ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ បើយោងតាម South China Morning Post បានរាយការណ៍ថា គ្រូបង្រៀនម្នាក់នៅខេត្ត Hunan ប្រទេសចិន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពេញបណ្តាយសង្គម ក្រោយលេចធ្លាយវីដេអូនាងវាយ.សិស្ស.ស្រីជាច្រើនដងយ៉ាងឃោរ.ឃៅនៅលើតុ និងដាល់.សិស្សប្រុសម្នាក់ចំមុខព្រោះតែពួកគេអត់ធ្វើកិច្ចការផ្ទះ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនបានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញឱ្យឃើញ គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ៦ នៅសាលាបឋមសិក្សា Jinquan ខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានស្រែកនិងធ្វើបា.បសិស្សយ៉ាងសា.ហាវនៅក្នុងថ្នាក់រៀន ដែលវីដេអូនេះត្រូវបានថតដោយគ្រូម្នាក់ទៀតនៅជាប់ថ្នាក់រៀននេះ។ ហើយនាងក៏ត្រូវបានគេចាប់ដោយកាមេរ៉ាសុវត្ថិភាពវា.យក្បាលសិស្សស្រីម្នាក់នៅលើតុជាច្រើនដង និងដា.ល់មុខសិស្សប្រុសម្នាក់យ៉ាងព្រៃ.ផ្សៃទៀតផង។
បន្ទាប់ពីបែកធ្លាយនូវវីដេអូនេះ មិនយូរប៉ុន្មានគ្រូបង្រៀនស្រីម្នាក់នោះក៏ត្រូវបានព្យួរការងារ ហើយប៉ូលីសកំពុងស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះ។ វីដេអូនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចិន Douyin ភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នក Comment ច្រើនជាង ២០០,០០០ គិតត្រឹមថ្ងៃទី១២ ខែមីនា។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាគ្មានអ្នកណានៅសាលាព្យាយាមបញ្ឈប់គ្រូម្នាក់នេះអញ្ចឹង? អ្នកខ្លះទៀតក៏ខំមិនថា «ឱព្រះអើយ វាគួរឱ្យរន្ធ.ត់ណាស់»។
ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះមិនមែនជាលើកទីមួយទេ កាលពីចុងឆ្នាំ ២០២៣ គ្រូបង្រៀនសាលាបឋមសិក្សាជនជាតិចិនម្នាក់ក៏ត្រូវបានផ្អាកផងដែរសម្រាប់ការឱ្យសិស្សស្រីម្នាក់ទះកំផ្លៀងខ្លួនឯងនៅពេលនាងញ៉ាំអាហារសម្រន់នៅក្នុងថ្នាក់ ហើយគ្រូនោះក៏បានបង្គាប់ឱ្យសិស្សប្រុសក្នុងថ្នាក់វាយសិស្សស្រីដោយការទះកំផ្លៀងផងដែរ។
បន្ទាប់មកកាលពីខែកក្កដាកន្លងទៅ គ្រូបង្រៀនសាលាឯកជនម្នាក់ក៏ត្រូវបានគេរកឃើញថាបានធ្វើបាបសិស្សជាច្រើនឆ្នាំ ដោយបង្ខំឱ្យពួកគេទះកំផ្លៀង និងជេរប្រមាថគ្នាទៅវិញទៅមក។ ក្នុងខែដដែលនោះ វីដេអូពីកាមេរ៉ាឃ្លាំមើលបានបង្ហាញពីគ្រូបង្រៀននៅសាលាមួយភាគខាងជើងប្រទេសចិន ដោយប្រើអំពើហិង្សាដាក់ទណ្ឌកម្មសិស្ស។ ហេតុនេះ ឧប្បត្តិហេតុគ្រូវាយដំសិស្សកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន៕










