Home Blog Page 1264

ក្រោយនាយ ពាក់មី និង នរៈកក្កដា ផ្លោងពាក្យសម្តីដាក់គ្នាអ្នកលេងបណ្តាញសង្គមបញ្ចេញមតិបែបនេះ

0

អ្នកមួយចំនួនជ្រាបមកហើយថាតារាកំប្លែងនាយ ពាក់មី មេក្រុមផ្ការីកគ្រប់រដូវ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្តាំទៅតារាសម្តែង ហេង នរៈកក្កដា អតីតកីឡាកររួមក្រុមធ្វើអ្វីធ្វើទៅកុំឱ្យតែឌឺដងខ្លួន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើនដោយបានលើកឡើងថាលេងកីឡាដើម្បីសុខភាព និងសប្បុរសធម៌សោះបែរជាឌឺដងគ្នាដូចរឿងភាគរួមទាំងមតិជាច្រើនទៀត។May be an image of 1 person

កាលពីពេលថ្មីៗមកនេះតារាសម្តែង ហេង នរៈកក្កដា បានបង្ហោះប្រយោគមួយថា «ខ្ញុំតែងតែផ្តល់នៅលទ្ធផលដែលខ្ញុំជោគជ័យ ជូនចំពោះមនុស្សមួយចំនួនតូចដែលមើលស្រាលនៅសមត្ថភាពខ្ញុំ ចេះឯងឱ្យក្រែងចេះគេ»។ ប្រយោគនេះបានធ្វើឱ្យតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសលោកចែម ចាន់រ៉ា ហៅនាយ ពាក់មី តបតទៅ ហេង នរៈកក្កដា ទាំងកណ្តាលយប់ ឈានចូលថ្ងៃទី១១ ខែមករាថា «( កក្កដា ! សង្ឃឹមថាសំណេរនេះ ប្អូនមិនសំដៅលើបងចុះ ) បងចាំមិនភ្លេចទេ ប្អូនលេងក្រុមយើងសុខៗ ប្អូនទៅជួបបង ហេង ឡុង ដើម្បីបង្កើតក្រុមថ្មី ហើយយកកីឡាករក្រុមយើងទៅគ្មានប្រាប់បងមួយម៉ាត់ដែលជាបងជាអ្នកបង្កើត ផ្ការីកគ្រប់រដូវ ។ យើងបានធ្វើរឿងល្អៗជាមួយគ្នាជាច្រើន មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ បងខឹងណាស់ តែអរគុណបងហេងឡុង ដែលគាត់អាណិតបង គាត់ក៏រំសាយក្រុមនោះវិញ ហើយប្អូនក៏ទៅបង្កើតក្រមថ្មីរាល់ថ្ងៃនេះ តែប្អូនធ្វើអីធ្វើទៅសុំកុំឌឺដងបង បងសុំតែសុខទេ ជូនពរប្អូននិងក្រុមថ្មីបានជោគជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA92SG93rrn5NKRX1n3QZp2ZfF5LLThbRqseIcCKyJwGWvdZu5vFtYT5hm1N57AJ0RRYz52e5s-eqKJQ_dFx5s706dVzfQQC9hAhT6D4boG8RcNDN67Usi-ISgyPpYaXSvA2gu1lzv4NqbineR34AmRAJVvr_SoJ5g9oMCij-CKoQfvXoDjHe2sD7zcmQ/s1440/361280437_831904138501677_7578175211854982736_n.jpg

ការផ្លោងពាក្យសម្តីនេះដែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយ៉ាងច្រើនដោយអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិនៅលើផេក KBN NEWS ថា «យូរៗទៅលេងឈ្លោះ ឌឺដង ផ្លែផ្កា ប្រកាន់យកដាក់ខ្លួនតែគ្នាឯងមើលតែខ្លួនឯងម្នាក់ៗ អស្ចារ្យធ្វើមើលកីឡាករអាជីព គួរតែស្ងាត់ៗទៅគេលេងក្រុមណាលេងទៅសិទ្ធិគេថាអ្វីៗថាទៅ ក្រែងលេងសើចឌឺដងបានតើហីបើគិតតែខឹងមិនមានប្រភពហេតុផលច្បាស់លាស់ កុំចេះខឹងអី។មួយវិញទៀតបើប្រកាន់ច្រើនចឹងគួរតែឈប់លេងបាល់ រំសាយក្រុម ឈប់លេងបាល់ អស់ទៅ។ យូរៗទៅកីឡាករក្រុមបាល់ជម្រើសជាតិ លេងមានអ្នកចាប់អារម្មណ៍ លេងមានអ្នកគាំទ្រដោយអ្នកគាំទ្រអាល័យវ៉ល់ៗជាមួយក្រុមបែបនេះវិញហើយ។យល់ថាបង្កើតប្រកួតបាល់ដើម្បីសប្បុរសធម៌ តែកុំបង្កើតរឿងវ៉ល់ឥតប្រយោជន៍ពេក»។May be an image of 5 people, people playing soccer and people playing football

អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានបញ្ចេញមតិថា «ឱ!ខ្មែរអើយគ្រាន់តែក្រុមបាល់ទាត់លេងដើម្បីមនុស្សធម៌និងសុខភាពសោះក៏បានឈ្លោះគ្នាដែរ,មេរោគជា ហេង ឡុង ក្រុមគេកំពុងមានបែរទៅយកសមាជិកគេទៅបង្កើតក្រុម១ទៀត,ធ្លាប់ថាឱ្យគេមែន, លេងកីឡាដើម្បីសុខភាព និង សប្បុរសធម៌ សោះ ឌឺដងគ្នាដូចរឿងភាគបើដើរចេញហើយនៅឌឺដងធ្វើអី ចរិកតួឯកណាស់ខ្មែរ ដូចគ្នាសោះអារឿងអត់ប្រយោជន៍ចង់ចាញ់ឈ្នះគ្នាណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4teJcJE7l6MBwv-FzrwmPrQ2_Dtt1xV8_eki_zYwufd9nThLic2LrBHhw-eZV_YcUSWVdEwfg8CR5-9UhF5-eP7Qy2E2hxGmuRU9t4kUgcT6yaLEGvxH5ssvH_gbKqTj-Z0Y6S-qqkmHnvvle-e9V1ppskJtKMGNfV5gtnXMYFKQ4g6qtKvHMoF4Zejw/s1890/Untitled-1.jpg

គួរបញ្ជាក់ផងដែរថាការប្រកួតរបស់ក្រុមផ្ការីកគ្រប់រដូវដែលមាននាយ ពាក់មី ដឹកនាំ បាននាំយកថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន៣ដងហើយដោយទឹកប្រាក់ចុងក្រោយមានចំនួន ៧ ៧៧៧ ដុល្លារ៕

 

ចិនគ្រោងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីពាសពេញប្រទេស

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនគ្រោងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីពាសពេញប្រទេស តាមរយៈគម្រោងសាងសង់ប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីមានគុណភាពខ្ពស់នៅឆ្នាំ២០៣០ ដើម្បីជំរុញឧស្សាហកម្មថ្មី ។

ក្រៅពីនេះ ប្រទេសចិនក៏មានគម្រោងសាងសង់ស្ថានីយសាកថ្ម Supercharge និងឧបករណ៍ផ្តល់ភាពងាយស្រួលនៅតាមផ្លូវសំខាន់ៗ ដូចជា ៖ ផ្លូវជាតិលេខ៣១៨ មានប្រវែង៥.៤០០គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសៀងហៃភាគខាងកើត មកកាន់តំបន់ស៊ីឆាងភាគនិរតីប្រទេសចិន ។Efficient EV station operation to receive subsidies - Chinadaily.com.cn

ការសាងសង់ស្ថានីយសាកថ្ម Supercharge គឺមានឧបសគ្គនៅតំបន់មួយចំនួន ដោយសារបញ្ហាកម្ពស់ និងអាកាសធាតុ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេបានអភិវឌ្ឍន៍ស្ថានីយសាកថ្ម Supercharge ដោយប្រើប្រាស់បច្ចេកវិទ្យា Liquid-cooling ដោយសារបច្ចេកវិទ្យានេះអាចជួយកាត់បន្ថយកម្តៅក្នុងអំឡុងពេលសាកថ្មរថយន្ត ។ កាលពីឆ្នាំ២០២៣ គេបានសាងសង់ស្ថានីយសាកថ្ម Supercharge នៅតំបន់ Ganzi ។China's electric car charging draws worldwide competition - Chinadaily.com.cn

Xiu Yuxuan ជាវិស្វកររបស់ក្រុមហ៊ុន Huawei Digital Power Technologies លើកឡើងថា បច្ចេកវិទ្យា Supercharge មានភាពច្នៃប្រឌិតនេះ អាចជួយកាត់បន្ថយកំដៅបានយ៉ាងល្អ ។ គេអាចប្រើប្រាស់វានៅទីកន្លែងខ្ពស់យ៉ាងមានប្រសិទ្ធភាព និងអាចប្រើប្រាស់រយៈពេលយូរ ។China leads the charging points surge ahead of electric car boom - CGTN

បច្ចេកវិទ្យា Supercharge ប្រភេទ Liquid-cooling ត្រូវបានគេប្រើប្រាស់នៅខេត្តក្វាងចូវ ស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ ស្ថានីយនេះអាចសាកថ្មរថយន្តអគ្គិសនីបានរហូតដល់៦៨គ្រឿងក្នុងពេលជាមួយគ្នា ។ គេចំណាយពេលសាកថ្មរថយន្តត្រឹមតែ៥នាទីប៉ុណ្ណោះ ហើយរថយន្តអាចបើកបរក្នុងចម្ងាយផ្លូវ៣០០គីឡូម៉ែត្រ ។

ម្ចាស់រថយន្តអគ្គិសនីនៅខេត្តក្វាងចូវ និយាយថា ជាធម្មតា គាត់បានចំណាយពេលរហូតដល់៤០នាទី ទៅ១ម៉ោង ដើម្បីសាកថ្មរថយន្តឱ្យពេញ ។ ប៉ុន្តែលើកនេះ គាត់ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះ គឺអាចសាកថ្មរថយន្តបានជាងពាក់កណ្តាល ។2022: China's EV charging points see rapid expansion - CGTN

បច្ចេកវិទ្យានេះធ្វើឱ្យការសាកថ្មរថយន្តអគ្គិសនីដំណើរការឆាប់រហ័ស ដូចគ្នានឹងការចាក់ប្រេងឥន្ធនៈដែរ ។ នៅទីក្រុងផ្សេងៗរបស់ចិនបានជំរុញការសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីមានគុណភាពខ្ពស់ ។China's State Grid to install 120,000 public EV charging stations by 2020 - CGTN

Wang Du អគ្គលេខាធិការរងនៃសមាគមចែកចាយរថយន្តចិនថ្លែងថា នៅឆ្នាំ២០២៣ គឺជាឆ្នាំដំបូងរបស់ការអភិវឌ្ឍបច្ចេកវិទ្យា Supercharge ។ ក្នុងរយៈពេល៥ឆ្នាំ ទៅ៧ឆ្នាំទៀត បច្ចេកវិទ្យានេះនឹងអភិវឌ្ឍកាន់តែខ្លាំង ៕

មហាជនរិះគន់ខ្លាំងៗ ជុំវិញករណីប្រើហិង្សាលើក្មេង ហើយសូមទោសបញ្ចប់រឿង

0

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម នាំគ្នាចែករំលែក និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើបុគ្គលិកសណ្ដាប់ធ្នាប់ទាំងនោះ។

អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរ ដោយកោះបានហៅបុគ្គលិកនោះ មកសួរនាំ រួចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួល ស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។

ទាក់ទងនឹងការចេញលិខិតសូមទោសបញ្ចប់រឿងនេះ មហាបានជនរិះគន់ខ្លាំងៗ ដោយលើកយកហេតុការណ៍មួយដែលមានសិស្សមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ ដោយជនបង្កបានទៅផ្តន្ទាទោស ខណៈបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរារូបនេះ បានប្រើហិង្សាទៅលើកុមារថែមទៀត តែបែរជាគ្រាន់តែសូមទោសក៏រួចខ្លួនទៅវិញ។

ជុំវិញករណីនេះ មហាជនស្នើឱ្យអាជ្ញាធរជាតិអប្សរា ចាត់វិធានការឱ្យធ្ងន់ទៅកាន់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដែលបានប្រើហិង្សាទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័តនោះ៕

 

 

នៅឆ្នាំថ្មីនេះប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិត គួរតែនៅឱ្យឆ្ងាយពីមនុស្ស ៥ ប្រភេទនេះ

0

ជាការពិតណាស់ ភាពជោគជ័យ ឬបរាជ័យរបស់មនុស្សយើងភាគច្រើនគឺអាស្រ័យទៅលើបុគ្គលដែលយើងកំពុងសេពគប់ ដូច្នេះយើងគួរតែជ្រើសរើសសេពគប់មនុស្សដែលអាចធ្វើឱ្យជីវិតមានភាពរីកចម្រើន មិនមែនសេពគប់ហើយធ្វើឱ្យជីវិតកាន់តែស្មុគស្មាញជួបប្រទះតែភាពបរាជ័យនៅក្នុងជីវិតនោះទេ។ ហេតុនេះហើយ ដើម្បីឱ្យជីវិតរបស់អ្នកជួបតែរឿងល្អៗ អ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្ស ៥ ប្រភេទដូចខាងក្រោម៖

១.មនុស្សអាត្មានិយម៖ នៅក្នុងក្រុមហ៊ុនមួយ អ្នកប្រាកដជាជួបនរណាម្នាក់ដែលជាមនុស្សអាត្មានិយម។ មនុស្សប្រភេទនេះគឺហ៊ានធ្វើអ្វីទាំងអស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះប្រសិនបើអ្នកជួបមនុស្សប្រភេទនេះ គឺមិនបាច់ធ្វើល្អ ឬជួយយកអាសារច្រើនពេកទេ ព្រោះមនុស្សនេះមិនដែលចាំទង្វើល្អរបស់យើងទេ។Selfish people 'will eventually die out' because evolution favours cooperation | Daily Mail Online

២.មនុស្សដែលគិតអវិជ្ជមាន៖ មនុស្សប្រភេទនេះ មានគំនិតទុទិដ្ឋិនិយមខ្លាំងចំពោះមនុស្សជុំវិញខ្លួន ដោយតែងតែបង្ហាញអារម្មណ៍អវិជ្ជមានទៅលើគេជានិច្ច។ ប្រសិនបើមានមនុស្សប្រភេទនេះនៅក្នុងក្រុមការងារ គឺវានឹងប៉ះពាល់ដល់សីលធម៌របស់មនុស្សគ្រប់រូប ក៏ដូចជាធ្វើឱ្យការរួបរួមចុះខ្សោយ ដោយកាត់បន្ថយប្រសិទ្ធភាពការងារ និងការរំពឹងទុករបស់អ្នកសម្រាប់អនាគត។How Negative Thinking Can Twist Your Reality And Ruin Your Life – Part 2 | JC Coaching

៣.មនុស្សគ្មានគោលដៅ៖ មនុស្សដែលខ្ជិល ព្រងើយកន្តើយ មិនខ្វល់ពីអនាគត មិនមានគោលដៅច្បាស់លាស់ ពេលសេពគប់យូរៗទៅអ្នកនឹងក្លាយទៅជាមនុស្សដូចគេ ដូច្នេះ គួរគម្បីនៅឱ្យឆ្ងាយល្អជាង។6 Reasons Goal Setting Is a Complete Waste of Time for New Entrepreneurs | Entrepreneur

៤.មនុស្សមាត់អត់គម្រប៖ មនុស្សប្រភេទនេះ អាចបង្ករឿងអាស្រូវបានយ៉ាងងាយ ដែលវាអាចមានផលប៉ះពាល់ទៅដល់មនុស្សជុំវិញខ្លួន ដូច្នេះអ្នកមិនគួររាប់អាន ឬសេពគប់មនុស្សបែបនេះទេ ព្រោះវាធ្វើឱ្យមនុស្សល្អៗជាច្រើនស្អប់អ្នក។8 Giveaways That People Were Just Talking About You

៥.មនុស្សដែលមិនមានភាពចាស់ទុំ៖ មនុស្សដែលធ្វើអត្តចរិតដូចកូនក្មេង យកតែចិត្ត គិតតែអារម្មណ៍ខ្លួនឯង មិនមានហេតុផល មនុស្សបែបនេះនៅរួមសង្គមជាមួយនរណាមិនបានយូរទេ បើនៅជិតកាន់តែយូរកាន់តែមានផលវិបាកដល់យើងកាន់តែច្រើន៕

ហ្វេនៗរំភើបចិត្ត! ក្រោយធ្លាយដំណឹងថា Taylor Swift គ្រោងនឹងភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាង Travis Kelce

0

បរទេស៖ កំពូលតារាចម្រៀងដ៏ល្បីល្បាញរបស់ពិភពលោក Taylor Swift គ្រោងនឹងភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាង Travis Kelce ដែលជាកីឡាករបាល់ឱបនៅពាក់កណ្តាលឆ្នាំ ២០២៤ នេះបើយោងតាមគេហទំព័រអន្តរជាតិ Pinkvilla ។Taylor Swift's Eras tour is becoming a film

ប្រធានបទនេះបានក្លាយជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ដោយទីបំផុត Taylor Swift បានបង្ហើបថានាងនឹងភ្ជាប់ពាក្យជាមួយ Travis Kelce ក្នុងរដូវក្តៅនេះហើយ។ ដូច្នេះដើម្បីឱ្យកាន់តែជាក់លាក់ ពួកគេគ្រោងនឹងបំពាក់ចិញ្ចៀនក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ពួកគេ។Travis Kelce Once Worked As Healthcare Telemarketer for $8 an Hour in  College

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកគាំទ្រជាច្រើនក៏រំពឹងថា Travis Kelce នឹងលុតជង្គង់បំពាក់ចិញ្ចៀនឱ្យ Taylor ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយតារាវ័យ ៣៤ ឆ្នាំនិងគូរស្នេហ៍ ក៏បានបង្ហើបដែរថា ពួកគេគ្រោងនឹងភ្ជាប់ពាក្យក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះដែលជាគម្រប់ខួបមួយឆ្នាំរបស់ពួកគេ។Did Taylor Swift manifest her Travis Kelce relationship years ago? | CNN

គូស្នេហ៍មួយគូរនេះបានទាក់ទងគ្នាដំបូងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ដោយទំនាក់ទំនងរបស់អ្នកទាំងពីរគឺមានភាពស្រស់បំព្រងនិងស្និតស្នាលណាស់។ Taylor Swift គឺជាអ្នកគាំទ្រដ៏ធំបំផុតម្នាក់របស់ Travis Kelce ហើយបានចូលរួមហ្គេមជាច្រើនរបស់ Chiefs ផងដែរ។ ជារឿយៗគេឃើញនាងតែងតែទៅលើកទឹកចិត្តមិត្តប្រុសរបស់នាង អំឡុងពេលមានការប្រកួត និងបានដើរលេងជាមួយគ្នាទៀតផង។Every Photo Of Travis Kelce And Taylor Swift So Far

ហេតុនេះហើយ ប្រធានបទខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់គូរស្នេហ៍ទាំងពីរនេះរំភើបជាខ្លាំង ដោយហ្វេនៗបានរង់ចាំដំណឹងល្អនេះអស់រយៈពេលជាយូរមកហើយ៕

មហាជនផ្ទុះកំហឹង ក្រោយបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើហិង្សាលើកុមារម្នាក់

0

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម នាំគ្នាចែករំលែក និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើបុគ្គលិកសណ្ដាប់ធ្នាប់ទាំងនោះ។

ជុំវិញករណីនេះ អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរ ដោយបានចាត់ចំណាត់ការដូចតទៅ៖

១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ច ប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួល ស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន នានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
២- ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំង អស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទុនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ ៕

 

ក្តៅគគុក! សង្គ្រា.មពាក្យសម្តីបវរកញ្ញា និងផេកអ្នកគាំទ្របវរកញ្ញាបានកើតឡើង ខណៈ អ៊ិន លក្ខិណា ព្រមា.នធ្វើតាមច្បាប់

0

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យបវរកញ្ញាបន្ទាប់ពីកម្មវិធីប្រកួត Miss Grand Cambodia សម្រាប់ថ្នាក់រាជធានីខេត្ត បានដំណើរការជាបណ្តើរៗ។ ទោះយ៉ាងណាលំដាប់រងទី២ Miss Grand Cambodia 2023 អ៊ិន លក្ខិណា ចេញមកបង្ហោះសារទៅផេកអ្នកគាំទ្របវរកញ្ញាក្រោយពីយកឈ្មោះនាងទៅធ្វើជាប្រធានបទក្នុងការLiveដោយបណ្តុះបង្អាប់រូបសម្រស់និងភាសារបស់នាង។ ជាមួយគ្នានេះ អ៊ិន លក្ខិណា ក៏បញ្ជាក់ថាបើបន្តយករូបខ្លួននិងឈ្មោះនាងទៅធ្វើរបៀបនេះទៀតនឹងធ្វើតាមផ្លូវច្បាប់។May be an image of 1 person

នៅយប់ថ្ងៃទី១១ ខែមករា កញ្ញា អ៊ិន លក្ខិណា បានចេញមកបង្ហោះសារថា «សួស្ដីបងសូមបងមានសីលធម៌ផងបង ហេតុអ្វីយកឈ្មោះខ្ញុំនិយាយក្នុង LIVE ហេតុអ្វីយកខ្ញុំជាប្រធានបទរបស់ផេកបង ? មុខមាត់ខ្ញុំមិនសូវបាន ភាសាខ្ញុំមិនបានតែខ្ញុំហ៊ានចូលប្រកួតចុះបងវិញហ៊ានអត់ សូមកុំយកឈ្មោះខ្ញុំទៅនិយាយក្នុង live ឬក៏ផុសរូបខ្ញុំបន្ដទៀត បើនៅតែបែបនេះទៀតខ្ញុំនឹងធ្វើតាមផ្លូវច្បាប់»។ ការដែលស្រីស្អាតរូបនេះចេញមកបង្ហោះទាំងយប់អាធ្រាត្រនេះបន្ទាប់ពីមានផេកបវរកញ្ញាមួយបាននិយាយពី លក្ខិណា ឱ្យពង្រឹងភាសាបរទេសរបស់នាងស្របពេលការប្រកួត Miss Grand Cambodia 2024 លំដាប់រងទី២រូបនេះចង់ចូលប្រកួតម្តងទៀត។May be an image of 1 person and text that says 'MISS GRAND CAMBODIA'

ងាកទៅកាន់ផេកបវរកញ្ញាមួយមានឈ្មោះថា « Beauty Pageant Reviewer»វិញក៏បានបង្ហោះសារនៅលើបណ្តាញសង្គមដែរថា «ពេលមកប្រកួតឆាតមកអង្វរបងជួយផុសប្អូនផង ជួយ ផុសប្រម៉ូតប្អូនផងឡើងរលួ.យ នែ! ដល់លូវម៉េចភ្លេចពាក្យសុំគេជួយចឹង? គេនិយាយការពិតម៉េចទទួលយកអត់បាន? ខ្ញុំជាផេក បវរកញ្ញាគឺនិយាយអីដែលពិត វិភាគរឿងជាក់ស្តែង គ្រាន់តែ ថាឱ្យពង្រឹងអង់គ្លេសបន្ថែមចាំមកវិញ ហើយទទួលយកអត់បាន?ខ្ញុំអត់មានចង់ផុសរូបយើងទេ តែអ្នកឯងទេមកសុំខ្ញុំ! ចង់ ឃើញភស្តុតាងអ្នកឯងមកសុំខ្ញុំឱ្យផុសអ្នកឯងអត់?»។ ទោះយ៉ាងណាខ្លឹមសារការបង្ហោះរបស់ផេកអ្នកគាំទ្របវរកញ្ញាខាងលើនេះបានលុបចេញវិញព្រមទាំងរូបភាពដែលធ្លាប់បង្ហោះពី អ៊ិន លក្ខិណា ក៏ម្ចាស់ផេកបានលុបផងដែរ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា គឺជាបវរកញ្ញាមួយរូបធ្លាប់ចូលរួមប្រកួតកម្មវិធីជាច្រើនដូចជា Miss Cambodia 2019 Miss World Cambodia 2019 និងកម្មវិធី Miss Grand Cambodia 2021 និង Miss Grand Cambodia 2023 ដោយ លក្ខិណា ពុំទាន់ទទួលបានតំណែងឯកឡើង ខណៈ លក្ខិណា ធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងតំណែងជា Miss Supranational Cambodia 2022៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrKe-7hyphenhyphen1ViZvih9i807hSAYt30fbtwpquhQZEXBbx2A-Yxtg95E_82qyklebYIEp1dB_HN7GNnWSxJx7JOtp6JxAmfx3sloy6RYdjlNRTWlxIiHii8aPLy_pU4XvOeVawqszZLU4sNLpnrd8YT1eLYms8q0-7Uq1kznFxK67VNEASl6w_30DECvlh_-4/s1080/photo_2024-01-12_10-04-06%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdW_KLX0nSh2X76usSrr-TruIMlVsTg4PSvtcsETcESWWE4kBcu0B31KKCNqS01WZ-rbXejMyVW9VH74YHRefVtamGbV6ifdEfSM_REc-4Bhe9lBiEZmTFyxEabWa6eKH9BtVuaH71iTdi-YhKnRHvPuXZU3pSFOM1ml5Df7EOgxAfwinoy04HiTCZ1r4/s1080/photo_2024-01-12_10-04-06.jpg

ព្រះកាយច័ន្ទ ឆ្លើយតបផាំងៗទៅអ្នករិះគន់ថាខ្លួននាងអំនួត

0

ក្រោយពីបង្ហោះប្រយោគមួយឃ្លានៅលើបណ្តាញសង្គមរបស់ ព្រះកាយច័ន្ទ បានធ្វើឱ្យពិភពបវរកញ្ញាមានការជជែកវែកញែកយ៉ាងខ្លាំងដោយអ្នកខ្លះក៏លើកឡើងថាបេក្ខភាពរូបនេះមានភាពអំនួតទាំងមិនទាន់ជាប់ជ័យលាភីនៅឡើយ ខណៈ ព្រះកាយច័ន្ទ ក៏បានឆ្លើយតបវិញផាំងៗជាមួយហេតុផលសមរម្យ។No photo description available.

នៅរសៀលថ្ងៃទី១១ មករា បេក្ខភាព Miss Grand PHNOM PENH ខណ្ឌទួលគោក ព្រះកាយច័ន្ទ បានថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ ប្រយោគនេះបានធ្វើឱ្យឡើងកម្តៅខ្លាំងនៅលើបណ្តាញសង្គមរហូតយប់ឡើង ព្រះកាយច័ន្ទ បាន Live បញ្ជាក់បន្ថែមទៅលើពាក្យសម្តីរបស់ខ្លួនដែលបានបង្ហោះក្រោមពីរងនូវពាក្យសម្តីថា «អំនួត»។May be an image of 1 person

ព្រះកាយច័ន្ទ បាននិយាយថាប្រហែលជាអ្នករិះគន់មិនបានយល់ពីប្រយោគរបស់ខ្លួនឬធ្វើជាមិនយល់ដោយនាងបានប្រើពាក្យថា «សុំមិនទៅប្រកួតកម្មវិធីផ្សេង» មិនមែនដាច់អហង្ការនោះទេ។ តារាស្រីរូបនេះថា ខ្លួនមកប្រកួតកម្មវិធី Miss Grand ដឹងហើយថានាងមានគោលបំណងអ្វី ហើយកម្មវិធីនេះគេត្រូវការអ្វី។ បេក្ខភាពរូបនេះថា នាងមិនបានអួតខ្លួនឯងមានគ្រប់លក្ខខណ្ឌដែលកម្មវិធីត្រូវការនោះទេ ប៉ុន្តែនៅក្នុងនោះខ្លួននាងមានអ្វីដែលកម្មវិធីត្រូវការហើយក្រៅពីកម្មវិធី Miss Grand នាងគ្មានអ្វីដែលខាងកម្មវិធីផ្សេងត្រូវការនោះទេ បើយើងដាក់បវរកញ្ញាចំគោលដៅយើងនឹងទទួលបានលទ្ធផលល្អច្រើន។No photo description available.

ព្រះកាយច័ន្ទ បាននិយាយបន្តទៀតដោយលើកឧទាហរណ៍ថា Miss Grand គេត្រូវការ Grand Voice ខណៈដែលនាងមានស្រាប់ នេះហើយជាការដាក់បវរកញ្ញាឱ្យចំគោលដៅ ហើយនាងចេះច្រៀងហើយទៅប្រលង Miss Universe គឺគេមិនយកខ្លួនទេដូច្នេះហើយទើបនាងបានសំណូមពរបើសិនជានាងមិនបានជាប់ Miss Grand Cambodia ដើម្បីឡើងឆាក Miss Grand International ទេនាងសុំមិនទៅចូលរួមកម្មវិធីណាទាំងអស់ បើទៅហើយធ្លាក់ដដែលទៅធ្វើអ្វី។No photo description available.

តួឯកស្រីរូបនេះ បាននិយាយទៀតថា បើសិនជានាងមិនទៅប្រកួតកម្មវិធីផ្សេងហើយទុកឱកាសឱ្យអ្នកផ្សេងដែលមានចំណុចខាងកម្មវិធីត្រូវការទៅប្រលងវិញវានឹងលើកមុខមាត់កម្ពុជាយើងហើយនាំមកុដមកកាន់មាតុភូមិ។ ជាមួយគ្នានេះដែរ ព្រះកាយច័ន្ទ ក៏បានដាក់ចំៗថាកុំអាងតែគ្នា ជាតារា ជាបវរកញ្ញាជាន់លុះក្ស័យ ជាន់អ្នកណាបានតែបើជាន់ព្រះកាយច័ន្ទមិនបានទេ៕No photo description available.

ទំនងអស់ផ្លូវផ្សះផ្សាហើយ! Kathryn សម្រេចចិត្ត unfollows Daniel និងតារាសម្តែងស្រីម្នាក់ទៀត

0

Kathryn Bernardo បានធ្វើឱ្យអ្នកដើរតាម Instagram របស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានសម្រេចចិត្ត Unfollow អតីតមិត្តប្រុស Daniel Padilla និងតារាសម្តែង Gillian Vicencio ដែលត្រូវបានចោទប្រកាន់ថាជាភាគីទីបីនៅក្នុងការបែកបាក់របស់អ្នកទាំងពីរបន្ទាប់ពី Andrea Brillantes ។Kathryn Bernardo speaks up on need for privacy, personal space after  'vaping' video

អ្នកគាំទ្របានកត់សម្គាល់ឃើញថា Kathryn បាន unfollows អតីតសង្សារខ្លួនពីបញ្ជីបណ្តាញសង្គមដោយកាលពីប្រកាសបែកគ្នាកន្លងមកតារាស្រីរូបនេះនៅ follows នៅឡើយ ខណៈដែល Daniel នៅតែតាមដានអតីតមិត្តស្រីដដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១១ ខែមករា។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតអ្នកគាំទ្របានមើលទៅក្នុងបណ្តាញសង្គមរបស់ Kathryn ហើយបានរកឃើញថានាងក៏បាន unfollows តារាសម្តែង Gillian Vicencio ដូចគ្នាខណៈកាលពីដើមខែធ្នូ ឆ្នាំ២០២៣ នាងនៅ follows សោះ។Daniel Padilla - YouTube

តារាសម្តែង Gillian Vicencio ធ្លាប់សម្តែងជាមួយ Kathryn និង Daniel នៅក្នុងរឿងភាគទូរទស្សន៍ មានចំណងជើងថា «2 Good 2 Be True» ហើយនាងត្រូវបានអូសទាញចូលទៅក្នុងការបែកបាក់របស់អ្នកទាំងពីរ បន្ទាប់ពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាង កាលពីខែកញ្ញាបានផ្ទុះឡើងនៅលើបណ្តាញសង្គម។Gillian Vicencio: Fast facts you need to know | PEP.ph

ទោះយ៉ាងណា តារាស្រី Gillian Vicencio បានបដិសេធពាក្យចចាមអារ៉ាមនេះ ដោយមិត្តរបស់នាងបានអះអាងថា ពួកគេដឹងថាអ្នកណានៅពីក្រោយ “រឿងដែលបង្កើតឡើង” ពីពាក្យចចាមអារ៉ាមស្នេហានេះ។

ទន្ទឹមនឹងនេះដែរ Kathryn ក៏បានក្លាយជាប្រធានបទនៅក្នុងខែវិច្ឆិកា ដូចគ្នាបន្ទាប់ពីដឹងថានាងក៏បាន unfollows តារាស្រី Andrea Brillantes ដែលត្រូវបានគេនិយាយថាជាជនទី៣បំបែកស្នេហារបស់នាង។CHAPTER CLOSED': Kathryn Bernardo confirms split with Daniel Padilla

គួរបញ្ជាក់ថា Kathryn និង Daniel បានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា១១ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នាម្តងទៀតនៅក្នុងកម្មវិធី ABS-CBN Christmas special និង Asia Artist Awards រួមទាំងពិធីមង្គលពិធីករល្បីឈ្មោះម្នាក់កាលពីថ្ងៃទី៦ មករា ២០២៤៕

គ្រឿងអលង្ការបំពាក់ក្នុងពិធីអភិសេកកូនស្តេចព្រុយណេ ឃើញហើយស្រឡាំងកាំង!

0

ថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីព្រះរាជអភិសេករបស់កូនស្តេចព្រុយណេ ដែលនារីៗគ្រប់រូបលើពិភពលោកស្រមៃចង់បាន។ ខណៈពេលនេះទ្រង់បាននឹងកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតទៅលើពិធីមង្គលការដ៏ធំប្រចាំអាស៊ីនេះវិញ គឺគ្រឿងអលង្ការការមាសបុរាណក្រហមឆ្អឹនឆ្អៅដែលបំពាក់ឲ្យទ្រង់ សម្លៀកបំពាក់ប្រពៃណី និងពិធីវិញប្រារព្ធតាមទំនៀមទម្លាប់បុរាណព្រុយណេយ៉ាងខ្ជាប់ខ្ជួនតែម្តង។May be an image of 1 person and text

ព្រះរាជបុត្រាគ្រងរាជបល្ល័ងទី៦របស់ប្រទេសព្រុយណេ គឺព្រះអង្គម្ចាស់ អាប់ឌុល មាទីន បានកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ (មិនជាប់ក្នុងខ្សែរាជវង្សទេ) ដែលនាងមានឈ្មោះថា អានីសា អ៊ីសា ខាលីប៊ីក។ ពិធីអភិសេករបស់ទ្រង់រៀបចំឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ខែមករារហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។May be an image of 6 people and headscarf

ពិធីអភិសេកនេះរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ដោយក្នុងថ្ងៃនីមួយៗក្នុងចំណោមទាំង១០ថ្ងៃនោះប្រព្រឹត្តិទៅខុសៗគ្នា និងបានរៀបរាប់ពិធីផ្សេងៗគ្នាផងដែរ។ ពិធីអភិសេកនេះទៀតសោត ក៏មានការអញ្ជើញចូលយ៉ាងអធិកអធម រាប់ចាប់ពីលំដាប់ខ្សែររាជរង្សានុវង្ស អ្នកដឹកនាំប្រទេសធំៗ ជួររដ្ឋមន្រ្តីទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។Brunei's Prince Abdul Mateen's Grand Wedding: Wealth, Love, Challenges

រីឯពិធីមួយក្នុងពិធីអធិសេកកាលពីថ្ងៃពុធទី១០ ខែមករានេះ គឺជាពីធីបុរាណរាប់រយឆ្នាំរបស់ប្រទេសប្រុយណេ ដោយគ្រួសារសាច់ញាតិបានយកម្សៅមកលាបលើដៃកូនកំឡោះកូនក្រមុំ និងចាត់ទុកថានេះគឺជាការប្រទានពរជ័យ ដោយអត្ថន័យនៃពិធីនេះគឺតំណាងឲ្យមានបានចម្រើនរុងរឿង។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ម៉ាទីន បានគ្រងឈុតបុរាណពណ៌ក្រហមយ៉ាងមានអំណាច ហើយបានសៀតកូនកាំបិតមួយនៅនឹងចង្កេះផងដែរ។ ខណៈព្រះនាងអានីសាវិញក៏បានគ្រងឈុតក្រហមដូចគ្នាដែរ អមជាមួយនឹងម្កុដរាជនីដ៏ស្រស់ស្អាត ក៏ដូចជាគ្រឿងអល្ល័ងការមាសពេញខ្លួនតែម្តង។ ពិធីនេះទៀតសោត ប្រៀបដូចជាក្បួនដង្ហែរព្រះរាជបុត្រ អមមកជាមួយអ្នកកាន់លំពែងជាង៤០ និងអ្នកកាន់កាំភ្លើង១៧ដើមទៀត ហែរនាំយកព្រះអង្គទៅប្រថាប់ជាមួយព្រះនាងដើម្បីធ្វើពិធីយ៉ាងអស្ចារ្យ។May be an image of 4 people, henna, dais, wedding and text

ចំណែកឯកាលពីថ្ងៃទី១១ ខែមករានេះវិញ ពិធីមួយទៀតក៏បានរៀបចំឡើងសម្រាប់ទ្រង់ទាំង២នៅឯព្រះវិហារឥស្លាមដ៏ធំមួយនៃប្រទេសប្រុយណេ ដែលពិធីនេះគឺជាពិធីសច្ចាប្រណិធានក៏ដូចជាការបង្ហាញភក្តីភាពរបស់ព្រះអង្គចំពោះព្រះនាង។ ក្នុងពិធីនោះ ទាំងពីរព្រះអង្គបានស្លៀកសម្លៀកបំពាក់ពណ៌សដ៏ប្រណិតស្រស់ស្អាត ដែលនេះគឺបានសបញ្ជាក់ភាពបរិសុទ្ធរបស់ទ្រង់ទាំងពីរ។May be an image of 3 people, henna, wedding and dais

ទោះជាយ៉ាងណា ពិធីអភិសេកនេះមិនទាន់បញ្ចប់នៅឡើយនោះទេ គឺមានរងចាំមើលបន្តទៀត ហើយប្រាកដណាស់ថាមានអ្វីកាន់តែអស្ចារ្យជាងនេះទៀតមិនខាននោះទេ៕May be an image of 1 person, henna, wedding and dais