Home ព័ត៌មានអន្តរជាតិ ប្លែក! កសិករជប៉ុនលាបពណ៌សត្វគោឱ្យមើលទៅដូចសេះបង្កង់ដើម្បីកម្ចាត់សត្វល្អិត

ប្លែក! កសិករជប៉ុនលាបពណ៌សត្វគោឱ្យមើលទៅដូចសេះបង្កង់ដើម្បីកម្ចាត់សត្វល្អិត

46
0

ប្រទេសជប៉ុន៖ កសិករនៅក្នុងខេត្ត Yamagata ប្រទេសជប៉ុនបានលាបពណ៌សត្វគោជាឆ្នូតៗឱ្យមើលទៅដូចសេះបង្កង់ ដើម្បីកម្ចាត់សត្វល្អិតដែលចេះបឺតឈាម នេះបើយោងតាមការចុះផ្សាយរបស់ The Star កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
គំនិតប្លែកៗ និងការលាបពណ៌ឱ្យសត្វគោបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅក្នុងបណ្តាញសង្គម។ អ្នកវិទ្យាសាស្ត្រក្នុងតំបន់បាននិយាយថា ការលាបពណ៌ឱ្យសត្វគោនេះគឺដើម្បីកាត់បន្ថយអាកប្បកិរិយាដូចជាការគ្រវីកន្ទុយ ការញ័រក្បាល ឬការគៀបជើងដើម្បីបណ្តេញសត្វល្អិត ខណៈពេលដែលគោធម្មតាមិនទាន់លាបពណ៌បានអនុវត្តអាកប្បកិរិយាទាំងនេះរហូតដល់ ១៦ ដងក្នុងមួយនាទី រីឯសត្វគោដែលលាបពណ៌ហើយបានធ្វើទង្វើទាំងនេះត្រឹមតែ ៥ ដងក្នុងមួយនាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitsRGxFNSyVMTQcTNZyEypeNMIaTl9jgjQtCUprL4O72Lzaq3rsTyWuEY0fX-EvojHeoHh8jZxTMgvTmkZijoSp0fntXACbPDbWOZ525E-tqpNmpE3_mkEC_mNvcDyxNt8gFOZIMFtw9XalgHy2CeQMmil0fTuSAsw-OTgs1K23CAxilZjca2b7dzT_PE/s850/490457.png

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រក្នុងតំបន់មិនបានចែករំលែកព័ត៌មានលម្អិតអំពីមូលហេតុពិតប្រាកដដែលសត្វល្អិតចេះបឺតឈាមមិនចូលចិត្តផ្ទៃឆ្នូតនោះទេ។ ក្នុងឆ្នាំ ២០១៩ ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម Aichi នៅទីក្រុង Nagakute ខេត្ត Aichi ប្រទេសជប៉ុន បានធ្វើការស្រាវជ្រាវជាមួយសត្វគោចំនួន ៦ ក្បាល ដោយការស្រាវជ្រាវបានបង្ហាញថា សត្វគោដែលលាបពណ៌ឆ្នូតលើរាងកាយរបស់វា ឱ្យដូចទៅនឹងសេះបង្កង់អាចជៀសវាងការវាយប្រហារពីសត្វល្អិតគ្រប់ប្រភេទ រួមទាំងសត្វល្អិតដែលចេះបឺតឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHvMWm9u_DRaYFQqtFEonEHcx2XhaaUunZrVZTh3fxEzttcTu3whLUQS7us7fB8nstFzpRkCFkPybJ1bTZk7f9Sl2xaM50D2gzSq3p8qk2g7Gq57UsV09wFhWGe6P5wA4i7Dqxaf3IMULkngpuIbDQoRYspyT_LpZL5YsQEay4G67yLqL4KhP2FFI58M/s800/cows_1570697494.jpg

ដើម្បីលាបពណ៌ឱ្យសត្វគោបាន កសិករនៅខេត្ត Yamagata បានប្រើទឹកថ្នាំ bleach ស្រាលៗ បាញ់ទៅលើគោដែលមានសម្បុរខ្មៅ ដើម្បីផ្តល់ឆ្នូតពណ៌សបញ្ឈរ ធ្វើឱ្យពួកវាមើលទៅដូចជាសេះបង្កង់។ កិច្ចខិតខំប្រឹងប្រែងនេះបានបន្តជាង ៣ ឆ្នាំមកហើយ បន្ទាប់ពីមើលឃើញពីភាពប្រសើរឡើងនៃស្ថានភាពចិញ្ចឹមសត្វរបស់ពួកគេ ដោយកសិករកាន់តែច្រើនបានទទួលយកវិធីសាស្រ្តតម្លៃទាបនេះ។ បច្ចុប្បន្នកសិករតែងតែពឹងផ្អែកលើថ្នាំសំលាប់សត្វល្អិតដើម្បីដោះស្រាយបញ្ហា ទោះជាយ៉ាងណា សត្វល្អិតក៏មានទំនោរបង្កើតភាពធន់នឹងថ្នាំក្នុងរយៈពេលប្រហែលមួយទស្សវត្សរ៍ ដែលនាំឱ្យមានតម្រូវការក្នុងការអភិវឌ្ឍថ្នាំថ្មី និងខ្លាំងជាងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdJRbONfPF32DSK1A3yGlBEIeTKYY8ZRQCwtOpBGEuQM6CoDaOD4lUUZzsi69_bP_G8EVQgT7XrnnIwSU62kw6lohxAfC2n9sq58lZher4Tv39k-nlOw2c5t8HX5F3jVCArgyjQb6of_fiL0iv-uhxQ4kcr1R4fCDMrAL9-4C6Rer4iyJd1YVvENFV74/s4094/7e9f8ec8-e442-463e-b281-eb69696cee67_fdd3c413.webp

គួរបញ្ជាក់ដែរថា សត្វគោសម្បុរខ្មៅរបស់ជប៉ុន គឺជាពូជគោមួយក្នុងចំណោមគោទាំងបួនដែលត្រូវបានគេប្រើជាប្រភពសាច់គោ Wagyu ដែលមានគុណភាពខ្ពស់ក្នុងប្រទេស។ ដោយសព្វថ្ងៃនេះ ពួកវាកំពុងទទួលរងការយាយីពីសត្វល្អិតបឺតឈាម ដូចជាមូសជាដើម ដែលបង្កឱ្យមានភាពតានតឹង ធ្វើឱ្យកសិករខ្លះនិយាយថា អត្រានៃការមានកូនរបស់ហ្វូងគោពួកគេបានថយចុះ។ ហេតុនេះហើយ ទើបការឆ្នូតលើគោក្របីមានប្រសិទ្ធភាពក្នុងការការពារ ក៏ដូចជារារាំងសត្វល្អិតមិនរំខាន ខាំ ឬយាយីសត្វគោបានឡើយ៕