Home Blog Page 1267

ព្រះកាយច័ន្ទ ឆ្លើយតបផាំងៗទៅអ្នករិះគន់ថាខ្លួននាងអំនួត

0

ក្រោយពីបង្ហោះប្រយោគមួយឃ្លានៅលើបណ្តាញសង្គមរបស់ ព្រះកាយច័ន្ទ បានធ្វើឱ្យពិភពបវរកញ្ញាមានការជជែកវែកញែកយ៉ាងខ្លាំងដោយអ្នកខ្លះក៏លើកឡើងថាបេក្ខភាពរូបនេះមានភាពអំនួតទាំងមិនទាន់ជាប់ជ័យលាភីនៅឡើយ ខណៈ ព្រះកាយច័ន្ទ ក៏បានឆ្លើយតបវិញផាំងៗជាមួយហេតុផលសមរម្យ។No photo description available.

នៅរសៀលថ្ងៃទី១១ មករា បេក្ខភាព Miss Grand PHNOM PENH ខណ្ឌទួលគោក ព្រះកាយច័ន្ទ បានថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ ប្រយោគនេះបានធ្វើឱ្យឡើងកម្តៅខ្លាំងនៅលើបណ្តាញសង្គមរហូតយប់ឡើង ព្រះកាយច័ន្ទ បាន Live បញ្ជាក់បន្ថែមទៅលើពាក្យសម្តីរបស់ខ្លួនដែលបានបង្ហោះក្រោមពីរងនូវពាក្យសម្តីថា «អំនួត»។May be an image of 1 person

ព្រះកាយច័ន្ទ បាននិយាយថាប្រហែលជាអ្នករិះគន់មិនបានយល់ពីប្រយោគរបស់ខ្លួនឬធ្វើជាមិនយល់ដោយនាងបានប្រើពាក្យថា «សុំមិនទៅប្រកួតកម្មវិធីផ្សេង» មិនមែនដាច់អហង្ការនោះទេ។ តារាស្រីរូបនេះថា ខ្លួនមកប្រកួតកម្មវិធី Miss Grand ដឹងហើយថានាងមានគោលបំណងអ្វី ហើយកម្មវិធីនេះគេត្រូវការអ្វី។ បេក្ខភាពរូបនេះថា នាងមិនបានអួតខ្លួនឯងមានគ្រប់លក្ខខណ្ឌដែលកម្មវិធីត្រូវការនោះទេ ប៉ុន្តែនៅក្នុងនោះខ្លួននាងមានអ្វីដែលកម្មវិធីត្រូវការហើយក្រៅពីកម្មវិធី Miss Grand នាងគ្មានអ្វីដែលខាងកម្មវិធីផ្សេងត្រូវការនោះទេ បើយើងដាក់បវរកញ្ញាចំគោលដៅយើងនឹងទទួលបានលទ្ធផលល្អច្រើន។No photo description available.

ព្រះកាយច័ន្ទ បាននិយាយបន្តទៀតដោយលើកឧទាហរណ៍ថា Miss Grand គេត្រូវការ Grand Voice ខណៈដែលនាងមានស្រាប់ នេះហើយជាការដាក់បវរកញ្ញាឱ្យចំគោលដៅ ហើយនាងចេះច្រៀងហើយទៅប្រលង Miss Universe គឺគេមិនយកខ្លួនទេដូច្នេះហើយទើបនាងបានសំណូមពរបើសិនជានាងមិនបានជាប់ Miss Grand Cambodia ដើម្បីឡើងឆាក Miss Grand International ទេនាងសុំមិនទៅចូលរួមកម្មវិធីណាទាំងអស់ បើទៅហើយធ្លាក់ដដែលទៅធ្វើអ្វី។No photo description available.

តួឯកស្រីរូបនេះ បាននិយាយទៀតថា បើសិនជានាងមិនទៅប្រកួតកម្មវិធីផ្សេងហើយទុកឱកាសឱ្យអ្នកផ្សេងដែលមានចំណុចខាងកម្មវិធីត្រូវការទៅប្រលងវិញវានឹងលើកមុខមាត់កម្ពុជាយើងហើយនាំមកុដមកកាន់មាតុភូមិ។ ជាមួយគ្នានេះដែរ ព្រះកាយច័ន្ទ ក៏បានដាក់ចំៗថាកុំអាងតែគ្នា ជាតារា ជាបវរកញ្ញាជាន់លុះក្ស័យ ជាន់អ្នកណាបានតែបើជាន់ព្រះកាយច័ន្ទមិនបានទេ៕No photo description available.

ទំនងអស់ផ្លូវផ្សះផ្សាហើយ! Kathryn សម្រេចចិត្ត unfollows Daniel និងតារាសម្តែងស្រីម្នាក់ទៀត

0

Kathryn Bernardo បានធ្វើឱ្យអ្នកដើរតាម Instagram របស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានសម្រេចចិត្ត Unfollow អតីតមិត្តប្រុស Daniel Padilla និងតារាសម្តែង Gillian Vicencio ដែលត្រូវបានចោទប្រកាន់ថាជាភាគីទីបីនៅក្នុងការបែកបាក់របស់អ្នកទាំងពីរបន្ទាប់ពី Andrea Brillantes ។Kathryn Bernardo speaks up on need for privacy, personal space after  'vaping' video

អ្នកគាំទ្របានកត់សម្គាល់ឃើញថា Kathryn បាន unfollows អតីតសង្សារខ្លួនពីបញ្ជីបណ្តាញសង្គមដោយកាលពីប្រកាសបែកគ្នាកន្លងមកតារាស្រីរូបនេះនៅ follows នៅឡើយ ខណៈដែល Daniel នៅតែតាមដានអតីតមិត្តស្រីដដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១១ ខែមករា។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតអ្នកគាំទ្របានមើលទៅក្នុងបណ្តាញសង្គមរបស់ Kathryn ហើយបានរកឃើញថានាងក៏បាន unfollows តារាសម្តែង Gillian Vicencio ដូចគ្នាខណៈកាលពីដើមខែធ្នូ ឆ្នាំ២០២៣ នាងនៅ follows សោះ។Daniel Padilla - YouTube

តារាសម្តែង Gillian Vicencio ធ្លាប់សម្តែងជាមួយ Kathryn និង Daniel នៅក្នុងរឿងភាគទូរទស្សន៍ មានចំណងជើងថា «2 Good 2 Be True» ហើយនាងត្រូវបានអូសទាញចូលទៅក្នុងការបែកបាក់របស់អ្នកទាំងពីរ បន្ទាប់ពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាង កាលពីខែកញ្ញាបានផ្ទុះឡើងនៅលើបណ្តាញសង្គម។Gillian Vicencio: Fast facts you need to know | PEP.ph

ទោះយ៉ាងណា តារាស្រី Gillian Vicencio បានបដិសេធពាក្យចចាមអារ៉ាមនេះ ដោយមិត្តរបស់នាងបានអះអាងថា ពួកគេដឹងថាអ្នកណានៅពីក្រោយ “រឿងដែលបង្កើតឡើង” ពីពាក្យចចាមអារ៉ាមស្នេហានេះ។

ទន្ទឹមនឹងនេះដែរ Kathryn ក៏បានក្លាយជាប្រធានបទនៅក្នុងខែវិច្ឆិកា ដូចគ្នាបន្ទាប់ពីដឹងថានាងក៏បាន unfollows តារាស្រី Andrea Brillantes ដែលត្រូវបានគេនិយាយថាជាជនទី៣បំបែកស្នេហារបស់នាង។CHAPTER CLOSED': Kathryn Bernardo confirms split with Daniel Padilla

គួរបញ្ជាក់ថា Kathryn និង Daniel បានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា១១ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នាម្តងទៀតនៅក្នុងកម្មវិធី ABS-CBN Christmas special និង Asia Artist Awards រួមទាំងពិធីមង្គលពិធីករល្បីឈ្មោះម្នាក់កាលពីថ្ងៃទី៦ មករា ២០២៤៕

គ្រឿងអលង្ការបំពាក់ក្នុងពិធីអភិសេកកូនស្តេចព្រុយណេ ឃើញហើយស្រឡាំងកាំង!

0

ថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីព្រះរាជអភិសេករបស់កូនស្តេចព្រុយណេ ដែលនារីៗគ្រប់រូបលើពិភពលោកស្រមៃចង់បាន។ ខណៈពេលនេះទ្រង់បាននឹងកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតទៅលើពិធីមង្គលការដ៏ធំប្រចាំអាស៊ីនេះវិញ គឺគ្រឿងអលង្ការការមាសបុរាណក្រហមឆ្អឹនឆ្អៅដែលបំពាក់ឲ្យទ្រង់ សម្លៀកបំពាក់ប្រពៃណី និងពិធីវិញប្រារព្ធតាមទំនៀមទម្លាប់បុរាណព្រុយណេយ៉ាងខ្ជាប់ខ្ជួនតែម្តង។May be an image of 1 person and text

ព្រះរាជបុត្រាគ្រងរាជបល្ល័ងទី៦របស់ប្រទេសព្រុយណេ គឺព្រះអង្គម្ចាស់ អាប់ឌុល មាទីន បានកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ (មិនជាប់ក្នុងខ្សែរាជវង្សទេ) ដែលនាងមានឈ្មោះថា អានីសា អ៊ីសា ខាលីប៊ីក។ ពិធីអភិសេករបស់ទ្រង់រៀបចំឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ខែមករារហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។May be an image of 6 people and headscarf

ពិធីអភិសេកនេះរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ដោយក្នុងថ្ងៃនីមួយៗក្នុងចំណោមទាំង១០ថ្ងៃនោះប្រព្រឹត្តិទៅខុសៗគ្នា និងបានរៀបរាប់ពិធីផ្សេងៗគ្នាផងដែរ។ ពិធីអភិសេកនេះទៀតសោត ក៏មានការអញ្ជើញចូលយ៉ាងអធិកអធម រាប់ចាប់ពីលំដាប់ខ្សែររាជរង្សានុវង្ស អ្នកដឹកនាំប្រទេសធំៗ ជួររដ្ឋមន្រ្តីទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។Brunei's Prince Abdul Mateen's Grand Wedding: Wealth, Love, Challenges

រីឯពិធីមួយក្នុងពិធីអធិសេកកាលពីថ្ងៃពុធទី១០ ខែមករានេះ គឺជាពីធីបុរាណរាប់រយឆ្នាំរបស់ប្រទេសប្រុយណេ ដោយគ្រួសារសាច់ញាតិបានយកម្សៅមកលាបលើដៃកូនកំឡោះកូនក្រមុំ និងចាត់ទុកថានេះគឺជាការប្រទានពរជ័យ ដោយអត្ថន័យនៃពិធីនេះគឺតំណាងឲ្យមានបានចម្រើនរុងរឿង។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ម៉ាទីន បានគ្រងឈុតបុរាណពណ៌ក្រហមយ៉ាងមានអំណាច ហើយបានសៀតកូនកាំបិតមួយនៅនឹងចង្កេះផងដែរ។ ខណៈព្រះនាងអានីសាវិញក៏បានគ្រងឈុតក្រហមដូចគ្នាដែរ អមជាមួយនឹងម្កុដរាជនីដ៏ស្រស់ស្អាត ក៏ដូចជាគ្រឿងអល្ល័ងការមាសពេញខ្លួនតែម្តង។ ពិធីនេះទៀតសោត ប្រៀបដូចជាក្បួនដង្ហែរព្រះរាជបុត្រ អមមកជាមួយអ្នកកាន់លំពែងជាង៤០ និងអ្នកកាន់កាំភ្លើង១៧ដើមទៀត ហែរនាំយកព្រះអង្គទៅប្រថាប់ជាមួយព្រះនាងដើម្បីធ្វើពិធីយ៉ាងអស្ចារ្យ។May be an image of 4 people, henna, dais, wedding and text

ចំណែកឯកាលពីថ្ងៃទី១១ ខែមករានេះវិញ ពិធីមួយទៀតក៏បានរៀបចំឡើងសម្រាប់ទ្រង់ទាំង២នៅឯព្រះវិហារឥស្លាមដ៏ធំមួយនៃប្រទេសប្រុយណេ ដែលពិធីនេះគឺជាពិធីសច្ចាប្រណិធានក៏ដូចជាការបង្ហាញភក្តីភាពរបស់ព្រះអង្គចំពោះព្រះនាង។ ក្នុងពិធីនោះ ទាំងពីរព្រះអង្គបានស្លៀកសម្លៀកបំពាក់ពណ៌សដ៏ប្រណិតស្រស់ស្អាត ដែលនេះគឺបានសបញ្ជាក់ភាពបរិសុទ្ធរបស់ទ្រង់ទាំងពីរ។May be an image of 3 people, henna, wedding and dais

ទោះជាយ៉ាងណា ពិធីអភិសេកនេះមិនទាន់បញ្ចប់នៅឡើយនោះទេ គឺមានរងចាំមើលបន្តទៀត ហើយប្រាកដណាស់ថាមានអ្វីកាន់តែអស្ចារ្យជាងនេះទៀតមិនខាននោះទេ៕May be an image of 1 person, henna, wedding and dais

មកដឹងពីច្បាប់ដ៏តឹងរឹងនិងវិន័យប្លែកៗរបស់កូរ៉េខាងជើង

0

ជាការពិតណាស់មនុស្សភាគច្រើន ប្រាកដជាដឹងហើយថា កូរ៉េខាងជើងគឺជាប្រទេសដែលមានរបបផ្តាច់ការដែលអនុវត្តតាមច្បាប់ផ្សេងៗខុសពីពិភពលោក។ ប្រទេសនេះរក្សាអាថ៌កំបាំងជាច្រើន និងមានច្បាប់មិនធម្មតាជាច្រើនដែលអាចធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងច្បាប់ និងវិន័យប្លែកៗ ក៏ដូចជារបៀបរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ ហេតុនេះហើយ ខាងក្រោមនេះគឺជាច្បាប់និងវិន័យប្លែកៗមួយចំនួនរបស់កូរ៉េខាងជើងដែលអ្នកគួរតែដឹង៖

១.ហាមស្តាប់តន្ត្រីបរទេស៖ ការស្តាប់តន្ត្រីបរទេសគឺជាការខុសច្បាប់ និងចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។ ដូច្នេះពលរដ្ឋណាដែលស្តាប់តន្ត្រីបរទេស ឬមើលភាពយន្តបរទេសនឹងត្រូវជាប់ពន្ធនាគារ ឬអាចឈានដល់ការកាត់ទោសប្រហារជីវិតប្រសិនបើអ្នកចែកចាយរូបភាពអាសអាភាស។Watching Foreign Movies Is Illegal In North Korea, But Some Do It Anyway : NPR

២.ហាមគេងក្នុងម៉ោងប្រជុំ៖ ប្រសិនបើមានការប្រជុំជាមួយថ្នាក់ដឹងដែលមានវត្តមានលោក គីមជុងអ៊ុន ហាមដាច់ខាតងងុយគេង ឬលួចគេងបើមិនដូច្នោះនឹងត្រូវប្រហាជីវិតជាសារធារណៈ។North Korea's vice-premier executed for sleeping during speech | The Australian

៣. ក្នុងករណីភ្លើងឆេះផ្ទះ អ្នកត្រូវជួយសង្គ្រោះរូបថតថ្នាក់ដឹកនាំជាមុនសិនទើបអាចជួយមនុស្សបាន។Kim Family Regime Portraits ~ HRNK Insider

៤.មនុស្សស្រីមិនអនុញ្ញាតឱ្យបើកបរទេ៖ មានតែមន្ត្រីរដ្ឋាភិបាលបុរសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកបរ។ ស្ត្រីមិនត្រូវបានផ្តល់ការអនុញ្ញាតឱ្យបើកបរទេ ទោះបីជាធ្វើការជាមន្ត្រីចរាចរណ៍ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPY-qZ4KsVHtFDnAC_PwHFM4x7NuSYnvseTaKzHaR9Wqhm2ud73OVVkQ3LKVvp4JgXlIUPTRHrhUaBg0xpsdtRkXo-uBDRnif6otOVcV8CS5QK46n179l6HahE4TB1-wv_UvOOqbLdkdLc3DQj6DycptWOz_F3YwSZvTd6MlEO_HVFUZySN3HTan85G4/s550/North-Korea-Busier-St_Nort.webp

៥.ការជក់កញ្ឆាមិនខុសច្បាប់ទេ៖ ការទទួលទានកញ្ឆា ឬការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនត្រូវបានផ្តន្ទាទោសទេ ផ្ទុយទៅវិញវាគឺជាការស្របច្បាប់របស់កូរ៉េខាងជើង។Weed in North Korea: Cannabis Legal Status Guide | Fast Buds

៦.ហាមស្លៀកខោខូវប៊យ៖ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យស្លៀកខោខូវប៊យទេព្រោះវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃមូលធននិយម។ រីឯស្ត្រីត្រូវស្លៀកសំពត់គ្របជង្គង់ និងហាមដាច់ខាតការស្លៀកប៊ីគីនីគឺជាការខុសច្បាប់។Kim Jong-un's North Korea - 9 Strange Fashion Bans In The Hermit Kingdom

៧.មានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុស្តិ៍ប៉ុណ្ណោះ៖ កូរ៉េខាងជើងផ្តល់ជូនតែទូរទស្សន៍បីប៉ុណ្ណោះសម្រាប់ប្រជាជនជ្រើសរើស ហើយទូរទស្សន៍ទាំងអស់គឺគ្រប់គ្រងដោយរដ្ឋាភិបាល។???????????????? on X: "8. North Korea has only 3 TV channels with programs controlled by the government. https://t.co/iO8O5dtt96" / X

៨.ហាមហោះហើរដោយគ្មានការអនុញ្ញាត៖ ពលរដ្ឋកូរ៉េខាងជើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានបញ្ជូនទៅជំរំការងារ ឬក៏ត្រូវគេប្រហារជីវិត។Can North Koreans Travel Abroad? (2021) - Koryo Tours

១០.ក្នុងឆ្នាំ២០១៣ គីម ជុងអ៊ុន បានកំណត់ម៉ូដសក់ឱ្យប្រជាជនកាត់តាម ដោយមានទាំងអស់ត្រឹមតែ ២៨ ម៉ូតសក់ប៉ុណ្ណោះ ដែល ១៨ សម្រាប់ស្ត្រី, និង ១០ សម្រាប់បុរស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDsxiJ-i2cl8rlb4bZAh6im6IBYL7CCbt6Rfal9dIxeRL-U_X8Aq3vIg_iv0NSObyXPOLkiY_s8DC9VIHf-hmdsQhqP8S-v7BBLhH81r_yDtf9Gepi_HvTZdgPRAFzTep_5vAXf1jPzfbtL-UxFulR8ybX0NPhzfPDd_gE5KpoctkjM6i85lYpe6XjAg/s3000/ap995892236224.webp

តើជនជាតិចិនត្រូវរៀបចំសែនអ្វីខ្លះដើម្បីឱ្យមានជោគជ័យ និងហេងៗ ពេញ១ឆ្នាំ?

0

ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីមួយដ៏សំខាន់របស់ជនជាតិចិន ដែលពួកគេចាត់ទុកថា វាជាថ្ងៃចូលឆ្នាំថ្មីតាមប្រតិទិនចិន ។ ពលរដ្ឋចិននឹងឈប់សម្រាកពីការងារជាច្រើនថ្ងៃ ដើម្បីត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំ ។ អ្វីដែលមិនអាចខ្វះបាននោះ គឺការត្រៀមនំចំណី និងម្ហូបអាហារសម្រាប់សែនក្នុងថ្ងៃចូលឆ្នាំចិនយ៉ាងយកចិត្តទុកដាក់ ។

តើជនជាតិចិននិយមសែនអាហារអ្វីខ្លះដើម្បីឱ្យការងារជោគជ័យ, មានសេចក្តីសុខ, ចម្រុងចម្រើន និងហេងហេងពេញ១ឆ្នាំ? ខាងក្រោមនេះ គឺជាអាហារចំនួន៨មុខដែលជនជាតិចិននិយមសែន រួមមាន ៖

១-មាន់ ៖ មានន័យថា ការងារនឹងទទួលបានជោគជ័យ និងមានឋានៈយស់សក្តិ ។ ជាទូទៅ គេត្រូវសែនមាន់១ក្បាល ពីព្រោះសត្វមាន់មានគុណសម្បត្តិ២យ៉ាង គឺសេមាន់ មានរូបរាងស្រដៀងគ្នានឹងមួករបស់អភិជន ដែលសំដៅដល់ការងាររីកចម្រើនទៅមុខ ។ រីឯសត្វមាន់តែងតែរងាវជារៀងរាល់ព្រឹក ដែលបង្ហាញពីការស្គាល់តួនាទីរបស់ខ្លួន ។Easy Steamed Chicken with Ginger-Coriander Sauce (30 Minutes + 6  Ingredients) [Chinese New Year] - New Malaysian Kitchen

២-ត្រី ៖ មានន័យថា ភាពសម្បូរបែប និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ជនជាតិចិនតៃជីវ ហៅត្រីថា «Hue» ហើយវាបានក្លាយជាប្រយោគមង្គលមួយថា «Wu-Hue-Wu-Cheng» មានន័យថា មានអាហារហូបចុកគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ការសែនត្រី គឺដើម្បីឱ្យមានលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិហូរចូលច្រើន ។Chinese-style snapper

៣-ថ្លើមសត្វ ៖ មានន័យថា ភាពជោគជ័យក្នុងតួនាទីការងារ ។ ភាសាចិនហៅថា «Goa» បកប្រែថា អភិជនមានភាពថ្លៃថ្នូរ ហើយវាមានអត្ថន័យស្រដៀងគ្នាជាមួយសត្វមាន់ដែរ ។ ការសែនថ្លើមសត្វក្នុងពិធីបុណ្យចូលឆ្នាំចិន គឺដើម្បីឱ្យការងាររីកចម្រើនទៅមុខ ។Simple and Tasty Chinese Beef Liver Stir Fry - Spicepaw

៤-សារ៉ាយខ្មៅ ៖ មានន័យថា មានទ្រព្យសម្បត្តិច្រើនហូរហៀ ។ ពលរដ្ឋចិននិយមទិញសារ៉ាយខ្មៅមកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីឱ្យលុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។Easy Chinese Dried Seaweed and Pork Soup

៥-ផ្លែក្រូចពណ៌មាស ៖ មានន័យថា សេចក្តីសុខ, សុភមង្គល និងមាសប្រាក់ ។ ផ្លែក្រូច មានន័យថា ទទួលបាននូវសំណាងល្អ និងជួបតែរឿងល្អៗក្នុងជីវិត ។ ការសែនផ្លែក្រូច នឹងផ្តល់នូវសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារ ។ គេត្រូវជ្រើសរើសផ្លែក្រូចណាមានសម្បកពណ៌លឿង ឬផ្លែក្រូចមានពណ៌ស្រស់តែប៉ុណ្ណោះ ហើយគេមិននិយមសែនក្រូចមានសម្បកពណ៌បៃតងទេ ។Why Mandarin Oranges Are So Popular for Chinese New Year

៦-កៅឡាក់ ៖ មានន័យថា លុយកាក់ ហើយកៅឡាក់ក៏មានគុណសម្បត្តិផ្នែកឱសថដ៏អស្ចារ្យផងដែរ ។ តាមតម្រាចិនបានសរសេររាប់ពាន់ឆ្នាំមកថា ការបរិភោគកៅឡាក់ អាចជួយដល់តម្រងនោម, ឈាម និងជួយកាត់បន្ថយអាការៈឈឺក ។គុណប្រយោជន៍ល្អបំផុតទាំង ៧ របស់គ្រាប់កៅឡាក់

៧-នំតែលីវ ៖ មានន័យថា ទទួលបាននូវសេចក្តីសុខជារៀងរហូត ។ គេឃើញពលរដ្ឋចិននិយមទិញនំតែលីវ មកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ ។แอฟลาทอกซินในขนมจันอับ

៨-នំខ្ចប់ស្លឹកចេកក្រៀម ៖ មានន័យថា គ្រប់ការងារទាំងអស់នឹងដំណើរការទៅយ៉ាងរលូន និងគ្មានឧបសគ្គ ។ នំប្រភេទនេះមិនអាចខ្វះបានទេសម្រាប់ការសែនក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ជាធម្មតា ជនជាតិចិននិយមសែននំនេះដល់បុព្វបុរស និងថ្វាយទេវតា ។ขนมเข่ง ขนมมงคล ต้อนรับตรุษจีน เมนูมงคลด้วยเครื่องกรองน้ำอัลว่า - Alva  Water Thailand

ក្រៅពីការសែនអាហារទាំងនេះដើម្បីទទួលបាននូវលាភសំណាងក្នុងឆ្នាំថ្មីហើយនោះ វាថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ ហើយធ្វើឱ្យអ្នកបរិភោគទទួលបាននូវកម្លាំងចិត្តដើម្បីប្រកបរបររកស៊ីបន្តទៀត ។ ហេតុនេះ ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យមួយផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារ ដែលពួកគេមានឱកាសជួបជជែកគ្នាយ៉ាងមានសេចក្តីសុខ ៕

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញសេចក្ដីស្រាយបំភ្លឺ ជុំវិញការផ្សាយព័ត៌មានញុះញង់អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

0

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤  រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានចេញសេចក្ដីស្រាយបំភ្លឺព័ត៌មាន៥ចំណុច អំពីករណីទំព័រហ្វេសប៊ុក និង គណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ “ភ្ញៀវទេសចរណ៍អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដែលតែងតែយក អតិថិជនជាធំ។

សូមអានខ្លឹមសារលម្អិតនៅខាងក្រោម៖

May be an image of textMay be an image of text

ក្រសួងប្រកាសផ្អាកមិនឱ្យមានការនាំចូលសាច់គ្រឿងក្នុង និងសាច់បង្កក

0

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចេញវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦(ប្រាំមួយ)ខែ នេះបើយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនឹងហាមឃាត់មិនឱ្យមានការនាំចូលមានដូចខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVys0ZgFOKzqqATdtw4qUvsbCjgrteU1HxoGHpH-FoEH1PQn8LvgnTlfm355Ow58t5GgVLNPsgrKf9428jOxJwhGAT1NsJa_W1w-3qn_-jip31N0WXW3L0GwYun9udEbrmgFNwah3OfhTRqpyWn4Cza9Mlkvd19RNzfyiKWUkrCyqsUC_Fmuq-qnFjiHA/s1280/photo_2024-01-12_11-34-50.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZkl3DGyhpGo39w2kHc0z95uldQfR3w_7m7d1BJKbsNBj5a-aXWlw-4hi7dW7oLEul3rMT0dvE4OayzPbiPQ4lk_10_6B-txOfg2NFdtj0RVMOColl20b-aDSo6gOenIQ8W5DUSTWre99QvdjHE0wkDiEpTKPkY-0X72XQs47ASULdmXwuIK_yXT2KbDI/s1280/photo_2024-01-12_11-34-51.jpg

ការលក់អីវ៉ាន់ចូលឆ្នាំបានកើនឡើងខ្លាំងនៅទូទាំងប្រទេសចិន

0

ប្រទេសចិន ៖ នៅខែមករា ឆ្នាំ២០២៤ ពលរដ្ឋចិនបានទិញអីវ៉ាន់ និងចំណីអាហារជាច្រើនមុខសម្រាប់ចូលឆ្នាំចិន នៅតាមផ្សារទំនើបនានាក្នុងទីក្រុងហ្វូសាន ខេត្តក្វាងទុង ។ គេឃើញមានការដាក់លក់គោមភ្លើងសរសេរពាក្យថា «Fu» មានន័យថា «សំណាងល្អ» ព្រមទាំងមាននំចំណី, ស្ករគ្រាប់ និងអីវ៉ាន់ផ្សេងៗជាច្រើនមុខ ។

អតិថិជនមកទិញអីវ៉ាន់ក្នុងផ្សារទំនើបប្រាប់ថា ខ្លួនមកទិញអីវ៉ាន់គ្រប់មុខទីនេះ សម្រាប់ត្រៀមរៀបចំក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ក្រៅពីនេះ ផ្សារទំនើបក៏ទទួលការកុម្ម៉ង់ទិញអីវ៉ាន់ពីអតិថិជនផងដែរ ព្រមទាំងបានរៀបចំកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ផលិតផល ។

Wu Xianghua ជាប្រធានផ្សារទំនើបនិយាយថា ផ្សារទំនើបបានដាក់លក់នំចំណី និងម្ហូបអាហារក្នុងស្រុកជាច្រើនមុខ ដូចជា ៖ នំខេកសត្វនាគ, នំដូណាត់ល្ង, សាច់ក្រកក្វាងទុង, អាហារក្រៀម, ផ្សិត, មឹក និងអាហារសមុទ្រ ។ ហេតុនេះ អតិថិជនអាចមកទិញអាហារគ្រប់យ៉ាងនៅក្នុងផ្សារតាមតម្រូវការ ។

ក្រៅពីការទិញអីវ៉ាន់សម្រាប់ពិធីបុណ្យចូលឆ្នាំហើយ មនុស្សភាគច្រើនបានត្រៀមខ្លួនទទួលអាហារពេលល្ងាច ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិនផងដែរ ។ ហេតុនេះ ភោជនីយដ្ឋានជាច្រើនកន្លែងត្រូវបានអតិថិជនកក់អស់ហើយ ដើម្បីអបអរក្នុងឱកាសចូលឆ្នាំចិន ។

ចំណែកនៅទីក្រុងប៊ិនចូវ ខេត្តសានទុង ដែលល្បីល្បាញរឿងអាហារសមុទ្រនោះ គេបានឃើញក្រុមអាជីវករនាំគ្នាវេចខ្ចប់អាហារ និងបញ្ជូនអាហារទាំងនេះទៅឱ្យអតិថិជននៅទូទាំងប្រទេស ។

Guo Fenghua នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាហារសមុទ្រនិយាយថា ក្នុងឱកាសចូលឆ្នាំចិននេះ ជារៀងរាល់ថ្ងៃ បុគ្គលិកជាង១០០នាក់បានជួយគ្នារៀបចំត្រីប្រមាណ៣៥តោនសម្រាប់លក់ឱ្យអតិថិជន ។ ពួកយើងអាចរកប្រាក់ចំណូលបានច្រើនក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំចិន ។

ចំណែកបុគ្គលិកនៅហាងផ្សេងទៀតបានរៀបចំបង្គាសម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជននៅទូទាំងប្រទេសចិន ដែលពួកគេទិញបង្គាទាំងនេះសម្រាប់រៀបចំអាហារល្ងាចក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន ។ Fan Kejun ប្រធានផ្នែកលក់អាហារសមុទ្រប្រាប់ថា ពួកយើងបានកែច្នៃបង្គាប្រមាណ១.០០០គីឡូក្រាមក្នុង១ថ្ងៃ ។

ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ។ រីឯការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនឹងមានរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃចូលឆ្នាំចិន រហូតដល់ពិធីបុណ្យយន់សៀវ ឬពិធីបុណ្យគោមភ្លើង ៕

កីឡាករប្រដាល់ភូមា ដាវ លីឌុច ព្រលះចំៗថាថៃជាចោរពូកែលួចចម្លងវប្បធម៌របស់ខ្មែរនិងភូមា

0

កីឡាករប្រដាល់ភូមាដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី ដាវ លីឌុច បានលើកឡើងនូវរឿងរ៉ាវ ដែលជនជាតិថៃតែងតែបំភ្លៃប្រវត្តិសាស្រ្ត ក៏ដូចជាការក្លែងបន្លំយកនូវវប្បធម៌និងអរិយធម៌របស់ខ្មែរនិងភូមាជាច្រើនទៅច្នៃជារបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះបែរជាចោទម្ចាស់ដើមថាជាអ្នកលួចរបស់ខ្លួនទៅវិញ។Dave Leduc announces his retirement | Asian MMA

កាលពីថ្ងៃទី១០ ខែមករានេះ យោងទៅតាមការបង្ហោះនៅលើគណនីផ្លូវការរបស់កីឡាករប្រដាល់ ដាវ លីឌុច គឺបានរៀបរាប់យ៉ាងឈឺចាប់និងអស់សំណើចថា ប្រទេសថៃបានប្រឌិតនូវរឿងរ៉ាវប្រវត្តិសាស្រ្តក្លែងក្លាយចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្លេះ ដើម្បីយកនូវរឿងប្រឌិតទាំងនោះមកធ្វើជាតាក់តាងបង្ហាញពីអត្តសញ្ញាណជាតិដ៏រុងរឿងរបស់ខ្លួន។Cambodia maintains 'Kun Khmer' stance despite Thailand's boycott threat |  Phnom Penh Post

លោកថា “ជនជាតិថៃគឺបានប្រឌិតរឿងជាតិនិយមក្លែងក្លាយមួយ ទាក់ទងនឹងរឿងនិទាន Naï KhanomTom «រឿងអ្នកទោសប្រដាល់ថៃនៅភូមា» ដែលនេះគឺជារឿងក្លែងក្លាយទាំងស្រុង ហើយវាពិតជាប្រមាថដល់ក្បាច់គុណបុរាណ«ឡេតវេ»របស់ប្រទេសភូមាយ៉ាងខ្លាំង”។Mastering The Muay Thai Stance For Beginners

“វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីប្រវត្តិសាស្ត្រពិតប្រាកដនៃភូមិភាគអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ ខ្ញុំនឹងអាចហៅប្រទេសថៃថា«ថៃ-ទឹកដីនៃការលួចចម្លង»។ ជនជាតិថៃបានចម្លងក្បាច់គុណបុរាណឡេតវេពីប្រទេសភូមា ហើយច្នៃដាក់ឈ្មោះថ្មីឲ្យខ្លួនឯងថាក្បាច់គុណ«មួយបុរាណ»។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលួចចម្លងគុនខ្មែរពីកម្ពុជា រួចប្តូរដាក់ឈ្មោះថាជាក្បាច់គុណ «មួយថៃ»របស់ខ្លួនទៀតផង”។

លោកបន្ថែមទៀតថា “បន្ទាប់មក ប្រទេសថៃធ្វើពុតជាមិនចូលរួមនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជានេះទេ ព្រោះរដ្ឋាភិបាលកម្ពុជាហៅព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ «គុនខ្មែរ»។ ឱ! ក្មេងតូចអើយ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តូរឈ្មោះរបស់ស៊ីហ្គេមលើកក្រោយទៀត ដាក់ថា «គុនខ្មែរ» តែម្តងទៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9oZPs5W1Sg_4d8RetWCTMzImrfmmHdUfPfm7rFtkRjVpgApMTqLd5ID8cTOIzLglRfXhB7luQwu115JCnfFqZBgIHoJenSr-ihMXn8UYz3rNiWbVm-zXTr1I3EBP6sM2wUrvjI7cmFiJ3vro2VlVuB-sg60-xzn2oy_uv7ygUeY3TOuUsxI5M6HJf7c/s1170/photo_2024-01-12_11-03-10.jpg

“ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូបនឹងគាំទ្រយ៉ាងខ្លាំងចំពោះក្បាច់គុណ គុណខ្មែររបស់កម្ពុជានេះ ព្រោះវាមានដើមកំណើតមកពីប្រទេសកម្ពុជាពិតមែន។ ម៉្យាងវិញទៀត មីយ៉ាន់ម៉ាក៏ជាមិត្តនឹងកម្ពុជារាប់ពាន់ឆ្នាំមកហើយដែរ” ។

លោកបន្ថែមថា “ប្រទេសថៃពិតមានសំណាងណាស់ ដែលមីយ៉ាន់ម៉ានិងកម្ពុជាមិនទាន់រករឿងឱ្យពិភពលោកដឹង ព្រោះថាមានបញ្ហាផ្នែកនយោបាយ និងសេដ្ឋកិច្ចជាប់គាំងបន្តិចបន្តួចដែលនឹងត្រូវដោះស្រាយជាមុនសិន។ ដោយមើលឃើញថាក្នុងអំឡុងពេលនេះ ប្រទេសថៃកំពុងតែរីកចម្រើនផ្នែកវិស័យទេសចរណ៍ដោយសារតែ Soft power ដែលជាវប្បធម៌លួចពីគេនេះឯង។ ប៉ុន្តែសម្រាប់ថ្ងៃអនាគតវិញ ខ្ញុំប្រាកដណាស់ថានឹងជួយជ្រំជ្រែងលើកតម្កើនប្រទេសយើងទាំងពីរ តាមរយៈការបង្ហាញវប្បធម៌ពិតរបស់ពួកយើង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgihptljdIU_6SOOrmvgEl2cZSrfsLoL5jIsPyjq3D1Yva5KDx0eSrT1nSCD7XIjZesBxKMv23yBplzchoWpJVWtp73LdC7xYK3z8lyLp4U21muBWcl17Q8qXz58LHL3CUF9NIqttTHux2YV5NL7aC9hXDYmJQ7uD3YKzM_TNbxvCzBH4G9uGVYCm3jwBs/s1280/photo_2024-01-12_11-03-10%20(2).jpg

ឈ្វេងយល់! ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ សម្តៅទៅលើអ្វី

0

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ កម្ពុជាចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នារបស់ ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជាចិន កាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាព ក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ “ទស្សនាអង្គរ ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។May be an image of temple and text

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕May be an image of 8 people and text