ដូចដែលអ្នកបានដឹងហើយថា ក្នុងរដូវក្ដៅ ឧបករណ៍ដែលមានថ្មគឺជាអ្វីដែលអ្នកគួរប្រុងប្រយ័ត្នបំផុត ដោយសារតែថ្មរបស់ឧបករណ៍ផ្សេងៗភាគច្រើនមិនសូវល្អ និងមិនធន់ជាមួយកំដៅ ដែលអាចនឹងផ្ទុះនៅពេលវាក្តៅពេក ជាពិសេសគឺ Power Bank ដែលនឹងផ្តល់ថាមពលថ្មច្រើនជាងឧបករណ៍ដទៃ។ ហេតុនេះហើយ KBN News នឹងរួមបញ្ចូលនូវអ្វីដែលអ្នកត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះឧបករណ៍អេឡិចត្រូនិចពេលប្រើប្រាស់ក្នុងរដូវក្ដៅ៖

១.កុំទុកទូរស័ព្ទដៃ ឬឧបករណ៍ដែលមានថ្មនៅក្នុងរថយន្ត៖ ការទុកឧបករណ៍ទាំងនេះនៅក្នុងរថយន្តគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះប្រសិនបើអាកាសធាតុក្តៅខ្លាំង វាអាចបណ្តាលឱ្យផ្ទុះ ធ្វើឱ្យខូចខាតរថយន្ត ដូច្នេះយកល្អកុំទុកឧបករណ៍អេឡិចត្រូនិចដែលមានថ្មនៅក្នុងរថយន្ត។Why Fleet Drivers Should Be Using Company Provided Cell Phones

២.កុំប្រើប្រាស់ទូរស័ព្ទច្រើនពេកក្នុងរដូវក្តៅ៖ ការប្រើប្រាស់ឧបករណ៍ដែលមានថ្មច្រើនពេក ហើយប៉ះនឹងកំដៅខ្លាំងនឹងកាត់បន្ថយដំណើរការរបស់ឧបករណ៍ ធ្វើឱ្យឧបករណ៍គាំង និងឆាប់ខូច ដូច្នេះក្នុងរដូវក្តៅអ្នកគួរកាត់បន្ថយការប្រើប្រាស់ខ្លះ ដើម្បីឱ្យទូរស័ព្ទរបស់អ្នកដំណើរការបានយូរ និងមិនងាយខូច។

៣.កុំដោតឆ្នាំងសាកចោល៖ ជាទូទៅសម្រាប់អ្នកដែលចូលចិត្តដោតឆ្នាំងសាកនៅកន្លែងតែមួយជាប់ជាប្រចាំ ហើយអាកាសធាតុកាន់តែក្តៅ វាទំនងនឹងធ្វើឱ្យថ្មកាន់តែយ៉ាប់យ៉ឺនលឿនផងដែរ។ ដូច្នេះវាមិនត្រូវបានណែនាំឱ្យធ្វើបែបនេះនោះទេ អ្នកគួរតែសាកថ្មឱ្យពេញហើយ រួចដកឆ្នាំងសាកចេញកុំទុកវាចោល បើមិនចង់ឱ្យឧបករណ៍ និងឆ្នាំងសាកខូចដំណាលគ្នា។ លើសពីនេះ អ្នកគួរសម្រាក ឬបិទម៉ាស៊ីនខ្លះទៅ ដែលនេះគឺជាវិធីសាស្ត្រជួយពន្យារអាយុប្រើប្រាស់។Charging your smartphone in the car: do's and don'ts | Bebat

៤.អាកាសធាតុក្តៅកុំសាកថ្មពេញពេក៖ នៅពេលឡើងកំដៅខ្លាំង ការសាកថ្ម ១០០% ពេញពេកអាចធ្វើឱ្យឧបករណ៍របស់អ្នកឆាប់ខូច ហេតុនេះយកល្អអ្នកគួរសាកថ្មត្រឹមតែ ៨០% បានហើយ ដើម្បីការពារការខូចខាតដល់ឧបករណ៍ ក៏ដូចជាជួយការពារថ្មឱ្យមានស្ថេរភាពមិនក្តៅពេក៕