Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីការបរទេសថៃថានឹងទៅទីក្រុងហ្សឺណែវភ្លាមដើម្បីតបតរជាមួយកម្ពុជា ប្រសិនបើនិយាយអ្វីពាក់ព័ន្ធថៃ

រដ្ឋមន្ត្រីការបរទេសថៃថានឹងទៅទីក្រុងហ្សឺណែវភ្លាមដើម្បីតបតរជាមួយកម្ពុជា ប្រសិនបើនិយាយអ្វីពាក់ព័ន្ធថៃ

10
0

ទំនងជាភ័យខ្លួនខ្លាំងហើយ ទើបប្រញាប់ប្រញាល់ហោះទៅទីក្រុងហ្សឺណែវ! រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow និយាយថា នឹងហោះទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតបតរជាមួយកម្ពុជា ប្រសិនបើនិយាយអ្វីពាក់ព័ន្ធថៃ ។ ថៃចង់ត្រឡប់មកអនុវត្តបទឈប់បា.ញ់ឡើងវិញ និងមិនចង់ឱ្យកម្ពុជាប្រាប់ពិភពលោកពីបញ្ហាផ្សេងៗជាមួយថៃទេ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ គឺជាជំនួបថ្នាក់ដឹកនាំដែលលោកមានគម្រោងទៅចូលរួម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីលើកឡើងពីការឆបោកតាមអនឡាញ (Online Scames) និងការរំលោ.ភសិទ្ធិមនុស្សនៅថៃ ដូចជា ៖ បោកប្រាស់ និងជួញដូរមនុស្សឱ្យធ្វើការក្នុងបណ្តាញឆបោកអនឡាញ ប៉ុន្តែប្រសិនបើកម្ពុជានិយាយអ្វីពាក់ព័ន្ធនឹងថៃ លោកនឹងតបតរវិញ ។

ថៃមានរបៀបវារៈលើកឡើងក្នុងកិច្ចប្រជុំដើម្បីបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សនៅថៃ ប៉ុន្តែត្រៀមខ្លួនតបតរ ប្រសិនបើកម្ពុជាប្រើប្រាស់វេទិកានេះនិយាយពាក់ព័ន្ធនឹងថៃ ។ ពេលនេះ ប្រទេសទាំងពីរអាចងាកមករក្សាទំនាក់ទំនងល្អជាមួយគ្នា ដោយគោរពបទឈប់បាញ់ និងរក្សាទំនុកចិត្តទៅវិញទៅមក ថៃមិនចង់ឱ្យកម្ពុជាប្រាប់ពិភពលោកទេ ។ ថៃចង់អនុវត្តបទឈប់បាញ់ ពីព្រោះនៅទីបំផុត ប្រទេសទាំងពីរចៀសមិនផុតពីការចរចាទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់លោក Sihasak ។

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ គឺបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា កងកម្លាំងថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន (ឆ្នាំ២០២៥) ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ន ដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និងដាក់កុងទឺន័រ រាយបន្លាលួស ដើម្បីរារាំងដល់ជនស៊ីវិលកម្ពុជា មិនអាចចូលត្រឡប់ចូលផ្ទះរបស់ពួកគេបាន ។ សម្តេចសង្ឃឹមថា ថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះពេលនេះ ការបោះឆ្នោតបញ្ចប់ហើយ និងសង្ឃឹមថា ថៃអាចចាប់ផ្តើមយ៉ាងហោចណាស់លើកម្រិតបច្ចេកទេសដើម្បីវាស់វែង បោះបង្គោលក្នុងតំបន់ក្តៅ និងរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ ៕