi60SgI7vakuvyUItEGbTINlWdBRNXAyZjn7npyFSKrKTY8zLtYspY6pPz_4NxgoGdGE0ixvHy6opztMLa7D-VexvdJZguyryr5QjRgB6r53t610zENejs0ZUQxxmvYRjfobGl2Hf_qpeX33I9aDjC9tU/s1923/image_2026-02-19_11-11-36.png

អំឡុងពេលផ្សាយផ្ទាល់ផ្សព្វផ្សាយខ្សែភាពយន្តនេះ អ្នកទាំងពីរក៏បានធ្វើឱ្យអ្នកទស្សនាសើចផងដែរ នៅពេលដែលពួកគេបានរៀបរាប់រឿងកំប្លែងមួយអំពីការឈ្លោះប្រកែកគ្នាដណ្តើមមីសាច់គោនៅឯព្រលានយន្តហោះ។ ក្រៅពីស្ថានភាពកំប្លែងៗ Cheng Lei និង Wang Churan ក៏បានបង្កើតឈុតឆាកនេសាទឡើងវិញពីរឿងភាគនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ ដោយបង្កើតជាពេលវេលាមួយដែលរំលឹកដល់ខ្លឹមសារនៃរឿងភាគ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រ។ អន្តរកម្មនៅលើអេក្រង់ និងក្រៅអេក្រង់ ទាំងនេះបានជួយរូបភាពរបស់គូស្នេហ៍នេះបន្តរីករាលដាលយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSe1x-1JfBYijrY5lcIaZNYC4_6XwUABhoQ3r3_PxuMf_vs4xnpMjSyCig0DEyBdRZU_NJx-R5WGjqdEncyg3FDT-iEUPhDgV9dcQ5x1obSzv_k972-jQtXNDD7in7H5pNWYwX6V1_oPFYVKaWfZGSzg44wtn2dt8vZh25nEIOz0GdstKDUxzs4Pqji7K/s2048/image_2026-02-19_11-11-33.png

ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថា ទំនាក់ទំនងជិតស្និទ្ធរវាងតារាសម្តែងទាំងពីររូបនេះភាគច្រើនកើតចេញពីទំនាក់ទំនងការងារដ៏យូរអង្វែងរបស់ពួកគេ និងបរិយាកាសការងារដ៏ធូរស្រាល។ ពេលវេលាប្រចាំថ្ងៃ ចាប់ពីការគាំទ្រគ្នាទៅវិញទៅមកក្នុងស្ថានភាពតូចតាច រហូតដល់ការសន្ទនាកំប្លែងរបស់ពួកគេនៅទីសាធារណៈ រួមចំណែកដល់ការកសាងរូបភាពដែលអាចយល់បាន និងធម្មជាតិនៅក្នុងក្រសែភ្នែករបស់ទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4fasg3dt7sToUr06WR8czMVzIfym6bYSWnJRYtgB9HTpK_x0yPCqbU2h5NQQ9bS9VuWQFLUfaw6OdKwsvoJ6PyGyrzBDGZb3syOdPwesbM5FihBIO3SBJcYBGZb8rMyC7HKZu8QId37uiWqzwUizDSm0KrGmDFShehvrlkFB4Rdanq1Xzo3225K3TVAi/s1440/image_2026-02-19_11-11-34%20(2).png

នៅក្នុងទេសភាពប្រព័ន្ធផ្សព្វផ្សាយកម្សាន្តដែលផ្តោតកាន់តែខ្លាំងឡើងលើការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ រឿងរ៉ាវនៅពីក្រោយឆាកដូចនេះមិនត្រឹមតែបង្កើនភាពទាក់ទាញនៃរឿងភាគប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណាប់អារម្មណ៍លើសិល្បករម្នាក់ៗផងដែរ។ សម្រាប់ Cheng Lei និង Wang Churan អាកប្បកិរិយាធម្មជាតិ និងធូរស្រាលរបស់ពួកគេត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការរក្សាទស្សនិកជនឱ្យចូលរួម និងគាំទ្រ៕

អាជីវករថៃនៅផ្សាររុងក្លឿបាត់បង់ចំណូលខ្លាំងពីការបិទព្រំដែន និងសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់

0

អាជីវករថៃនៅផ្សាររុងក្លឿទ្រាំលែងបានហើយដោយសារផ្សារមានសភាពស្ងាត់ជ្រងំបន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី បណ្តាលឱ្យពួកគេបាត់បង់ចំណូលយ៉ាងខ្លាំងនាពេលនេះ និងអង្វរឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Anutin Charnvirakul ស្វែងរកការចរចាជាមួយកម្ពុជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheWnoekC-E_uJU15M27yl0QUyRDtTdIn88OVTTzh8WkekL1s2oT51E2B0CyZiDeQU_iuqxvTSSjwyJc5rccko8eQGY3Cf9dBbepJs0mQi1yLAPulP90LDUqfn_wjzyJRSeCu_ZTah_RSEXh-WZAstzodj8lmrtrc4U9DMRrDoWyJ_hew2IhXxjgQQXQUHY/s1200/photo_2026-02-18_17-04-35%20(2).jpg

ការលក់ដូររបស់អាជីវករថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក្បែរព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង បន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាអស់រយៈពេលជាច្រើនខែ បណ្តាលឱ្យប៉ះពាល់អាជីវករថៃ និងអាជីវកម្មផ្សេងៗ ជាពិសេស ផ្សាររុងក្លឿរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈផ្សារនេះជាកន្លែងជំរុញសេដ្ឋកិច្ចថៃ ។

តូបលក់ដូរជាច្រើនក្នុងផ្សាររុងក្លឿបានបិទទ្វារ និងមានតូបតិចតួចប៉ុណ្ណោះដែលបើកទ្វារ ប៉ុន្តែគ្មានអតិថិជនដើរផ្សារឡើយ ។ វាខុសគ្នាកាលពីអំឡុងពេលមិនទាន់បិទព្រំដែន ដែលពេលនោះ ការលក់ដូររបស់អាជីវករថៃកាក់កបយ៉ាងខ្លាំង ដោយសារមានភ្ញៀវទេសចរ ។

អាជីវករថៃនៅផ្សាររុងក្លឿប្រាប់ថា តាំងពីព្រំដែនកម្ពុជា-ថៃបិទមក ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង ថ្ងៃខ្លះ ស្ទើរតែអតិថិជនដើរផ្សារសោះ ពួកគេគ្មានចំណូលដើម្បីផ្គត់ផ្គង់ជីវភាពឡើយ ។ ពលរដ្ឋថៃនៅព្រំដែនរងផលប៉ះពាល់ខ្លាំងបំផុត និងសំណូមពរទៅកាន់រដ្ឋាភិបាលថៃធ្វើអ្វីឱ្យច្បាស់លាស់ មិនមែនបានតែទ្រឹស្តី ពីព្រោះពួកគេត្រូវប្រកបមុខរបរនៅកន្លែងនេះ (ផ្សាររុងក្លឿ) គ្មានកន្លែងផ្សេងសម្រាប់លក់ដូរទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLszfgoQSK7__MfOpy0KRkUqracjJqnUBCHWBaOTkmdFGSkdpeajjNOz0PNbSwBrar3JCOYf-NiHh5RTHX87U6q_rTrikDzrgb8gHNou1w_N1Hk3CbLGQ9tJUUVAYOWnGTqsr9BP4mXIJwq9fv3AlQFNnYMul7BxITTJGgjpvVrZG4edBJlfthCdVRkrmt/s1280/photo_2026-02-18_17-04-35%20(3).jpg
អាជីវករថៃទាំងនេះចង់ឱ្យប្រទេសកម្ពុជា និងថៃ ងាកមកចរចាគ្នាឡើងវិញ ពីព្រោះបើមានសង្គ្រាមកើតឡើងម្តងទៀត អ្នកដែលប៉ះពាល់បំផុត គឺពលរដ្ឋ និងអាជីវករ គ្មានអ្នកណាទទួលបានផលប្រយោជន៍ពីសង្គ្រាមទេ ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នគ្មានភាពច្បាស់លាស់ ធ្វើឱ្យពលរដ្ឋខេត្តស្រះកែវបារម្ភពីការប៉ះទង្គិចរវាងប្រទេសទាំងពីរជាលើកទី៣ ខណៈក្រុមគ្រួសារមួយចំនួនចាប់ផ្តើមត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍មិនច្បាស់លាស់នេះ

ពលរដ្ឋ និងអាជីវករថៃអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនប្រញាប់ស្វែងរកវិធីដោះស្រាយដោយការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារសេដ្ឋកិច្ចព្រំដែនឡើងវិញ ។ ពលរដ្ឋថៃចង់ប្រកបមុខរបរ និងទទួលបានប្រាក់ចំណូលដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7ZcvaE5VuU6RPF4r8s7uiKzoiMNaTyv1HjJ1KC4oUE4QoYZBj5seUY5rrI0YXVNIXWTz-mLJ8sYIYqI0C5kuGW3Jpe4Z1e6RtyW25Pt77R6r7-uHXX2H-vLw1EyaDidpjTlbUVnPQiYYV71azaak8CGGFaygJWIiuaF4txn6B3Wv2zsd5FtjHa1R1vN8/s1200/photo_2026-02-18_17-04-35.jpg

គួរបញ្ជាក់ថា កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី តាំងពីខែមិថុនា ឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ពលរដ្ឋពលរដ្ឋថៃដែលទទួលបានចំណូលពីការបើកព្រំដែន កន្លងមក ពួកគេស្នើឱ្យរដ្ឋាភិបាលបើកព្រំដែនឡើងវិញ ប៉ុន្តែលោក Anutin មិនខ្វល់ពីផលប៉ះពាល់ទាំងនេះឡើយ លោកចង់ទទួលបានសំឡេងឆ្នោតដើម្បីបន្តអំណាចដោយការបិទព្រំដែនជាមួយកម្ពុជាបន្តទៀតតាមការទាមទាររបស់ក្រុមជាតិនិយមជ្រុល ៕

ថៃមិនអនុញ្ញាតឱ្យពលករខ្មែរជាង១សែននាក់ចាកចេញពីប្រទេសខ្លួនព្រោះ​បារម្ភគ្មានពលករធ្វើការក្នុងវិស័យកសិកម្ម

0

ធ្លាប់តែមើលងា.យពលករខ្មែរមកស៊ីឈ្នួលលក់កម្លាំងពលកម្ម និងពឹងផ្អែកនៅថៃ ប៉ុន្តែពេលនេះ ថៃខ្លួនឯងបែរជាខ្វះខាតពលករធ្វើការយ៉ាងធ្ងន់ធ្ងរ ទៅស្រវាយកពលករប្រទេសផ្សេងមកធ្វើការ ប៉ុន្តែខ្វះខាតជំនាញ ខណៈការចំណាយលើប្រាក់ឈ្នួលវិញក៏ខ្ពស់ និងធ្វើការមិនល្អដូចពលករខ្មែរ ។ បច្ចុប្បន្ន ការងារជាច្រើនកន្លែងនៅថៃលែងដំណើរការ ជាពិសេស ការងារប្រមូលផលដំណាំកសិកម្មមិនទាន់ពេលវេលា ដោយសារពលករខ្មែរបោះបង់ការងារនៅថៃ ដែលធ្វើឱ្យក្រសួងការពារថៃសម្រេចចិត្តមិនទាន់បញ្ជូនពលករខ្មែរជាង១សែននាក់ត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghT2d4Ksjs5_F5btiOSy4pOhMOUB405_HY77cj5AFA2mnEhZHdbOqig-8xHez6fb5LgZqzZ01BmCUm2Bhw5cDF1Vh3HaktHuVjBkRB5A2AwDZS1e3kbmy7GkpGQEPx3b6FqPsZigpk3MNU2FCtvd_ZmQf8HizCJ05-ljaEUl4-qn2gGypmFlLCEs6UQhOH/s850/photo_2026-02-19_09-14-24.jpg

បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong និយាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថាប័នកងទ័ពកំណត់ឱ្យពន្លឿនការត្រួតពិនិត្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃជាង១សែននាក់ ប៉ុន្តែក្រសួងការងារសម្រេចចិត្តមិនទាន់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញទេ ពីព្រោះត្រូវពិនិត្យស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន ប្រសិនបើបញ្ជូនទៅប្រទេសវិញនឹងធ្វើឱ្យវិស័យកសិកម្មថៃខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JvBYRjJWiUWyUZ9rTJrD8nF94O2rGnyazvNoL2DTzDKRTqAgv3rPpHQ1xc7YD6CXXN0ptOYiiXtbA57zFDgbfsp_KdEofrsx934tdzPGTQX77FiZT8WQIF7yrXF43TQ-VlQHQZldq8j4lT-Z-ke7Ck-h2WzSnx-ZMcxUimskppAFxwGuvRS-6k9pxk6g/s1200/photo_2026-02-19_09-14-24%20(2).jpg
កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch បាននិយាយពីការបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរជាង១សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃថា មិនទាន់បញ្ជូនពួកគេទៅប្រទេសវិញ ដោយសារក្រសួងការងារថៃរង់ចាំតាមដានស្ថានការណ៍សិន ។ ពេលនេះ យើងកំពុងពិចារណាបញ្ហាសន្តិសុខជាតិ ប៉ុន្តែទទួលស្គាល់ថា ម្ចាស់អាជីវកម្មថៃ ជាពិសេស វិស័យកសិកម្មប៉ះពាល់យ៉ាងខ្លាំងព្រោះគ្មានពលករខ្មែរធ្វើការ ។

ហេតុនេះ អ្នកស្រីសំណូមពរឱ្យស្ថាប័នកងទ័ពត្រួតពិនិត្យសន្តិសុខជាមុន ទើបក្រសួងការងារលើកឡើងពីបញ្ហាពលករខ្មែរជាង១សែននាក់នេះពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានភាពច្បាស់លាស់នាពេលឆាប់ៗថា តើត្រូវបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរ ឬក៏បញ្ជូនត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi_7Tp1qQWobGTjGHnAg6AFHtHnvIl2jBwysKUBpGlzMI51dwqJXxnKwIk2J6I0qsN6H6g_iijopkakEO6Ouq85o898vLRfc0yxRqjKFQ4O8-28yAnj9akYEq8zPtyfWORIKMnPC9ua-oKitl7lA2rhchdbMwaZkZBLdH5CgxkTM61l4zHenubu5pUybWd/s850/photo_2026-02-19_09-14-24%20(3).jpg

រដ្ឋមន្ត្រីក្រសួងការងារថៃបន្តថា ពលករខ្មែរជាង១សែននាក់នេះបានធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ប៉ុន្តែស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ធ្វើឱ្យពួកគេក្លាយជាពលករខុសច្បាប់នាពេលបច្ចុប្បន្ន ។ ថៃមិនទាន់អាចបញ្ជូនពួកគេទៅប្រទេសវិញទេ ដោយសារតែលក្ខខណ្ឌមួយចំនួន បញ្ហានេះត្រូវតែពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_iYcB6M3y8NZxnDZTi7Y4KrnuRN3M8AGU2teftDaiupUJ0R95rGjnZ8OUMl4GD96FSr6QBgi-F4F93KA_4hvG08tTfvNgDjO_CMeaQc4lDw7Vi4J0Bi4APZm7VmfKPE6_kSiehqjcntjlw-1zYRXp9r8f7P8jSf9QEN6mFiTs5E-U0bmGMjKhSUy3dDAW/s600/photo_2026-02-19_09-14-24%20(4).jpg

គួរបញ្ជាក់ថា ដោយសារតែខ្វះខាតពលករធ្វើការខ្លាំង ប្រទេសថៃបានប្រកាសជ្រើសរើសពលករប្រទេសស្រីលង្ការ ចំនួន១ម៉ឺននាក់មកធ្វើការក្នុងវិស័យនានាជាបន្ទាន់ រួមមាន ៖ សំណង់ កសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្ម និងជីករ៉ែ ។ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីប្រកាសជ្រើសរើសពលករប្រទេសផ្សេងមកធ្វើការជំនួសពលករខ្មែរទេ បើទោះជាថៃត្រូវចំណាយថ្លៃឈ្នួលយ៉ាងខ្ពស់ទៅឱ្យពលករប្រទេសផ្សេងក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMdWifgGSD-i5ADHPD5N9fKHKU_b3spC7uxuYXjyU_c76PXenLHw74gr_B-EuwY_ozXXGcEkpeG4hBz4L-qLXCEdoZdvfyre5OY9_V7fW-NpG2lRoXuFwXnaqiqOwtLtOsbl_ZPPvbLnfM_Nm_1ZXg4ZusWXHEUYNL9UFLd66znN3zJ5rIz913Ns5URYPR/s1024/photo_2026-02-19_09-14-24%20(5).jpg
ការទទួលយកពលករប្រទេសផ្សេងមកធ្វើការនេះ ថៅកែថៃភាគច្រើនមិនពេញចិត្តនោះទេ ដោយសារត្រូវចំណាយប្រាក់ឈ្នួលខ្ពស់ទ្វេដង បើធៀបនឹងពលករខ្មែរ ពលករខ្មែរស៊ូនឹងការងារជាង ម្យ៉ាងទៀត ពិបាកទំនាក់ទំនងគ្នា ដោយសារថៅកែថៃស្តាប់មិនសូវយល់ភាសាអង់គ្លេស ៕

Dilraba ទទួលបានមតិចម្រុះក្រោយតុបតែងមុខនាងមច្ឆានៅក្នុងពិធីជប់លៀងបុណ្យចូលឆ្នាំចិន

0

តារាសម្តែងជួរមុខ Dilraba Dilmurat បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំងដោយសារការផ្លាស់ប្តូររូបរាងទៅជានាងមច្ឆាសម្រាប់កម្មវិធីពិសេសបុណ្យចូលឆ្នាំចិន។ ទោះយ៉ាងណាការតុបតែងមុខរបស់នាងបានធ្វើឱ្យមានមតិប្រតិកម្មចម្រុះពីអ្នកលេងអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_LuIQ6kzok-kmhP_8EIVyEd9jIO1GvFwcewKmHSNua9p8fhZDAzDAZW2cr4epCHGUn2GER6ZKk1xOXV5db-xjSYVCwn8isUH9_iD2uNhTdpcuUiSi-GMVDmJGsykrZc5CSM5f02Ca8XVFVV7GBOcnfocBdIskwfaHsXNVvLrsPQv-h7jrCJ1jdSnWzaW/s689/image_2026-02-19_10-24-07%20(6).png

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថា Dilraba បានស្លៀករ៉ូបភ្លឺចែងចាំងដែលបង្ហាញពីរាងកាយដ៏មានតុល្យភាពរបស់នាង រួមផ្សំជាមួយនឹងការតុបតែងមុខដ៏ប្រណីតដែលត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមគំនិតស្រមើស្រមៃ។ រូបថត និងវីដេអូខ្លីៗពីព្រឹត្តិការណ៍នេះបានចែកចាយយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដែលទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើន។ អ្នកទស្សនាជាច្រើនបានសរសើររូបរាងដ៏ទាក់ទាញ និងរស្មីតារារបស់នាង។ទោះជាយ៉ាងណាក៏ដោយ មិនមែនប្រតិកម្មទាំងអស់សុទ្ធតែវិជ្ជមាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbN4ZiK6pusYAWJozYQOkAz-HCxMvPgP4fVUO7CwSwrCXQVUlPdhftQncd3A5HItxsNNQkKGCY5awROe_Pib60r-dubTg6IXr9DZ7U2ebvNYN_RvKi40KyANGFES7GHA4DpE6ruIQLWaz_1qQHS6UaMILNvc6c1IyyAn43fP8GlHt7H8dtbG5TlX6PkQM/s1024/image_2026-02-19_10-24-06%20(3).png

ខណៈពេលដែលអ្នកខ្លះសរសើររចនាប័ទ្មដិតរបស់នាង អ្នកខ្លះទៀតរិះគន់ការតុបតែងមុខថាមិនគួរឱ្យចាប់អារម្មណ៍ និងមិនស៊ីគ្នានឹងសម្លៀកបំពាក់ទាំងមូល។ នៅក្នុងមុំកាមេរ៉ាមួយចំនួន អ្នកលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា សម្បុររបស់នាងមើលទៅស្លេកស្លាំងបន្តិច ដោយអះអាងថាការតុបតែងមុខមិនបានបង្កើនលក្ខណៈពិសេសរបស់នាងឱ្យកាន់តែល្អឥតខ្ចោះនៅក្រោមភ្លើងឆាក។ការតុបតែងមុខនេះត្រូវបានបង្កើតឡើងដោយអ្នកផាត់មុខ Wang Yafei ដែលក្រោយមកបានចែករំលែកវីដេអូពីក្រោយឆាកនៃកិច្ចសហការនេះនៅលើទំព័រផ្ទាល់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEOSMZ1LQ4eXlkkvBTOFmK-6IxqV46aEuexkFc4dBLTafqI6HHLAF-zKf1s0MG3G1_txTO8O9LxAznF_vHsj8UY7WfMQ8gXL36QNfUtnq_T6BbhWHOEOxNJsyniktSo3ewDH_qvxMCgWiK2VcDNZTFFHuL6UopdrzLSa1O_HqSWBHiWVJksBqqE6hkRSpX/s1024/image_2026-02-19_10-24-07%20(4).png

លោកបានបង្ហាញថា ការបំផុសគំនិតចម្បងបានមកពីតួអង្គវិញ្ញាណផ្សោតដែលបានបង្ហាញនៅក្នុងការសម្តែងរបាំក្រោមទឹកមួយដែលមានចំណងជើងថា «Li Shang You»។ ក្រៅពីសោភ័ណភាព គំនិតតុបតែងមុខក៏មានបំណងបង្ហាញសារអំពីការការពារបរិស្ថានផងដែរ។ដើម្បីសម្រេចបាននូវការបំភាន់ភ្នែកក្នុងទឹកជាងផាត់មុខរូបនេះបានប្រើស្រមោលភ្នែកពណ៌ទឹកសមុទ្រ ដើម្បីធ្វើត្រាប់តាមឥទ្ធិពលភ្លឺរលោងនៃទឹក។ សម្ភារៈដែលមានការឆ្លុះបញ្ចាំងខ្ពស់ត្រូវបានបញ្ចូលដើម្បីធានាថារូបរាងនឹងលេចធ្លោនៅក្រោមលក្ខខណ្ឌថតពេលយប់។ ភាពភ្លឺចែងចាំងត្រូវបានរចនាឡើងដើម្បីចាប់យកពន្លឺលើឆាក និងបង្កើតពន្លឺចែងចាំងដូចមហាសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQz20MPH39x7jnt_IlDLKB8mAsoUcvyevmIr3E0h-4iVtyZEMwt6L563bMrHsM90ubKbQjIPhX0S_DLcSHBGEy7NgaDyaT-0wAjW9sZiNdqQaW12tLbGpRkUVb6mQVD1lwGXgBJ2sG5YJCheCST11hU862ajbIDGsS6D5VBFTOGb4SstD3oT672RYSkiUT/s690/image_2026-02-19_10-24-07%20(5).png
Dilraba និង Wang Yafei ធ្លាប់បានសហការគ្នាច្រើនដងរួចមកហើយកាលពីអតីតកាល ហើយការបង្ហាញខ្លួនចុងក្រោយនេះបានបង្ហាញជាថ្មីម្តងទៀតនូវភាពជាដៃគូច្នៃប្រឌិតរបស់ពួកគេ ទោះបីជាវាបានធ្វើឱ្យមតិសាធារណៈមានការជជែកវែកញែកក៏ដោយ៕

ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ

0

ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ចនិងសកម្មភាព របស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»» ដោយកំណត់តំណភ្ជាប់ចូលទៅ កាន់គេហទំព័រ https://css-gdin.interior.gov.kh/home។

សាធារណជនអាចដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារ សម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្តឹងរបស់ខ្លួន។ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ៕

មូលហេតុនេះទើបបានជា ស៊ឹម ថៃណា មិនអាច Cover បទល្បីៗពីមុនឱ្យអ្នកគាំទ្រស្តាប់ម្តងទៀត

0

តារាចម្រៀងជើងចាស់ ស៊ឹម ថៃណា ម្ចាស់បទ «បេះដូងឆ្កួត» បានចេញវីដេអូបញ្ជាក់ពីមូលហេតុដែលមិនអាច Cover បទចម្រៀងឱ្យទស្សនិកជនស្តាប់ឡើងវិញបានដោយសារតែបទរបស់នាង ៨០ភាគរយគឺចម្លងមកពីផ្ទះលេខ២។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបាននិយាយថាក្នុងឆ្នាំ២០២៦ រូបនាងកំពុងសម្លឹងមើលការផលិតបទថ្មីដែលជា Original Song និងការ Cover បទចាស់ៗមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmmxiZFJqrrXMv7fQ_5Yk9A8Xf2Nmlqqg6d3PUZQG2oifRyMwJDuEOpu-U15XDhMaC5iFpjk9XWKp4Q5sfKxxiLzHJlXJReaPG-5PcMSIGviZ-0qV84ta1VrQLeu4xAvPmVrBzqhyphenhyphen7TGVhLY_j5NzteL-k0wwM2nzPKTS5U3YxuCl-bXIRdi-8jt6xnUlj/s1440/image_2026-02-19_09-30-08.png
ថ្មីៗនេះកញ្ញា ស៊ឹម ថៃណា បានចេញវីដេអូឆ្លើយតបបន្ទាប់ពីមានការទទូចពីអ្នកគាំទ្រឱ្យរូបនាងចូលសិល្បៈវិញ។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលនៅមិនភ្លេចនាងជាអ្នកចម្រៀងស៊េរីចាស់។ ថៃណា ថានាងកំពុងតែគិតគួរចាប់ផ្តើមពីចំណុចណាទៅវិញពីព្រោះនាងមិនមែនជាអ្នកចម្រៀងផ្តើមពីចំណុចសូន្យនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyGGbt2DmDNnmig9ZKWkjGThyphenhyphenNRypTTuX4ZsBbVk6UcL6kxKvRVJoQyG7rzkgCwfqTnrV3W-pIAkTloiD-SAhxuziCa-DzE2lGFZ5doOOOOpev6Pfan5E7hc9m2DA-8-ib1-go9bu9YvQwrHkB3OYBoNYQNS9ar64tfxuzQxOpNZDIdMXZEd0v9GRVyo/s1440/image_2026-02-19_09-30-06%20(2).png

ស៊ឹម ថៃណា ថានាងមានបទចម្រៀងចាស់ៗជាច្រើននៅក្នុងផលិតកម្មធំៗចំនួន៣ប៉ុន្តែជាអកុសលបទចម្រៀងដែលនាងចេញកាលពីជាង១០ឆ្នាំមុនគឺសុទ្ធសឹងតែជាបទដែលចម្លងពីប្រទេសជិតខាង ដែលពេលនោះបទ Original Song មិនមានការទូលំទូលាយនោះទេ។ តារាចម្រៀងជើងចាស់រូបនេះបានទទួលស្គាល់ថាបទរបស់នាង ៨០%គឺមានការចម្លងពីផ្ទះលេខ២ ដូច្នេះនាងមិនអាចយកបទទាំងនោះមក Cover ឱ្យទស្សនិកជនស្តាប់បានទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqk_DAfKVXN3qvnmBk5VBCSDEhRVRJe2V1KM68IC50K6iN5qT0_gTKw70tR8ptAqA32-WLNrd3b_WUi9kXFC-GXRVOthR0JKSq-lk0ejaq3KsMXkL1eYZ0egjn-lXPIInSM1c1AmIfYqKyXNqs3MMQ6iIPq-6adScSaDCnk53Js98Pz9n_1MMfz04dpJSQ/s1440/image_2026-02-19_09-30-06%20(3).png
យ៉ាងណាមិញ តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមថានៅក្នុងឆ្នាំ២០២៦ រូបនាងកំពុងគិតសារឡើងវិញគឺនាងនឹងធ្វើបទ Original Song មួយចំនួន ក៏ដូចជា Cover បទចាស់របស់នាងមួយចំនួនដែលពុំមែនចម្លងពីផ្ទះលេខ២។ តារាចម្រៀងរូបនេះបានសារភាពថានាងខុសពីអ្នកដទៃអ្វីក៏ដោយទាល់តែនាងសប្បាយចិត្តបានធ្វើ បើមិនសប្បាយចិត្តគឺនាងមិនធ្វើឡើយដោយមានពេលខ្លះបទចម្រៀងដែលបានថតទុកក៏មិនអាចចេញបានរហូតហួសសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_lxTnq7tnqC5GQG3KsP-C7BALvUXNGkiywUsYs24pVrHhZt5r-q4-L3UGZsLmpSmpYmqMScWXdFXbfIRTPjPwqFyYGJaK-yaYKyKA5sdHV9jaek7T73fL7FCgLQxYYuzajDEqEuAOgOGQ55Tdl-wcS985V-lPRrff9ekXQSFPck8Lkym8vlsoTF85e06/s1440/image_2026-02-19_09-30-07.png

ស្ថិតក្នុងវ័យ៤២ឆ្នាំ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថានាងពុំអាចបំរើវិស័យសិល្បៈបានយូរទៀតនោះទេ ហើយការបន្តសិល្បៈក្នុងកំឡុងពេលចុងក្រោយនេះនាងនឹងបង្ហាញសមិទ្ធផលថ្មី បំរើអារម្មណ៍ទស្សនិកជនក្នុងជីវិតចុងក្រោយនៃអាជីពសិល្បៈរបស់នាង៕

នីកូ ចេញលាងភាពស្អាតស្អំសម្រាប់តារាចម្រៀង សុខ ពិសី ក្រោយមានមតិចោ.ទប្រកាន់ថាក្ប.ត់ចិត្តកាក់

0

បន្ទាប់ពីលេចធ្លាយរូបភាពស្និទ្ធស្នាលរវាងតារាចម្រៀង នីកូ និង សុខ ពិសី នៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីកន្លងមកនេះស្រាប់តែមានមតិមួយចំនួនចោទប្រកាន់ថាតារាចម្រៀងស្រីរូបនេះក្បត់ចិត្ត កាក់។ ដើម្បីជម្រះមន្ទិលនិងការចោទប្រកាន់ទាំងឡាយ នីកូ ចេញមកបញ្ជាក់ភាពស្អាតស្អំការពារកិត្តិយស សុខ ពិសី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI61LF6-_zj320778zr9xjimaTpVEzFX8KPVfW7Vhs8RWPa7CTk4hs2QJKnmYDtcqdqUgi5p9PVd7zrUEnyQM1GWSaeFSqRj8ftD_j3xodeC7tc28MAw7I4Po8Eahrsjm_qswBQ8QIpsOzTL3J2HJ3SEdkz0CMr14GZRUsNZn1hVeaY8uDin7m22EfcCS/s2048/image_2026-02-19_08-50-55.png
នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ លោក នីកូ ចេញមកបង្ហោះសំណេរថា «ពួកយើងជាដៃគូចម្រៀងជាមួយគ្នាហើយសម្តែងបែបហ្នឹងក៏មិនតិចដងដែរកាលពីមុន ហើយ show លត់ជង្គង់ វាជាstory line របស់វគ្គ wonderland ដែលតួប្រុសត្រូវតាមរកព្រះនាងដ៏ស្រស់ស្អាត ក្នុង wonderland ដោយមុននឹងបានជួបព្រះនាង តួប្រុសត្រូវជួប អ្នកកាន់សោទ្វារ cute cute ទាំងពី រ៉ូលីន និង ផេនខេក បន្ទាប់មកក៏បានជួបនឹងdevil មកដាក់ស្នេហ៍ដែលចូលរួមដោយហ្វីយ៉ាតា បន្ទាប់មកក៏ជួបក្មេងស្រីកម្ជិល hooin ម្នាក់ទៀតទើបរកព្រះនាងឃើញ។ ជាមូលហេតុអ្នកមិនបានចូលរួមខនសឺត solo របស់ខ្ញុំឆ្ងល់ថាហេតុអី មានតួស្រីច្រើនម្ល៉េះ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwESAvG9c8EzzMuYlX0_ia8wyiC6GoZR9YTHeQCMaeGijsBFWfCNTUdUsZxYEnGsmxJZTTvU9_J1yTtumWUZAdbNHDZ6D1jlQDtkvvv9V137Vt6oN4m85BQHY7EcUwq7WmWsQyg2QmU4G0hVPovPlRjXab0lwLu9ON9eITkQNQU__aq3Wp0izplU3sz4n/s2048/image_2026-02-19_08-50-59.png
តារាចម្រៀង នីកូ បញ្ជាក់ថាលោកបានអញ្ជើញ សុខ ពិសី ដោយផ្ទាល់បើទោះជា សុខ ពិសី រវល់ជាប់កម្មវិធីស្ទើររាល់ថ្ងៃគាត់នៅតែឆ្លៀតមក ហើយថ្ងៃនោះគាត់ក៏ឈឺថែមទៀត តែគាត់នៅតែសម្តែងបានយ៉ាងល្អ។ នីកូ បន្ថែមថាតារាចម្រៀង សុខ ពិសី គ្រាន់តែឮថាថវិកាលក់សំបុត្រ នឹងត្រូវបរិច្ចាគ 100% ទៅកាន់កងទ័ពនិងបងប្អូនភៀសសឹក សុខ ពិសី បានឆ្លើយយល់ព្រមភ្លាមដោយស្ម័គចិត្តទាំងស្រុងសម្រាប់ការសម្តែងមួយនេះ។
នីកូ សង្កត់ធ្ងន់ថា កំឡុងពេលធ្វើការជាមួយគ្នាអ្នកទាំងពីរប្រៀបបានទៅនឹងបងប្អូន មិត្តភក្កិ និងអ្នកគាំទ្រទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1zFWVRJkC_JQICLkzC4Hoo8P7jF4iJnG3OmnUjaDQ8R71EXzpQva8eGTVnydD552qLnDIBiTfHrIqhjb9vJeeQMANYS5fUwEaVVAtx-9lZGGQ73nEHtovw0JOQ17UdyaighU7Ege3v-_PZ73sujLdsLJxFfU2H2JVMhzRS8Jv1rdoJMvdCI3xLonnidZ1/s2048/image_2026-02-19_08-51-00.png

គួរឱ្យដឹងថា ការចេញមកបញ្ជាក់របស់ នីកូ ចំពោះតារាចម្រៀង សុខ ពិសី ធ្វើឡើងក្រោយពីមានមតិវែកញែកពីសហគមន៍អនឡាញដោយចោទប្រកាន់ថា សុខ ពិសី មានចិត្តមិនស្មោះត្រង់ ក្បត់ ប្រូកាក់។ ជាមួយនឹងការបកស្រាយរបស់ នីកូ កញ្ញា សុខ ពិសី ក៏បានចេញបកស្រាយថាឱ្យនាងក្បត់ចិត្ត កាក់ យ៉ាងដូចម្តេចបើនាងមិនត្រូវជាអ្វីនឹង កាក់ ផង។ តារាស្រីរូបនេះបានទទួលស្គាល់ថា កាក់ មានចិត្តស្រលាញ់ប៉ុន្តែមិនមែនមានន័យថា ឱ្យតែអ្នកណាស្រលាញ់នាង នាងត្រូវស្រលាញ់គេវិញនោះទេ៕

Miss Universe 2025 បាត់បង់ជំហរក្នុងក្បួនដង្ហែនៅប្រទេសអេក្វាឌ័រ

0

Fatima Bosch Miss Universe 2025 បានដួលលើក្បួនដង្ហែមួយនៅប្រទេសអេក្វាឌ័រដោយសារតែអស់កម្លាំង។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែសាធារណជនបានប្រតិកម្មដោយភាពព្រងើយកន្តើយ និងការចំអកជំនួសឱ្យការអាណិតអាសូរ។ រឿងអាស្រូវពីស្ថាប័នរៀបចំបានបន្សល់ទុកស្រមោលខ្មៅលើម្ចាស់ជ័យលាភី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTw9W3aKbiAksVSuYE9dkakRq2R_XObYeyGUyqwdubtBe5ARf3IYjjwReuTGrRnzltw7eAckOkowvG4iZjgOzs-P-VM3G08DG0iiXVHELC84UbMg2s1z_osW_EKFl4DQF90a7Ioe6Fh5D5PSKKIj0KpvP2nczKC6wV7Opqn5tuM6sPPy6o7WLogwoD1lD8/s1440/image_2026-02-18_16-19-53.png
នៅថ្ងៃទី១៥ ខែកុម្ភៈ ក្នុងនាមជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាងទៅកាន់ប្រទេសអេក្វាឌ័រ បវរកញ្ញាចក្រវាឡឆ្នាំ២០២៥ Fatima បានចូលរួមក្នុងក្បួនដង្ហែមួយ។ Fatima មើលទៅស្រស់ស្អាតខ្លាំងជាមួយនឹងរ៉ូបពណ៌បៃតងភ្លឺចែងចាំង និងមកុដដ៏មានកិត្យានុភាពរបស់នាង។ ដំបូងឡើយ Fatima បានញញឹមយ៉ាងស្រស់ស្រាយ ខណៈពេលដែលនាងស្វាគមន៍មនុស្សរាប់ពាន់នាក់។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីដើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ មុខរបស់នាងចាប់ផ្តើមផ្លាស់ប្តូរពណ៌ ដោយបង្ហាញពីទឹកមុខស្លេកស្លាំង និងអស់កម្លាំងនៅក្រោមព្រះអាទិត្យដ៏ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIoWWcJlDv4O3ADiWWe4beZAAA5KCBGC1hdwr7gU1p5zUTT9YB4VaPEkHlUTNmuBO6uydwoPlsW_PG_xVx8iBCOdyvIvbwGzTA6eak7aTMsR55z92jiQ7odFqt-Qfiw3Cks83mB2vCKuSaIVXtmDlwHpBGmTSeTTmIv0NtY0h0EHSjEh7YPRXnPsD15X2F/s1110/image_2026-02-18_13-39-00.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្បួនដង្ហែកំពុងឆ្លងកាត់តាមដងផ្លូវដ៏មមាញឹក។ ភ្លាមៗនោះ Fatima បានបាត់បង់លំនឹងរបស់នាងហើយដួលក្នុងក្បួនដង្ហែដែលធ្វើឱ្យហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វីដេអូមួយបានថត Fatima អង្គុយមួយសន្ទុះដើម្បីដកដង្ហើមឡើងវិញ ខណៈពេលដែលនៅតែមិនស្ថិតស្ថេរ។ ទោះបីជាក្រោយមកនាងបានអាចក្រោកឈរឡើង ហើយបន្តដំណើររបស់នាងដោយមានជំនួយពីក្រុមរបស់នាងក៏ដោយ រូបភាពនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កើនការព្រួយបារម្ភអំពីសុខភាពរបស់បវរកញ្ញាចក្រវាលដែលកំពុងកាន់អំណាច ខណៈពេលដែលនាងប្រឈមមុខនឹងសម្ពាធនៃការធ្វើដំណើរឥតឈប់ឈរពីប្រទេសកំណើតរបស់នាងគឺប្រទេសម៉ិកស៊ិកទៅកាន់ប្រទេសអាម៉េរិកខាងត្បូងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNSsFw_9wLxFrvMfg1LZ4RXa9_Dj0HRJoUm60vw7ltBAeqxvlnkUKd3GoKfV4GJfX6s9V-2q7q0oM-i8LAlikLZSKSQaU_fIZKykzuWAZaxopsrkCqjegwqzx2W_QlXDaFUgAN8dNb4_Vo9fVsc_37UaXo5SBKw6-NfqZPSRYlPTM7fkm8R94zDxf3FHS/s1920/image_2026-02-18_16-19-56.png

បញ្ហាសុខភាពរបស់ Fatima Bosch បានកើតឡើងនៅពេលវេលាដ៏រសើបមួយ នៅពេលដែលរលកនៃការតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់នាងមិនទាន់បានថយចុះជិតបីខែបន្ទាប់ពីក្លាយជាម្ចាស់មកុដ។ ក្នុងចំណោមសំណាងអាក្រក់របស់ Miss Universe 2025 រូបនេះ មតិសាធារណៈមិនត្រឹមតែមិនបានបង្ហាញពីការអាណិតអាសូរច្រើននោះទេ ថែមទាំងបាននាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីអ្នកដែលទទួលបន្ទុកក្នុងការវិនិច្ឆ័យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqK-diTZuotwA9An_pp5TYrNvHR2Hc4IkU2OiB6eMUFFhIGJeprWKHmKLoAb8Pv9QS_EJADCT51CHcsMxPfxfxrAjsepvOnN5LT9YYpknUqE-uDyuub4x4rqwJaUCbnOiYu2kX2v8gZaBAretDgGQImiriV9nWh1PpkZlhTWyqLAa873BMULMXDQ3Cn6ju/s1920/image_2026-02-18_16-19-57.png
ការដួលរបស់នាងនៅប្រទេសអេក្វាឌ័រមិនបានទទួលការអាណិតអាសូរទេ ផ្ទុយទៅវិញ វាបានបង្កឱ្យមានរលកនៃការចំអក ពីសាធារណជន។ ទស្សនិកជនសង្ស័យថាវាជាការសម្តែងដែលឆ្លុះបញ្ចាំងពីការទទួលស្វាគមន៍យ៉ាងត្រជាក់ចំពោះ Miss Universe 2025 ដែលត្រូវបានគេយល់ថាខ្វះតម្លាភាព។ រួមផ្សំជាមួយនឹងប្រតិកម្មរបស់គណៈកម្មការ និងរឿងអាស្រូវជុំវិញស្ថាប័នរៀបចំរបស់នាង Fatima Bosch កំពុងប្រឈមមុខនឹងវិបត្តិប្រព័ន្ធផ្សព្វផ្សាយធ្ងន់ធ្ងរ។ ដំណើររបស់នាងបានក្លាយទៅជាឯកោ និងខ្វះភាពទាក់ទាញ ដែលធ្វើឱ្យខូចតម្លៃមកុដរបស់នាងយ៉ាងធ្ងន់ធ្ងរនៅក្នុងក្រសែភ្នែករបស់អ្នកគាំទ្រអន្តរជាតិ៕