៣ថ្ងៃនេះ កម្ពុជា នឹងមានការឡើងកម្តៅអាកាសធាតុ
នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ហាក់មានការឡើងកម្តៅបន្តិច។
ចំពោះតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
ដោយឡែកតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
រីឯ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕











)














.png)

.png)
ការប្រគំតន្រ្តី Taylor Swift បានជំរុញឱ្យនាងក្លាយជាមហាសេដ្ឋីក្នុងខែតុលា ឆ្នាំ២០២៣ ដោយសារភាពជោគជ័យនៃដំណើរកម្សាន្តនេះ។ នៅខែធ្នូ ឆ្នាំ ២០២៣ ហ្គីណេស បានទទួលស្គាល់ថា Eras Tour របស់នាងថាជាស៊េរីការប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល ដោយឈានដល់ជាងមួយពាន់លានដុល្លារអាម៉េរិក លើសកំណត់ត្រារបស់ Elton John ដែលរកបាន៩៣៩ លានដុល្លារ។ អ្នកចម្រៀងរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាសមាមាត្រខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី៕









