ជំទាវ ឡៃ ស៊ូយៀក ដែលមហាជនស្គាល់ថាជាម្ចាស់ប្រ៊េន Miss ធ្វើការជាមួយតារាល្បីៗដូចជា ទេព បូព្រឹក្ស ទីនីន ចែតាបារាំង និងបុគ្គលល្បីឈ្មោះផ្សេងទៀតបានធ្វើឱ្យសហគមន៍អនឡាញផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញមាសទាំងដុំៗបង្ហោះនៅលើអ៊ីនធឺណិត។
.png)
នៅថ្ងៃទី១៨ ខែកុម្ភៈ ចែតាបារាំងបានបង្ហោះវីដេអូមួយបង្ហាញពីម្ចាស់ប្រ៊េន Miss ជាមួយនឹងមាសទាំងដុំៗនៅពីមុខម្ចាស់ប្រ៊េននេះ មានទាំងមាសដុំ មានទាំងកាបូប ធ្វើពីមាសច្រើនម៉ូត ខ្សែក ស្នៀតសក់ និងរបស់ជាច្រើនទៀត។ វីដេអូដែលចែតាបារាំង បង្ហោះពីម្ចាស់ប្រ៊េន Miss សល់មាសទាំងដុំៗទទួលបានការចាប់អារម្មណ៍ភ្លាមៗនិងបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកទស្សនា។
.png)
អ្នកប្រើប្រាស់ខ្លះក៏បង្ហាញពីភាពស្ងប់ស្ងែង ជំទាវ ឡៃ ស៊ូយៀក មានបានដូចសព្វថ្ងៃចំណែកឯមតិខ្លះទៀតក៏បង្ហាញពីការព្រួយបារម្ភអាចនាំមកនូវហានិភ័យ គួរតែលាក់បាំងខ្លះៗកុំបង្ហាញច្បាស់ៗបែបនេះនៅលើអនឡាញ។

អ្នកលេងអ៊ីនធឺណិតបានខម្មិនថា «បង្ហាញចឹងខ្លាចតែអត់សុវត្ថិភាពពេលចេញក្រៅទេចែ, អ្នកណាថាខ្មែរក្រ, ការពារសុវត្ថិភាពផងអូនសម័យឥឡូវអ្នកអត់ការងារច្រើនណាស់មើលមិនឃើញទេចោរក៏ច្រើនដែលលាក់ខ្លះទៅបងនិយាយខុសកុំប្រកាន់បងអី,គេរកស៊ីអី ណ បានមានម្លឹងៗ, កុំបង្ហាញពេកបងស្រីអើយខ្ញុំខ្លាចណាស់, មិនដឹងថៃ្ងណាមានសំណាងដូចចែយៀកទេ…»។
គួរបញ្ជាក់ផងដែរថា អ្នកមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះម្ចាស់ប្រ៊េនរូបនេះដោយសារតែកន្លងមកមានករណីជនរងគ្រោះដោយសារតែការបង្ហោះនៅលើបណ្តាញសង្គមផងដែរ៕










