ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះគឺបានធ្វើការរឹតបន្តឹងច្បាប់របស់ខ្លួនចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដោយធ្វើការផាកពិន័យនិងរឹបអូសយាន្តជំនិះទាំងនោះភ្លាមៗ ហើយយកទៅគរចោលនៅគំនរសំរាមមួយ រងចាំម្ចាស់ចូលខ្លួនមកលស់យាន្តជំនះខ្លួនត្រឡប់ទៅវិញ។Confiscated Motorbikes Pile Up as Vietnam Goes After Drunken Driving - The  New York Times

យោងតាមគេហទំព័រ The New York Times បានបង្ហាញឲ្យឃើញថា នៅឯប្រទេសវៀតណាមបច្ចុប្បន្ននេះគឺបានរឹតបន្តឹងវិធានការផ្លូវថ្នល់របស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គម ជាពិសេសគឺទៅលើជនដែលបើកបរទាំងស្ថានភាពស្រវឹងខ្លាំងដែលអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ទៅកាន់មនុស្សនៅតាមដងផ្លូវសាធារណៈ។

សមត្ថកិច្ចនឹងធ្វើការរឹបអូសយកយាន្តជំនិះទាំងនោះ ប្រសិនបើម្ចាស់វារកឃើញថាមានកម្រិតជាតិអាកុលខ្លាំងលើសពីកម្រិតកំណត់ណាមួយ។ ជាក់ស្តែងយាន្តជំនិះរាប់ពាន់គ្រឿងគឺត្រូវបានយកទៅគរចោលនៅគំនរសំរាមទីក្រុងហូជីមិញមួយកន្លែងក្នុងមួយខែៗ។Confiscated Motorbikes Pile Up as Vietnam Goes After Drunken Driving - The  New York Times

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការលស់ម៉ូតូទាំងនោះត្រឡប់វិញ គឺមានតម្លៃខ្ពស់ណាស់ ទើបស្ទើរតែគ្មានន៎រណាទៅបង់ពិន័យយកម៉ូតូខ្លួនមកវិញនោះទេ ដោយហេតុថាម៉ូតូទាំងនោះមានសភាពចាស់ៗ មិនរួចដើមថ្លៃពិន័យផង។ ខណៈខាងនគរបាលវៀតណាម កំពុងតែមានការការបារម្ភព្រោះខ្វះកន្លែងដាក់ម៉ូតូរបស់អ្នកស្រវឹង និងបានកើនឡើងច្រើនឡើងៗជារៀងរាល់ថ្ងៃ។In China, New Vehicle Ban Results in Motorbike Graveyard - Saigoneer

យ៉ាងណាមិញ ម៉ូតូរបស់ពួកគេមួយគ្រឿងៗសម្មតថាមានតម្លៃលស់ប្រមាណ ៥លានដុង(ស្មើនឹង ២០០ដុល្លារ) ហើយបើកបរទាំងក្នុងស្ថានភាពស្រវឹងគឺត្រូវពិន័យទឹកប្រាក់ខ្ទង់ ៨០ដុល្លារបន្ថែមទៀត។ ដូច្នេះតម្លៃលស់ម៉ូតូមកវិញគឺមានតម្លៃ ២៨០ដុល្លារ និងអាចលើសពីនេះទៀតទៅតាមស្ថានភាពជាក់ស្តែង ខណៈដែលប្រាក់ខែជាមធ្យមជនជាតិវៀតណាមបានត្រឹម៣០០ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ សមត្ថកិច្ចនឹងដកអាជ្ញាប័ណ្ឌបើកបរ ហើយគឺត្រូវតម្រូវឲ្យទៅប្រឡងយកអាជ្ញាប័ណ្ឌវិញម្តងទៀតផងដែរ។ ទាំងនេះហើយទំនងជាមូលហេតុដែលម៉ូតូអ្នកស្រវឹងរាប់សែនគ្រឿងត្រូវបានគរចោលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសវៀតណាម៕