Home ព័ត៌មានជាតិ សម្ដេចធិបតី រៀបរាប់លម្អិតប្រាប់ រ៉យទ័រ អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

សម្ដេចធិបតី រៀបរាប់លម្អិតប្រាប់ រ៉យទ័រ អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

17
0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HZOKPSNB2g8cxu3NtWsyEDCy63-HknjtfeFdFpey12YjIwkfyLvZzVXXLIp6v53OhTLN8nBvPmo-9LUgs104LWFvjIm1m0cxHcekvdJEjI_w10tAMNBUy3KhsBVneLdNugS1r-x-5GCLXBE93S1FdrgiUYN1HCUzWvEOxgeSzwGY2nnuCS1rKjqfwD6J/s1200/photo_2026-02-18_13-02-13.jpg

ថ្លែងនៅក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាដំបូងបំផុតជាមួយទីភ្នាក់ងារ រ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា ប្រទេសថៃបានកាន់កាប់ទឹករបស់កម្ពុជាដោយខុសច្បាប់ដីក្រោយបទឈប់បាញ់ និងបានចោទប្រកាន់ប្រទេសថៃថាមិនបានគោរពតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdXfj-y_QOtZDE_U2qeNfiziJvHjkeRwiV2XHXlLuVkn25S7QmMYDnNoTSzuAEgj7G51eLECjf8_TZ71ZMNn6IK7BkGj9SMdPgubosDxt5e_CmSEGH31P5uMVFA9hyphenhyphen10OLlEXxkxCBVZz48t0_DegkJ8WMEYDF56FsoauGNvHdqkiVgP852ydKkFsLJ_gW/s1140/photo_2026-02-18_13-02-23.jpg

បើតាមសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។សម្រាប់សម្តេច “មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នាដោយ ពោលគឺ ផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9k2TnExVj1wHgO0ZkiF2H4bTEQJahde6NtLBGXpGX2K0yxDaz8Kiv-Fi5JC1vxSR0mQccxYcmXLs19vuvE6m5G0D5hNntcBnIVldax3wkXTcoou0haYBhp_Tr0k_jRfBmUO7RZuZPVSb0gKUzVFzEcBIQWr80Rdwibiryje6H0aOaxvazX-cgXjGTHxbf/s1280/photo_2026-02-18_13-02-23%20(2).jpg
ក្នុងបទសម្ភាសន៍ជាមួយ Reuters សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕