Home Blog Page 1241

ឱកាសពិសេសមកដល់ហើយ! សម្រាប់បងប្អូនចង់ទៅលេងឋានអវកាស ក្រុមហ៊ុនទេសចរណ៍មួយនឹងបើកក្នុងពេលឆាប់ៗនេះ

0

បរទេស៖ SpaceVIP ដែលជាក្រុមហ៊ុនទេសចរណ៍អវកាសដំបូងបង្អស់របស់ពិភពលោក រំពឹងថានឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណាដែលចូលចិត្តអវកាស សម្រាប់ការធ្វើដំណើរទៅកាន់លំហអាកាសរយៈពេល ៦ ម៉ោង ក៏ដូចជាមានអាហារដ៏ប្រណិតដើម្បីបម្រើអ្នកទស្សនានៅលើលំហផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghE1osRuTyKGV2prDLjB3xPSvQAnzB3V12UCl2FuiD2LGPSAgMgdZsoHAjmkgomt9CVQiO6zNSVIE1eNyp1P5jQwYxivb7Jh-zNOlVBRELKOsdgbkh68CQLyUOS6vnBhUxq6-BF7ub6Ts-rPeAsNo4Cap05qsfODs_lr8Krrl8AleRlw1r6ppH5IBK308/s1280/photo_2024-03-20_11-23-35.jpg

យោងតាមសារព័ត៌មាន South China Morning Post ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍អវកាសបានជួលមេចុងភៅជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ Rasmus Munk ដែលធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយពីរ Alchemist ដើម្បីបង្កើតម៉ឺនុយ និងរៀបចំមុខម្ហូបសម្រាប់ភ្ញៀវចំនួន ៦ នាក់ដែលក្រុមហ៊ុនគ្រោងនឹងនាំទៅកាន់រយៈកម្ពស់ ៣០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពួកគេនឹងញ៉ាំអាហារ ក៏ដូចជាមើលថ្ងៃរះ ខណៈពេលជិះប៉េងប៉ោងខ្យល់ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹង Wi-Fi ដែលអាចឱ្យភ្ញៀវផ្សាយផ្ទាល់អាហាររបស់ពួកគេទៅកាន់មិត្តភក្តិនៅលើដី។

ប៉េងប៉ោងខ្យល់ដែលបង្កើតឡើងដោយ Space Perspective មិនត្រូវការឧបករណ៍ពិសេសទេ។ យានដែលមានរាងដូចប៉េងប៉ោងនេះ នឹងត្រូវបាញ់បង្ហោះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសអាមេរិក (NASA) មិនមែនជាគ្រាប់រ៉ុក្កែតនោះទេ ហើយសម្រាប់ការហោះហើរសាកល្បងនឹងចាប់ផ្តើមនៅក្នុងខែមេសាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYq6mt32sqZ-aGznTfFjIDUAYg-uUWeOoclSvMxN5hYoTZeRnL2Tf0L_Aw69swPe9crG981a7qYEZyEKEfg_xVS8yDtctJQp7HamtLgfXJ-TRywxriMYWNBVkHUWeYxOvmWlVTcimSvHB7GfZNAhVTNhozAZGWtfBZK2P3vIBgMsRSuTm8rZBDaqF2qvw/s1200/photo_2024-03-20_11-24-51.jpg

ទោះបីជាមុខម្ហូបមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ក៏មេចុងភៅវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា គាត់ចង់ឱ្យមុខម្ហូបមានភាពច្នៃប្រឌិតជាមួយនឹងចានដែលបំផុសគំនិតដោយ airgel ដែលជាវត្ថុធាតុរឹងស្រាលបំផុតនៅលើផែនដី និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមានក្លិនក្រអូបជាប់ក្នុងម្ហូបនីមួយៗ។

បើយោងតាមស្ថាបនិក SpaceVIP លោក Roman Chiporukha បាននិយាយថា បច្ចុប្បន្នមានមនុស្សរាប់សិបនាក់បានកំពុងចុះឈ្មោះដើម្បីចូលរួមក្នុងអាហារដ៏ថ្លៃនេះភ្លាមៗនៅពេលដែលព័ត៌មានអំពីការធ្វើដំណើរត្រូវបានប្រកាស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សក្នុងការធ្វើដំណើរត្រូវបានកំណត់ត្រឹមតែ ៦ នាក់ប៉ុណ្ណោះ ហើយអាហារដ្ឋាននីមួយៗត្រូវបង់ប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរក្នុងរយៈពេល ៦ ម៉ោង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZ_0YvLz5I4Yp_PhFvSe1hZNvxnQMa41Qd9_KTBqlqTrUhTYIIxYBgj_ZwtrczawMsLw7U2LnJIZFkrFvqR5um7eICllIi6AqWdXl_UFHO-HNtBuCcXfia91XsJ0jpm1AuEh9M2TzSYn5qyAIDUwjeM4U24jxJEK3cSdTr1J4OplR0-rwQFY1HkZbLEY/s1024/photo_2024-03-20_11-27-13.jpg

ថៃប្រកាសចាត់វិធានការជនបរទេសធ្វើការខុសច្បាប់ និងដណ្តើមការងារពលរដ្ឋ

0

ប្រទេសថៃ ៖ លោក Somchai Morakotsriwan មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃលើកឡើងថា ជនបរទេសមកពីប្រទេសជាច្រើន ដូចជា ៖ មីយ៉ាន់ម៉ា, កម្ពុជា, វៀតណាម, ចិន, រុស្ស៊ី និងឥណ្ឌា បានចូលមកដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ជនបរទេសទាំងនេះបានធ្វើការនៅក្នុងផ្សារណាត់, ផ្សារធម្មតា, ហាងធ្វើក្រចក, យានដ្ឋានជួសជុលរថយន្ត, តូបលក់ដូរ, រទេះរុញ, ក្លិបរាត្រីនៅតាមតំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាកន្លែងពេញនិយមសម្រាប់ពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេស រហូតដល់ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រកបអាជីវកម្មក្នុងស្រុក ។

លោក Somchai មន្ត្រីអគ្គនាយកដ្ឋានការងារបន្តថា លោកនឹងមិនព្រងើយកន្តើយទេ ហើយលោកបានបញ្ជាទៅកាន់មន្ត្រីនាយកដ្ឋានការងារឱ្យបោសសម្អាតពលករបរទេសដែលបានដណ្តើមការងារពលរដ្ឋថៃ រួមទាំងពលករបរទេសដែលធ្វើការខុសច្បាប់ គ្មានលិខិតអនុញ្ញាតធ្វើការ ។ លោកបានបញ្ជាឱ្យមន្ត្រីអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង មិនលើកលែង ព្រមទាំងអនុវត្តវិធានការចុះត្រួតពិនិត្យនៅតាមតំបន់គ្រប់ខេត្ត-ក្រុង ដោយពុំជូនដំណឹងជាមុន ដូចជា ៖ ទីក្រុងបាងកក និងតំបន់ជុំវិញ, ខេត្តភូកេត, សាមុយ, ប៉ាតាយ៉ា និងឈៀងម៉ៃ ដែលជាតំបន់ប្រកបអាជីវកម្មរបស់ពលរដ្ឋថៃ និងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ហើយអាជ្ញាធររកឃើញថា មានពលករបរទេសជាច្រើននាក់ធ្វើការក្នុងតំបន់ទាំងនេះ ។https://www.matichon.co.th/wp-content/uploads/2018/01/59891B21-026B-4A9B-A6BC-EFD33542E0C2-1024x768.jpeg

លោក Somchai បន្ថែមថា នៅតំបន់យ៉ាវរ៉ាជ, ហួយខ្វាង, ប៉ាកខ្លងតាឡាត, អនុស្សាវរីយ៍ និងផ្សារណាត់ល្បីៗក្នុងតំបន់ផ្សេងៗ ដែលអាជ្ញាធរបានប្រតិបត្តិការនៅឆ្នាំ២០២៤ (ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤) ត្រួតពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មផ្សេងៗដែលបានជួលពលករបរទេស គឺសរុបស្មើនឹង២៥.៦២៨កន្លែង ហើយអាជ្ញាធរបានចាត់វិធានការតាមច្បាប់ ចំនួន៨២០កន្លែង ។

អាជ្ញាធរបានត្រួតពិនិត្យឃើញថា មានជនបរទេសសរុប ចំនួន៣០៦.៥៧៧នាក់ ចូលមកធ្វើការនៅប្រទេសថៃ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ២៣២.១០៦នាក់, ខ្មែរ ៤២.៦៩៨នាក់, ឡាវ ១៨.០០១នាក់, វៀតណាម ២៣៦នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៣.៥៣៦នាក់ ។ អាជ្ញាធរបានចាត់វិធានការតាមច្បាប់សម្រាប់ពលករបរទេសធ្វើការខុសច្បាប់ សរុបចំនួន១.៦៨៩នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៨៧៥នាក់, ខ្មែរ ៣១៨នាក់, ឡាវ ២៣១នាក់, វៀតណាម ៨៧នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៧៨នាក់ ។https://www.matichonweekly.com/wp-content/uploads/2023/09/90294.jpg

អាជ្ញាធររកឃើញថា ជនបរទេសដែលបានដណ្តើមការងាររបស់ពលរដ្ឋថៃ សរុបស្មើចំនួន៧២១នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៣១៦នាក់, ខ្មែរ ១៧៥នាក់, ឡាវ ១០៦នាក់, ឥណ្ឌា ៦៥នាក់, វៀតណាម ៤២នាក់, ចិន ៥នាក់ និងជាតិសាសន៍ផ្សេងៗ ១២នាក់ ។

ចំណែកការងារដែលជនបរទេសដណ្តើមធ្វើច្រើនបំផុត រួមមាន ៖ ការងារលក់ដូរ, កាត់សក់, បើកបរយានយន្ត និងម៉ាស្សា ។ រីឯការងារដែលជនបរទេសត្រូវបានអាជ្ញាធរថៃចាត់វិធានការតាមច្បាប់ ដោយសារពួកគេមិនអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ ការងារលក់ទំនិញនៅមុខហាង, ជាងសំណង់ និងកម្មករ ។https://opt-news.com/public/upload/news/newsc0c951a12ac19dde9b55393099d34864.jpg

ពលករបរទេសធ្វើការនៅប្រទេសថៃ ត្រូវតែគោរពតាមច្បាប់ថៃ ហើយវាដូចគ្នានឹងជនជាតិថៃ ដែលទៅធ្វើការនៅក្រៅប្រទេស ក៏ត្រូវគោរពច្បាប់របស់ប្រទេសនោះដែរ ។ ហេតុនេះ ពលករបរទេសត្រូវមានឯកសារសម្គាល់ខ្លួន និងលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ ហើយពួកគេត្រូវធ្វើការតាមសិទ្ធិដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារថៃ ពាក់ព័ន្ធនឹងការកំណត់ការងារចំនួន៤០ ហាមជនបរទេសធ្វើដាច់ខាត ។ ករណីជនបរទេសធ្វើការដោយគ្មានលិខិតអនុញ្ញាត ឬធ្វើការងារហួសពីសិទ្ធិរបស់ខ្លួន នឹងត្រូវពិន័យជាប្រាក់ ចាប់ពី៥ពាន់បាត ទៅ៥ម៉ឺនបាត ។

បន្ទាប់មក អាជ្ញាធរថៃនឹងបញ្ជូនពលករបរទេសធ្វើការខុសច្បាប់ទៅប្រទេសកំណើតវិញ ហើយពួកគេមិនអាចស្នើសុំលិខិតធ្វើការនៅប្រទេសថៃ រយៈពេល២ឆ្នាំ គឺគិតចាប់ពីថ្ងៃដែលពួកគេទទួលទោស ។ រីឯថៅកែ ឬកន្លែងអាជីវកម្មណាដែលទទួលយកពលករខុសច្បាប់មកធ្វើការ ឬឱ្យពលករបរទេសធ្វើការហួសពីសិទ្ធិរបស់ពួកគេ គឺថៅកែ ឬកន្លែងអាជីវកម្មនោះនឹងត្រូវបានពិន័យជាប្រាក់ ចាប់ពី១ម៉ឺនបាត ទៅ១សែនបាត សម្រាប់ពលករបរទេសម្នាក់ ។https://www.thailandplus.tv/wp-content/uploads/2024/03/S__142663695_0-e1710832258346.jpg

លើសពីនេះ បើអាជ្ញាធររកឃើញថា ថៅកែ ឬកន្លែងអាជីវកម្មនេះបានប្រព្រឹត្តខុសម្តងទៀត គឺពួកគេនឹងត្រូវជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ ឬពិន័យជាប្រាក់ ចាប់ពី៥ម៉ឺនបាត ទៅ២សែនបាត សម្រាប់ពលករបរទេសម្នាក់ ព្រមទាំងមិនអនុញ្ញាតឱ្យថៅកែ ឬកន្លែងអាជីវកម្មនេះជួលពលករបរទេសមកធ្វើការ រយៈពេល៣ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃ ៕

សាលារៀនមួយក្នុងប្រទេសចិនបានបង្កភាពចម្រូងចម្រាសចំពោះការដំឡើងកាមេរ៉ារាប់ស៊ិបនៅក្នុងថ្នាក់

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម South China Morning Post បានចែករំលែកវីដេអូឃ្លីបមួយ ដោយបង្ហាញឱ្យឃើញថា សាកលវិទ្យាល័យ Baoding ខេត្ត Hebei ប្រទេសចិន បានដំឡើងកាមេរ៉ាជាច្រើនព្យួរពីពិដាន ដើម្បីត្រួតពិនិត្យការសិក្សារបស់សិស្សម្នាក់ៗ ដែលធ្វើឱ្យសិស្សមានអារម្មណ៍តានតឹងខ្លាំង។ ទោះបីជាសាលានេះនិយាយថាវាគ្រាន់តែជាជំនួយក្នុងការបង្រៀនក៏ដោយ ក៏កាមេរ៉ាពីលើក្បាលសិស្សម្នាក់ៗ បង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គម។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/03/07/750521cb-870a-47f2-82c3-12152a395bc4_e9069745.jpg

ចំនួនកាមេរ៉ាដែលបានដំឡើងនីមួយៗគឺធំល្មមនឹងត្រូវគ្នាទៅនឹងទីតាំងរបស់សិស្ស ដែលធ្វើឱ្យសិស្សសាលានិយាយថាពួកគេមានសម្ពាធ និងមានអារម្មណ៍តានតឹងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ កាមេរ៉ាទាំងនេះដំណើរការតែពេលប្រលងនោះទេ ដើម្បីការពារសិស្សកុំឱ្យលួចមើលគ្នា ហើយចំពោះថ្ងៃរៀនធម្មតាវិញកាមេរ៉ានេះមិនដំណើរការឡើយ។ លោក Sun Jianhua អនុប្រធាននាយកដ្ឋានទទួលបន្ទុកដំឡើងកាមេរ៉ារបស់សាលាបាននិយាយថា គោលបំណងរបស់ពួកគេគឺចង់ឱ្យគ្រូមើលការសរសេររបស់សិស្សក្នុងពេលវេលាជាក់ស្តែងតាមរយៈអេក្រង់នៅក្នុងកុំព្យូទ័រឌីជីថលនៃបន្ទប់បណ្តុះបណ្តាល។

វាក៏អនុញ្ញាតឱ្យសិស្សបញ្ចូលលំហាត់សរសេរអក្សរផ្ចង់របស់ពួកគេ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់គ្រូក្នុងការដាក់ពិន្ទុ។ ទោះយ៉ាងនេះក្ដី រឿងនេះនៅតែបង្កឱ្យមានការជជែកដេញដោលគ្នាលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ តាមច្បាប់សាលា នាពេលបច្ចុប្បន្ននេះ នៅពេលប្រលង អ្នកណាក៏ដោយដែលលួចថត ឬលួចចម្លងគ្នា និងរំលោភលើភាពឯកជនជាមួយកាមេរ៉ាសុវត្ថិភាពដែលបានដំឡើង អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០០ យន់ (ប្រមាណ ៧០ ដុល្លារអាមេរិក) ឬត្រូវឃុំខ្លួនរហូតដល់ ១០ ថ្ងៃ។https://cdn.i-scmp.com/sites/default/files/styles/1200x800/public/d8/images/canvas/2024/03/07/750521cb-870a-47f2-82c3-12152a395bc4_e9069745.jpg?itok=QphCF66b

បច្ចុប្បន្ននេះនៅក្នុងប្រទេសចិន វាមិនមែនជារឿងចម្លែកទេដែលឃើញករណីចម្រូងចម្រាសនៃការតាមដានវឌ្ឍនភាពនៃការសិក្សា និងអាកប្បកិរិយាសិស្សទាំងនៅសាលា និងនៅផ្ទះ។ នៅក្នុងខែមករា ឆ្នាំ ២០២៤ ក្មេងស្រីម្នាក់នៅភាគខាងកើតប្រទេសចិនបាននិយាយថានាងមានអារម្មណ៍ថប់ដង្ហើមនៅពេលដែលម្តាយរបស់នាងបានដំឡើងកាមេរ៉ាឃ្លាំមើលនៅក្នុងបន្ទប់របស់នាងដើម្បីធ្វើឱ្យប្រាកដថាកូនស្រីរបស់គាត់បានសិក្សានិងធ្វើកិច្ចការសាលា។

នៅខែកុម្ភៈ ឆ្នាំ២០២៤ ម្តាយម្នាក់នៅក្នុងខេត្ត Sichuan បានចាប់ផ្តើមការផ្សាយផ្ទាល់វគ្គសិក្សាប្រចាំថ្ងៃរបស់កូនប្រុសអាយុ 9 ឆ្នាំរបស់គាត់នៅលើ Douyin (TikTok របស់ប្រទេសចិន) ដោយទាក់ទាញមនុស្សរាប់រយនាក់ឱ្យមើលគាត់ធ្វើលំហាត់នៅផ្ទះ។ ម្តាយម្នាក់នេះបាននិយាយថា ឥទ្ធិពលនេះគួរឱ្យភ្ញាក់ផ្អើល កូនរបស់គាត់លែងមានការរំខានទៀតហើយ ហើយធ្វើកិច្ចការផ្ទះលឿនជាងធម្មតា ២ ទៅ ៣ ដង៕

អូស្ត្រាលីនឹងបញ្ជូនឈ្មោះអ្នកបើករថយន្តតាក់ស៊ីក្នុង បញ្ជី.ខ្មៅ បើពុំព្រមចុច Meter

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអូស្ត្រាលីនឹងចាប់ខ្លួនអ្នកបើករថយន្តតាក់ស៊ីយកមកដាក់ទោសតាមច្បាប់ ករណីពួកគេពុំព្រមចុច Meter សម្រាប់គិតថ្លៃធ្វើដំណើរតាមចម្ងាយផ្លូវត្រឹមត្រូវ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើកតាក់ស៊ីណាដែលនៅតែរឹងទទឹងចូលក្នុង បញ្ជី.ខ្មៅ ។ ហេតុនេះ អ្នកមានឈ្មោះក្នុងបញ្ជីខ្មៅពុំអាចបើកតាក់ស៊ីបានទៀតទេ ដើម្បីកុំឱ្យពួកគេដើរខ្សែលើអតិថិជន និងអ្នកផ្សេងទៀតយកគំរូតាម ។https://media.cnn.com/api/v1/images/stellar/prod/gettyimages-2084809307.jpg?c=16x9&q=h_833,w_1480,c_fill

បញ្ហាអ្នកបើកបររថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ដោយសារតែពុំព្រមចុច Meter គឺជាបញ្ហាមួយដែលតែងតែកើតឡើងនៅប្រទេសជាច្រើន សូម្បីតែនៅប្រទេសអូស្ត្រាលី ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបានដោះស្រាយបញ្ហានេះ និងប្រកាសអំពីគោលការណ៍យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់រថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអ្នកជិះ ខុសពីចម្ងាយផ្លូវត្រឹមត្រូវ ។

អាជ្ញាធររដ្ឋ New South Wales ប្រទេសអូស្ត្រាលី នឹងត្រៀមបញ្ជូនឈ្មោះអ្នកបើកបរតាក់ស៊ីណា ដែលបដិសេធមិនព្រមចុច Meter ឬចុច Meter ប៉ុន្តែគិតថ្លៃធ្វើដំណើរលើសពីតម្លៃជាក់ស្តែងចូលក្នុងបញ្ជីខ្មៅ ពីព្រោះនាពេលកន្លងមក មានករណីអ្នកបើកបររថយន្តតាក់ស៊ីមួយចំនួនទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ។https://greekreporter.com/wp-content/uploads/2014/03/Melbourne-Taxi.jpg

Anthony Wing គឺជាគណៈកម្មការផ្នែកដឹកជញ្ជូនប្រចាំរដ្ឋ New South Wales លើកឡើងថា នឹងមានមន្ត្រីជាង៧០នាក់ រង់ចាំត្រួតពិនិត្យអ្នកបើកបររថយន្តតាក់ស៊ីថា តើពួកគេព្រមអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរដែរឬអត់? បើរកឃើញថា អ្នកបើកតាក់ស៊ីណាម្នាក់ពុំព្រមចុច Meter តាមការស្នើសុំពីអតិថិជនទេនោះ អាជ្ញាធរនឹងចាត់វិធានការផ្តន្ទាទោសជនល្មើសតាមច្បាប់ និងមិនអនុញ្ញាតឱ្យជនល្មើសបើកតាក់ស៊ីបន្តទៀតទេ ។

គេសង្កេតឃើញថា អ្នកបើកបររថយន្តតាក់ស៊ីមួយចំនួននៅប្រទេសអូស្ត្រាលីពុំព្រមចុច Meter ទេ បើទោះជាមានការស្នើសុំពីអតិថិជនអតិថិជនក្តី ។ ហេតុនេះ អាជ្ញាធររដ្ឋ New South Wales ប្រកាសថា អាជ្ញាធរនឹងដាក់ទោសតាមច្បាប់ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើករថយន្តតាក់ស៊ីចូលក្នុងបញ្ជីខ្មៅផងដែរ ដើម្បីកុំឱ្យអ្នកផ្សេងទៀតយកគំរូអាក្រក់តាម ៕https://s.yimg.com/ny/api/res/1.2/reyGPAIfvrEAotW2yoCsQg--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTM5Mw--/https://s.yimg.com/os/creatr-uploaded-images/2023-05/2fb24510-e8aa-11ed-bff7-fcbbf9151c3d

អាកាសធាតុប្រែប្រួលមិនទៀង! ខែមេសានេះ នឹងឡើងកម្តៅដល់៣៨អង្សាសេ តែក៏អាចមានភ្លៀងលាយឡំផ្គររន្ទះ

0

បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានចេញសេចក្តីប្រកាស ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។

យោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ
បង្ហាញឱ្យឃើញថា៖

-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។
-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

ដោយឡែកស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាពនៅខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

May be an image of text

អ្នកជំនាញលើកឡើងពីមូលហេតុបណ្តាលឱ្យខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់

0

ប្រទេសថៃ ៖ ខេត្តឈៀងម៉ៃ ប្រទេសថៃ នៅតែប្រឈមនឹងបញ្ហាបរិយាកាសកខ្វក់ជាបន្តបន្ទាប់ ហើយអ្នកជំនាញនានាលើកឡើងថា ខេត្តនេះមានបរិយាកាសកខ្វក់ ដោយសារតែខេត្តនៅជិតគ្នា និងប្រទេសជិតខាងដុតព្រៃមិនឈប់ឈរ ទើបបណ្តាលឱ្យមានផ្សែងពាសពេញបរិយាកាស ។ រីឯមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងបានពន្លឿនការដោះស្រាយបញ្ហាធូលីខ្លាំង ដោយការបញ្ជូនយន្តហោះធំៗមកកាន់តំបន់ប្រឈម ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ខេត្តឈៀងម៉ៃ នៅតែមានធូលីតូចៗយ៉ាងក្រាស់ និងធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរដោយសារមើលផ្លូវពុំឃើញ ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងហេតុការណ៍ខេត្តឈៀងម៉ៃដែលរាយការណ៍ពីកំដៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បង្ហាញថា ខេត្តឈៀងម៉ៃ មានតំបន់ក្តៅ ចំនួន៨៩តំបន់ ហើយមានតំបន់ក្តៅច្រើនបំផុតនៅស្រុកឈៀងដាវ ស្មើ៣២តំបន់ ។https://static.bangkokpost.com/media/content/20210304/c1_2077759_210304055332.jpg

ចំណែកការវាស់គុណភាពខ្យល់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យត្រួតពិនិត្យបរិស្ថាន និងការបំពុលប្រចាំខេត្តឈៀងម៉ៃ, ឈៀងរ៉ាយ, ឡាំផូន និងម៉េហុងសន បង្ហាញថា តំបន់ជាច្រើនមានធូលីពុល PM 2.5 កម្រិតខ្លាំង ហើយគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងតំបន់ ដូចជា ៖ ឃុំឆាងភឿក, ឃុំស្រ៊ីភូមិ និងឃុំសុថេប ស្រុកមឿង ខេត្តឈៀងម៉ៃ ព្រមទាំងឃុំមឿងណាក់ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលី PM 2.5 មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាប្រទេសថៃនិយាយថា ស្ថានការណ៍ផ្សែងអ័ព្ទ និងធូលី PM 2.5 នៅខេត្តឈៀងម៉ៃ ដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីមូលហេតុចម្បងចំនួន២ គឺ ៖ ការដុតព្រៃក្នុងតំបន់ភាគខាងជើងខេត្តឈៀងម៉ៃ និងការដុតព្រៃក្នុងប្រទេសជិតខាង ។ ហេតុនេះ ការដុតព្រៃនៅតាមតំបន់នានាបានកើនឡើងជាបន្តបន្ទាប់ រួមផ្សំនឹងបរិយាកាសមិនផ្លាស់ប្តូរ ទើបធ្វើឱ្យផ្សែងទាំងនេះនៅវិលវល់ និងប្រមូលផ្តុំកាន់តែច្រើនលើបរិយាកាស ។https://media.nationthailand.com/images/news/2018/03/18/30341186/800_815b4481deef879c9ace6b7d09cf7f4a.jpeg

ផ្សែង និងធូលីពុលបានប្រមូលផ្តុំគ្នានៅលើបរិយាកាស ហើយបើទោះជាពេលរសៀលមានខ្យល់បក់មកជួយធ្វើឱ្យបរិយាកាសល្អប្រសើរឡើងក្តី ប៉ុន្តែវាគ្រាន់តែផ្លាស់ប្តូរទិសដៅខ្យល់ឡើង-ចុះប៉ុណ្ណោះ ហើយវាមិនបានធ្វើឱ្យផ្សែង និងធូលីលើបរិយាកាសរសាត់ទេ ។ ជំហានដំបូង គេវាយតម្លៃថា ប្រសិនបើរយៈពេល២ថ្ងៃ ទៅ៣ថ្ងៃនេះ នៅតែគ្មានខ្យល់ព្យុះទេនោះ ខេត្តឈៀងម៉ៃនៅតែប្រឈមនឹងបរិយាកាសកខ្វក់បែបនេះបន្តទៀត ពីព្រោះនៅតំបន់ផ្សេងៗនៅតែបន្តដុតព្រៃជាបន្តបន្ទាប់ ជាពិសេស ការដុតព្រៃជាច្រើនកន្លែងនៅប្រទេសជិតខាង ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលីបន្តថា ៖ «បើបរិយាកាសស្ងប់ខ្យល់ ផ្សែង និងធូលីនៅប្រទេសជិតខាងនឹងបក់ចូលមកតំបន់ភាគខាងជើងប្រទេសថៃ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ជាពិសេស ខេត្តម៉េហុងសន, ខេត្តឈៀងរ៉ាយ និងខេត្តឈៀងម៉ៃ ។ វាជាបញ្ហាដែលយើងនៅតែពុំអាចដោះស្រាយបាន ហើយពលរដ្ឋរស់នៅក្នុងតំបន់ទាំងនេះត្រូវថែទាំសុខភាពខ្លួនឯង ជាពិសេស គួរពាក់ម៉ាស់ប្រភេទ N 95 ដែលអាចការពារខ្យល់ពុលបាន» ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2023/04/07/THAILAND-ENVIRONMENT-POLLUTION-103553_2.jpg?VersionId=oFxozUz1qrzhAsza2GZZoN9LzhZJdBGK

ចំណែកលោក Rangsan Busmuang ប្រធានមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងនិយាយថា លោកបានបញ្ជូនយន្តហោះធំៗជាច្រើនគ្រឿងមកកាន់ខេត្តឈៀងម៉ៃ ដើម្បីដោះស្រាយបញ្ហាធូលីពុល ហើយយន្តហោះទាំងនេះបានផ្លាស់ប្តូរវេនគ្នាបំពេញភារកិច្ចតាមលក្ខណៈអាកាសធាតុ ។ រីឯនាយកដ្ឋានឧតុនិយមរាយការណ៍ថា នឹងមានខ្យល់ព្យុះរដូវក្តៅ ទើបមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងត្រៀមបំពេញភារកិច្ចនៅស្រុកអមកយ, ស្រុកហត និងស្រុកម៉េជែម ខេត្តឈៀងម៉ៃ ព្រមទាំងស្រុកវាំងនឿ, ស្រុកង៉ាវ ខេត្តឡាំប៉ាង រួមទាំងស្រុកលី ខេត្តឡាំភូន ។

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក Srettha Thavisin បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភ្លៀងធ្លាក់ក្នុងតំបន់នឹងជួយធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើង ហើយរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះបន្តទៀត ។ លោកនាយករដ្ឋមន្ត្រីថៃព្រួយបារម្ភពីភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ ព្រោះបរិយាកាសកខ្វក់នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ហើយលោកនាយករដ្ឋមន្ត្រីជឿថា ការដោះស្រាយរបស់រដ្ឋាភិបាលនាពេលកន្លងមក បានធ្វើឱ្យស្ថានការណ៍ខ្យល់ពុលធ្លាក់ចុះច្រើនជាងឆ្នាំ២០២៣ ៕https://img.jakpost.net/c/2019/03/30/2019_03_30_68847_1553952951._large.jpg

មកស្គាល់ទឹកជ្រោះសិប្បនិម្មិតខ្ពស់បំផុតនៅលើពិភពលោកដែលមានអាយុកាលជាង ២ ពាន់ឆ្នាំ

0

បរទេស៖ ទឹកជ្រោះសិប្បនិម្មិត Marmore ស្ថិតនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Terni ក្នុងតំបន់ Umbria នៃប្រទេសអ៊ីតាលី ដែលមានកម្ពស់ ១៦៥ ម៉ែត្រ ត្រូវបានគេដាក់ឈ្មោះថាជា ទឹកជ្រោះសិប្បនិម្មិតខ្ពស់បំផុតនៅលើពិភពលោក និងជាទឹកជ្រោះចំណាស់ជាងគេផងដែរ ដោយសារតែវាមានអាយុកាល ២,២០០ ឆ្នាំមកហើយ នេះបើយោងតាម Amusing Planet ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-HSfDErCuwuZXZlVAoAzSvqpNm0iWkZBp1FX5OWOPxftNBIDO6beP3xQdMjzHz04iI_tXMny96hIQHnGIx1Qnc6zlv7YbIxqJBSAL43BgW_veOz7JPHo6r0wfRc3idJyAOlYS7LyoUUER8cHmIBxgbKmrr7BQvkuT3cSAY45HQSEFn_3BiUkMfBAF6Yw/s1024/Cascate-delle-marmore-2.jpg

ទឹកជ្រោះនេះធ្លាប់ជាកន្លែងមួយក្នុងចំនោមគោលដៅដែលយុវជនអង់គ្លេសអ្នកមាននៅសតវត្សទី ១៧ និង ១៨ តែងតែជ្រើសរើសនៅពេលធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស និងអ៊ីតាលី ដើម្បីស្វែងយល់ពីប្រភពដើមនៃអរិយធម៌លោកខាងលិច។ ការចង់ដឹងចង់ឃើញអំពីទឹកធ្លាក់ Marmore គឺមិនត្រឹមតែនៅក្នុងភាពអស្ចារ្យរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលទ្ធផលនៃអន្តរាគមរបស់មនុស្សនៅក្នុងធម្មជាតិផងដែរ។https://lh3.googleusercontent.com/proxy/gPoNlbuA9PGsA17o7KLoI4wklgzkPD2EM7u2ehiHdQBSMhPE5KFGfKUdt29SDvVH0U6HxddVbp2_IIEfARXwQ2NCW_03nDgwin_xJw

កាលពី ២,២០០ ឆ្នាំមុន តំបន់នេះមិនមានទឹកជ្រោះទេ គឺមានតែទន្លេ Velino ប៉ុន្តែនៅពេលនោះប្រជាជនរ៉ូម៉ាំងបុរាណ បានបង្វែរទន្លេ Velino ទៅជាទឹកជ្រោះ ដោយសារទឹកដែលជាប់គាំងនៅក្នុងវាលភក់ហាក់ដូចជាមិនល្អ ហើយត្រូវបានគេជឿថាអាចបង្កឱ្យមានជំងឺជាច្រើនប៉ះពាល់ដល់ប្រជាជន ដូច្នេះទើបមន្ត្រីរ៉ូម៉ាំង Manius Curius Dentatus បានបញ្ជាឱ្យសាងសង់ប្រឡាយមួយឈ្មោះថា Curiano Trench នៅឆ្នាំ ២៧១ មុនគ.ស ដើម្បីបង្ហូរវាលភក់ ហើយចាក់វាពីលើធម្មជាតិ ច្រាំងថ្មចោទនៅ Marmore បង្កើតជាទឹកជ្រោះ។https://www.umbriatourism.it/documents/20126/301546/Cascata_marmore_2/d7c46147-b5d6-22fe-99de-b388ce812faa

ទោះជាយ៉ាងណាក៏ដោយដំណោះស្រាយខាងលើមិនដំណើរការដូចការរំពឹងទុកនោះទេ ដោយសារលំហូរខុសគ្នាទាំងស្រុង ដែលវាហូរចូលទៅក្នុងវាលភក់នៅក្នុងវាលទំនាប Reiti បណ្តាលឱ្យជ្រលង Reiti បន្តជន់លិច។ នៅពេលដែលទន្លេ Velino កើនឡើង វាក៏បានជន់លិចជ្រលងភ្នំ Terni ដែលជាកន្លែងទឹកបានផ្លាស់ប្តូរទិសដៅ។ ដូច្នេះហើយ នៅពាក់កណ្តាលសតវត្សទី ១៦ សម្តេចប៉ាបប៉ូលទី ៣ ក៏បានបញ្ជាឱ្យសាងសង់ប្រឡាយថ្មីឈ្មោះថា Marmore ដើម្បីស្ដារលំហូរដើម ក៏ដូចជាកែលម្អ និងអនុវត្តដោយស្ថាបត្យករ Andrea Vici ដែលមានជំនាញដោះស្រាយបញ្ហាទឹកជំនន់បានយ៉ាងច្រើន។https://images.world-of-waterfalls.com/Cascata_della_Marmore_009_20130522.jpg

គួរបញ្ជាក់ដែរថា ទឹកធ្លាក់ Marmore ដែលមានកម្ពស់សរុប ១៦៥ ម៉ែត្រ មិនមែនជាទឹកធ្លាក់តាមបែបធម្មជាតិនោះទេ គឺទឹកធ្លាក់ដែលកំណត់ដោយរោងចក្រវារីអគ្គិសនីមួយនៅទន្លេ Velino ដែលបច្ចុប្បន្នធ្វើឱ្យលំហូរទឹកធ្លាក់ឈប់ ឬថយចុះអាស្រ័យលើពេលវេលាដែលរោងចក្របញ្ចេញទឹក ហើយជាទូទៅទឹកត្រូវចេញពីរដងក្នុងមួយថ្ងៃនៅម៉ោង ១២:០០ – ១:០០ រសៀល និងពីម៉ោង ៤ – ៥:០០ រសៀល៕

ធនាគារជាតិ បើកឱ្យពលរដ្ឋយកក្រដាសរៀល រហែកទៅដូរយកក្រដាសថ្មី

0

ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/69993732_987725028234695_2917122820867620864_n.jpg?_nc_cat=106&ccb=1-7&_nc_sid=5f2048&_nc_ohc=LznF_PLeCRUAX_yChhG&_nc_oc=AdhI3BdEyMyozBxvTqpUZsRoa6HV1ZQSvqMMzsz6dFPXhVZZC2JZolpId-L8-KZ4ab8&_nc_ht=scontent.fpnh1-1.fna&oh=00_AfCwLSe7QX--6eZDnQ9dXf9QlkxWlyqsnSDoTDbnn_qYYQ&oe=66219D6C

ដោយក្នុងនោះ ពលរដ្ឋអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

ការទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក នឹងមិនគិតកម្រៃសេវានោះទេ ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

គួរបញ្ជាក់ថា កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយប្រវត្តិនៃការដាក់ឈ្មោះរៀលនេះ ត្រូវបានប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7KmHGwWNpcnwsrrbjikKaY70YH4hz7ocBpybsy-ypiNNycU1-D-2YUoawLY-yf23V6p-CNpe_oNkpdAiTRklloFdzEkzl_wlbDr01FSZmSh_ujmRRWnynZzHKtMbTY3IE6TTpt4kTYv8PH_m5kBBtaRNN4kd0ugZfz39ZFGP0WmbsNeNSSs7R2ojETyQ/s1280/photo_2024-03-20_08-19-32.jpg

ហាណូយផាកពិន័យអ្នកលក់តាមដងផ្លូវ ៦ ដុល្លារ ពីបទប៉ុនប៉ងយកប្រាក់លើសពីភ្ញៀវទេសចរបរទេស

0

វៀតណាម៖ បន្ទាប់ពីមានវីដេអូមួយផ្ទុះពេញបណ្តាញសង្គមកាលពីថ្ងៃទី១៨ ខែមីនា ដោយអ្នកលក់ពុទ្រាវៀតណាមម្នាក់មានភាពមិនស្មោះត្រង់ជាមួយភ្ញៀវទេសចរបរទេស នៅពេលជនបរទេសសួរតម្លៃផ្លែពុទ្រាមួយថង់មានតម្លៃ ២០ ម៉ឺនដុង ស្មើនឹង ៨ ដុល្លារអាមេរិក ធ្វើឱ្យជនបរទេសមានការហួសចិត្តជាខ្លាំងដោយមានបំណងចង់បានលុយត្រលប់មកវិញនឹងមិនទិញផ្លែពុទ្រានោះទេ រហូតអ្នកលក់និងអ្នកទិញមានការប្រទាញគ្នាទៅវិញទៅមក។ https://vietnaminsider.vn/wp-content/uploads/2024/03/z52630315832420f984a746e128e7c2e2b9d5c78331dc6-1710815948731323936001-17108212440271596998544-1710821266315922933167.webp

រំលងប្រហែលមួយថ្ងៃក្រោយមកនៅថ្ងៃទី១៩ ខែមីនា អាជ្ញាធរក្នុងទីក្រុងហាណូយបានផាកពិន័យអ្នកលក់ដូរពុទ្រាតាមដងផ្លូវនេះចំនួន ១៥០,០០០ ដុង (ប្រមាណ ៦ ដុល្លារអាមេរិក) ពីបទប៉ុនប៉ងយកប្រាក់លើសពីភ្ញៀវទេសចរ។ លោកស្រី Bui Thi Lan Huong អនុប្រធានរដ្ឋបាលនៅស្រុក Tay Ho បាននិយាយថា ការផាកពិន័យនេះគឺជាការដាក់ទណ្ឌកម្មចំពោះការបំពានសណ្តាប់ធ្នាប់ទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBABR_pKP8dwoQBZacWSpX-sc-4UoO3bYQv5WXLhXBnBDXI2OHKvtEqqsVRrI7YuUCcYqwzm_v8WapfxU0ZXSYmW89TgnZ09W7ZKzjYzZeJGmBduBN2uV5qVyZ2Tse-huvK7fc_oERGUO15GMvWrZAwbjRJjbw5bEg8giwkkh6gT1SLuQmfM28SJtfO0A/s650/1police.jpg

ចំពោះការរំលោភលើតម្លៃនេះ ខណៈដែលអ្នកលក់បានប្រគល់ប្រាក់ ២00,000 ដុងដល់ភ្ញៀវទេសចររួចហើយក៏ដោយ ក៏អាជ្ញាធរណែនាំនាងកុំឱ្យធ្វើបែបនេះម្តងទៀត។ នៅទីស្នាក់ការកណ្តាលបានសម្តែងការសោកស្ដាយចំពោះទង្វើរបស់អ្នកលក់ម្នាក់នេះ និងសុំទោសដែលបង្កើតការចាប់អារម្មណ៍ដោយអចេតនាអំពីទីក្រុងហាណូយក្នុងចំណោមភ្ញៀវទេសចរបរទេស។

https://media.hanoitimes.vn/2024/3/19/1man.png

ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Buoi លោក Nguyen Minh Hoai បានឱ្យដឹងថា បច្ចុប្បន្នពួកគេបានអំពាវនាវឱ្យអ្នកលក់តាមដងផ្លូវទាំងអស់គោរពតាមបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម បង្ហាញអាកប្បកិរិយាស្មោះត្រង់ ត្រឹមត្រូវ និងមិនលក់ផលិតផលនៅតំបន់ហាមឃាត់៕

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាអាហារនៅលើយន្តហោះភាគច្រើនមិនសូវឆ្ងាញ់?

0

នៅពេលដែលអ្នកឡើងជិះយន្តហោះទៅតំបន់ផ្សេង ហើយអ្នកបានទិញ ឬទទួលទានអាហារពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នោះ ភាគច្រើនអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថា អាហារទាំងនោះមិនសូវមានរសជាតិឆ្ងាញ់នោះទេ ដោយពេលខ្លះវាមានរសជាតិប្រៃខ្លាំង ឯពេលខ្លះទៀតវាក៏មានរសជាតិផ្អែមខ្លាំង។ ដូច្នេះតើនេះគឺដោយសារមូលហេតុអ្វី ឬដោយសារថវិការបស់ក្រុមហ៊ុនអាកាសចរណ៍មានកំណត់ ឬយ៉ាងណា?

សម្រាប់មូលហេតុបើយោងតាមការស្រាវជ្រាវពីបរទេសបានបង្ហាញថា ប្រសិនបើយើងហោះនៅក្នុងរយៈកម្ពស់ជាង ៩០០០ ម៉ែត្រកោសិកានៅលើអណ្តាត នឹងបានបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការចាប់យករសជាតិពីអាហារ មូលហេតុគឺដោយសារសម្ពាធបរិយាកាស។ សាស្ត្រាចារ្យ Charles Spence អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាពិសោធន៍មកពីសាកលវិទ្យាល័យ Oxford ក៏បាននិយាយដែរថា អាហារ និងភេសជ្ជៈនៅលើយន្តហោះ ភាគច្រើនតែងមានរសជាតិខុសពីអ្វីដែលយើងញ៉ាំនៅលើដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKvsQbj7nzyBS9w1xIz0TDDkBSfUDddrMBfCluK204z9TTDLYa_dQQl8jZCH0HQ0oF0-ACyifLtx5Yn2yR9q6FWkLiAiGsm9yn72tIDBY5-pcLO5I8BCyMwVfk5KuB8Pg-zpfaE5rMI7uvAiXfFPRfGV1GAn2mUOKVSMBXYcp-jYJGEv9QRVUfTq_D4E/s2400/airplane-food.jpg

មូលហេតុចម្បងគឺមកពីកត្តាជាច្រើនដូចជា សំណើម សម្ពាធខ្យល់ និងសំលេងរំខាននៅខាងក្នុងកាប៊ីន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្ពាធដែលយន្តហោះបង្កើតឡើងនេះ មិនមានលក្ខណៈប្រសើរសម្រាប់មនុស្ស ដូចសម្ពាធនៅលើដីធម្មតានោះទេ។ ម្យ៉ាងវិញទៀត កម្រិតសំណើមបរិយាកាស ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅកាន់ការភ្លក់ ឬហូបចំណីអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiocgYKr79UMYyc1qYCcWc9pLQdU0WuJo9Wha51UvIQRt01JOrsvRq_lhobFi-lwC7OKtMYGg_v-okJvfLRxAwsRGJ76ECf2kxGtBdjm805VwiArz6IiIwohysaIOyoMj_kDDytTRtulLfUcjeMoVMauNP3U8BI_RrzM4US_qu0f8CjEjmGhhDy97M9Rs4/s1500/GettyImages-1146696039-2000-928f3af7f6104c2fa886b6e7c33a9f5c.jpg

សាស្ត្រាចារ្យ Charles Spence បានបន្តទៀតថា ពេលសំណើមបរិយាកាសមានមិនគ្រប់គ្រាន់នោះ វាក៏អាចធ្វើឱ្យបំពង់ខ្យល់របស់អ្នកស្ងួតជាងធម្មតា មានន័យថាការស្រង់ក្លិនពីអាហារមានការកាត់បន្ថយ។ មនុស្សមួយចំនួនអាចដឹងបានថា ក្លិនជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនរសជាតិអាហារ។ ពេលខ្លះទៀតសំឡេងរំខានពីម៉ាស៊ីនយន្តហោះធំៗ និងសម្លេងពីអ្នកអង្គុយនៅជិតក៏អាចជះឥទ្ធិពលលើការហូបចុករបស់អ្នកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifuQAErYF3u7C7RCQIQtc5x9MXdI0EsuwPIZXF3Rov2VzmKLOEX4xzby1nNoCGwCV6Lo-A-GHA5cXkG8y_GpfByrSRSFqxT-6kcCh60-_5_oN8Zq9WncHafYfCdz0UKz9u1gaj5DsLAwR6LAPbXV-JX0E0POQPcqf8uVzaQnP_x2jxmUmbswcyelBpb70/s1500/The-Best-Foods-to-Order-on-a-Flight-According-to-Chefs-FT-BLOG1222-4c93bdb4cdaa4c469a75753f3b5ae00c.jpg

កត្តាចុងក្រោយមួយទៀតគឺ ការចម្អិនអាហារជាលក្ខណៈទ្រង់ទ្រាយធំ ពេលខ្លះសម្រាប់មនុស្សរាប់រយនាក់នៅលើយន្តហោះតែមួយ។ ការចម្អិនត្រូវបានគេធ្វើឡើងនៅលើដី បន្ទាប់មកត្រូវវិចខ្ចប់ដែលធ្វើឱ្យវាត្រជាក់មុនពេលឡើងយន្តហោះ។ នៅពេលអ្នកឡើងលើយន្តហោះ គេចាប់ផ្តើមកម្តៅអាហារក្នុងប្រអប់ទាំងនោះឱ្យក្តៅមកវិញ ដែលសកម្មភាពទាំងនេះក៏អាចកាត់បន្ថយរសជាតិអាហារដូចគ្នា។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិតអាហារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចាំបាច់ត្រូវបន្ថែមគ្រឿងផ្សំច្រើនជាងធម្មតាទៅក្នុងអាហារដែលគេចម្អិនសម្រាប់អ្នកជិះយន្តហោះ៕