ជាទូទៅ ស្ត្រីមេផ្ទះមួយចំនួនតែងតែចំហុយស៊ុតតាមរបៀបសាមញ្ញដូចជា លាយស៊ុតជាមួយអំបិល ស្ករ ម្រិច…តាមបែបធម្មតា ដែលមើលទៅហាក់មិនសូវទាក់ទាញ ក៏ដូចជាមិនសូវមានរសជាតិឆ្ងាញ់នោះទេ។ ហេតុនេះហើយ ដើម្បីទទួលបានរូបមន្តថ្មីៗក្នុងការចំហុយស៊ុត ឱ្យមានរសជាតិឆ្ងាញ់ ប្លែក និងមានជីវជាតិល្អសម្រាប់កូនៗរបស់អ្នក KBN NEWS នឹងបង្ហាញគន្លឹះសំខាន់ៗជាមួយរូបមន្ត ៣ យ៉ាងដូចខាងក្រោម៖

១.ស៊ុតចំហុយជាមួយបន្លែ៖ គ្រឿងផ្សំរួមមាន ស៊ុត ៣-៥ គ្រាប់, ពោតស្ងោរ, សណ្ដែកបណ្ដុះ, អំបិល, ម្រេច, ទឹកដោះគោស្រស់, ម្សៅដំឡូងបារាំង ឬម្សៅពោត។
របៀបធ្វើ៖ បំបែកស៊ុតដាក់ក្នុងចានមួយ បន្ថែមទឹកដោះគោស្រស់ រួចបន្ថែមម្រេច និងអំបិល កូរឱ្យសព្វ វាយឱ្យល្អ បន្ទាប់មកត្រងល្បាយស៊ុតដាក់ចូលចានថ្មីមួយទៀត រួចហាន់បន្លែ និងពោតឱ្យល្អិតៗ ច្របល់ចូលគ្នាក្នុងចានតែមួយ ហើយយកទៅចំហុយរយៈពេល ១៥ នាទី។ ចំណែកបន្លែ និងពោតដែលនៅសេសសល់ ត្រូវយកទៅឆាជាមួយប្រេងដាក់ខ្ទឹមបន្តិច រួចកូរឱ្យសព្វប្រោះវាជាមួយម្សៅដំឡូង/ម្សៅពោតដើម្បីឱ្យបន្លែឆាមានសភាពទន់រលោង ពេលឆ្អិនរួចរាល់ចាក់បន្លែឆានេះចូលទៅក្នុងចានស៊ុតចំហុយជាការស្រេច។Soft Boiled Egg & Vegetable Salad | Egg Recipes - British Lion Eggs

២.ស៊ុតចំហុយជាមួយទឹកដោះគោស្រស់៖ គ្រឿងផ្សំរួមមាន ទឹកដោះគោស្រស់ ២៥០ml, ស៊ុត ២គ្រាប់, ស្ករ ១ ស្លាបព្រាបាយ, ប្រសិនបើទឹកដោះគោមានជាតិស្ករ មិនចាំបាច់បន្ថែមស្ករក៏បានដែរ។
របៀបធ្វើ៖ ដាក់ស៊ុត ទឹកដោះគោ និងស្ករក្នុងចានតែមួយ រួចវាយឱ្យហ្មត់ និងស្មើៗគ្នា ដើម្បីកុំឱ្យល្បាយបែកគ្នា។ បន្ទាប់មកត្រងល្បាយដាក់ក្នុងចានសេរ៉ាមិចដែលមានគំរប រួចដាក់វានៅក្នុងឡចំហុយប្រហែល ១០-១៥ នាទីជាការស្រេច។ នោះអ្នកនឹងទទួលបាន ស៊ុតចំហ៊ុយដ៏មានគុណភាព សាច់ទន់ រលោង ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។Taking raw eggs with milk - or anything - not healthy for humans — Dubawa

៣.ស៊ុតចំហុយជាមួយតៅហ៊ូ៖ គ្រឿងផ្សំរួមមាន តៅហ៊ូទន់ ១ដុំ, ពងមាន់ ៥គ្រាប់, អំបិល, ប្រេងល្ង, ស្លឹកខ្ទឹម, ទឹកស៊ីអ៊ីវ ១ស្លាបព្រា, ទឹកដោះគោស្រស់គ្មានជាតិផ្អែមបន្តិច។
របៀបធ្វើ៖ លាងស្លឹកខ្ទឹមហើយកាត់វាឱ្យតូចៗ បន្ទាប់មកកាត់តៅហ៊ូជាចំណិតៗក្រាស់ល្មម រួចដាក់ស៊ុតក្នុងចានមួយ បន្ថែមអំបិលនិងទឹកធម្មតាបន្តិច ហើយវាយថ្នមៗដើម្បីកុំឱ្យមានពពុះខ្យល់។ រួចត្រងស៊ុតដាក់ចូលចានថ្មី ដោយបន្ថែមតៅហ៊ូ ហើយយកទៅចំហុយរយៈពេល ២០ នាទី នៅពេលឆ្អិនយកស៊ុតតៅហ៊ូចំហុយចេញ បន្ថែមស្លឹកខ្ទឹម រួចប្រោះប្រេងល្ង និងទឹកស៊ីអ៊ីវ ១ស្លាបព្រាពីលើជាការស្រេច៕Fry Tofu with Egg - Tofu Today