យោងការតាមការស្រាវជ្រាវរបស់ទស្សនាវដ្តីឈ្មោះ Chronobiology International បានផ្សព្វផ្សាយអត្ថបទមួយដែលធ្វើឱ្យអ្នកផ្លាស់ប្តូរពេលវេលាធ្វើការ ជាពិសេស អ្នកធ្វើការពេលយប់ និងសម្រាកពេលថ្ងៃ ព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទស្សនាវដ្តីនេះសរសេរថា អ្នកធ្វើការនៅពេលយប់ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។

បើតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលចូលសម្រាកពេលយប់ជ្រៅបំផុត ពួកគេប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ ប្រឈមនឹងការស្លាប់ កើនឡើង១០%, ជំងឺផ្លូវចិត្ត កើនឡើង៩៤%, ជំងឺទឹកនោមផ្អែម កើនឡើង៣០%, ជំងឺក្រពះ និងបំពង់រំលាយអាហារ កើនឡើង ២៣% ព្រមទាំងជំងឺពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម កើនឡើង ២២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwoYk_RDzqmZ2yyE51w0igE3YUHrIpAYwQE7jpqIml6-ZZYUVzFKKGo85mWvMghQ6ouLJTcc92rQ4qbdW2xjG8ulno_9mzPzKZ7U72ur1O0UDXxenhd3AWbxRULsEI3un_fqBjh21a_-FjDWHEVISd7oGH0bSV9Awtngr_P5q34jlt7gULG2NTSXaZoqg/s1000/202211214-night-shift.jpg

ចំណែកលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ King’s College នៅប្រទេសអង់គ្លេស កាលពីឆ្នាំ២០២៣ បង្ហាញថា ការសម្រាកតិចតួចពេក ឬសម្រាកតិចជាងរយៈពេល៥ម៉ោងកន្លះក្នុង១យប់ វានឹងប៉ះពាល់ដល់អរម៉ូនផ្សេងៗក្នុងរាងកាយ ហើយធ្វើឱ្យពួកគេបរិភោគអាហារច្រើនជាងមុនដើម្បីឱ្យខ្លួនឯងឆ្អែត ។ ហេតុនេះ បើពួកគេមានទម្លាប់បែបនេះយូរទៅ វានឹងធ្វើឱ្យឆាប់ឡើងទម្ងន់ ។ ក្រៅពីនេះ អរម៉ូនផ្សេងៗនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល និងរាងកាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSXNzkJfa4lSaTLNpKZ1oGsg93RQzo9IS7rI03WuEazoDv5craeRq6GNC06W85t-7gkEGobi6Y4bcbZ5byIEsCisuUd-l1-74SJCizSsRsGXhCxlylObqEsrlBLo8yiDB7qStISn2p8OCOE607oHM5axsW-E8_XEP4xSNK0hH_-0WcQ78NhxzXHMOsAl4/s602/main-qimg-a3c8f989226798cd8d4fd8fa06553762-lq.jpg

ជាទូទៅ អ្នកធ្វើការពេលយប់មានទម្លាប់ចូលសម្រាកយប់ជ្រៅ ឬចេញពីធ្វើការពេលជិតភ្លឺ បន្ទាប់មក ពួកគេចាប់ផ្តើមចូលសម្រាកនៅពេលព្រឹក ។ ការស្រាវជ្រាវបង្ហាញថា អ្នកមានទម្លាប់បែបនេះតែងប្រឈមមុខនឹងជំងឺកាចសាហាវកាន់តែខ្លាំង និងឆាប់ស្លាប់ទៀតផង បើទោះជាពួកគេមានអាយុតិចក្តី ។ អ្នកធ្វើការពេលយប់តែងកើតជំងឺដាច់សរសៃឈាមខួរក្បាល, គាំងបេះដូង និងខ្សោយតម្រងនោម ។ នេះមិនទាន់រាប់បញ្ចូលកត្តាផ្សេងៗ ដូចជា ៖ តំណពូជ, ការបរិភោគអាហារ, ការរស់នៅប្រចាំថ្ងៃ, គុណភាពអាកាសធាតុ និងបរិស្ថានជុំវិញ ។

ដូច្នេះហើយ អ្នកធ្វើការងារពេលយប់ទាំងឡាយ ចាំបាច់ត្រូវយកចិត្តទុកដាក់ និងថែទាំសុខភាពរបស់ខ្លួនឱ្យបានខ្លាំង ហើយគួរតែជ្រើសរើសបរិភោគអាហារឱ្យបានសមរម្យផងដែរ ពីព្រោះសុខភាព គឺជាបញ្ហាសំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb76-tROJLpC30LtH_hNGYwXzY6VgPYcUF3Q7PTq0Bt7HOXl4Y8DMgQ7KgbRDxw0WoHoUDyrt-jdYN1l0OfAEuHayKCRYB2E_8vmGdXaE8aKlbwyHc2_4_pUuuYeCyjenBuH3EACjLcKNoJXLAwH0KjtXo2CHFhS3tG124tpT4_BNZbBJfvnHZhtYrqjA/s2121/some-coffee-for-a-late-night-shift-royalty-free-image-879751676-1548957316.jpg