Home ព័ត៌មានជាតិ តោះមកស្គាល់ រោងកុនខ្មែរល្បីៗកាលពីជំនាន់មុន តើមានអ្នកណានៅចាំខ្លះ?

តោះមកស្គាល់ រោងកុនខ្មែរល្បីៗកាលពីជំនាន់មុន តើមានអ្នកណានៅចាំខ្លះ?

180
0

សិល្បៈភាពយន្តគឺជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។ ប្រវត្តិនៃការដាក់បញ្ចាំងភាពយន្តនៅក្នុងស្រុកខ្មែរគឺមានតាំងពីអំឡុងដើមសតវត្សទី២០មកម្លេះ។ ជាក់ស្តែងនៅក្នុងអំឡុងទសវត្សទី៦០ និង ទី៧០ វិស័យភាពយន្តខ្មែរបាននឹងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានរោងភាពយន្តរីកដុះដាលជាបន្តបន្ទាប់ និងបានចាក់បញ្ចាំងខ្សែភាពយន្តជាហូរហែរទូទាំងប្រទេសកម្ពុជា។No photo description available.

កាលសម័យនោះ នៅក្នុងទីក្រុងភ្នំពេញយើងគឺមានរោងភាពយន្តរហូតដល់ទៅជាង ៣០ កន្លែង ប៉ុន្តែក៏ត្រូវបានបិទទ្វាវិញជាបន្តបន្ទាប់ដោយសារតែការរីកចម្រើននានា ដែលធ្វើឲ្យរោងកុនបុរាណទាំងនោះមិនអាចឈរជើងរហូតមកដល់បច្ចុប្បន្នបានទេ៖

១.រោងកុនលុច្ស៖ រោងកុនដ៏ល្បីល្បាញបំផុតនៅក្នុងសម័យអាណានិគមបារាំងគឺ «រោងកុនលុច្ស» ដែលបានក្លាយទៅជាទីកន្លែងរំលឹកអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក្នុងចំណោមគូរស្នេហ៍វ័យចំណាស់ ពោលគឺកំលោះក្រមុំសម័យមុនជាហូរហែ។ រោងកុននេះគឺមានទីតាំងស្ថិតនៅចំណុចកែងរវាងមហាវិថីព្រះនរោត្តម កែងនឹងវិថីតេជោដំឌិន។ រោងកុនលុច្សបានបើកដំណើរការដំបូងតាំងពីឆ្នាំ ១៩៣៨មកម្លេះ ហើយក៏បានចាក់បញ្ចាំងរឿងខ្មែរល្បីៗជំនាន់មុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ រោងកុននេះបានផ្អាកដំណើរការក្នុងឆ្នាំ២០១៧ ប៉ុន្តែគេបានចាត់ទុកថាវាគឺជាទីកន្លែងសម្រាប់អភិរក្សនិងជាបេតិកភណ្ឌមួយដែលមិនគួរមើលរំលង។SOVRIN Magazine

២.រោងកុនកាពីតូល៖ ជារោងកុនដ៏ពេញនិយមមួយក្នុងអំឡុងទសវត្សទី៦០ ដែលមានទីតាំងស្ថិតនៅចំហៀងខាងក្រោយសាលាបឋមសិក្សាព្រះនរោត្តមសព្វថ្ងៃ។ វាគឺជាអតីតរោងល្ខោន និងបញ្ចាំងភាពយន្តចិន។ រោងកុននេះក៏បានចាក់បញ្ចាំងរឿងភាពយន្តខ្មែរប្រចាំប្រវត្តិសាស្រ្តផងដែរ រួមមានរឿងផ្ការីកផ្ការោយ រឿងកុលាបប៉ៃលិន រឿងសមុទ្រទឹកភ្នែក រឿងខ្យងសង្ខជាដើម។ ក្នុងឆ្នាំ ១៩៧៥ រោងកុនកាពីតូលក៏ដូចជារោងកុនផ្សេងៗដែរ គឺបានបិទទ្វារ ដោយសារតែរបបខ្មែរក្រហម។ បន្ទាប់មកនៅទសវត្សទី៨០ រោងកុននេះក៏បានបើកវិញម្តងទៀត ប៉ុន្តែបានប្តូរឈ្មោះមកជា រោងភាពយន្ត«សន្តិភាព»វិញ និងបន្តកែលម្អ ជុសជុលជាហូរហែរ។ លុះមកដល់អំឡុងទសវត្សទី៩០ រោងភាពយន្តមួយនេះបានបិទទ្វារទាំងស្រុងចាប់តាំងពីពេលនោះមក មូលហេតុអាចដោយសារតែលំហូរចូលនៃភាពយន្តបរទេសច្រើនពេក ស្របពេលជាមួយនឹងវត្តមានទូរទស្សន៍ ទើបធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យរោងភាពយន្ត។រក​ឃើញ​ទីតាំង​រោង​កុន​ជាង​៣០​កន្លែង​នៅភ្នំពេញ ជំនាន់​សម័យ​បារាំង​  និង​សង្គម​រាស្ត្រ​និយម - Sabay News

ក្រៅពីនេះក៏មានរោងកុនជាច្រើនទៀតដូចជា រោងភាពយន្តភ្នំពេជ្រ រោងភាពយន្តព្រហ្មបាយ័ន រោងភាពយន្តចេនឡា រោងភាពយន្តសូរិយា រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្រ រោងភាពយន្តកំពូលពេជ្រ រោងភាពយន្តអង្គរ រោងភាពយន្តមេគង្គជាដើម។About Legend Cinema Cambodia.

ទោះជាយ៉ាងណា នាសម័យទំនើបនេះមានតែរោងកុន ៣ ធំៗប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលកំពុងប្រជែងគ្នានិងទទួលបាននូវការពេញនិយមជាខ្លាំងក្នុងចំណោមយុវជនយុវនារីសម័យថ្មី គឺ រោងភាពយន្ត Legend, រោងភាពយន្ត Major, និងរោងភាពយន្ត Prime Cineplex ហើយក្នុងចំណោមនោះក៏មានបែងចែកជាសាខាជាច្រើនពាសពេញផ្ទៃប្រទេសផងដែរ៕Major Cineplex ::: The Most Expensive Multiplex in Cambodia