«The Eras Tour» នៅប្រទេសសិង្ហបុរី គឺជាដំណើរទេសចរណ៍អាស៊ីអាគ្នេយ៍លើកដំបូងរបស់ Taylor Swift ដែលប្រព្រឹត្តទៅរយៈពេល៦យប់ រួមមានថ្ងៃទី ២, ៣, ៤ និងថ្ងៃទី ៧, ៨, ៩ ខែមីនា។ កម្មវិធីនេះបានចាប់ផ្ដើមកម្មវិធីដំបូងនៅពហុកីឡដ្ឋានជាតិសិង្ហបុរីដែលមានអ្នកគាំទ្រ៥ម៉ឺននាក់ ខណៈសរុបចំនួនទាំង៦យប់មានការទិញសំបុត្ររហូតដល់ជាង៣០ម៉ឺនសំបុត្រ។ ឱកាសនេះ កូននាគអាស៊ី ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ហើយវត្តមានរបស់ Lisa សមាជិក BALCKPINK ចូលរួមការប្រគំតន្រ្តីនេះក៏បានជំរុញឱ្យអាវនៅប្រទេសវៀតណាមលក់ដាច់គ្មានសល់ដោយទស្សនិកជនវៀតណាមលើកឡើងថា អាវដែល Lisa ពាក់ប្រហែលជាទិញនៅវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggijdt5bKOEn9yeeqIeCdlT_eYA0MGfhdUkPjCMTDBvBaL5HKmsQl4wbsFdNJGAMNe6youKiI2vwlAxKDHVsCRbpr6lZ_VYRIXvLgVTXX2-sosjcdj0PWYNQTJmeMq7FzK12Aq9Gc200RvV-BTCeG293LHbH8X1KPnC4f5nBcY0iZlCVvM7s9uZUMKPus/s1034/image_2024-03-04_11-44-19%20(2).png

តាមប្រភពព័ត៌មាន businessinsider ការប្រគំតន្រ្តីរបស់ Taylor Swift ជំរុញឱ្យសិង្ហបុរី បានសាយភាពទៅលើ ឥទ្ធិពលនៃវប្បធម៌។ អ្នកជំនាញបាននិយាយថា ការប្រគំតន្ត្រី Mega ដូចជាការប្រគំតន្ត្រីរបស់ Taylor Swift ជួយកសាងឋានៈរបស់ប្រទេសសិង្ហបុរីជាកន្លែងកម្សាន្តសប្បាយ ជាជាងគ្រាន់តែជាកន្លែងសម្រាប់ធ្វើអាជីវកម្ម និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម។ នេះដោយសារតែ សិង្ហបុរី ដែលជាប់ច្រកសមុទ្រមិនត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏រំភើបបំផុតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbG3F1CIzpuY20-h-QJiSS67JEjlBtbJe9aFxEFIb8FXnfoZqE0t9npMWJ7V8fwzw168OAXsjq1BvC8OYdSSvy_9QEqo-0-Ibll0_I1r87s0QKztzYgVI7wenxAMPTV879rGoeE3c5mwE2q0Ud-htZ1Qp-rgDlAHELFT52ir9E3m97q8Ur4vZezTM2aOM/s1035/image_2024-03-04_11-45-22.png

ចំណុចមួយទៀត សិង្ហបុរី ទទួលបានចំណូលពីភ្ញៀវទេសចរ គ្រប់ទីកន្លែងដែលដំណើរការប្រគំតន្រ្តី ធ្វើឱ្យមានចំណាយសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ រហូតដល់អាហារ និងភេសជ្ជៈ ក៏ដូចជាផ្នែកលក់រាយពិសេសៗ ដូចជាការលក់ខ្សែដៃមិត្តភាពជាដើម។
អ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា ការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះនៅប្រទេសសិង្ហបុរី អាចរួមចំណែកដល់ទៅ ៥០០ លានដុល្លារសិង្ហបុរី ឬ ៣៧២ លានដុល្លារនៅក្នុងបង្កាន់ដៃទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOG4HCzEoeWJnKYjca9FZjM3oFuRkk9uFbfQJXsoR0SUq2wTTkJ_pFwexbQuqtmalmINrWd185-vu9VQTwSU3kHW0xZKmnInhuImR6MH-bULHcjGev8QCNlGdRmt4C4m79E8BYlrrhv7EDUlSzsHRGrhKWLKx3NLoVs7sD6CFA6n3FpkWy-vJixCwRbw/s1035/image_2024-03-04_11-45-22%20(3).png

ជាមួយគ្នានេះផងដែរ មិនត្រឹមតែ សិង្ហបុរី ទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការប្រគំតន្រ្តីរបស់ Taylor Swift ប៉ុណ្ណោះទេ ងាកទៅកាន់ប្រទេសវៀតណាមវិញក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាដោយសារតែតារាចម្រៀង Lisa បានទៅចូលរួមការប្រគំតន្រ្តីនេះដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនវៀតណាម រួមទាំងហ្វេនៗប្រទេសផ្សេងទៀត។ អ្នកលេងបណ្តាញសង្គមវៀតណាម បានកត់សម្គាល់ឃើញថា Lisa ពាក់អាវយឺតដែលមានក្រណាត់ដែលមានស្លាកសញ្ញាយីហោនៅទីក្រុងហូជីមិញដែលធ្វើឱ្យមានការលើកឡើងថា ប្រហែល Lisa ទិញអាវនៅវៀតណាម ហើយអាវនេះលក់អស់ហើយ លក់បានរហូតដល់៧៤ម៉ឺនអាវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibYcmtv3YWK1L0h9GRDdjGjN885Dm-OH311hN7TWyC_zq9GgmZi-3TLonfKFQXVGC6DcauYOhHJX90iDeHlVDEIIJvps36I_EDjbECG_cwGjkS8htll_KJdm67PdsD1N4_MZ-fYaGE3944rGbyniozIcHcY1EEkRJR3FcCivb-BjkEyYYotXsHUEYlLzI/s1035/image_2024-03-04_11-44-19.pngការប្រគំតន្រ្តី Taylor Swift បានជំរុញឱ្យនាងក្លាយជាមហាសេដ្ឋីក្នុងខែតុលា ឆ្នាំ២០២៣ ដោយសារភាពជោគជ័យនៃដំណើរកម្សាន្តនេះ។ នៅខែធ្នូ ឆ្នាំ ២០២៣ ហ្គីណេស បានទទួលស្គាល់ថា Eras Tour របស់នាងថាជាស៊េរីការប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល ដោយឈានដល់ជាងមួយពាន់លានដុល្លារអាម៉េរិក លើសកំណត់ត្រារបស់ Elton John ដែលរកបាន៩៣៩ លានដុល្លារ។ អ្នកចម្រៀងរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាសមាមាត្រខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី៕