ក្រោយពីឧកញ៉ា ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរប្រកាសទុកពេល២៤ម៉ោងឱ្យ អាចារ្យធំ ចេញមកសូមទោស កែសម្រួលពាក្យជេ.រប្រមា.ថសមាគមសិល្បករខ្មែរជាសមាគមទីងមោង អាចារ្យធំ បានបង្ហាញគោលជំហរបស់ខ្លួនថាមិនមានពាក្យសូមទោសទៅកាន់ឧកញ៉ា ហេង ឡុង នោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថាបើការប្រើពាក្យទីងមោងដោយប្រើពាក្យឧទាហរណ៍ពីមុខមិនពីរោះលោកអាចកែសម្រួលបានទៅជាសមាគមអត់សកម្មភាពវិញ។No photo description available.

តាមរយៈការ Live របស់អាចារ្យធំ នៅយប់ថ្ងៃទី១៥ កុម្ភៈ លោកបាននិយាយថា សម្រាប់លោកបើឧកញ៉ា ហេង ឡុង បានស្តាប់ការនិយាយរបស់លោកម្តងទៀតបានក៏ស្តាប់ទៅព្រោះការនិយាយរបស់លោកពេញគឺបានប្រើពាក្យថាឧទាហរណ៍ពីមុខមិនទៅជាសមាគមទីងមោងទៅហើយ។ លោកបានបង្ហោះជារឿយៗនៅលើបណ្តាញសង្គមសកម្មភាពអ្នកសិល្បៈមួយចំនួនដែលបានភ្ជាប់ខ្លួនទៅការផ្សាយស្រានិងល្បែងដោយបានដាក់សំណួរទៅសមាគមសិល្បករខ្មែរមានចំណាត់ការនិងមានសមត្ថកិច្ចអ្វីចំពោះសិល្បករដែលបានផ្សាយ។ភ្ញាក់ផ្អើល! ឧកញ៉ា ហេង ឡុង ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា Surprise រថយន្ត  Rolls Royce Cullinan 2022 – Popular Magazine

អាចារ្យធំ ថាបើរឿងតូចមួយនេះជាដែនសមត្ថកិច្ចឱ្យក្រសួងឬរដ្ឋាភិបាលតែម្តងឯណាតួនាទីសេនាធិការរបស់ក្រសួង ដោយឧទាហរណ៍ថាមិនទៅជាសមាគមទីងមោងទៅហើយដែលបណ្តោយឱ្យអ្នកសិល្បៈមួយចំនួនបង្កបង្កើតរឿងអវិជ្ជមានក្នុងសង្គមជាតិតាមរយៈភាពល្បីល្បាញរបស់ខ្លួន។No photo description available.

អាចារ្យធំ បានរៀបរាប់ទៀតថា បើសិនជាកែតម្រូវពាក្យថា ទីងមោងដោយប្រើពាក្យឧទាហរណ៍ពីមុខនេះ លោកទទួលស្គាល់ដោយស្មារតីថាពាក្យនេះវាអាចធ្ងន់ ប៉ុន្តែលោកបានប្រើពាក្យថាឧទាហរណ៍ប្រសិនបើសមាគមមួយមិនបានដើរតួនាទីជំនួសឱ្យជាសេនាធិការរបស់ក្រសួងវប្បធម៌និងរដ្ឋាភិបាល។ អាចារ្យធំថា បើឱ្យលោកសូមទោស សម្រាប់លោកជាអាចារ្យធំ នៅបង្ហាញគោលជំហរដដែលថាអត់មានពាក្យថាសូមទោសសម្រាប់បច្ច័យណាមួយដែលលោកបានលើកជាមតិកន្លងមកនេះទេ។លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» - Khmernote

រាល់ការបញ្ចេញមតិកន្លងមកនេះ អាចារ្យធំ ថាចេតនារបស់លោកមិនដែលបានយកខ្មែរណាជាសត្រូវ ប៉ុន្តែសុំឱ្យខ្លួនលោកក្លាយជាអ្នកពាំពាក្យ ពាំអារម្មណ៍របស់ប្រជាពលរដ្ឋផ្សាយជូនទៅកាន់អស់លោកដែលមានតួនាទីជាសាមីអង្គភាពណាមួយរាល់តួនាទីដែលកំពុងកាន់ការងារ ក្នុងតំណែងណាមួយដែលសកម្មភាពកំពុងកើតឡើងជាពិសេសទាក់ទងនឹងសមាគមសិល្បៈ។No photo description available.

ជាមួយគ្នានេះដែរ អាចារ្យធំ ថាលោកអាចកែតម្រូវបានបើពាក្យទីងមោងបាត់ពាក្យឧទាហរណ៍ពីមុខ កែមកវិញជាសមាគមអត់សកម្មភាព។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ហេង ឡុង បានប្រកាសថា «ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរលោកសូមឱ្យអាចារ្យធំ ផុសកែតម្រូវ និងសូមទោសក្នុងរយៈពេល២៤ម៉ោង (ចាប់ពីម៉ោង ៩:២៩នាទីយប់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ) ដែលប្រើពាក្យជេរប្រមាថ និង បរិហារកេរ្តិ៍សមាគមសិល្បករខ្មែរថា ជាសមាគមទីងមោងក្រោយពីលោកបានបកស្រាយថា ការហាមឃាត់សិល្បករមិនឱ្យផ្សាយពីល្បែង និងស្រាបៀរជាសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬរដ្ឋាភិបាល៕