ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសផ្សាយថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei ដែលជាស្ថាប័នអប់រំឈានមុខគេនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានទទួលជោគជ័យក្នុងការអភិវឌ្ឍ «អង្ករផ្សំសារធាតុសាច់គោ» ។ វាជាប្រភេទអាហារថ្មីមួយមាននិរន្តរភាព ហើយ អាហារនេះអាចជួយដោះស្រាយបញ្ហាកង្វះខាតអាហារ និងបម្រែបម្រួលអាកាសធាតុលើពិភពលោក ។Scientists Say New Hybrid Beef Rice Could Cost Just a Dollar per Pound

ក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍអាហារថ្មីនេះក្នុងទស្សនាវដ្តី Matter កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា គ្រាប់អង្ករទាំងនេះបានដាំដុះនៅក្នុងបន្ទប់ពិសោធន៍ ហើយលទ្ធផលស្រាវជ្រាវដែលពួកគេទទួលបាន គឺគ្រាប់ស្រូវពណ៌ផ្កាឈូកពោរពេញទៅដោយកោសិកាសាច់គោ និងខ្លាញ់ ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចជាជម្រើសសម្រាប់សាច់សត្វមានតម្លៃថោកជាង និងជាមិត្តជាមួយបរិស្ថានផងដែរ ដោយសារវាបញ្ចេញកាបូនឌីអុកស៊ីតតិចជាងមុន ។

Park So Hyun គឺជាអ្នកចូលរួមសរសេររបាយការណ៍ស្តីពីការអភិវឌ្ឍអង្ករសាច់គោ និយាយថា គ្រាប់អង្ករនេះពោរពេញទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមរាងកាយដែលយើងត្រូវការ ។ វាជាអង្ករមានតម្លៃអាហារូបត្ថម្ភកម្រិតខ្ពស់ ហើយការបន្ថែមកោសិកាពីសាច់សត្វ អាចបង្កើនតម្លៃអាហារូបត្ថម្ភកាន់តែច្រើនថែមទៀត ។Scientists grow 'meaty' rice hybrid food for protein kick

ក្រុមស្រាវជ្រាវបានយកគ្រាប់ស្រូវមកពិសោធន៍ជាមួយសារធាតុជេឡាទីនពីត្រី ដើម្បីជួយឱ្យកោសិកាសាច់គោជាប់គ្នាជាមួយគ្រាប់ស្រូវ ។ បន្ទាប់មក ពួកគេបានយកវាទៅដាំក្នុងចានរយៈពេល១១ថ្ងៃ ។ ក្រុមអ្នកស្រាវជ្រាវប្រាប់ថា លទ្ធផលទទួលបាននៅដំណាក់កាលចុងក្រោយ គឺវាមានប្រូតេអ៊ីនជាង៨% និងខ្លាញ់ជាង៧% គឺខ្ពស់ជាងគ្រាប់ពូជស្រូវធម្មតា ហើយវាមានសាច់ណែន ប៉ុន្តែងាយបាក់ ។

Park So Hyun និយាយថា ៖ «ការស្រាវជ្រាវលើកនេះនឹងជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងច្រើន ដោយសារវិធីការផលិតបានជួយកាត់បន្ថយតម្រូវការចិញ្ចឹមសត្វសម្រាប់បរិភោគ ព្រោះការចិញ្ចឹមសត្វត្រូវចំណាយធនធាន និងទឹកជាច្រើន ។ ម្យ៉ាងទៀត វាបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនផងដែរ» ។A New Era of Sustainable Protein Sources: Cell-Cultured Beef Rice

របាយការណ៍បញ្ជាក់ថា អង្ករថ្មីនេះនឹងបញ្ចេញកាបូនឌីអុកស៊ីតតិចជាង៦,២៧គីឡូក្រាម ខណៈផលិតកម្មសាច់គោបានបញ្ចេញកាបូនឌីអុកស៊ីតលើសនេះ៨ដង ។ បើអង្ករថ្មីនេះដាក់លក់ជាសាធារណៈ វានឹងជាជម្រើសមួយទៀតដែលអតិថិជននៅកូរ៉េខាងត្បូងអាចជ្រើសរើសអង្ករមានតម្លៃថោក ។ អង្ករថ្មីពណ៌ផ្កាឈូកអាចមានតម្លៃប្រមាណជាង២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈសាច់គោមានតម្លៃប្រមាណ១៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei មានគម្រោងអភិវឌ្ឍន៍ដំណើរការផលិតអង្ករផ្សំសារធាតុសាច់គោបន្ថែមទៀត មុនពេលដាក់លក់អង្ករនេះនៅលើទីផ្សារ ដើម្បីទទួលបានអង្ករថ្មីផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ៕Rice containing beef cells could make a sustainable meal | New Scientist