យើងបានជ្រាបរួចមកហើយថា ការសម្រាកបានគ្រប់គ្រាន់បានផ្តល់នូវគុណសម្បត្តិដល់រាងកាយច្រើនកម្រិតណា ។ ប៉ុន្តែការសម្រាកឱ្យបានគ្រប់គ្រាន់នោះ កើតឡើងពីការសម្រាកប្រកបដោយគុណភាព ពីព្រោះវានឹងធ្វើឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ តាមរយៈការសម្រាកលក់ស្រួល និងគ្មានអ្វីមករំខាន ។

គួរតែអនុវត្ត៥ចំណុចនេះរៀងរាល់ពេលមុនចូលសម្រាក ដើម្បីឱ្យការសម្រាកកាន់តែមានគុណភាពខ្លាំងឡើង ៖

១-ហាមលេងឧបករណ៍ទំនាក់ទំនងមុនចូលគេង ៖ ឧបករណ៍ទាំងនេះបានប៉ះពាល់ដោយខួរក្បាលដោយផ្ទាល់ ហើយវានឹងធ្វើឱ្យយើងពិបាកសម្រាកលក់ ឬសម្រាកពុំបានស្កប់ស្កល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-Hv_RnQCrhs93f7l-HvNCHqABrMkH63qRclBwwXHsRAFF3w1MVcFPFKxSi8V_bG53lA06aUMSwy2EQdxjz5Z86k2PSb9GLrfPMctG-Ci7KFxO0dvizEhE5uLwMp2etgN4HE-E_RgJMSfdOHHqeZkzMlUw6NcJiIRT2lmtSk8E-ijGUsdanPJCMKlKiw/s770/DitchPhoneInBed-948473178-770x553-1.jpg

២-គួរអានសៀវភៅ និងធ្វើសមាធិ ៖ ការអានសៀវភៅ និងធ្វើសមាធិ គឺដើម្បីឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ ។ ហេតុនេះ គួរតែអានសៀវភៅទស្សនវិជ្ជា, សៀវភៅលើកទឹកចិត្ត, ប្រលោមលោក និងរឿងអក្សរសិល្ប៍ដែលចូលចិត្ត ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-uua8B-ig3r1StfH7Bzg4r8HSyQqoNX32iZHTsg-UmmpbmopgSTdoiT1y3SR8moVSGsxdq2rW9jLz_P54Hfkzhez3Ghek6qxV7-p5VeBLUPalTViYku88plNF9QeGJywVeAmVSxkgKVWf6fcyt66bYViuoj6oOYvzOlo4OFzOZCRIbPpGejKSCSJNdA/s800/download.jpg

៣-ដកដង្ហើមវែងៗ ៖ យើងអាចដកដង្ហើមចូលយឺតៗរយៈពេល៤វិនាទី បន្ទាប់មក ដកដង្ហើមចេញយឺតៗរយៈពេល៨វិនាទី ។ ការធ្វើបែបនេះ វានឹងជួយដល់សួត និងកាត់បន្ថយចង្វាក់បេះដូង ដើម្បីត្រៀមចូលសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjART7KCOMWeahQMVFeDVNAzO8bhT23yvExdkH9K9MZWHDDQi5akMf7RrA7cVa4F4QvucXGGocb_42puUvWMOWnc2RjplGuUK6BvEOOvoalpIiwGx4_zrPFPQWXy2fatF0_k8bh7oxFoclCeKVaBleuvag7gM9p6i3LV-3pb2adfjxAIQzxcFA5hPGLV1M/s570/o-MEDITATE-IN-BED-570.jpg

៤-ធ្វើចលនាសាច់ដុំ ៖ ការធ្វើចលនាសាច់ដុំតាមវិធីស្រាលៗ វាអាចជួយធ្វើឱ្យរាងកាយ និងខួរក្បាលរបស់យើងកាត់បន្ថយភាពតានតឹងបាន ។https://www.sleepfoundation.org/wp-content/uploads/2022/10/stretching-before-bed.jpg

៥-បញ្ឈប់ការគិតគ្រប់រឿង, គ្រប់បញ្ហា ៖ យើងត្រូវប្រាប់ខ្លួនឯងថា ថ្ងៃស្អែកនេះ ចាំយើងគិតជាថ្មី ។ ដូច្នេះ យប់នេះ យើងសូមសម្រាកសិន បន្ទាប់មក ចូរបិទភ្លើងទាំងអស់ ដើម្បីឱ្យអរម៉ូន និងមេឡាតូនីនអាចធ្វើការបានយ៉ាងល្អ ។

ការសម្រាកលក់បានស្កប់ស្កល់ មានន័យថា ជាការសម្រាកលក់បានយូរ, គ្មានការសុបិន, មិនរវើរវាយ ឬមានអាការៈឈប់ដកដង្ហើមក្នុងអំឡុងពេលកំពុងសម្រាកលក់ ។ ការសម្រាកស្កប់ស្កល់នឹងជួយធ្វើឱ្យរាងកាយរបស់យើងដំណើរការបានល្អគ្រប់ផ្នែក គឺចាប់តាំងពីខួរក្បាល, ប្រព័ន្ធខាងក្នុង, ផ្លូវអារម្មណ៍ និងអាចជួយព្យាបាលជំងឺផងដែរ ករណីមានជំងឺ ៕