Home Blog Page 1242

សម្ដេចធិបតី សម្រេចបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់ នៅក្នុងខេត្តព្រះសីហនុ

0

នៅក្នុងឱកាស សម្តេចមហាបវរធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទទីលានជួលបាញ់កាំភ្លើងឯកជននៅទូទាំងខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” ឥឡូវខ្ញុំថា ទេសចរណ៍មកខេត្តព្រះសីហនុ មិនបាច់មករៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង អ៊ីចឹងសុំឱ្យបិទ តែម្ដង ហើយមិនឱ្យបើកថ្មីទេ! រឿងបាញ់កាំភ្លើងក្លិបឯកជន មិនបាច់ទេ។ ក្លិបឯកជន បើបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា មកពីណា? មិនបាច់តែហ្មងទៅ មកខេត្តព្រះសីហនុដើរលេងកោះទៅ កុំបាញ់កាំភ្លើង! ទប់កន្លែងហ្នឹងតែម្ដង”។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានទីតាំងបាញ់កាំភ្លើងឯកជន២កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ៕

បុរសចិនលះបង់ការងារ និងសម្រេចចិត្តមករស់នៅបែបនេះ

0

ប្រទេសចិន ៖ បុរសម្នាក់ អាយុ៣៥ឆ្នាំ រស់នៅខេត្តហឺណាន ប្រទេសចិន រៀបរាប់ថា គាត់មានប្រាក់ចំនួន១លានយាន់ផ្ញើនៅធនាគារ ហើយគាត់អាចរស់នៅបាន ដោយសារយកការប្រាក់មកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ។ គាត់បញ្ជាក់ថា ដើម្បីកុំឱ្យជីវិតរបស់គាត់ជួបបញ្ហា គឺគាត់មិនព្រមរៀបការជាមួយនារីណាទេ ពីព្រោះមិនចង់មានកូននាំឱ្យមានបន្ទុកច្រើន ។

គាត់បន្តថា ការចំណាយលើកន្លែងស្នាក់នៅនាពេលបច្ចុប្បន្ន បានកើនឡើងជាបន្តបន្ទាប់ ហើយថ្លៃបណ្ណាការខ្ពស់ណាស់ ខណៈប្រាក់សម្រាប់ភ្ជាប់ពាក្យវិញក៏ខ្ពស់ដែរ ។ លើសពីនេះ ផ្ទះ, រថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗមានតម្លៃខ្ពស់ខ្លាំង ។ ហេតុនេះ ទើបគាត់សម្រេចចិត្តរស់នៅម្នាក់ឯងល្អជាង បើទោះជាគាត់រស់នៅក្នុងផ្ទះមើលទៅដូចគំនរសំរាម ក៏គាត់មិនរៀបការដែរ ។May be an image of toy

វីដេអូរបស់បុរសរូបនេះដែលកំពុងសម្រាក, បរិភោគអាហារ និងលេងទូរស័ព្ទនៅលើគ្រែ ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ បុរសនេះសន្សំប្រាក់បានចំនួន១លានយាន់ពីការបំពេញការងារជាច្រើនឆ្នាំ ហើយគាត់មានមោទនភាពដែលមានប្រាក់សន្សំនេះ ។

គាត់និយាយថា គាត់បានរស់នៅយ៉ាងសុខស្រួលដោយសារយកការប្រាក់ពីចាយវាយ ហើយគាត់ពុំចាំបាច់ស្វែងរកប្រាក់បន្ថែមទៀត និងពុំបាច់មានមនុស្សជាទីស្រឡាញ់ទេ ពីព្រោះជីវិតប្តី-ប្រពន្ធ គឺអាចត្រូវគេមើលងាយគ្រប់បែបយ៉ាង ទើបគាត់សម្រេចចិត្តមិនរៀបការតែម្តង ។ គាត់បានរស់នៅតែម្នាក់ឯងមួយរយៈហើយ ហើយគាត់ក៏ចាប់ផ្តើមធ្លាប់នឹងការរស់នៅបែបនេះ ។May be an image of text

បុរសរូបនេះបន្តថា ៖ «ខ្ញុំជក់បារី ហើយផឹកស្រា ហើយខ្ញុំជាអ្នកចូលចិត្តចម្អិនអាហារ តែពេលរស់នៅម្នាក់ឯងបែបនេះ ចាំបាច់ធ្វើអាហារធ្វើអី ។ ខ្ញុំខ្ចិលធ្វើអាហារ ទើបខ្ញុំក៏កុម្ម៉ង់អាហារឱ្យគេយកមកឱ្យដល់ផ្ទះ ហើយពេលហូបឆ្អែត ខ្ញុំក៏បោះសំរាមចោលក្បែរគ្រែគេង» ។

បុរសខាងលើជឿថា សេចក្តីស្នេហា គឺដូចគ្នានឹងគ្រឿងទេសសម្រាប់ជីវិតដែរ ហើយគាត់មិនចាំបាច់មានសេចក្តីស្នេហាទេ ។ មនុស្សម្នាក់អាចមានសេរីភាពគ្មានដែនកំណត់បាន ហើយប្រាក់ទាំងនេះបានមកពីញឺសឈាម និងប្រាជ្ញារបស់ខ្លួនឯង បើទោះជាគាត់ពុំបានស្រឡាញ់នារីណាម្នាក់ ឬរៀបការក្តី ប៉ុន្តែគាត់ក៏អាចហូបអាហារ និងផឹកស្រាម្នាក់ឯងបាន ។ ដូច្នេះ គាត់រីករាយនឹងអ្វីដែលគាត់មានក្នុងជីវិត ហើយរស់នៅដោយគ្មានការដាក់សម្ពាធ និងគ្មានកង្វល់ជាមួយអ្នកជិតខាង ។May be an image of bedroom and text that says '还让我娶媳妇'

រីឯអ្នកលេងបណ្តាញសង្គមយល់ឃើញថា ប្រាក់ចំនួន១លានយាន់នេះមិនគ្រប់គ្រាន់សម្រាប់ការរស់នៅថ្ងៃអនាគតទេ ខណៈអ្នកខ្លះទៀតប្រាប់ថា គាត់គួរតែធ្វើការចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ចាំឈប់ធ្វើការ ។ រីឯអ្នកខ្លះទៀតប្រាប់ថា បើទោះជាគាត់បដិសេចសេចក្តីស្រឡាញ់ ប៉ុន្តែគួរតែគាត់សម្អាតផ្ទះខ្លះផង ។ ចំណែកក្រុមហ៊ុនសម្អាតផ្ទះបានចំណាយពេលជាច្រើនម៉ោងដើម្បីសម្អាតផ្ទះឱ្យគាត់ ៕May be an image of 1 person and bedroom

ក្មេងប្រុសថ្នាក់ទី៨ ទាញកាំ.បិត ចា.ក់.ក.មិត្តរួមថ្នាក់ភ្លាមៗ ក្រោយគេពោលពាក្យចំអកឡកឡើយមកលើខ្លួន

0

បាងកក៖ ថ្មីៗនេះ គឺបានកើតមានករណីក្មេងប្រុសជាសិស្សសាលាថៃថ្នាក់ទី៨ម្នាក់ ដែលត្រូវបានគេស្គាល់ថាគាត់ជាមនុស្សមិនប្រក្រតី បានដកកាំបិតចាក់សម្លាប់មិត្តរួមថ្នាក់ខ្លួនភ្លាមៗ ព្រោះបានត្រូវគេមើលងាយ និងចំអកលើរូបគាត់។

ហេតុការណ៍នេះ គឺបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក កាលពីថ្ងៃទី២៩ ខែមករា នៅសាលា Nak Nava Upatham ទីក្រុងបាំងកក ប្រទេសថៃ ហើយថ្នាក់រៀនទាំងអស់ត្រូវបានលុបចោលភ្លាមៗ។BMA promises tighter security, better trained teachers after school stabbing

មិត្តភក្តិជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានឃើញជនរងគ្រោះ សើចចំអកឡកឡើយដាក់ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ។ ដោយទ្រាំពុំបាន ក្មេងប្រុសមិនប្រក្រតីម្នាក់នេះបានទាញកាំបិតដេញចាក់ក្មេងប្រុសជនរងគ្រោះតែម្តង។

ដំបូងឡើយ ក្មេងប្រុសរងគ្រោះបានព្យាយាមរត់គេចខ្លួន ប៉ុន្តែជនដៃដល់បានរត់តាមពីក្រោយ ហើយបានចាក់គាត់ ចំផ្នែកខាងស្តាំ ចំកញ្ចឹងក ដែលបណ្តាលឲ្យជនរងគ្រោះ ដួលទៅនឹងដី ក្នុងទីលានបាល់បោះ។ ភ្លាមៗនោះ បុគ្គលិកសាលាបានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះនៅកន្លែងកើតហេតុ។Special needs' boy allegedly stabs classmate to death over so-called  bullying

បុគ្គលិកនិយាយថា ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ ជារឿយៗគឺគាត់មិនមាត់មិនករអ្វីទេ ហើយគាត់គឺតែងតែត្រូវបានមិត្តរួមថ្នាក់របស់គាត់និយាយលេងសើចចំអកដាក់គាត់ជាញឹកញាប់។

ទោះបីជាបើមានការជួយសង្គ្រោះក្មេងប្រុសនោះនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗហើយក៏ដោយ ប៉ុន្តែគឺមិនអាចសង្គ្រោះជីវិតរូបគេបានទេ។ នៅទីបំផុត ក្មេងប្រុសដែលជាជនរងគ្រោះក៏ត្រូវបានប្រកាសថា«ស្លាប់»បាត់ទៅហើយ។

រីឯក្មេងប្រុសបង្កហេតុក៏ត្រូវបានបញ្ជូនទៅនគរបាលប៉ូលីសដើម្បីធ្វើការស៊ើបអង្កេតនិងចាត់វិធានការបន្ត ខណៈដែលមានការព្រមានចំពោះក្មេងៗដទៃទៀតថាមិនឱ្យនិយាយលេងសើច ចំអកឡកឡើយ ឬសម្លុត ( Bully ) ទៅលើក្មេងប្រុសម្នាក់នេះទៀតនោះទេ៕

គ្រូពេទ្យផ្លូវចិត្តសំណូមពរឱ្យបញ្ឈប់ការ Bully នៅតាមសាលារៀន

0

ប្រទេសថៃ ៖ គ្រូពេទ្យសុខភាពផ្លូវចិត្តនៅប្រទេសថៃបានសំណូមពរឱ្យបញ្ឈប់អាកប្បកិរិយាការនិយាយស្តី និងបង្ហាញកាយវិការ Bully នៅតាមសាលារៀនជាបន្ទាន់ ដោយគ្រូពេទ្យបញ្ជាក់ថា អ្នក Bully, អ្នកត្រូវគេ Bully និងអ្នកឈរមើល គួរតែរក្សាភាពស្ងប់ស្ងាត់, ឈប់ឆេវឆាវ និងបង្កើតកន្លែងមានសុវត្ថិភាព ។ រីឯគ្រូបង្រៀនគួរតែគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ ដើម្បីចៀសវាងមានអំពើហិង្សាកើតឡើង ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលើកឡើងថា ក្រោយហេតុការណ៍កូនសិស្សប្រើអំពើហិង្សាដាក់គ្នារហូតដល់ស្លាប់ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងស្ថាប័នពាក់ព័ន្ធបានចុះតាមតំបន់ដើម្បីរៀបចំផែនការ និងវាយតម្លៃសុខភាពផ្លូវចិត្តរបស់សិស្សចំនួន៥៥នាក់ និងគ្រូបង្រៀន១២នាក់ ហើយការវាយតម្លៃឃើញថា កូនសិស្សចំនួន៣៦នាក់ និងគ្រូ១២នាក់ មានភាពតានតឹងផ្លូវចិត្ត ។ ហេតុនេះ ក្រសួងសុខាភិបាលបានកំណត់ផែនការព្យាបាលផ្លូវចិត្តរយៈពេលវែង ។How Schools Should React to Reports of Bullying

លោកវេជ្ជបណ្ឌិត Phongkasem Kaimook មកពីនាយកដ្ឋានសុខភាពផ្លូវចិត្តថ្លែងថា មូលហេតុឈានដល់ការប្រើប្រាស់អំពើហិង្សា គឺមិនមែនបណ្តាលមកពីកត្តាតែមួយទេ ហើយត្រូវដោះស្រាយគ្រប់កត្តាទាំងអស់ជាមួយគ្នា ដូចជា ៖ កត្តាផ្ទាល់ខ្លួន គឺមានបញ្ហាការគ្រប់គ្រងអារម្មណ៍, ការគ្រប់គ្រងកំហឹង, ខ្វះការអត់ធ្មត់ ឬជំងឺពិបាកគ្រប់គ្រងខ្លួនឯង ។

កត្តាក្រុមគ្រួសារ គឺការប្រើប្រាស់អំពើហិង្សាលើរាងកាយ, ការនិយាយស្តី និងអារម្មណ៍ ទើបធ្វើឱ្យកុមារយកគំរូតាម ។ រីឯកត្តាសាលារៀន, បរិស្ថានជុំវិញ, ការគំរាមកំហែង, ស្ថិតក្នុងចំណោមមិត្តភក្តិចូលចិត្តប្រើប្រាស់ហិង្សា និងថ្នាំញៀន គឺជាការបង្ហាញពីការប្រើអំពើហិង្សាក្នុងជីវិតប្រចាំថ្ងៃ ។ លើសពីនេះ កត្តាផ្នែកអារម្មណ៍នឹងជំរុញឱ្យមានការប្រើអារម្មណ៍ហិង្សាផងដែរ ។Here's what you need to know about bullying.

លោកវេជ្ជបណ្ឌិត Phongkasem Kaimook បន្តថា ការដោះស្រាយអាកប្បកិរិយាហិង្សាចំពោះកុមារ គឺយើងគួរតែគ្រប់គ្រងកុមារដោយឱ្យពួកគេបញ្ឈប់ការឆេវឆាវ ដូចជា ៖ យើងអាចឱប ឬចាប់ក្មេងដើម្បីឱ្យពួកគេឈប់ប្រើហិង្សា ហើយពេលក្មេងស្ងប់ស្ងាត់ហើយ យើងគួរតែជជែកជាមួយគេឱ្យនិយាយចេញមក ។ គួរតែចាប់ផ្តើមអប់រំកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដើម្បីឱ្យកុមារចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដូចជា ៖ អប់រំឱ្យកុមារចេះបំបែកខ្លួនចេញពេលពួកគេខឹង រួមទាំងបង្ហាត់កុមារឱ្យមានចិត្តមេត្តា និងសប្បុរសចំពោះមនុស្ស និងសត្វ ។

លោកវេជ្ជបណ្ឌិតនិយាយថា ៖ «ការប្រើអំពើហិង្សាដាក់ទោសលើកុមារឆេវឆាវ គឺមិនអាចជួយឱ្យចរិតពួកគេល្អប្រសើរបានទេ ។ យើងមិនគួរចរចាជាមួយកុមារឆេវឆាវ, រិះគន់ និងប្រៀបធៀបទេ ពីព្រោះវានឹងធ្វើឱ្យកុមារមានភាពអន់ថយ» ។What to do if your child is being bullied | Family Lives

រីឯអ្នកគ្រូពេទ្យ Wimonrat Wanphen នាយកវិទ្យាស្ថានសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ និយាយថា បើសង្ស័យថា កូនចៅរបស់យើងទទួលផលប៉ះពាល់ពីអំពើហិង្សា យើងអាចពិនិត្យមើលស្លាកស្នាមលើរាងកាយកើតឡើងពីការប្រើហិង្សា និងអាកប្បកិរិយាកុមារ ។ យើងអាចពិនិត្យការផ្លាស់ប្តូរអារម្មណ៍របស់ពួកគេ ដូចជា ៖ ភ័យខ្លាច, សោកសៅ និងឆេវឆាវ ហើយយើងគួរចំណាយពេលវេលាស្តាប់ និងជជែកជាមួយពួកគេឱ្យបានច្រើន ។

ក្រៅពីនេះ យើងគួរសួរសំណួរងាយៗទៅកាន់ពួកគេ ដូចជា ៖ តើថ្ងៃនេះ យ៉ាងម៉េចដែរ? ថ្ងៃនេះ មានសេចក្តីសុខជាមួយអ្វីខ្លះ? ថ្ងៃនេះ មិត្តភក្តិ និងគ្រូ យ៉ាងម៉េចដែរ? ថ្ងៃនេះ មិនចូលចិត្តអ្វីខ្លាំងបំផុត? បើសង្ស័យថា កូនត្រូវគេធ្វើបាប យើងអាចសន្ទនាជាប្រយោគងាយៗ ដូចជា ៖ បើមានអ្នកណាម្នាក់ធ្វើឱ្យកូនឈឺចាប់ ឬខូចចិត្ត កូនអាចរៀបរាប់ឱ្យប៉ាម៉ាក់ស្តាប់បាន ។ ហេតុនេះ ចូរឱ្យកូនរៀបរាប់រឿងរ៉ាវឱ្យយើងស្តាប់ដោយគ្មានការរអ៊ូរទាំ និងរិះគន់ ។Bullying at school: Signs your child is being bullied - Children's Health

ចំណែកលោកគ្រូពេទ្យ Yongyut Wongpiromsant ទីប្រឹក្សានាយកដ្ឋានសុខភាពផ្លូវចិត្តនិយាយថា អាកប្បកិរិយាការ Bully នៅសាលារៀន គឺជាអាកប្បកិរិយាគំរាមកំហែងដោយប្រើពាក្យសម្តីធ្ងន់ធ្ងរ ហើយវានឹងប៉ះពាល់ដល់អ្នកត្រូវគេ Bully គឺធ្វើឱ្យពួកគេខ្វះទំនុកចិត្ត និងខ្វះមោទនភាពលើខ្លួនឯង ។ ទីបំផុត ពួកគេមានភាពសោកសៅ ប៉ុន្តែផលប៉ះពាល់ទាំងនេះ មិនបានកើតឡើងលើអ្នកត្រូវគេ Bully ទេ ប៉ុន្តែវាក៏កើតឡើងចំពោះអ្នក Bully គេផងដែរ ។

លោកគ្រូពេទ្យបន្តថា អ្នកត្រូវគេ Bully រឿយៗ គឺចុងក្រោយ អ្នកនោះនឹងក្លាយជាមនុស្សសោកសៅ ហើយអាចធ្វើបាបខ្លួនឯង ឬធ្វើបាបអ្នក Bully ។ នៅបរិវេណសាលារៀននីមួយៗ គួរជាទីកន្លែងមានសុវត្ថិភាពសម្រាប់កូនសិស្ស, គ្មានការប្រើអំពើហិង្សាលើផ្លូវកាយ និងពាក្យសម្តី ។ អ្វីដែលកើតឡើងចំពោះសិស្ស គ្រូបង្រៀនអាចមើលឃើញ និងដោះស្រាយបញ្ហា ព្រមទាំងលើកផលហេតុទៅសិស្សថា Bully គឺជាការគំរាមដោយពាក្យសម្តីដែលខ្លាំងជាងការប្រព្រឹត្តដោយផ្ទាល់ ។ វានឹងធ្វើឱ្យមានរបួសផ្លូវចិត្ត ដូចជា ៖ ការជំរិតទារប្រាក់ ឬវាយដំ ហើយនេះជាការប្រើហិង្សាមួយដែរ ។Kids and Bullying - familydoctor.org

លោកគ្រូពេទ្យថា ៖ «គ្រូត្រូវតែយកចិត្តទុកដាក់លើអាកប្បកិរិយារបស់សិស្សក្នុងថ្នាក់រៀន និងដោះស្រាយបញ្ហាភ្លាមៗ មិនមែនបណ្តោយឱ្យវារាលដាលខ្លាំងទេ ។ រីឯអ្នកឈរមើលមិត្តភក្តិត្រូវគេ Bully ចាត់ទុកថា ជាការធ្វេសប្រហែស ។ ហេតុនេះ គ្រូត្រូវប្រើជំនាញជីវិតអប់រំពួកគេ ដើម្បីឱ្យអ្នកឈរមើលគេ Bully នាំគ្នាចូលជួយមិត្ត, ជម្រាបឱ្យគ្រូជ្រាប ឬហាមមិត្តកុំឱ្យ Bully មិត្ត» ។

ចុងក្រោយ លោកគ្រូពេទ្យបញ្ជាក់ថា អ្នកដែលត្រូវគេ Bully ភាគច្រើនជាមនុស្សទន់ខ្សោយ និងមិនហ៊ានប្រឈមមុខជាមួយអ្នកដទៃ ។ ដូច្នេះ បើបានឃើញការ Bully នៅតាមសាលារៀន សូមឱ្យគ្រប់គ្នាជួយបញ្ឈប់ភ្លាមៗ ហើយពុំបាច់គិតពីទំនាក់ទំនងរវាងអ្នកត្រូវគេ Bully និងអ្នក Bully គេនោះទេ ៕

មួយករណីទៀតហើយ! បុកស្លាប់២នាក់ រួចបើករត់ នៅស្រុកដងទង់

0

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕

រុស្ស៊ីនឹងបង្កើតនាវាបំបែកទឹកកកដ៏ធំ និងខ្លាំងបំផុតក្នុងពិភពលោក

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យសាងសង់នាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរដែលមានឈ្មោះថា Leningrad នៅឯកន្លែងផលិតកប៉ាល់បាល់ទិកក្នុងទីក្រុង Saint Petersburg ។SCF Sakhalin icebreaker | CruiseMapper

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ យោងតាម Maritime Executive បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់នាវាបំបែកទឹកកកនុយក្លេអ៊ែរជំនាន់ទី ៥ ក្រោមគម្រោង 22220 នៅទីលានបាល់ទិក។ តាមការណែនាំពីប្រធានាធិបតី នាយកសាជីវកម្មថាមពលនុយក្លេអ៊ែរ Rosatom លោក Alexey Likhachev និងនាយក VTB លោក Andrey Kostin រួមជាមួយអ្នកនាំពាក្យក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Valentina Matvienko និង St. Petersburg លោក Alexander Beglov បានទទួលយក និងរឹតបន្តឹងប៊ូឡុងនៅក្នុងតួដំបូងនៃនាវាបំបែកទឹកកកនាពេលអនាគត។SCF SAKHALIN - Oil service / PSV

លោកពូទីនបានសង្កត់ធ្ងន់ថា កប៉ាល់ថ្មីនេះនឹងអនុញ្ញាតឱ្យមានពាណិជ្ជកម្មកាន់តែច្រើននៅតាមបណ្តោយផ្លូវសមុទ្រខាងជើង។ កប៉ាល់នេះមានឈ្មោះថា Leningrad ដោយផ្លាស់ប្តូរពីឈ្មោះដំបូង Sakhalin គឺជានាវាបំបែកទឹកកកទី ២ ដែលឈ្មោះរបស់វាបានផ្លាស់ប្តូរពីតំបន់ភូមិសាស្ត្រនៃតំបន់អាក់ទិកទៅជាឈ្មោះនៃទីក្រុងរុស្ស៊ីសម័យសូវៀត។

នាវាបំបែកទឹកកកនុយក្លេអ៊ែរ Leningrad នឹងមានប្រវែង ១៧៣.៣ ម៉ែត្រ ទទឹង ៣៤ ម៉ែត្រ កម្ពស់ ៥២ ម៉ែត្រ ជាមួយនឹងសេចក្តីព្រាងការរចនា ១០.៥ ម៉ែត្រ និងសេចក្តីព្រាងប្រតិបត្តិការអប្បបរមា ៩.២ ម៉ែត្រ រួមទាំងទម្ងន់នៃកប៉ាល់គឺ ៣៣,៥៤០ តោន។ នាវាបំបែកទឹកកកនេះត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការរយៈពេល ៤០ ឆ្នាំ ដោយកប៉ាល់នេះអាចផ្ទុកនាវិកបាន ៥២ នាក់។ កប៉ាល់ដំណើរការដោយប្រភពថាមពលសំខាន់ពីរ ដែលបានមកពីរ៉េអាក់ទ័រ RITM-200 និងមានសមត្ថភាព 60 MW ។Double-acting icebreaker FESCO SAKHALIN

គួរបញ្ជាក់ដែរថា នាវាបំបែកទឹកកក Project 22220 គឺជានាវាបំបែកទឹកកកដ៏ធំ និងមានឥទ្ធិពលបំផុតនៅលើពិភពលោក។ ប្រទេសរុស្ស៊ីអនុវត្តគម្រោង 22220 ដើម្បីផ្តល់សមត្ថភាពបំបែកទឹកកកបន្ថែមដល់ផ្លូវសមុទ្រខាងជើង។ ដូច្នេះនាវានេះនឹងបំបែកទឹកកកចំនួន ៣ ពេលកំពុងដំណើរការ ហើយ ៣ គ្រឿងទៀតនឹងចូលរួមជាមួយកងនាវានៅឆ្នាំ ២០៣០៕

មកស្គាល់អត្តសញ្ញាណ បុគ្គលដែលប្រើកាំភ្លើងខ្យល់បាញ់សម្លាប់សត្វកុក

0

ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញ សង្គម ករណ៏ស្ដីពីបុរសម្នាក់ ជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វសត្វកុក នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។May be an image of 1 person, car and text
ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។May be an image of 1 person and pelicanក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ដោយឈានទៅដល់ការឃាត់ខ្លួនបុរសនោះ ដោយជាមន្ត្រីកងរាជអាវុធហត្ថស្រុក ចិត្របុរី។May be an image of 1 person and text
បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់៕May be an image of text

 

Lisa និងកូនមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកធ្វើឱ្យផ្អើលបណ្តាញសង្គមម្តងទៀត

0

តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK និងលោក Frédéric Arnault កូនប្រុសមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យបណ្តាញសង្គមទូទាំងពិភពកក្រើកម្តងទៀតបន្ទាប់ពីមានរូបថតមួយសន្លឹកបង្ហោះដោយក្រុមរាំក្នុងអំឡុងពេលការប្រគំតន្រ្តីសប្បុរសធម៌។ ភ្លាមៗបន្ទាប់ពីរូបភាពនោះបានចែកចាយរូបភាពមួយសន្លឹកដែលជាដំរួយនៃឈ្មោះរបស់លោក Frédéric Arnaultត្រូវបានលុបចោលហើយ។

រូបថតនេះត្រូវបានបង្ហោះដោយអ្នករាំ និងជាអ្នករាំ YGX ដែលបានបង្ហោះរូបភាពពេញលេញដោយមិនបានកាត់តម្រឹម ដូចនឹងរូបភាពត្រូវបានបង្ហោះដោយ Lisa នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងរូបថតដែលមិនបានកាត់តនោះ ករណីនៅលើទូរសព្ទដែល Lisa សមាជិកក្រុម BLACKPINK កំពុងកាន់ ហាក់ដូចជាបង្ហាញអក្សរកាត់ថា “F.A.” ដែលនាំឱ្យអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនប៉ាន់ស្មានថាវាតំណាងឱ្យនាយកប្រតិបត្តិក្រុមហ៊ុន LVMH Watches លោក Frédéric Arnault ដែលត្រូវបានគេចចាមអារ៉ាមថាកំពុងណាត់ជួប Lisa ។

ស្រោមទូរស័ព្ទនេះផលិតដោយហាងលក់គ្រឿងស្បែកប្រណីត MAISON de SABRÉ ដែលជាម៉ាកយីហោដែលសមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញប្រើច្រើនដង។

គេចាំបានថានៅខែសីហា ឆ្នាំ២០២៣ លោក Frédéric Arnault បានបង្ហោះរូបថតមួយសន្លឹកទៅក្នុង story Instagram របស់ខ្លួន ដោយប្រើស្រោមទូរស័ព្ទ MAISON de SABRÉ ជាមួយនឹងរូប Emoji ដែលកំពុងព្យាយាមលាក់បាំងអ្វីមួយ។

អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានចង្អុលបង្ហាញថា ស្រោមទូរសព្ទនៅក្នុងរូបថត Lisa ដែលត្រូវបានលុបនាពេលថ្មីៗនេះ ប្រហែលជាមិនមែនជារបស់នាងទេ ហើយអ្នកផ្សេងទៀតបានកត់សម្គាល់ថា រូបថតនេះមិនច្បាស់គ្រប់គ្រាន់ដើម្បីកំណត់ថាតើអក្សរកាត់ថា “F.A” នោះទេ។ អ្នកផ្សេងទៀតបានស្វែងរកការបញ្ជាក់ពីឈ្មោះដំបូងជាមួយនឹងម៉ាកគ្រឿងស្បែកប្រណីត ហើយទាក់ទងទៅពួកគេជាមួយនឹងសំណួរអំពីករណីនេះ។

ជារឿយៗ Lisa និងកូនប្រុសមហាសេដ្ឋីបានធ្វើឱ្យមានពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា ប៉ុន្តែអ្នកទាំងពីរមិនបានទទួលស្គាល់ទំនាក់ទំនងស្នេហានេះជាសាធារណៈឡើយ។ លោក Frédéric Arnault តែងតែទៅគាំទ្រ Lisa ជាក់ស្តែងនៅក្នុងការប្រគំតន្រ្តីសប្បុរសធម៌នៅបារាំងនាពេលថ្មីៗនេះលោកក៏បានទៅទស្សនា និងថតការសម្តែងរបស់ Lisa ដូចគ្នា៕

 

Ford Everest 2024 បានបង្ហាញរូបរាងជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

0

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ២០០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត ដូចជាប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័តប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Everest ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024​ នារាត្រីនេះ។ សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024​ ក៏នៅតែបន្តផ្តល់ជូននូវបច្ចេកវិទ្យាទំនើបៗលើសគេ និងប្រព័ន្ធសុវត្ថិភាពចុងក្រោយ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។​ ថ្មីៗនេះ យើងបានធ្វើការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មនៅលើផ្លូវជាតិលេខ 6A ជ្រោយចង្វារ ដើម្បីធ្វើការបង្ខិតសេវាកម្មអោយកាន់តែគៀកជាមួយអតិថិជន។ លើសពីនេះទៅទៀត គឺយើងមានកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ដែលជាបណ្តុំព័ត៌មានស្តីអំពីរថយន្តគ្រប់ម៉ូដែល ប្រូម៉ូសិនថ្មីៗ ព័ត៌មានទូទៅអំពីផ្នែកលក់ និងផ្នែកសេវាកម្មដូចជាផ្តល់ការប្រឹក្សាយោបល់ និងធ្វើការទំនាក់ទំនងសុំជំនួយជួសជុលចល័ត ២៤ ម៉ោង​ និងផ្តល់សេវាសណ្តាងរថយន្តជុំវិញក្រុងភ្នំពេញដោយឥតគិតថ្លៃផងដែរ។”

Ford Everest ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយយកគំនិត «Built Ford Tough» ដោយផ្តោតជាសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ និងលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល 12.4អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ,​ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង និងចុចបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត ។ល។

ពិសេសជាងនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Everest ស៊េរីឆ្នាំ 2024 គឺ $75,900 សូមទំនាក់ទំនងតាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, និងសាខាភ្នំពេញថ្មី 011 255 229 / 077 722 999 ។

 

ចិនបានរកឃើញអណ្តូងប្រេងថ្មីចំនួនជាង ១០០ លានតោន

0

ប្រទេសចិន៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ យោងគេហទំព័រអន្តរជាតិមួយ បានឱ្យដឹងថា ប្រទេសចិនបានរកឃើញអណ្តូងប្រេងឆៅបម្រុងរហូតដល់ ១០៧ លានតោននៅក្នុងអាង Sanmen Hiep នៃខេត្ត Henan ភាគកណ្តាលប្រទេសចិន ក្នុងបរិបទដែលអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសន្តិសុខថាមពល និងកាត់បន្ថយការពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលប្រេង។China discovers oilfield of 100-mln-tonne reserves-Xinhua

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ទំហំប៉ាន់ស្មាននៃអណ្តូងប្រេងនេះត្រូវបានរាយការណ៍ដោយការស្ទង់មតិភូមិសាស្ត្ររបស់ប្រទេសចិនដែលស្ថិតនៅក្រោមក្រសួងធនធានធម្មជាតិ ដោយទុនបម្រុងរបស់វាស្មើនឹងជាងពាក់កណ្តាលនៃទិន្នផលរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣។ នេះបើយោងតាម CCTV បានរាយការណ៍ថា “អណ្តូងប្រេងមានមូលដ្ឋានគ្រឹះក្នុងការកសាងមូលដ្ឋានធនធានប្រេង និងឧស្ម័ន ” ដោយពិពណ៌នាការរកឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការស្ទង់មតិប្រេង និងឧស្ម័នរយៈពេល ៥០ ឆ្នាំ ដែលត្រូវបានធ្វើឡើងនៅក្នុងខេត្ត Ha Nam ។China discovers oilfield of 100-mln-tonne reserves-Xinhua

ដូច្នេះហើយ ប្រេងដែលរកឃើញនៅ Ha Nam គឺជាប្រេងឆៅស្រាល មិនមានជាតិទឹក និងការចម្រាញ់គឺមានភាពងាយស្រួល។ លោក Peng Peng ប្រធានប្រតិបត្តិនៃសមាគមកំណែទម្រង់ក្វាងទុង បាននិយាយថា “អណ្តូងប្រេងនេះមានចំនួនជិតមួយភាគបីនៃផលិតកម្មប្រេង និងឧស្ម័នបច្ចុប្បន្នសរុបរបស់ប្រទេស ដែលជាទុនបំរុងដ៏សំខាន់ និងធ្វើឱ្យវាក្លាយជារបកគំហើញដ៏សំខាន់សម្រាប់ប្រទេសចិន ដោយសារប្រទេសនេះពឹងផ្អែកខ្លាំងលើប្រេងឆៅ។China discovers oilfield of 100-mln-tonne reserves-Xinhua

ប្រេងឆៅ គឺជាប្រេងដែលចម្រាញ់ចេញពីដីផ្ទាល់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មទាក់ទងនឹងសម្លៀកបំពាក់ សារធាតុគីមី ឱសថ យានអវកាសជាដើម…ទោះបីជាទិន្នផលប្រេងឆៅរបស់ប្រទេសចិនមានចំនួនច្រើនគួរសមនៅលើមាត្រដ្ឋានពិភពលោកក៏ដោយ ក៏តម្រូវការសម្រាប់ធនធានធម្មជាតិនេះនៅតែមានកម្រិតខ្ពស់នៅឡើយ ព្រោះប្រទេសនេះគឺជាអ្នកផលិតឧស្សាហកម្មធំបំផុតរបស់ពិភពលោក។Shale oil being developed on large scale on Qinghai-Xizang Plateau - Global  Times

គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន ប្រទេសចិនបានពឹងផ្អែកលើការនាំចូលពីបរទេសដើម្បីបំពេញតម្រូវការប្រេងឆៅច្រើនជាង ៧០% ដែលរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតគឺជាប្រទេសលក់ប្រេងកំពូលទៅឱ្យចិន។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលថាមពលជាតិ បានឱ្យដឹងថា ប្រទេសចិនបានផលិតប្រេង និងឧស្ម័នច្រើនជាង ៣៩០ លានតោន រួមទាំងប្រេងឆៅ ២០៨ លានតោននៅឆ្នាំ២០២៣ ដែលស្មើនឹងប្រហែល ១.៥៨% នៃទុនបម្រុងពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១៣ នៅលើពិភពលោក៕