ស្ត្រីម្នាក់ស្មានថាមានអ្នកឱ្យកាដូថ្ងៃក្តីស្រឡាញ់ មានណា ប៉ូលិស ប..ន្លំ.. ខ្លួន
ប្រទេសប៉េរូ ៖ បច្ចុប្បន្ន គេឃើញថា សមត្ថកិច្ចនៅប្រទេសប៉េរូ (Peru ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានប្រើប្រាស់វិធីកាន់តែប្លែក ដើម្បី..ប..ង្ក្រា..ប..ជ..នស..ង្ស័យ..ជួ..ញ..ដូរ..ថ្នាំ..ញៀ..ន..ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ១៤ កុម្ភៈ ។
សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចប៉េរូបានស្លៀកពាក់ឈុតខ្លាឃ្មុំ ហើយដើរទៅកាន់អាផាតមិនរបស់ស្ត្រីម្នាក់ដែលសមត្ថកិច្ចសង្ស័យថា នាងជាអ្នកជួញដូរថ្នាំញៀននៅទីក្រុងលិម៉ា ។
សមត្ថកិច្ចរូបនេះបានកាន់ប៉ោងប៉ោងរាងបេះដូង និងប្រអប់សូកូឡា ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់នារីខាងលើ ។ បន្ទាប់មក សមត្ថកិច្ចក៏លុតជង្គង់ចុះក្រោម និងបក់ដៃឱ្យស្ត្រីជួញដូរថ្នាំញៀនដែលពាក់អាវយឺតពណ៌ខ្មៅចុះពីលើអាផាតមិន និងដើរមកជិតគាត់ ។ ស្ត្រីពាក់អាវខ្មៅក៏ដើរមករកគាត់ ព្រោះនាងគិតថា មានមនុស្សប្លែកមុខមក Surprise ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។
នៅពេលនាងដើរមកដល់មុខសមត្ថកិច្ច សមត្ថកិច្ចក៏បានដោះក្បាលរូបខ្លាឃ្មុំចេញ និងប្រញាប់ចាប់ខ្លួននាងដាក់ខ្នោះភ្លាមៗ ។ បើតាមរូបភាពក្នុងវីដេអូនាពេលក្រោយទៀតបង្ហាញឱ្យឃើញថា ស្ត្រីជនសង្ស័យរូបនេះបានជាប់ខ្នោះដៃ និងត្រូវបានសមត្ថកិច្ចឈ្លៀតឈុតខ្លាឃ្មុំនាំនាងដើរនៅតាមផ្លូវ ។
ចំណែកសមត្ថកិច្ចប្រឆាំងគ្រឿងញៀនមួយក្រុមទៀតបានចូលត្រួតពិនិត្យក្នុងអាផាតមិនដែលនាងស្នាក់នៅ ដើម្បីស្វែងរកថ្នាំញៀន ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀនមួយចំនួនដែលនាងលាក់ទុកនៅក្រោមកន្លែងគេង រីឯថ្នាំញៀនខ្លះទៀត នាងបានលាក់នៅលើគម្របលូបង្ហូរទឹកនៅក្រៅផ្ទះ ។
រីឯស្ត្រីជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកន្លែងកើតហេតុ និងបញ្ជូនទៅសួរចម្លើយ ។ ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅថតរូបនៅក្បែរតុមួយ ដែលមានប្រអប់សូកូឡារបស់សមត្ថកិច្ចទុកបញ្ឆោតនាង ។
បើតាមទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញថា ប៉េរូ គឺជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតនៅលើពិភពលោក ដែលទទួលបានចំណូលរាប់លានដុល្លារក្នុង១ឆ្នាំៗ ។ ហេតុនេះ ភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសប៉េរូ បានបង្កើនកម្លាំងបង្ក្រាបការជួញដូរថ្នាំញៀនជាបន្តបន្ទាប់ ។
សមត្ថកិច្ចនៅប្រទេសប៉េរូ គឺជាភ្នាក់ងារឈានមុខគេដែលមានស្នាដៃចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន តាមរយៈការប្រើវិធីសាស្ត្រប្លែកៗដើម្បីចាប់ខ្លួនជនសង្ស័យ ។ ក្រៅពីនេះ ក៏មានការសហការពីប្រទេសផ្សេងៗផងដែរ ដើម្បីបង្ក្រាបការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ ។
កាលពីខែមីនា ឆ្នាំ២០២៣ អាជ្ញាធរប៉េរូបានរឹបអូសកូកាអ៊ីនជាង២តោន ដែលជនសង្ស័យបានលាក់ទុកនៅក្រោមឥដ្ឋការ៉ូ ដើម្បីបញ្ជូនទៅប្រទេសតួកគីតាមនាវាខុសច្បាប់ ។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅកំពង់ផែអែលកាឡៅ ដែលជាកំពង់ផែធំបំផុតរបស់ប្រទេសប៉េរូ ស្ថិតនៅក្រៅទីក្រុងលិម៉ា ។
គេមើលឃើញថា ការបង្ក្រាបបទល្មើសថ្នាំញៀនកាលពីឆ្នាំ២០២៣ គឺជាការបង្ក្រាបដ៏សំខាន់មួយរបស់សមត្ថកិច្ចប្រឆាំងថ្នាំញៀន ខណៈជនល្មើសប្រុងដឹកជញ្ជូនថ្នាំញៀនទៅប្រទេសតួកគីជាលើកដំបូង ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានទាន់ពេលវេលា ៕


/bnn/media/media_files/b28bbe93b18692b848084e5de8f36313cfea5f52066b3fd896b07e56f4f6b0e7.jpg)








បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។
ក្រោយពីបានស្តាប់ចម្លើយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕






វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។ល។










.jpg)

.png)







