តើហេតុអ្វីបានជាថៃចាប់អារម្មណ៍តែរឿងព្រំដែនជាមួយខាងកម្ពុជា រីឯរឿងជម្លោះនៅព្រំដែនភាគខាងត្បូង តើថៃមិនបារម្ភពីការបំបែករដ្ឋទេឬ? ឬក៏ជាល្បែងនយោបាយចលនាជាតិនិយមហួសហេតុជាខែលការពារអំណាចខ្លួន? សំណួរនេះបានចោទសួរចំៗទៅរដ្ឋាភិបាលលោក Anutin ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីល្បីល្បាញខាងកេងបន្លំលើលទ្ធផលបោះឆ្នោត ក្រោមរូបភាពចលនាជាតិនិយមថៃយ៉ាងងងិតងងុល មិនក្រែងចិត្តកម្ពុជាដែលតែងតែចង់បានសន្តិភាព ។.jpg)
អ្នកជំនាញសន្តិសុខថៃដ៏ល្បីបានដាក់ចំៗទៅកាន់លោក Anutin Charnvirakul និងរដ្ឋាភិបាលថ្មី កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ រហូតភ្លេចដោះស្រាយបញ្ហាអសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូងដែលបង្កឡើងដោយក្រុមបះបោរ ដូចជា ៖ ការដាក់គ្រាប់បែ.ក និងធ្វើសកម្មភាពហិង្សាស្ទើរគ្រប់ទីកន្លែង ដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ បើរដ្ឋាភិបាលថៃ និងអ្នកនយោបាយជ្រុលនិយមមិនចាប់អារម្មណ៍ទេថៃនឹងបាត់បង់ទឹកដីនៅភាគខាងត្បូងមិនខាន ។
លោក Anutin ប្រធានគណបក្សភូមិចៃថៃ ត្រូវបានមហាជនមើលឃើញថា ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុល និងកេងចំណេញផលប្រយោជន៍នយោបាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ លោក Anutin ផ្តោតតែលើការបិទព្រំដែនជាមួយកម្ពុជា សាងសង់របងព្រំដែន គ្រប់គ្រងទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ រហូតភ្លេចដោះស្រាយបញ្ហាព្រំដែននៅភាគខាងត្បូងដែលកំពុងតែក្តៅគគុក ។

ការរិះគន់របស់អ្នកជំនាញសន្តិសុខ ស្របពេលបណ្តាខេត្តភាគខាងត្បូងប្រទេសថៃមានបញ្ហាអសន្តិសុខកើតឡើងស្ទើរគ្រប់ទីកន្លែង ជាពិសេស ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់របស់ក្រុមផ្តាច់ខ្លួន ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។ អាជ្ញាធរ និងសមត្ថកិច្ចថៃបានព្យាយាមបង្ក្រាបក្រុមផ្តាច់ខ្លួនរហូតមក ប៉ុន្តែនៅតែមានការបះបោរមិនឈប់ឈរ ខណៈរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនសូវចាប់អារម្មណ៍ព្រំដែនភាគខាងត្បូងទេ ។.jpg)
ការបណ្តុះស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យគណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងខ្លាំង ដោយសារលោកសន្យាថា នឹងប្រកាន់គោលជំហរដាច់ខាតជាមួយកម្ពុជា ព្រមទាំងបន្តបិទព្រំដែន ។ ក្រៅពីនេះ ការបោះឆ្នោតគ្មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានតម្លាភាព កេងបន្លំពេលរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលនានាធ្វើឱ្យគណបក្សភូមិចៃថៃទទួលផលចំណេញ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Nation កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក សុឆាតិ បាំរុងសុខ អ្នកជំនាញសន្តិសុខនៅប្រទេសថៃ បានណែនាំឱ្យលោក Anutin កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនជាមួយកម្ពុជា រហូតភ្លេចព្រំដែនភាគខាងត្បូង ដោយលោកបានបង្ហោះសារក្នុងបណ្តាញសង្គមពីបញ្ហាអសន្តិសុខនៅភាគខាងត្បូងថា ពេលប្រទេសថៃចាប់ផ្តើមមានរដ្ឋាភិបាលថ្មី ជនល្មើសក៏បង្កប់គ្រាប់បែកចំនួន៧កន្លែង នៅខេត្តណារ៉ាធិវ៉ាត ទោះជាគ្រាប់បែកទាំងនេះមិនបណ្តាលឱ្យមនុស្សរងរបួស ប៉ុន្តែរដ្ឋាភិបាលត្រូវតែគិតពីបញ្ហានេះ ។
លោកចាត់ទុកការបង្កប់គ្រាប់បែករហូតដល់៧កន្លែងនៅភាគខាងត្បូង គឺជាការស្វាគមន៍រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ពីបញ្ហាអសន្តិសុខនេះ ពីព្រោះបច្ចុប្បន្ន គ្រប់គ្នាចាប់អារម្មណ៍តែរឿងគណៈរដ្ឋមន្ត្រីថ្មី ។ ការបង្កប់គ្រាប់បែកជាច្រើនគ្រាប់ ក៏បញ្ជាក់ពីស្ថានការណ៍អសន្តិសុខភាគខាងត្បូងចាប់ផ្តើមកើតឡើងតាំងពីដើមឆ្នាំ២០២៦ និងបង្ហាញទៅរដ្ឋាភិបាលថៃថា កុំភ្លេចបញ្ហាព្រំដែនភាគខាងត្បូង ដោយសារមានអំពើហិង្សាជាបន្តបន្ទាប់ ។
ភាគខាងត្បូងកើតអសន្តិសុខតាំងពីការដុតស្ថានីយប្រេងឥន្ធនៈ PTT ចំនួន១១កន្លែង និងហេតុការណ៍អាក្រក់ជាច្រើនកើតឡើងជាប់ៗគ្នាដើម្បីបំផ្លាញប្រទេសថៃគួរឱ្យបារម្ភ ហើយក្រុមជនល្មើសនឹងបង្កៃសន្តិសុខថែមទៀតដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ រីឯរដ្ឋាភិបាលថៃវិញបារម្ភតែរឿងដណ្តើមទឹកដីកម្ពុជា និងខ្លាចកម្ពុជាទាមទារទឹកដីត្រឡប់ទៅវិញ ប៉ុន្តែរដ្ឋាភិបាលថៃ និងអ្នកនយោបាយមិនចាប់អារម្មណ៍ពីការបាត់បង់ទឹកដីនៅភាគខាងត្បូងទេ ។
អ្នកជំនាញសន្តិសុខរូបនេះផ្តាំផ្ញើទៅកាន់រដ្ឋាភិបាល និងកងទ័ពថៃ បែងចែកពេលវេលាមកដោះស្រាយបញ្ហានៅភាគខាងត្បូងខ្លះផង កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃខ្លាំងពេក រហូតភ្លេចពីការបះបោរផ្តាច់ទឹកដីនៅភាគខាងត្បូង ពីព្រោះជាច្រើនឆ្នាំមកនេះ ក្រុមផ្តាច់ខ្លួនបានបង្កសកម្មភាពអសន្តិសុខកាន់តែខ្លាំងគួរឱ្យបារម្ភ ៕










