សម្តីចុងក្រោយរបស់លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple
លោក Steve Jobs គឺជាអតីត CEO របស់ក្រុមហ៊ុន Apple បានលាចាកលោក នៅពេលអាយុ៥៦ឆ្នាំ ដោយសារជំងឺមហារីកថ្លើម ។ លោកគឺជាមហាសេដ្ឋី១រូប ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិក ។ ខាងក្រោមនេះ គឺជាសម្តីផ្តាំផ្ញើចុងក្រោយរបស់លោក មុនពេលលោកបាត់បង់ជីវិត ៖
នៅក្នុងក្រសែភ្នែករបស់អ្នកដទៃគិតថា ជីវិតខ្ញុំ គឺជាជីវិតដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ប៉ុន្តែក្រៅពីរឿងការងារហើយ ខ្ញុំមានក្តីរីករាយតិចតួចណាស់ ។ នៅទីបំផុត ការមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺគ្រាន់តែជាការពិតក្នុងជីវិតតែមួយគត់ដែលខ្ញុំមាន ។
ពេលនេះ ខ្ញុំឈឺ និងសម្រាកនៅលើគ្រែពេទ្យ ហើយខ្ញុំបានគិតអំពីជីវិតរបស់ខ្លួននាពេលកន្លងមកទាំងអស់ ។ ខ្ញុំយល់ឃើញថា កេរ្តិ៍ឈ្មោះ និងមាសប្រាក់ដែលខ្ញុំមាន គឺវាគ្មានតម្លៃអ្វីទេសម្រាប់ខ្ញុំ នៅពេលខ្ញុំជិតដល់ថ្ងៃចុងក្រោយនៃជីវិត ។
អ្នកអាចជួលអ្នកណាម្នាក់ឱ្យមកបើករថយន្តឱ្យអ្នកបាន និងជួលអ្នកណាម្នាក់ឱ្យរកចំណូលឱ្យអ្នកបាន ប៉ុន្តែអ្នកមិនអាចជួលអ្នកណាម្នាក់ឱ្យមកទទួលយកជំងឺរបស់អ្នកបានឡើយ ។ យើងអាចស្វែងរកសម្ភារៈទាំងឡាយ ប៉ុន្តែមានវត្ថុមួយដែលយើងមិនអាចស្វែងរកបាន នៅពេលបាត់បង់វាទៅ គឺជីវិតរបស់យើង ។ ហេតុនេះ ត្រូវថែទាំសុខភាពយើងឱ្យបានល្អ និងសរសើរ ឬរីករាយជាមួយអ្នកដទៃ ។
នៅពេលយើងមានអាយុកាន់តែច្រើន យើងនឹងឆ្លាតឈ្លាសវៃជាងមុន ហើយយើងអាចនឹកឃើញថា នាឡិកា ទោះជាវាមានតម្លៃថោក ឬថ្លៃ ប៉ុន្តែវាប្រាប់ពីពេលវេលាដូចគ្នា ។ បើទោះជាយើងកាន់កាបូបមានតម្លៃថោក ឬថ្លៃ ប៉ុន្តែចំនួនទឹកប្រាក់ក្នុងកាបូបនោះ នៅតែមានតម្លៃដូចដើម ។ បើទោះជាយើងបើករថយន្តថោក ឬថ្លៃ ប៉ុន្តែផ្លូវ និងចម្ងាយផ្លូវនៅតែដូចដើម ហើយយើងអាចទៅដល់គោលដៅបានដូចគ្នា ។
បើយើងផឹកស្រាទំពាំងបាយជូមានតម្លៃថោក ឬថ្លៃ នៅពេលស្រវឹងនោះ យើងនឹងដើរទ្រេតទ្រោតដូចគ្នា ។ បើផ្ទះរបស់យើងមានទំហំតូច ឬទំហំធំ ទោះយ៉ាងណា យើងនៅតែឯកោដូចៗគ្នា ។ សេចក្តីសុខចេញពីខាងក្នុង មិនមែនបានមកពីសម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោកនេះទេ ។
បើទោះជាយើងជិះយន្តហោះ First Class ឬយន្តហោះធម្មតា ប៉ុន្តែនៅពេលយន្តហោះនោះធ្លាក់ យើងនឹងធ្លាក់ទាំងអស់គ្នា ។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់ថា នៅពេលអ្នកមានមិត្តភក្តិ ឬអ្នកណាម្នាក់ជជែកគ្នា នេះហើយគឺជាសេចក្តីសុខពិតប្រាកដ ។
ចុងក្រោយនេះ ខ្ញុំចង់ប្រាប់អ្នកណា គ្រូពេទ្យដ៏ល្អបំផុតនៅលើពិភពលោក មាន៦យ៉ាង គឺ ៖
១-ពន្លឺព្រះអាទិត្យ
២-ការសម្រាក
៣-ការហាត់ប្រាណ
៤-ការគ្រប់គ្រងចំណីអាហារ
៥-មានទំនុកចិត្តលើខ្លួនឯង និង
៦-មានមិត្តភក្តិល្អ
ហេតុនេះ ចូរថែរក្សានូវចំណុចទាំង៦នេះឱ្យបានល្អគ្រប់ពេលវេលាក្នុងជីវិតរបស់យើង និងមានសេចក្តីសុខក្នុងជីវិតដែលមានសុខភាពរឹងមាំ ។ មិនថាពេលនេះ អ្នកស្ថិតក្នុងអំឡុងពេលណាមួយក្នុងជីវិត គឺពេលវេលាបានកន្លងផុតទៅ យើងនឹងត្រូវប្រឈមមុខជាមួយថ្ងៃដែលជីវិតរបស់យើងត្រូវបញ្ចប់ ។ ដូច្នេះ ចូរយើងថែរក្សានូវក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ, ក្តីស្រឡាញ់ចំពោះគូស្វាមី-ភរិយា និងក្តីស្រឡាញ់ចំពោះមិត្តភក្តិ ។ ចូរថែទាំខ្លួនឱ្យបានល្អ ព្រមទាំងសរសើរ និងរីករាយជាមួយអ្នកដទៃផងដែរ ៕










មន្ទីរពេទ្យនេះ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

































