Home Blog Page 1263

កម្ពុជា ដណ្តើមបានTOP13 ក្នុងកម្មវិធី Miss Global 2023 ខណៈម្ចាស់មកុដបានទៅលើ ប្រទេស Puerto Rico

0

ការប្រកួត Miss Global 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដហើយដោយខាងកម្ពុជាមានកញ្ញា លក្ខណ៍ មុន្នីអានីតា ទទួលបានចំណាត់ថ្នាក់ TOP13 ចំណែកឯបវរកញ្ញាមកពីប្រទេស Puerto Rico ដណ្តើមបានមកុដក្នុងការប្រកួតនេះបន្ទាប់ពីប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiblZhrPCjAnjOa5oMCHpzX8kUj4v2EonsEyw0L7KqEhhjlmTYog80IeRuWrby0bv_Vbeo1NVtLphoAGAYiCR3PVI3ajqFjUNUzcBrKuDjUpSsIwCqf2tGrrFgAB0Uspp3oRtNNoD-8FMYqCm7xq33MqZWhlR2FkOnCeOI2i1cyuLBWYv1JtqT-tFp5fkU/s2048/image_2024-01-17_16-47-14.png

បន្ទាប់ពីទទួលបានឈៀងជាផ្លូវការនិងបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីដើមខែមករា នាយប់ថ្ងៃទី១៨ មករា កម្មវិធី Miss Global 2023 បានរកឃើញម្ចាស់ជ័យលាភីហើយដែលប្រារព្ធឡើងលើទឹកដីកម្ពុជាក្រោមការរៀបចំដោយលោក អ៊ិន សុភិន ថៅកែមហាហង្ស។ ខណៈកម្មវិធីនេះខាងកម្ពុជាសហការរៀបចំជាមួយវៀតណាមរៀបចំការប្រកួតម្នាក់ពាក់កណ្តាលហើយបញ្ចប់ទៅដោយយ៉ាងរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnbBpODcwF7FhlawSrZ-AtpU6A4FoWaA7EhUGkKH0CF9gRNWr9MNTevlUPx-KBuY5WMd9ZdcBAurFgf_2M3dgnplnrtlh9CltSY0i4DHadg6h4-_QHBoNr1NpyMy7KPYgi5_BS8XBrhjGUh3l-xyRZ72Y4bNQf0twOruM3kN2wuYdkPIhiyB7-_oqxWE/s900/image_2024-01-19_09-37-24.png

ម្ចាស់មកុដបវរកញ្ញាសកលលោកឆ្នាំ២០២៣ ឬ Miss Global 2023 បានទៅលើបវរកញ្ញា Ashley Melendez (អាសលី មេលែនដេស) មកពីប្រទេសព័រតូរីកូ (Puerto Rico)។ លំដាប់រងទី១ បានទៅលើបវកញ្ញាមកពី Samoa លំដាប់រងទី២ បានទៅលើប្រទេសថៃ លំដាប់រងទី៣ បានទៅលើ ហ្វីលីពីន និងលំដាប់រងទី៤ បានទៅលើ វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEy_YMbpir_txL6_DpXl61MSV_TTofoscsIVCFmLVfd5ENHMUEpgdTz-7ypQHNYDNPRlajOuLYKSy3XepJx9vHVrQ2AXH9W7kU9bf6OC19JnbVNQBQ20AH-WtLYohvJ2CMOhOUJMW1Hb2wBJxLZzWvf7WqdgVRBMYK2dWIMS5d2JJF8tXCjWpqXvbo90/s1620/image_2024-01-17_16-47-12.png

ការប្រកួតនេះខាងកម្ពុជាបានឈានដល់ TOP13 ដែលមានកញ្ញាលក្ខណ៍ មុនីអានីតា ជាអ្នកតំណាងមានអាយុ១៩ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយប្រវត្តិសាស្រ្តខាងកម្ពុជាបានចូលបានដល់ TOP5 មានតែម្តងគត់ក្នុងឆ្នាំ២០១៥ ដោយបានជាប់លំដាប់រងទី១ គឺ Virginia Prak ដែលជាកូនខ្មែរកាត់អាម៉េរិក៕

 

កុំចេះតែជឿពេក អ្នកគាំទ្រសម្តែងការខកចិត្តនឹង YouTuber ចិនដ៏ល្បីល្បាញដែលបានធ្វើវីដេអូបោកប្រាស់អ្នកទស្សនា

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសផ្សាយថា មាន YouTuber ជនជាតិចិនដ៏ល្បីល្បាញបានថតវីដេអូជាច្រើនបង្ហាញអំពីជីវិតរបស់ខ្លួន ដែលរស់នៅតាមជនបទស្រុកស្រែចម្ការយ៉ាងសាមញ្ញ និងមានអ្នកតាមដានរហូតដល់២០លាននាក់ ។ មនុស្សភាគច្រើនដែលបានមើលវីដេអូរបស់ YouTuber នេះ ពួកគេក៏ទទួលបានគំនិតផ្សេងៗ និងយកទៅអនុវត្តតាមទៀតផង ។

ក្រោយពី YouTuber ខាងលើបានបង្ហោះវីដេអូមួយចូលក្នុងបណ្តាញសង្គម ដែលបង្ហាញពីជីវិតជាកសិកររស់នៅជនបទជាមួយក្រុមគ្រួសារ និងមានអ្នកចូលមើលរហូតដល់២០លាននាក់ ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់លើកឡើងថា គ្រប់យ៉ាងដែលគេគ្រប់គ្នាឃើញនេះ គឺជារូបភាពបោកប្រាស់ប៉ុណ្ណោះ ។ អ្នកលេងបណ្តាញសង្គមរូបនេះនិយាយថា YouTuber នេះបានថតវីដេអូកុហកអ្នកមើល ហើយសូម្បីតែគ្រួសារ និងអ្នកជិតខាង ក៏កុហកដែរ ។ ពួកគេមិនមែនជាគ្រួសារ និងអ្នកជិតខាងពិតប្រាកដទេ ។พอเพียงมั้ยล่ะ! ยูทูบเบอร์ชีวิตชนบทคนตาม 20 ล้าน โป๊ะแตก ปลอมกระทั่งพ่อแม่- เพื่อนบ้าน

គូស្នេហ៍ជា YouTuber ដ៏ល្បីល្បាញនេះឈ្មោះ Xiao Chunhua និង Niu Aifang បានថតវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញពីជីវិតរស់នៅបែបសាមញ្ញនៅតំបន់ជនបទឆ្ងាយពីទីប្រជុំជន ។ ពួកគេបានថតវីដេអូបង្ហាញឱ្យគេឃើញថា ពួកគេមានអ្នកជិតខាងដែលមានវ័យចំណាស់, ពួកគេធ្វើផ្ទះពីដុំឥដ្ឋដោយខ្លួនឯង និងចិញ្ចឹមជ្រូក និងគោទៀតផង ។

ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនតាមដាន និងចូលចិត្តមើលពីការរស់នៅយ៉ាងសាមញ្ញរបស់ពួកគេ ។ លើសពីនេះ ពួកគេក៏បានលក់ទំនិញតាមអនឡាញ និងរកប្រាក់ចំណូលបានរហូតដល់២លានយាន់ឯណោះពីការ Live លក់ទំនិញតាមអនឡាញ ។ ហេតុនេះ ការថតវីដេអូផ្សេងៗរួមផ្សំទាំងការលក់ទំនិញអនឡាញផង ធ្វើឱ្យពួកគេរកប្រាក់ចំណូលបានជាង២៦លានយាន់ ។พอเพียงมั้ยล่ะ! ยูทูบเบอร์ชีวิตชนบทคนตาม 20 ล้าน โป๊ะแตก ปลอมกระทั่งพ่อแม่- เพื่อนบ้าน

ប៉ុន្តែអ្នកលេងបណ្តាញសង្គមម្នាក់បានចែកចាយព័ត៌មានថា អ្នកទាំងពីរនេះមិនមែនជាអ្នកស្រែចម្ការនោះទេ ហើយឈ្មោះ Xiao Chunhua ក៏មិនមែនជាឈ្មោះពិតប្រាកដដែរ ។ ការពិត រូបគេឈ្មោះ Zhang Shui គឺជាម្ចាស់ក្រុមហ៊ុនមួយដែលបានចុះបញ្ជី និងប្រើប្រាស់ដើមទុនរហូតដល់៥ម៉ឺនយាន់ឯណោះ ។ ជីវិតពិតប្រាកដរបស់ពួកគេ គឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរស់នៅបែបស៊ីវិល័យ ។

លើសពីនេះ ឪពុក-ម្តាយ និងអ្នកជិតខាងដែលគេបានឃើញក្នុងវីដេអូនោះ គឺជាអ្នកសម្តែងទេ ។ ពួកគេបោកប្រាស់ទាំងអស់ គឺដូចជាការថតកុនអីចឹង ហើយពួកគេធ្វើបែបនេះក្នុងគោលបំណងស្វែងរកផលប្រយោជន៍ដាក់ខ្លួនតែប៉ុណ្ណោះ ។รวมรูปภาพของ พอเพียงมั้ยล่ะ! ยูทูบเบอร์ชีวิตชนบทคนตาม 20 ล้าน โป๊ะแตก  ปลอมกระทั่งพ่อแม่-เพื่อนบ้าน รูปที่ 2 จาก 58

ក្រោយពីការចែកចាយព័ត៌មានការពិតក្នុងបណ្តាញសង្គម បានធ្វើឱ្យអ្នកតាមដានទាំងអស់មិនពេញចិត្តយ៉ាងខ្លាំង ថែមទាំងនិយាយរិះគន់ថា ពួកគេខកចិត្តណាស់ដែល YouTuber ចិនដ៏ល្បីល្បាញធ្វើបែបនេះ កុហកសូម្បីតែឪពុក-ម្តាយ និងអ្នកជិតខាង ។ កន្លងមក មានមនុស្សជាច្រើននាក់បានតាមដានវីដេអូរបស់ពួកគេ ហើយយកគំនិតផ្សេងៗទៅធ្វើតាមទៀតផង ៕ถิโชค on X: "มันจะมีอีกบ้านนึงนะ ที่พอเพียงปลอมๆ https://t.co/toS3rde9Ov" /  X

តុលាការថៃបានកាត់.ទោ.ស ជនដែលមើល. ងា.យ ប្រមា.ថ ព្រះមហាក្សត្រ ជាប់.ពន្ធនា.គារ ៥០ឆ្នាំ

0

ប្រទេសថៃ៖ តុលាការថៃបានកាត់ទោសបុរសម្នាក់ដែលរិះគន់របបរាជានិយមឱ្យជាប់ពន្ធនាគារ ៥០ ឆ្នាំ ជាការកាត់ទោសធ្ងន់បំផុតមិនធ្លាប់មានក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្នុងទីក្រុងឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកាត់ទោសលោក Mongkol Thirakot អាយុ ៣០ឆ្នាំ ពីបទបង្ហោះហ្វេសប៊ុកប្រមាថព្រះរាជវង្ស ដោយសាលាដំបូងបានកាត់ទោសលោក មង្គល ឱ្យជាប់ពន្ធនាគារ ២៨ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងដំណើរការនៃបណ្តឹងឧទ្ធរណ៍ គាត់ត្រូវបានរកឃើញថាមានពិរុទ្ធបទល្មើសបន្ថែមចំនួន ១១។Thailand jails pro-democracy activist for record 50 years for royal insults  on Facebook | South China Morning Post

យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស Mongkol Thirakot ឱ្យជាប់ពន្ធនាគារ ២២ឆ្នាំបន្ថែម តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះចំនួន ២៧ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បូករួមនឹងទោស ២៨ ឆ្នាំ ដែលតុលាការសាលាដំបូងបានកំណត់កាលពីមុន ដូច្នេះទោសជាប់ពន្ធនាគារសរុបរបស់គាត់គឺ ៥០ ឆ្នាំ។Thailand: Man jailed for 50 years for defaming monarchy - BBC News

យោងតាម TLHR នេះគឺជាការកាត់ទោសដាក់ពន្ធនាគារធ្ងន់បំផុតដែលត្រូវបានផ្តល់ឱ្យទាក់ទងនឹងឧក្រិដ្ឋកម្មនៃការប្រមាថព្រះមហាក្សត្រដែលបានបញ្ជាក់នៅក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ Mongkol Thirakot គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលតវ៉ាទាមទារកំណែទម្រង់ព្រះមហាក្សត្រ ក៏ដូចជាផ្តួចផ្តើមគំនិតឱ្យមានការលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០២០-២០២១។Facebook misses Thai deadline to remove footage of king in a crop top |  Arab News PK

គួរបញ្ជាក់ដែរថា ប្រទេសថៃ ជាប្រទេសដែលមានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រតឹងរ៉ឹងបំផុតក្នុងពិភពលោក។ បន្ទាប់ពីចលនាតវ៉ាឆ្នាំ ២០២០ ប្រទេសនេះរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ និងបង្កើនការដោះស្រាយអ្នកបំពាន។ អាជ្ញាធរថៃបានកាត់ទោសសកម្មជនចំនួន ២៥០ នាក់ពីបទរំលោភលើមាត្រា ១១២ និងដាក់គុកមេដឹកនាំចលនាជាច្រើនរួមទាំងមេធាវីសិទ្ធិមនុស្ស Anon Numpa ផងដែរ៕

មូលហេតុមនុស្សភាគច្រើនបំផុតចូលចិត្តនិយាយកុហក ហេតុអ្វី?

0

យោងតាមការស្រាវជ្រាវមួយបង្ហាញថា មនុស្សប្រមាណ៩៥% ចូលចិត្តនិយាយកុហកទៅកាន់អ្នកដទៃ គឺយ៉ាងតិចណាស់ កុហក១លើកក្នុង១សប្តាហ៍ ។ ពួកគេតែងតែនិយាយកុហករឿងតូចតាច ឬហៅថា ការកុហក «White Lies» ។ វាជាការកុហកមួយដើម្បីរក្សានូវទឹកចិត្តរបស់ភាគីម្ខាងទៀត ឬជាការកុហកដើម្បីឱ្យភាគីម្ខាងទៀតសប្បាយចិត្ត ។

ការស្រាវជ្រាវបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យមនុស្សភាគច្រើនចូលចិត្តនិយាយកុហក ដោយសារ ៖
-កុហកដើម្បីកុំឱ្យភាគីម្ខាងទៀតអាក់អន់ស្រពន់ចិត្ត ដូចជា នៅពេលមានអ្នកណាម្នាក់បបួលយើងទៅមើលកុន ហើយគេសួរថា តើកុនល្អមើលទេ? យើងឆ្លើយថា ល្អមើលណាស់ ។ ប៉ុន្តែក្នុងចិត្តរបស់យើងវិញ មិនចូលចិត្តមើលរឿងនេះទេ
-កុហកព្រោះខ្លាចភាគីម្ខាងទៀតមិនពេញចិត្ត ព្រោះបើយើងនិយាយការពិតចេញមក អ្នកនោះនឹងមិនចូលចិត្ត ឬដាក់ទោសយើង
-កុហកព្រោះភាពខុសគ្នានៃអំណាច ដោយមនុស្សភាគច្រើនចូលចិត្តនិយាយកុហកទៅកាន់អ្នកមានអំណាចជាង ដូចជា កូនចៅនិយាយប្រាប់ចៅហ្វាយនាយថា ខ្លួននឹងធ្វើការងាររហូតដល់យប់ជ្រៅ បើទោះជាការពិត ពួកគេមិនចង់ធ្វើការងារនោះក៏ដោយ ។Physical Signs That Might Mean Someone Is Lying To You

ទោះយ៉ាងណា ការនិយាយកុហកចាត់ទុកថា គឺជាការបំផ្លាញភាពជឿជាក់របស់ខ្លួនឯង និងជាការបង្កើតទម្លាប់មួយដែលមិនចូលចិត្តនិយាយការពិតចេញមកក្រៅ ។ លើសពីនេះ ប្រសិនបើមនុស្សដែលយើងបាននិយាយកុហកដឹងថា យើងនិយាយកុហក ពួកគេនឹងខូចចិត្តជាងពេលយើងនិយាយត្រង់ៗតាំងពីដំបូង ។Why People With an Addiction Lie

ជាក់ស្តែង នៅពេលមិត្តភក្តិរបស់យើងមានបញ្ហាព្រួយចិត្ត ហើយយើងកុហកថា ៖ «មិនអីទេ វាគ្មានអ្វីកើតឡើងទេ» ក្នុងគោលបំណងធ្វើឱ្យមិត្តរបស់យើងសប្បាយចិត្តឡើងវិញ ប៉ុន្តែវាមិនមែនជាការដោះស្រាយបញ្ហាទេ ហើយបញ្ហានៅតែស្មុគស្មាញដដែល ។

ការនិយាយកុហកបែបនេះ វានឹងបាត់បង់ឱកាសក្នុងការត្រៀមខ្លួនដោះស្រាយបញ្ហា និងស្ថានការណ៍នៅថ្ងៃអនាគតទៀតផង ។ ហេតុនេះ យើងគួរតែនិយាយប្រាប់ការពិតបន្តិចម្តងៗ និងជួយគ្នារកវិធីដោះស្រាយបញ្ហា វាល្អប្រសើរជាងការនិយាយកុហក ៕

ក្មេងស្រីអាយុ ៤ ឆ្នាំបានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការឡើងលើភ្នំ Everest

0

បរទេស៖ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ឈ្មោះ Zara មកពីសាធារណរដ្ឋឆេកបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាមនុស្សក្មេងបំផុតមិនធ្លាប់មាន សម្រាប់ការឡើងលើភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតនិងគ្រោះថ្នាក់បំផុតលើពិភពលោក។A 4 anni scala l'Everest, è la climber più giovane di sempre | blue News

យោងតាម Mirror News បានឱ្យដឹងថា ក្មេងស្រីដែលមានឈ្មោះថា Zara បានធ្វើដំណើរទៅកាន់ជំរុំមូលដ្ឋាននៅកម្ពស់ ៥,៣៦៤ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលមានប្រហែល ៥០% ប៉ុណ្ណោះនៃអុកស៊ីសែនតិចជាងកម្រិតទឹកសមុទ្រ។ មានន័យថា ប្រសិនបើនរណាម្នាក់មិនអាចស្រូបយកកម្ពស់បែបនេះបាន ពួកគេនឹងមានហានិភ័យខ្ពស់នៃការរងរបួសពីកម្ពស់ផងដែរ ឬអាចធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់បានទៀតផង។Four-Year-Old Czech Girl Becomes Youngest Person Ever To Climb Mount  Everest's Base Camp

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Zara បានកាន់កំណត់ត្រាពិភពលោកក្លាយជាមនុស្សក្មេងបំផុតក្នុងការយកឈ្នះ Everest Base Camp ក្នុងប្រទេសនេប៉ាល់ដោយជោគជ័យហើយ។ ទោះបីជាការឡើងលើកំពូលភ្នំ Everest Base Camp ត្រូវការកម្លាំងរាងកាយច្រើនក៏ដោយ ក៏ Sara អាយុ ៤ ឆ្នាំ និងបងប្រុសរបស់នាង David Shifra អាយុ ៧ ឆ្នាំ អមដោយឪពុករបស់ពួកគេនិងរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៅលើកំពូលភ្នំ។Zara, a quattro anni al Campo base dell'Everest - Montagna.TV

ការធ្វើដំណើរដ៏គួរឱ្យខ្លាចនោះគឺពោរពេញទៅដោយបញ្ហាប្រឈម រួមទាំងសីតុណ្ហភាពធ្លាក់ចុះដល់ -២៥ អង្សាសេនៅជំរំមូលដ្ឋាន Everest។ ទោះបីជាមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ក៏ឪពុករបស់ Zara បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យមានការប្រែប្រួលយ៉ាងប្រុងប្រយ័ត្ន ការត្រួតពិនិត្យការតិត្ថិភាពនៃអុកស៊ីសែនក្នុងឈាមរបស់កូនគាត់ជាប្រចាំ និងដំណើរការបន្តិចម្តងៗ ដើម្បីប្រាកដថាពេលធ្វើដំណើរកូនៗរបស់គាត់អាចសម្របខ្លួនទៅនឹងលក្ខខណ្ឌកម្ពស់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ យោងតាមគណនី Instagram ក្រោមឈ្មោះបងប្រុសរបស់នាងបានបញ្ជាក់ពីភាពជោគជ័យនៃបេសកកម្ម ហើយក៏បានបង្ហោះរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃការផ្សងព្រេងដ៏អស្ចារ្យរបស់គ្រួសារផងដែរ។ សារព័ត៌មានដដែលបានបន្ថែមថា បច្ចុប្បន្នក្រុមគ្រួសារកំពុងធ្វើការវិលត្រឡប់ពីជំរំមូលដ្ឋានវិញក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់៕

ស្លា…ប់ហើយរស់វិញផ្អើលអស់ញាតិមិត្ត! កូនចៅត្រៀមធ្វើបុណ្យរួចហើយ តែស.ពបែរជារស់ឡើងវិញនៅតាមផ្លូវ

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខាងមន្ទីរពេទ្យបានជូនដំណឹងទៅកាន់គ្រួសារបុរសឥណ្ឌាម្នាក់ថា គាត់បានស្លា.ប់ហើយ ហើយមន្ទីរពេទ្យឱ្យគ្រួសារនាំសពរបស់គាត់ទៅធ្វើបុណ្យនៅស្រុកកំណើត ។ ប៉ុន្តែក្នុងអំឡុងពេលដឹកសពនៅតាមផ្លូវ ស្រាប់តែរថយន្តបើកធ្លាក់ក្នុងជង្ហុក ហើយធ្វើឱ្យសពអាចដកដង្ហើមបានឡើងវិញ ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

សារព័ត៌មានឥណ្ឌារាយការណ៍ថា រឿងរ៉ាវមិនគួរឱ្យជឿនេះបានកើតឡើងទៅលើលោក Darshan Singh Brar ជនជាតិឥណ្ឌា អាយុ៨០ឆ្នាំ ហើយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើមដល់លោកតាក្នុងមន្ទីរពេទ្យមួយកន្លែងនៅរដ្ឋហារៀណា ។ ប៉ុន្តែក្រោយមក គ្រូពេទ្យក៏សម្រេចចិត្តដកឧបករណ៍ជំនួយផ្លូវដង្ហើមចេញ ដោយគ្រូពេទ្យប្រាប់សាច់ញាតិថា លោកតាស្លា.ប់ហើយ ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

ក្រោយមក សាច់ញាតិក៏បានដឹកសពលោកតាត្រឡប់ទៅធ្វើបុណ្យនៅទីក្រុងកាណាល ដែលជាទីកន្លែងកំណើតរបស់លោក ។ ប៉ុន្តែក្នុងអំឡុងពេលរថយន្តកំពុងដឹកសពនៅតាមផ្លូវ រថយន្តក៏បើកធ្លាក់ជង្ហុកយ៉ាងខ្លាំង ហើយធ្វើឱ្យលោកតាអាចកម្រើកដៃ និងមានជីពចរ ។ ហេតុនេះ សាច់ញាតិបានស្រែកប្រាប់អ្នកបើកបររថយន្តឱ្យបើករថយន្តត្រឡប់ទៅមន្ទីរពេទ្យជាបន្ទាន់ ។

ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា លោកតាបានរស់ឡើងវិញហើយ ។ ក្រោយមក សាច់ញាតិក៏បានបញ្ជូនលោកតាទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងទៀតនៅទីក្រុងនីស៊ិង ហើយគ្រូពេទ្យក៏បញ្ជូនលោកតាទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងកាណាល បន្តទៀត ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้น

សាច់ញាតិរបស់លោកតា Darshan Singh Brar រៀបរាប់ថា ៖ «យើងដឹងថា លោកតាបានស្លាប់នៅមន្ទីរពេទ្យ ហើយយើងក៏ដឹកសពគាត់តាមរថយន្តពេទ្យ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី ។ ក្រោយមក យើងបានជូនដំណឹងទៅសាច់ញាតិទាំងអស់ និងអ្នកភូមិឱ្យដឹងពីការស្លាប់របស់គាត់ ហើយយើងក៏បានត្រៀមអុសសម្រាប់ដុតសពទៀតផង» ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

គ្រូពេទ្យនៅទីក្រុងកាណាល លើកឡើងថា ៖ «យើងមិនអាចប្រាប់បានថា អ្នកជំងឺស្លា.ប់ហើយបែរជារស់ឡើងវិញ នៅពេលសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យ ដោយសារគាត់អាចដកដង្ហើមបាន និងមានជីពចរ ។ យើងមិនដឹងថា តើមានអ្វីកើតឡើងទេនៅមន្ទីរពេទ្យផ្សេង? វាអាចជាកំហុសបច្ចេកទេស» ។

បើទោះជាលោកតា Darshan Singh Brar អាចដកដង្ហើមបានក៏ដោយ ប៉ុន្តែគ្រូពេទ្យតម្រូវឱ្យគាត់ព្យាបាលខ្លួនបន្តទៀតនៅមន្ទីរពេទ្យ ខណៈជំងឺរបស់គាត់នៅតែធ្ងន់ធ្ងរ ដោយសារគាត់មានរោគសញ្ញាឆ្លងមេរោគនៅលើដើមទ្រូង ៕

ថ្លៃបណ្ណាការរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេនិងព្រះនាងតិចខ្លាំង គ្រប់គ្នាដឹងហើយស្រឡាំងកាំង

0

បរទេស៖ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាថ្លៃបណ្ណាការរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេនិងព្រះនាងតិចខ្លាំង ដែលធ្វើឱ្យពួកគេស្រឡាំងកាំង និងជជែកវែកញែកពេញបណ្តាញសង្គម។Prince Abdul Mateen: Brunei comes to a standstill for royal wedding | CNN

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ពិធីរៀបអភិសេករយៈពេល ១០ ថ្ងៃរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen និងព្រះនាង Anisha Rosnah Binti Adam ចាប់ពីថ្ងៃទី ៧ មករា រហូតដល់ថ្ងៃទី ១៦ មករា បានធ្វើឱ្យមនុស្សជុំវិញពិភពលោករំភើប ក៏ដូចជាចាប់អារម្មណ៍ទៅនឹងពិធីមង្គលការរបស់ទ្រង់ទាំងពីរយ៉ាងខ្លាំង។Brunei: Asia's most eligible prince formally marries in 10-day celebration

ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បំផុតទៅលើពិធីមង្គលការដ៏អស្ចារ្យនេះ គឺថ្លៃបណ្តាការដែលព្រះអង្គម្ចាស់ Martin បានប្រគល់ឱ្យព្រះនាង Anisha Rosnah Binti Adam គឺត្រឹមតែ ១០០០ ដុល្លារប្រ៊ុយណេប៉ុណ្ណោះ (ប្រមាណ ២១២ ដុល្លារអាមេរិក)។ តម្លៃតិចតួចនៃគូស្វាមីភរិយា ដែលមិនសមស្របនឹងឋានៈរបស់គាត់ បណ្តាលឱ្យមានការជជែកវែកញែកបន្តិច។ អ្នកខ្លះនិយាយថាព័ត៌មានអាចមិនពេញលេញ និងមិនពិត។ អ្នកខ្លះទៀតក៏និយាយថាហេតុអ្វីបានជារាជវង្សអ្នកមានខ្លាំងពូកែឱ្យអំណោយថ្លៃបណ្តាការដែលមានតម្លៃតិចជាងរបស់ក្នុងវាំងទៅវិញ។Prince Abdul Mateen: Brunei comes to a standstill for royal wedding | CNN

ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ថ្លៃបណ្តាការចំនួន ២១២ ដុល្លារអាមេរិក គ្រាន់តែជាចំណែកតូចមួយនៃការចំណាយលើអាពាហ៍ពិពាហ៍សរុបប៉ុណ្ណោះ។ ជាការពិតណាស់ ការប្រារព្ធពិធីមង្គលការរយៈពេល ១០ ថ្ងៃជាប់ៗគ្នាមានតម្លៃជាង ១០០ លានដុល្លារអាមេរិក ហើយនោះមិនរាប់បញ្ចូលតម្លៃនៃគ្រឿងអលង្ការរាប់មិនអស់ដែលផ្តល់ឱ្យកូនក្រមុំនោះទេ។ ម្យ៉ាងទៀតថ្លៃបណ្ណាការអាចគ្រាន់តែជារឿងវប្បធម៌ប៉ុណ្ណោះ ដូច្នេះហើយ បរិមាណនេះមិនត្រូវបានគេចាត់ទុកថាច្រើន ឬតិចនោះទេ។Brunei's newlywed Prince Mateen and his commoner wife to be feted at the  end of lavish celebrations - The Washington Post

គួរបញ្ជាក់ដែរថា ពិធីមង្គលការដ៏ធំប្រចាំអាស៊ីនេះបានរៀបចំឡើងយ៉ាងអធិកអធម ដោយក្នុងថ្ងៃនីមួយៗប្រព្រឹត្តិទៅខុសៗគ្នា និងបានរៀបរាប់ពិធីផ្សេងៗគ្នា ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងគគ្រឹកគគ្រេងរាប់ចាប់ពីលំដាប់ខ្សែររាជរង្សានុវង្ស អ្នកដឹកនាំប្រទេសធំៗ ជួររដ្ឋមន្រ្តីទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។อึ้ง! สินสอด เจ้าชายอับดุล มาทีน แห่งบรูไน ในพระราชพิธีเสกสมรส

ក្នុងរយៈពេល ១០ ថ្ងៃនេះ ពិធីមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតជុំវិញពិភពលោក គឺពិធីសច្ចាប្រណិធានធ្វើឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ដែលជាពិធីបង្ហាញភក្តីភាពរបស់ព្រះអង្គចំពោះព្រះនាង នៅឯព្រះវិហារឥស្លាមដ៏ធំមួយនៃប្រទេសប្រុយណេ។ ជាមួយនេះព្រះនាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដ៏ល្អប្រណិត ដែលបំពាក់ទៅដោយគ្រឿងអលង្ការការមាសបុរាណភ្លឺចែងចាំង និងពិធីវិញប្រារព្ធតាមទំនៀមទម្លាប់បុរាណប្រ៊ុយណេយ៉ាងខ្ជាប់ខ្ជួនបំផុត៕Prince Abdul Mateen of Brunei's Bride Wears Tiara at Royal Wedding

ធ្មេចបើកៗ! ផ្សារដើមគរថ្មី សាងសង់រួចរាល់ហើយ នៅចាំតែថ្ងៃដាក់សម្ពោធជាផ្លូវការ

0

ផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចក្នុងដំណាក់កាលទី១ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xi4U2YYfRLcfv6YL7Yv9r2PeBoZ2rbABRT748bOheqcrSu6tKTs0ajnApdGhO_ST_lwprgeEzPNLPlQvqmkQLK20J5cME6Q0qTrsPa4wmuMR_893A5kTZLurhD8n6V0ClxGH0ZJVWhTSsK0A4ralsPhh3D0Snnvv4sx54vsz9ujeeRwxKa9S_TB0R5M/s780/photo_2023-02-01_23-08-18.jpgផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។ភ្នំពេញ ប៉ុស្ដិ៍ | ​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​នៅក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨មករា លោក XIE LUPING អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ បានលើកឡើងថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាអំឡុងពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ៕

ត្រៀមៗ! ៤ខេត្តនេះ នឹងបន្តចុះត្រជាក់ខ្លាំងដល់១៦°C

0

យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិម បានឱ្យដឹងថាកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលធ្វើឱ្យខេត្ត៤ មានការចុះត្រជាក់ខ្លាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងនោះរួមមានខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C។

ឯនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៦-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ក្នុងនោះរលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕May be an image of cloud and text

ក្រុមហ៊ុនធំៗលំដាប់ពិភពលោកចាប់អារម្មណ៍វិនិយោគនៅប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានសរសេរសារក្នុងបណ្តាញសង្គម ក្រោយពីលោកជួបជាមួយលោក Bernard Mensah ប្រធានធនាគារអន្តរជាតិអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំ World Economic Forum (WEF) ប្រចាំឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ធនាគារអន្តរជាតិអាមេរិក គឺជាធនាគារធំមួយនៅលើពិភពលោក និងមានសាខានៅប្រទេសថៃ ។ ធនាគារនេះបានគាំទ្រការវិនិយោគរបស់ក្រុមហ៊ុនថៃនៅក្រៅប្រទេស និងជំរុញការវិនិយោគពីបរទេសនៅប្រទេសថៃ ។ ធនាគារនេះបានស្នើឱ្យប្រទេសថៃរៀបចំ Road Show ផងដែរ ដើម្បីបង្ហាញទិដ្ឋភាពរួមនៃការវិនិយោគទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC96vnA0yS9bAtggFnsOBYyMVu5dKWvOWhF_fzleQMi_pykHXx7o1WVtpCg_PsYC5gfESWOLS0rt7-lHV9oCNd7VARPV1AF31HGEfxvz2yuSwYG3yS_WapSIQ7GETKL6UbpR8sR6xtxKwa0544rjsAEzk_5w6CUzqYquA0ZYM7E0HEgovs8FxDnEsjxFo/s960/t-06-PM-Srettha-engages-in-high-level-talks-at-World-Economic-Forum-in-Davos-1.jpg

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីថៃ ក៏បានលើកឡើងពីការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Telenor ថា ៖ «ក្រុមហ៊ុន Telenor មានទំនុកចិត្តលើសក្តានុពលប្រទេសថៃ ។ បើតាមការពិភាក្សាជាមួយនាយកក្រុមហ៊ុននេះឃើញថា យើងត្រូវតែលើកកម្ពស់ Startup និងផ្តល់ឱ្យសហគ្រិនទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗដែលជាផ្នែកសំខាន់ និងកសាងមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថល ។ លើសពីនេះ យើងនឹងជំរុញ Startup របស់ថៃឱ្យទទួលបានជោគជ័យកម្រិត Unicorn ផងដែរ ។ រីឯក្រុមហ៊ុន Telenor រីករាយនឹងគាំទ្រ Startup របស់ថៃ» ។Norway's Telenor tops telecoms diversity table

លោកនាយករដ្ឋមន្ត្រីថៃ ក៏បានលើកឡើងពីការជួបជាមួយលោក James Quincey នាយកក្រុមហ៊ុន Coca-Cola ដែលជាក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅលើពិភពលោក និងជាម្ចាស់ ឬមានលិខិតអនុញ្ញាតផ្នែកភេសជ្ជៈជាង២០០ម៉ាក ហើយក្រុមហ៊ុននេះបានដំណើរការនៅប្រទេសថៃ តាំងពីឆ្នាំ១៩៩០ មកម៉្លេះ ។ ក្រុមហ៊ុន Coca-Cola បានផ្តល់ភាពសំខាន់លើនិរន្តរភាព និងពិភាក្សាអំពីប្រធានបទប្រើប្រាស់ដបផ្លាស្ទិក ដើម្បីចៀសវាងការបំពុលបរិស្ថាន ។

ក្រុមហ៊ុន Coca-Cola មានគម្រោងបង្កើនការវិនិយោគនៅប្រទេសថៃ ហើយថៃត្រៀមខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ (Regional Hub) ពីព្រោះបច្ចុប្បន្ន រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យការដឹកជញ្ជូនទំនិញរវាងប្រទេសជិតខាងមានភាពងាយស្រួល ដូចជា ៖ បញ្ហាពន្ធគយ និងផ្នែកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirjowqeXl7RPxG7hJObhzxFZonc_3avK7aB5XDfM8zkf4fb0H2Xk65fw118rHFhmejnHkr7D3q1CQQ8YXHVIaJHlPZi_JDoPOF3YpPM8g-MRd-vt3drChkBu_dLM9fOSjo783sXryXAxf_C705_e2xBRKxCvFD1j4_ell2p0nPwnRfn0uIWi_pmzvKJgM/s1024/%E0%B9%82%E0%B8%84%E0%B9%89%E0%B8%81-%E0%B8%AA%E0%B8%B9%E0%B8%95%E0%B8%A3%E0%B9%84%E0%B8%A1%E0%B9%88%E0%B8%A1%E0%B8%B5%E0%B8%99%E0%B9%89%E0%B8%B3%E0%B8%95%E0%B8%B2%E0%B8%A5-%E0%B8%81%E0%B8%A5%E0%B8%B4%E0%B9%88%E0%B8%99%E0%B8%AD%E0%B8%AD%E0%B8%A3%E0%B9%8C%E0%B9%80%E0%B8%A3%E0%B8%99%E0%B8%88%E0%B9%8C-3-1024x698.jpg

ក្រៅពីនេះ ក្រុមហ៊ុន Coca-Cola ក៏បានលើកឡើងពីគំនិត Water Resilience គឺជាការបញ្ជូនទឹកត្រឡប់ទៅកាន់ធម្មជាតិវិញ ដែលមានបរិមាណច្រើនជាងបរិមាណប្រើប្រាស់ ដើម្បីឱ្យធម្មជាតិមានតុល្យភាព ។ លោកនាយករដ្ឋមន្ត្រីថៃយល់ព្រមឱ្យក្រុមការងាររបស់ក្រុមហ៊ុននេះចូលមកសិក្សាស្រាវជ្រាវ ដើម្បីធ្វើគម្រោងសាកល្បងនៅប្រទេសថៃ ។

ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃបានជួបជាមួយលោក Marcus Wallenberg នាយកក្រុមហ៊ុន SAAB និងជានាយកគណៈកម្មការធនាគារ Skandinaviska Enskilda Banken (SEB) ដែលជាធនាគារជួរមុខរបស់ប្រទេសស៊ុយអែត ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ការជួបជាមួយលោក Marcus Wallenberg ចាត់ទុកថា ជាជំនួបមួយគួរឱ្យចាប់អារម្មណ៍ ពីព្រោះលោកជាអ្នកជំនួញមានសមត្ថភាពខ្ពស់ ហើយលោកជាប្រធានក្រុមហ៊ុនធំៗជាច្រើននៅប្រទេសស៊ុយអែត ដែលប្រកបអាជីវកម្មលើផ្នែក SAAB ABB AstraZeneca ។

ក្រៅពីនេះ លោក Marcus Wallenberg បានធ្វើជំនួញក្នុងបណ្តាញលក់យន្តហោះ និងនាវាងូតទឹកផងដែរ ហើយលោករីករាយគាំទ្រ និងពិចារណាបង្កើនការវិនិយោគលើផ្នែកផ្សេៗនៅប្រទេសថៃ ៕